ដោយការយកចិត្តទុកដាក់ ពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយសហការជាមួយ ឯកឧត្ដម ជៀម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ លើករណីសិស្សវិទ្យាល័យល្វា ស្រុកព្រៃឈរ ដែលបានធ្វើដំណើរទៅទស្សនកិច្ចសិក្សា នៅឧទ្យានជាតិព្រះកុសុមៈគីរីរម្យ ហើយបានជួបគ្រោះថ្នាក់ចរាចរនោះ មកដល់ត្រឹមម៉ោង ១១យប់ ថ្ងៃទី២៩ ខែធ្នូ នេះ សិស្សវគ្គទី១ ចំនួន ១៥នាក់ បានធ្វើដំណើរតាមរថយន្ត មកដល់វិទ្យាល័យល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងមកដល់សាលាស្រុកព្រៃឈរ នៅវេលាម៉ោង ១២ និង៤០ ដោយសុវត្ថិភាព។ នេះបើតាម ការបញ្ជាក់ឲ្យដឹង ពីលោក លី ម៉េងសាន ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ខណៈពេលដែល រូបលោក រួមជាមួយនឹង លោក ខេង ម៉េងឈុន អភិបាលស្រុកព្រៃឈរ និងសហការី ជាច្រើននាក់ ត្រូវបានឯកឧត្ដម អភិបាលខេត្តកំពង់ចាម ចាត់ឲ្យចាំទទួលដំណើរវិលត្រឡប់វិញ របស់សិស្សានុសិស្សទាំងអស់នោះ […]
ឯកឧត្តម អ៊ុន ចាន់ដា រអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា ករណីសិស្សវិទ្យាល័យល្វា ស្រុកព្រៃឈរ ដែលបានទៅទស្សនកិច្ច នៅឧទ្យានជាតិព្រះកុសុមៈគីរីរម្យ នៃខេត្តកំពង់ស្ពឺ បានជួបគ្រោះថ្នាក់នោះ មិនមានរងរបួសធ្ងន់ធ្ងរឡើយ មកដល់ពេលនេះ អាជ្ញាធរ កំពុងយកចិត្តទុកដាក់ និងគិតគូអំពីសុវត្ថិភាពរបស់ពួកគេ ។ ឯកឧត្ដមបញ្ជាក់ទៀតថា ក្រោយពីជួបបញ្ហាគ្រោះថ្នាក់ភ្លាម ឯកឧត្តម ក៏បានទំនាក់ទំនងទៅអាជ្ញាធរខេត្តកំពង់ស្ពឺ ដើម្បី ជួយអន្តរាគមន៍ សង្គ្រោះពួកគេ ។ ដោយឡែក សិស្សមួយចំនួន ក៏ត្រូវបានអភិបាលខេត្តកំពង់ស្ពឺ រៀបចំអាហារពេលល្ងាចទទួលពួកគេ ។ យ៉ាងណាមិញ ក្រោយពីទទួលទាន ហើយ អាជ្ញាធរខេត្តកំពង់ស្ពឺ និងយករថយន្តផ្សេង ដើម្បី ដឹកជញ្ជូនសិស្សទាំងអស់នោះ មកកាន់ស្រុកព្រៃឈរ ខេត្តកំពង់ចាម វិញ ។ ទន្ទឹមនឹងនោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានរៀបចំឲ្យអាជ្ញាធរ និងលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ដើម្បី ទទួលសិស្សទាំងអស់នោះ នៅមុខវិទ្យាល័យល្វា នាពេលពួកគេ ធ្វើដំណើរមកដល់ ទៀតផង ។តាមប្រភព ពីស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ […]
(កំពង់ចាម) កម្លាំងសមត្ថកិច្ចនគរបាលស្រុកចំការលើ នៅថ្ងៃទី ២៨ ខែធ្នូឆ្នាំ ២០២៤ បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាប ករណីធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស(ដោយប្រេីប្រាស់អាវុធកែច្នៃ កាំភ្លេីងខ្យល់បាញ់គ្រាប់កង់) ប្រព្រឹត្តសកម្មភាពដោយក្រុមក្មេងទំនេីង។ មន្ត្រីនគរបាលបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពឺ បានទទួលពាក្យបណ្តឹង ពីឈ្មោះ កែម សោពៃ ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ មានទីលំបច្ចុប្បន្ននៅភូមិត្រពាំងសង្កែ ឃុំគគីធំ ស្រុកបារាណ៍ ខេត្តកំពង់ធំ ដោយបានប្តឹងពីជនមិនស្គាល់អត្តសញ្ញាណបានធ្វេីសកម្មភាព យកកាំភ្លើងកែច្នៃបាញ់មកលើរថយន្តរបស់ខ្លួនបណ្តាលអោយបែកកញ្ចក់ ហើយផ្លាតគ្រាប់ត្រូវសៀតផ្កាផ្នែកខាងឆ្វេងរងរបួសស្រាល កាលពីថ្ងៃដដែល វេលាម៉ោង២០:១៦នាទីយប់ ខណៈពេលដែលឈ្មោះកែម សោពៃ និងប្រពន្ធបានជិះរថយន្តម៉ាកលីប្រូពាក់ផ្លាកលេខ កំពង់ធំ 2B.3228 ចេញពីផ្លូវបេតុងខាងត្បូងវត្តពព្រេ ហើយបត់ឡើងផ្លូវកៅស៊ូស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណបាញ់ដោយកាំភ្លើងកែច្នៃចេញពីចេតីយ៍កែងរបងវត្តជ្រុងខាងកើតឈាងខាងត្បូងបណ្តាលអោយបែកកញ្ចក់រថយន្ត ភ្លាមនោះខ្លួនបានបើករថយន្តចេញពីកន្លែងកើតហេតុ និងបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពឺតែម្តង។ មន្ត្រីដដែលបានឲ្យដឹងទៀតហើយ ក្រោយពីទទួលបានបណ្តឹង កម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា លុះរហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកចំការលេី ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អុិត ដារ៉ា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានបន្តចុះធ្វេីការស្រាវជ្រាវ សិក្សាស្វែងរកកំណត់មុខសញ្ញា […]
(កំពង់ចាម) កម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋានស្រុកជើងព្រៃ នៅថ្ងៃទី ២៨ ខែធ្នូឆ្នាំ ២០២៤ បានបង្ក្រាបករណីក្មេងទំនើងចំនួន 4នាក់ បង្ហោះម៉ូតូតាមទីសាធារណៈ ដោយធ្វើការអប់រំប្រគល់ឲ្យអាណាព្យាបាលវិញ។ ។ តាមមន្ត្រីនគរបាលមូលដ្ឋានបានអ្នកដឹងថា កាលពីថ្ងៃទី២៦ ខែធ្នូ ២០២៤ វេលាម៉ោង១៤.៣០នាទី មានក្មេងមួយក្រុមបានធ្វើសកម្មភាពបង្ហោះម៉ូតូ នៅចំណុចលើផ្លូវជាតិលេខ៦ ស្ថិតនៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ក្រោយពីទទួលពត៌មានបានភ្លាម សមត្ថកិច្ចយើងបានបន្តកិច្ចប្រតិបត្តិការ រហូតដល់ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៦.០០នាទី ទើបសមត្ថកិច្ចយើងកំណត់អត្តសញ្ញាណបានចំនួន ០៣នាក់ ក្នុងនោះរួមមាន:១-ឈ្មោះ ឆេង ស៊ីណា ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត រស់នៅភូមិអារក្ស ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។២-ឈ្មោះ រស់ ណារ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិត្នោតបាក់ ឃុំត្រពាំងគរ ស្រុកជើងព្រៃ […]
(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃវបញ្ជាការដ្ឋានអាវុធហត្ថ ស្រុកព្រៃឈរ នៅថ្ងៃទី ២៨ ខែធ្នូឆ្នាំ ២០២៤ នេះបានបង្ក្រាបទល្មើសគ្រឿងញៀនមួយករណីឃាត់ខ្លួនជនសង្ស័យ ១ នាក់ និងវត្ថុតាង នៅចំណុចភូមិព្រីងបីដើម ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ បើតាម លោក ខេង ម៉េងឈុន ប្រធានគណ:បញ្ជាការឯកភាព ស្រុកព្រៃឈរ បានឱ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃឈរ សរុបចំនួន ០៨នាក់ រថយន្តចំនួន ០១គ្រឿង ម៉ូតូចំនួន ០៣គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ែន ប៊ុណ្ណារិត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ចាម ចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ឈ្មោះ ស៊ាង ហ័ង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររស់នៅភូមិព្រៃស្រឡៅ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានរកអវត្ថុតាង រួមមាន÷ ម្សៅក្រាមពណ៌សថ្លាចំនួន ០១ […]
(កំពង់ចាម) សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកងមាស នៅថ្ងៃទី ២៧ ខែធ្នូឆ្នាំ ២០២៤ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទចោរកម្ម ដែលបាន ធ្វើសកម្មភាព នៅចំណុចព្រែកអង្កត់ខ្មៅ ភូមិកងតាណឹងទី៥ ឃុំកងតាណឹង ស្រុកកងមាស ។ បើតាមលោក ភោគ សាវុធ អភិបាល នៃគណ: អភិបាលស្រុកកងមាស បានឲ្យដឹងថា យោងពាក្យបណ្តឹង ចុះថ្ងៃទី២៧.១២.២០២៤ របស់ឈ្មោះ អ៊ុន ចាន់ទី ភេទប្រុស អាយុ៤៣ឆ្នាំ ទីលំនៅភូមិកងតាណឹងទី៤ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកងតាណឹង ថាកាលពីថ្ងៃទី២៦.១២.២០២៤វេលាម៉ោង១០និង១៥នាទី ខ្លួនបានបាត់ម៉ាស៊ីនបូមទឹក ១គ្រឿង នៅចំណុចព្រែកអង្កត់ខ្មៅ ភូមិកងតាណឹងទី៥ ឃុំកងតាណឹង ស្រុកកងមាស ។ លោកអភិបាលស្រុកបានបន្តថា ក្រោយពីទទួលពាក្យបណ្ដឹងរួចមក កម្លាំងសមត្ថកិច្ចបានធ្វើការចុះស្រាវជ្រាវ ហើយសង្ស័យទៅលើឈ្មោះ វឿន ប៊ុនគីម ភេទប្រុសអាយុ ១៥ ឆ្នាំ នៅភូមិកងតាណឹងទី៥ ឃុំកងតាណឹង ស្រុកកងមាស ដើម្បីមកសាកសួរ ។ […]
(ខេត្តកំពង់ចាម) ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ និងបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ។ ក្នុងកិច្ចប្រជុំនោះមានការចូលរួមពី លោក លោកស្រី ស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យជំនាញ និងលោកអធិការនគរបាលស្រុក-ក្រុង ទាំង១០ ផងដែរ ។ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានឲ្យដឹងថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំនេះដែរ លោកបានដាក់ចេញនូវការ […]
ខេត្តកំពង់ចាម៖ សមត្ថកិច្ចជំនាញគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៤ នេះ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបាន ១ករណី ឃាត់ខ្លួនជនសង្ស័យបាន ៣នាក់ និងវត្ថុតាងមួយចំនួន នៅចំណុចភូមិនគរបាជ័យ ឃុំអំពិល ស្រុកកំពង់សៀម ។ មន្ត្រីនគរបាល នៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុនេះ កម្លាំងនគរបាលជំនាញ បានចេញឆ្មក់ បង្ក្រាបបទល្មើសគ្រឿងញៀនបាន ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ និង ដកហូត ថ្នាំញៀន ១កញ្ចប់ ជញ្ជីងអេឡិចត្រូនិច ០១គ្រឿង,ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន និងទូរស័ព្ទ ៤គ្រឿង ។ បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការទៅតាមនីតិវិធី។
(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបង្ក្រាបក្មេងទំនើង ដែលជិះម៉ូតូ ប្រើប្រាស់បំពង់ស៊ីម៉ាំងម៉ូតូកែច្នៃបំពងសំឡេងឮខ្លាំង នៅវេលាម៉ោង ១៩ និង១០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចរង្វង់មូលត្រេីង ស្ថិតក្នុងភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ បើតាមមន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សៀម បានចុះល្បាតក្នុងភូមិសាស្ត្រស្រុកកំពង់សៀម ទៅដល់ បានឃើញ ក្មេងទំនើងម្នាក់កំពុងប្រព្រឹត្តសកម្មភាពជិះម៉ូតូ០១គ្រឿង ម៉ាក Suzuki riders ពណ៌សលាយខ្មៅ គ្មានស្លាកលេខ កំពុងជិះម៉ូតូប្រើប្រាស់បំពង់សុីម៉ាំងកែច្នៃខុសបច្ចេកទេសបំពងសំឡេងរ៉ូលាន់រំពង ធ្វើឲ្យមានការរំខានដល់ប្រជាពលរដ្ឋនៅក្នុងភូមិ ។ មន្ត្រីដដែលបានបន្តថា ភ្លាមនោះកម្លាំងយើងបានហៅឱ្យឈប់ដើម្បីធ្វើការសួរនាំជាលទ្ធផល អ្នកបើកបរម៉ូតូ០១នាក់ ឈ្មោះ សុខុម ករុណាពេជ្រ អាយុ១៦ឆ្នាំ មុខរបរជាងឡាន រស់នៅភូមិក្រសាំងពុល ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងម៉ូតូមួយគ្រឿងខាងលើ សមត្ថកិច្ចបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីអនុវត្តតាមនីតិវីធី ៕
(កំពង់ចាម) អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានចេញបទបញ្ជាយ៉ាងតឹងរឹង ឲ្យអង្គភាព នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពង់ចាម ចុះត្រួតពិនិត្យ សេវាករ ផ្នែកសុខាភិបាលឯកជន ក្នុងគោលបំណងលុបបំបាត់ឱសថក្លែងក្លាយ និងការបើកបម្រើសេវាសុខាភិបាលខុសច្បាប់ ។ ជាក់ស្ដែង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះ អនុគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ស្រុកបាធាយ បានសហការជាមួយនឹងក្រុមការងារមន្ទីរសុខាភិបាលថ្នាក់ខេត្ត ក្រោមការចង្អុលបង្ហាញពី ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចុះត្រួតពិនិត្យសេវាសុខាភិបាលឯកជន ដែលមិនបានយកឯកសារផ្ទៀងផ្ទាត់ នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន៥ កន្លែង។ ប៉ុន្តែក្រោយការត្រួតពិនិត្យ ជាលទ្ធផលសេវាករទាំង ៥ គឺមានឯកសារលិខិតអនុញ្ញាតគ្រប់គ្រាន់ ៕