រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ថ្នាក់ឃុំ-សង្កាត់

នាព្រឹកថ្ងៃព្រហស្បតិ៍ទី៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចូលរួមជាគណៈអធិបតីបើកកិច្ចប្រជុំ កំណត់ទំហំទទឹងផ្លូវ-ព្រែក-បឹង-ប្រឡាយ-អូរសាធារណៈ និងចំណីទន្លេ សម្រាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ភូមិចំនួន៣ គឺភូមិជីប្រាយ, ភូមិក្តីថ្ករ និងភូមិប្រាំយ៉ាម ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅសាលប្រជុំ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ចាម។      

កំពង់ចាម៖ អាជ្ញាធរស្រុកកងមាស និងក្រុមការងារ នាថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៤ នេះ បាននាំអំណោយរបស់សាខាកាកបាទក្រហមស្រុក ផ្ដល់ជូន លោកយាយម្នាក់ ដែលមានជីវភាពលំបាក នៅភូមិបឹងត្រាវជើង ឃុំសូរគង ស្រុកកងមាស ។ បើតាមមន្ត្រីរដ្ឋបាលស្រុកកងមាស បានឲ្យដឹងថា រដ្ឋបាលឃុំសូរគង បានចូលរួម យកអំណោយរបស់កាកបាទក្រហមស្រុកកងមាស ដឹកនាំដោយលោក ឡុង ខេង អភិបាលរងស្រុកកងមាស ផ្តល់ជូនគ្រួសារក្រីក្រ ឈ្មោះយី ហួន ភេទស្រី រស់ នៅភូមិ ឃុំ ដូចខាងលើ រួមមាន អង្ករ ២៥ គីឡូក្រាម មី១កេស ទឹកត្រី ១យួរ ទឹកស៊ីអីវ ១យួរ ត្រីខកំប៉ុង ១យួរ និងសម្ភារៈផ្ទះបាយ ១ឈុត នឹងថវិការ ៥ម៉ឺនរៀល ។ ជ្ញាធរស្រុកកងមាសបានបញ្ជាក់ថា លោកយាយ យី ហួន តែងតែទទួលបានការឧបត្ថម្ភគាំទ្រ […]

កំពង់ចាម៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ដោយមានកិច្ចសហការ ជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យ ស្ដីពីការអនុវត្តច្បាប់ស្ដីពីវិនិយោគជូនថ្នាក់ដឹកនាំ និងមន្រ្ដីនៃអនុគណៈកម្មាធិការវិនិយោគខេត្តកំពង់ចាម និងត្បូងឃ្មុំ ក្រោម អធិបតី ភាព ឯកឧត្តមហេង សុខណាង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ឯកឧត្តម ឡោ ចាន់លី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម នៅសាលប្រជុំមន្ទីរផែនការខេត្តកំពង់ចាម ។

កំពង់ចាម៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំក្រុមការងារប្រជុំពិនិត្យ និងពិភាក្សាទៅលេីករណីបណ្ដឹងរបស់ប្រជាពលរដ្ឋ ដែលចោទមេឃុំកោះរកា ស្រុកកំពង់សៀម បានរំលោភយកដីរបស់គាត់ នៅសាលប្រជុំសាលាខេត្ដកំពង់ចាម ។

កំពង់ចាម៖ បញ្ចប់ទំនាស់ដោយស្នាមញញឹម និងទទួលយកភាពឈ្នះ ឈ្នះរៀងខ្លួន ក្រោយពីឯកឧត្ដម សា ស៊ីថា អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានធ្វេីការដោះស្រាយសម្របសម្រួល ទៅលេីករណីប្ដឹងជំទាស់ ពីបទលួចធ្វើប្លង់កម្មសិទ្ធិដីចំការឪពុក រវាងបងប្អូនបង្កេីតនឹងគ្នា ដែលករណីនេះបានកេីតឡេីងយូរឆ្នាំមកហេីយ ស្ថិតនៅភូមិជាំជ្រៃ ឃុំចំការអណ្តូង ស្រុកចំការលើ កិច្ចប្រជុំ នេះធ្វេីឡេីង នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ដកំពង់ចាម ។

កំពង់ចាម៖ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម សា ស៊ីថា អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានដឹកនាំកិច្ចប្រជុំសម្របសម្រួល ស្តីពីការដោះស្រាយវិវាទដីធ្លី ស្ថិតនៅភូមិកំពង់ចម្លង ឃុំមហាខ្ញូង ស្រុកកោះសូទិន នៅសាលប្រជុំសាលាខេត្ដកំពង់ចាម ។

បន្ទាប់ពីអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវនៅស្រុកបាធាយ នាព្រឹកថ្ងៃដដែល ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានបន្តអញ្ជើញដឹកនាំក្រុមការងារខេត្ត ចូលរួមជាមួយក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្តម រដ្ឋមន្ត្រី ឆាយ ឬទ្ធីសែន បន្តចុះពិនិត្យវឌ្ឍនភាព ស្ពានបេតុងប្រវែង ៦០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតក្នុងឃុំព្រែករំដែង ស្រុកស្រីសន្ធរ ដែលសម្រេចការស្ថាបនា ១០០ភាគរយ ។

ស្រុកបាធាយ៖ នាព្រឹកថ្ងៃអង្គារ ១៤ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំ ក្រុមការងារខេត្ត មន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមជាមួយក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្តម រដ្ឋមន្ត្រី ឆាយ ឬទ្ធីសែន បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពផ្លូវរងការខូចខាត ដើម្បីសិក្សាលទ្ធភាពក្នុងការជួសជុលឡេីងវិញ ស្ថិតក្នុងឃុំ ចំនួន៤ រួមមាន: ឃុំផ្អាវ ឃុំជេីងព្រៃ ឃុំត្រប់ និងឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម។

ស្រុកកំពង់សៀម ៖ នៅព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៤ លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុក និងក្រុមការងារស្រុក បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ក្នុងពិធីក្រុងពាលី ធ្វើខឿនទប់ដីក្រោយសាលាបឋមសិក្សា ហ៊ុនសែន ដំបងដែក។

ស្រុកកំពង់សៀម ៖ នៅរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៤ លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម មានការចូលរួម លោក ជឹង ម៉េងហុង អភិបាលរងស្រុក បានដឹកនាំការិយាល័យជំនាញ អាជ្ញាធរឃុំ រដ្ឋបាលប៉ុស្តិ៍ ភូមិ ចុះពិនិត្យទីតាំងដែលប្រជាពលរដ្ឋស្នើសុំស្តារប្រឡាយចាស់ៗប្រវែង៥០០ ម៉ែត្រនៅម្ដុំអូរក្រឡ ដើម្បីយកទឹកស្រោចស្រពស្រែប្រាំងប្រម៉ាណ៥០ហិចតាស្ថិតនៅភូមិរលៀកឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។