ស្រុកចំការលើ ៖ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ខៀវ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំជយោ បានអញ្ជេីញជាអធិបតីក្នុងកម្មវិធីវេទិកាសាធារណៈ ក្នុងភូមិអកមោក ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកចំការលើ លោក សុះ ម៉ាត់ ប្រធានក្រុមប្រឹក្សាឃុំជយោ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំជយោ និងមានការអញ្ជើញចូលរួមពីលោកលោកស្រីក្រុមការងារស្រុកចុះជួយឃុំ ជំទប់ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងសមាជិកភូមិ និងប្រជាពលរដ្ឋអញ្ជើញមកពីភូមិស្ពឺ”ក” និងភូមិអកមោក។ ឯកឧត្ដមបានជម្រាបជូនអង្គពិធី អំពីអត្ថប្រយោជន៍ព្រែកជីកហ្វូណនតេជោដែលបានបើកពិធីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់វិសេសវិសាលរបស់ប្រជាជាតិខ្មែរ។ ឯកឧត្ដម បានជម្រាបជូនប្រជាពលរដ្ឋផងដែរឲ្យលោកបានជ្រាបនិងយល់ដឹងកាន់តែច្បាស់ថែមទៀត អំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។ ឯកឧត្ដម បានសូមថ្លែងការកោតសរសើរចំពោះក្រុមការងារទាំងអស់ ក្រុមការងារថ្នាក់មូលដ្ឋាន ក្រុមប្រឹក្សាឃុំជយោ មេភូមិ អនុភូមិ សមាជិកភូមិ ទាំង៧ភូមិ […]
ស្រុកស្ទឹងត្រង់៖ នៅព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោក សុិន សុខុន ប្រធានក្រុមប្រឹក្សាស្រុក និងលោក បាន ស្រេង អភិបាល នៃគណៈអភិបាលស្រុកស្ដីទី ព្រមមន្ត្រីរាជការចំណុះសាលាស្រុក បានចូលរួមដាក់បិណ្ឌ រាប់បាត្រ វេនទី១ នៅវត្តគិរីវនារាម ហៅវត្តស្ទឹងត្រង់ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។
ស្រុកជើងព្រៃ៖នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុកជើងព្រៃ និងលោក ស៊ីម គង់ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ បានដឹកនាំមន្ត្រីរាជការរដ្ឋបាលស្រុក ចូលរួមក្នុងពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ នៅវត្តចំនួន ៣វត្ត ស្ថិតក្នុងឃុំ៣ដូចខាងក្រោម៖១-វត្តបទុមារាម ហៅវត្តឈូក ស្ថិតក្នុងភូមិឈូក ឃុំគោករវៀង ២-វត្តជោតនារាម ហៅវត្តខ្នុរដំបងលិច ស្ថិតក្នុងភូមិខ្នុរដំបង ឃុំខ្នុរដំបង៣-វត្តមុសិខារាម ហៅវត្តផ្តៅជុំ ស្ថិតក្នុងភូមិផ្តៅជុំលិច ឃុំផ្តៅជុំ ក្នុងឱកាសនោះលោកអភិបាលស្រុក បានជួបសំណេះសំណាលជាមួយលោកតា លោកយាយ ប្រជាពលរដ្ឋ ពុទ្ធបរិសទ ចំណុះជើងវត្ត ព្រមទាំងបាននាំយកនូវទេយ្យវត្ថុ ប្រគេនព្រះសង្ឃក្នុង១វត្តរួមមាន៖ ចង្ហាន់ចំនួន ៣ស្រាក់ ទឹកសុទ្ធ ចំនួន ២កេស ទឹកផ្លែឈើ ចំនួន ២កេស មី ចំនួន ២កេស ស្លាដក់ចំនួន ១ ផ្លែឈើ ១កន្រ្តក់ ថវិកា ១.០០០.០០០រៀល បានជូនថវិកាដល់ លោកតា […]
កំពង់ចាម, នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំក្រុមការងារ ចូលរួមជាមួយឯកឧត្តម យូ ស៊ុនឡុង ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការសន្តិសុខ សណ្តាប់ធ្នាប់ និងពិនិត្យទីតាំងរៀបចំប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារធនធាន ផ្ទះគ្រូបង្រៀន និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្ថិតក្នុងភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ក្រោមអធិបធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះនឹងប្រព្រឹត្តទៅនៅចុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ ។
ស្រុកជើងព្រៃ៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោក ជិន ហ៊ុំ អភិបាលរងស្រុកជើងព្រៃ តំណាងលោក ស៊ឹម គង់ អភិបាលស្រុកជើងព្រៃ បានដឹកនាំក្រុមការងារស្រុក ចុះសម្រុះសម្រួលបើកពង្រីកទំហំផ្លូវ ស្ថិតភូមិពង្រ ឃុំស្ដើងជ័យ ។ ដោយមានការចូលរួមពីក្រុមការងារថ្នាក់ស្រុក, ឃុំ និងក្រុមបច្ចេកទេសសាងសង់ផ្លូវជាលទ្ធផល៖១- អ័ក្សផ្លូវ ត្រូវបានកំណត់២- ម្ចាស់ដីជាប់ផ្លូវទងសងខាង មិនទាន់យល់ព្រម តាមតម្រូវការរបស់ក្រិមបច្ចេកសាងសង់ផ្លូវ៣ ដូច្នេះរដ្ឋបាលឃុំកំណត់បន្តការសម្រុះសម្រួល រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាឃុំស្ដើងជ័យ ។
ស្រុកបាធាយ៖ នៅព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោក អូត ឈាងលី អភិបាល នៃគណៈអភិបាលស្រុកបាធាយ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងទាំង៣ និងអាជ្ញាធរឃុំត្រប់ បានចូលរួមកាន់បិណ្ឌ១ នៅវត្តរោធ ស្ថិតនៅវត្តរោធ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម បានប្រគេនទេយ្យវត្ថុ មី ១កេស ទឹកសុទ្ធ ១កេស ទឹកក្រូច ១កេស និងបច្ច័យ៤.២០០.០០០រៀល និងសូមឧទ្ទិសជូនបុព្វការីជន និងបុព្វវរ:ជនដែលពលីក្នុងបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ ពិសេសប្រជាពលរដ្ឋទូទាំងប្រទេស ដែលរងគ្រោះដោយសាជម្ងឺកូវិដ-១៩ ក្នុងពេលកន្លងទៅ សូមបានចំណែកនៃបុណ្យនេះស្នើៗគ្នា ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ ជាប្រពៃណីរបស់ខ្មែរយើង៕
ស្រុកព្រៃឈរ៖ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ចិន្តា អភិបាលរងនៃគណ:អភិបាលខេត្តកំពង់ចាម ក្នុងឱកាសពិធីបុណ្យដាក់បិណ្ឌ នេះ បានអញ្ជើញនាំយកនូវទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តសុវណ្ណពិជ័យរស្មីសង្កែ ស្ថិតនៅភូមិសង្កែ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីឧទ្ទិសជូនបុព្វការីជន និងបុព្វវរ:ជនដែលពលីក្នុងបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ ពិសេសប្រជាពលរដ្ឋទូទាំងប្រទេស ដែលរងគ្រោះដោយសាជម្ងឺកូវិដ-១៩ ក្នុងពេលកន្លងទៅ សូមបានចំណែកនៃបុណ្យនេះស្នើៗគ្នា ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ ជាប្រពៃណីរបស់ខ្មែរយើង៕
ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ត បានអញ្ជេីញជាអធិតីបក្នុងពិធីបេីកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅស្រុកជើងព្រៃ ស្រុកជេីងព្រៃ៖ នាព្រឹកទី ១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញជាអធិតីបក្នុងពិធីបេីកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងនិតិវិធីចុះបញ្ជី អត្រានុកូលដ្ឋានស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្ដសញ្ញាណកម្មនៅស្រុកជេីងព្រៃ ពិធី នេះធ្វេីឡេីងនៅស្រុកជេីងព្រៃ ខេត្តកំពង់ចាម ។
ស្រុកចំការលើ ៖នៅព្រឹកថ្ងៃី១៧ ខែកញ្ញា ឆ្នាំ ២០២៤ លោក ប៊ិន ជីវ័ន្ត មុន្នីរៈ អភិបាល នៃគណៈអភិបាលស្រុក(ស្តីទី ) បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងចែកប័ណ្ណសរសើរជូនដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាមត្តេយ្យសិក្សាធនធានឧកញ៉ា មុត ខៀវ ស្ថិតក្នុងឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ។————« ✥◈✥ »————
នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមកិច្ចប្រជុំក្រុមការងារ ដើម្បីចុះសិក្សា និងពិនិត្យដោះស្រាយផលប៉ះពាល់នៃទីលានចាក់សំរាម ស្ថិតនៅភូមិទូរលើ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ក្រោមអធិបតីភាព ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួង បរិស្ថាន ដោយមានចូលរួមពីមន្ត្រីជំនាយ និងអាជ្ញាធរមូលដ្ឋានស្រុកផងដែរ ៕