រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ថ្នាក់ក្រុង-ស្រុក

ស្រុកស្ទឹងត្រង់៖ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក វន វី អភិបាលរង នៃគណៈភិបាលស្រុក តំណាងលោក ទុន ណេត អភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៤ របស់ការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្ទឹងត្រង់ នៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡា ស្រុកស្ទឹងត្រង់៕

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់ ការបង្កបង្កើនផលរបស់ប្រជាកសិករ និងធ្វើការដោះស្រាយបញ្ហាកង្វះទឹកបញ្ចូលស្រែប្រាំងក្នុងទំហំផ្ទៃដីជាង១,០០០ ហិកតា ជូនប្រជាកសិករ នៅស្រុកជើងព្រៃ និងស្រុកបាធាយ។ ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ក្នុងការចុះពិនិត្យការបង្កបង្កើនផលរបស់ប្រជាកសិករ ឃើញថា នៅក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ប្រជាពលរដ្ឋបានដាំស្រូវលើផ្ទៃដីជាង ៥០០ ហិកតា ជួបប្រទះការខ្វះទឹក ។ ឯកឧត្តមអភិបាលខេត្ត ឲ្យដឹងទៀតថា ដំណាំស្រូវនោះ គឺជាការបង្ករបង្កើនផលលើកទី៣ហើយ ក្នុង១ឆ្នាំ របស់ប្រជាកសិករយើង ។ ប៉ុន្តែបញ្ហាកង្វះទឹកបញ្ចូលស្រែ ត្រូវបានដោះស្រាយជូនពួកគាត់រួចរាល់ហើយ។ បងប្អូនប្រជាកសិករបង្ហាញអារម្មណ៍សប្បាយរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិបាលខេត្តដែលបានយកចិត្តទុកដាក់ ជួយដោះស្រាយនូវរាល់បញ្ហាប្រឈមពួកគាត់កន្លងមក៕

ស្រុកបាធាយ៖នាព្រឹកថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញប្រារព្ធពិធីបង្សុកូល បុណ្យគម្រប់ខួប៦ឆ្នាំ ឧទ្ទិសកុសល ដល់ដូងវិញ្ញាណក្ខន្ធ លោកតា គង់ ខាត់ ដែលត្រូវជាឪពុកក្មេក សម្តេចវិបុលសេនាភក្តីតាមទំនៀមទម្លាប់ខ្មែរ និងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៅវត្តសុវណ្ណគីរី (ហៅវត្តជើងឆ្នុក) នៅក្នុងភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានការចូលរួមពីប្រជាពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ប្រកបដោយបរិយាកាសរីករាយ ស្និទ្ធស្នាល និងសុទិដ្ឋិនិយមខ្ពស់…។

ស្រុកកងមាស៖ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ លោក ភោគ សាវុធ អភិបាល នៃគណ:អភិបាលស្រុក និងលោក ហង្ស សុផល ប្រធានក្រុមប្រឹក្សាស្រុក អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំគណ:បញ្ជាការឯកភាពស្រុក សម្រាប់ឆ្នាំ២០២៣ នៅសាលប្រជុំសាលាស្រុកកងមាស ។

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ភាពរងគ្រោះទាំងឡាយដោយឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបានបង្កឲ្យមានវិនាសកម្មជាថ្មីដល់មនុស្សជាតិ ហើយបាននឹងកំពុងក្លាយជាទាសភាពសម័យទំនើបគួរឲ្យភ័យខ្លាច និងស្អប់ខ្ពើម ។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ ២០២៤ ខណៈ ឯកឧត្តម អភិបាលខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាគណៈអធិបតីក្នុងពិធី ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ដែលធ្វើឡើងនៅក្នុងបរិវេណវត្ត ជោតនារាម គរ ភូមិក្រោយវត្ត ឃុំគរ ស្រុកព្រៃឈរ ។ ពិធីនេះមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១០ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕

កំពង់ចាម៖ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពស់ខ្ពស់ជូន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចូលរួមជាអធិបតីភាពបើកកិច្ចប្រជុំកំណត់ទទឹងផ្លូវ ព្រែក បឹង ប្រឡាយ ទន្លេរ និងអូរសាធារណៈ ក្នុងភូមិព្រែកលីវទី៣ (៩៨៤ក្បាលដី) និងភូមិព្រែកលីវទី៤ (៩៦៦ក្បាលដី) សរុបរួម (១,៩៥០ក្បាលដី) ឃុំរកាអារ ស្រុកកងមាស នៅសាលប្រជុំ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ចាម។

ស្រុកកោះសូទិន ៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាធិបតីក្នុងពិធីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តលើកទី៥ អាណត្តិទី៣ ឆ្នាំ២០២៣ នៅវត្តបទុមសាគរព្រែកតានង់ក្រៅ ស្ថិតនៅភូមិទី២ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។