រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ថ្នាក់ឃុំ-សង្កាត់

ស្រុកស្ទឹងត្រង់,នៅព្រឹកថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ លោក​ ប៉ែន​ ម៉ារឌី​ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំខ្ពបតាងួន បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈដែលបានរៀបចំឡើង នៅវត្តសន្ធររាំង្សីស្ថិតនៅភូមិអន្លង់សំឡី ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងមានការអញ្ចើញចូលរួមពីអាជ្ញាធរស្រុក ឃុំ សមាជិកសមាជិកា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។ ដោយមានការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ឯកឧត្តម ហួត ហាក់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងដោយទទួលបានការណែនាំពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមតម្រូវឳ្យថ្នាក់ដឹកក្រុមការងាររាជរដ្ឋាភិបាលទាំងអស់ ចុះជួបបងប្អូនប្រជាពលរដ្ឋ ដើម្បីស្វែងរកដំណោះស្រាយ បញ្ហាប្រឈម របស់បងប្អូនប្រជាពលរដ្ឋមួយចំនួននៅក្នុងមូលដ្ឋានសំដៅឆ្ពោះ ទៅការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ក៏ដូចជា ការលើកកម្ពស់គុណភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពប្រសើរឡើង ។ ក្នុងវេទិកានេះ ប្រជាពលរដ្ឋបានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរក្នុងមូលដ្ឋានមួយចំនួនដល់ក្រុមការងារចុះមូលដ្ឋានដើម្បីរកដំណោះស្រាយ និងសុំយោបល់។ វេទិកានេះបានជជែកពិភាក្សាយ៉ាងផុសផុលលើការឆ្លើយតប និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋមូលដ្ឋាន […]

ស្រុកកោះសូទិន ៖ នៅព្រឹក ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ លោក យី វណ្ណៈ អភិបាលនៃគណអភិបាលស្រុកកោះសូទិន បានអញ្ជេីញជាគណៈអធិបតីក្នុងពិធីបេីកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែ ដែលមានប្រវែង១២៥០ម៉ែត្រ ទទឹង៥ម៉ែត្រ និងកម្រាស់០,១៥ម៉ែត្រ ដែលស្ថិតក្នុងភូមិកោះចិនក្រោម និងភូមិកំពង់រាប លេី ឃុំកំពង់រាប និងបិទការដ្ឋាននៅឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

នាព្រឹកថ្ងៃព្រហស្បតិ៍ទី៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចូលរួមជាគណៈអធិបតីបើកកិច្ចប្រជុំ កំណត់ទំហំទទឹងផ្លូវ-ព្រែក-បឹង-ប្រឡាយ-អូរសាធារណៈ និងចំណីទន្លេ សម្រាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ភូមិចំនួន៣ គឺភូមិជីប្រាយ, ភូមិក្តីថ្ករ និងភូមិប្រាំយ៉ាម ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅសាលប្រជុំ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ចាម។      

កំពង់ចាម៖ អាជ្ញាធរស្រុកកងមាស និងក្រុមការងារ នាថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៤ នេះ បាននាំអំណោយរបស់សាខាកាកបាទក្រហមស្រុក ផ្ដល់ជូន លោកយាយម្នាក់ ដែលមានជីវភាពលំបាក នៅភូមិបឹងត្រាវជើង ឃុំសូរគង ស្រុកកងមាស ។ បើតាមមន្ត្រីរដ្ឋបាលស្រុកកងមាស បានឲ្យដឹងថា រដ្ឋបាលឃុំសូរគង បានចូលរួម យកអំណោយរបស់កាកបាទក្រហមស្រុកកងមាស ដឹកនាំដោយលោក ឡុង ខេង អភិបាលរងស្រុកកងមាស ផ្តល់ជូនគ្រួសារក្រីក្រ ឈ្មោះយី ហួន ភេទស្រី រស់ នៅភូមិ ឃុំ ដូចខាងលើ រួមមាន អង្ករ ២៥ គីឡូក្រាម មី១កេស ទឹកត្រី ១យួរ ទឹកស៊ីអីវ ១យួរ ត្រីខកំប៉ុង ១យួរ និងសម្ភារៈផ្ទះបាយ ១ឈុត នឹងថវិការ ៥ម៉ឺនរៀល ។ ជ្ញាធរស្រុកកងមាសបានបញ្ជាក់ថា លោកយាយ យី ហួន តែងតែទទួលបានការឧបត្ថម្ភគាំទ្រ […]

កំពង់ចាម៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ដោយមានកិច្ចសហការ ជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យ ស្ដីពីការអនុវត្តច្បាប់ស្ដីពីវិនិយោគជូនថ្នាក់ដឹកនាំ និងមន្រ្ដីនៃអនុគណៈកម្មាធិការវិនិយោគខេត្តកំពង់ចាម និងត្បូងឃ្មុំ ក្រោម អធិបតី ភាព ឯកឧត្តមហេង សុខណាង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ឯកឧត្តម ឡោ ចាន់លី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម នៅសាលប្រជុំមន្ទីរផែនការខេត្តកំពង់ចាម ។

កំពង់ចាម៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំក្រុមការងារប្រជុំពិនិត្យ និងពិភាក្សាទៅលេីករណីបណ្ដឹងរបស់ប្រជាពលរដ្ឋ ដែលចោទមេឃុំកោះរកា ស្រុកកំពង់សៀម បានរំលោភយកដីរបស់គាត់ នៅសាលប្រជុំសាលាខេត្ដកំពង់ចាម ។

កំពង់ចាម៖ បញ្ចប់ទំនាស់ដោយស្នាមញញឹម និងទទួលយកភាពឈ្នះ ឈ្នះរៀងខ្លួន ក្រោយពីឯកឧត្ដម សា ស៊ីថា អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានធ្វេីការដោះស្រាយសម្របសម្រួល ទៅលេីករណីប្ដឹងជំទាស់ ពីបទលួចធ្វើប្លង់កម្មសិទ្ធិដីចំការឪពុក រវាងបងប្អូនបង្កេីតនឹងគ្នា ដែលករណីនេះបានកេីតឡេីងយូរឆ្នាំមកហេីយ ស្ថិតនៅភូមិជាំជ្រៃ ឃុំចំការអណ្តូង ស្រុកចំការលើ កិច្ចប្រជុំ នេះធ្វេីឡេីង នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ដកំពង់ចាម ។

កំពង់ចាម៖ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម សា ស៊ីថា អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានដឹកនាំកិច្ចប្រជុំសម្របសម្រួល ស្តីពីការដោះស្រាយវិវាទដីធ្លី ស្ថិតនៅភូមិកំពង់ចម្លង ឃុំមហាខ្ញូង ស្រុកកោះសូទិន នៅសាលប្រជុំសាលាខេត្ដកំពង់ចាម ។

បន្ទាប់ពីអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវនៅស្រុកបាធាយ នាព្រឹកថ្ងៃដដែល ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានបន្តអញ្ជើញដឹកនាំក្រុមការងារខេត្ត ចូលរួមជាមួយក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្តម រដ្ឋមន្ត្រី ឆាយ ឬទ្ធីសែន បន្តចុះពិនិត្យវឌ្ឍនភាព ស្ពានបេតុងប្រវែង ៦០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតក្នុងឃុំព្រែករំដែង ស្រុកស្រីសន្ធរ ដែលសម្រេចការស្ថាបនា ១០០ភាគរយ ។

ស្រុកបាធាយ៖ នាព្រឹកថ្ងៃអង្គារ ១៤ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំ ក្រុមការងារខេត្ត មន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមជាមួយក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្តម រដ្ឋមន្ត្រី ឆាយ ឬទ្ធីសែន បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពផ្លូវរងការខូចខាត ដើម្បីសិក្សាលទ្ធភាពក្នុងការជួសជុលឡេីងវិញ ស្ថិតក្នុងឃុំ ចំនួន៤ រួមមាន: ឃុំផ្អាវ ឃុំជេីងព្រៃ ឃុំត្រប់ និងឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម។