លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំបញ្ជាកងកម្លាំងដោយផ្ទាល់ ចុះអន្តរាគមន៍បន្ទាន់ ដើម្បីពន្លត់អគ្គីភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋ ចំនួន២ខ្នង ក្នុងស្រុកកំពង់សៀម នៅរសៀលថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៥:២៥នាទី មានប្រជាពលរដ្ឋរាយការណ៍ថាមានករណីអគ្គីភ័យបានឆាប់ឆេះផ្ទះប្រជាពលរដ្ឋ នៅចំណុចភូមិមាន់ហើរ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ភ្លាមនោះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំបញ្ជាកម្លាំងដោយផ្ទាល់ ដើម្បីចេញអន្តរាគមន៍បន្ទាន់ ក្នុងការជួយពន្លត់ការឆាប់ឆេះផ្ទះចំនួន២ខ្នងផ្ទះ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន៦ស៊ីទែន ។ ជានិច្ចជានិច្ចកាល លោកឧត្តមសេនីយ៍ស្នងការ តែងតែបានគិតគូរពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដោយបានចុះដឹកនាំ ជួយអន្តរាគមន៍ដោយផ្ទាល់ ដើម្បីសង្គ្រោះ អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋ តាមគ្រប់រូបភាព ឱ្យខានតែបាន ។
ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីទៅចូលរួមកាត់វិញ្ញាសារ នៅសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ដែលមានសិស្សានុសិស្ស សរុបចំនួន ៥០០នាក់ ស្មើនឹង ២០បន្ទប់។
ក្រុងកំពង់ចាម ៖នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០៧:០០នាទី ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញកាត់ស្រោមវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាឆ្នាំសិក្សា២០២៣-២០២៤ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ដែលមានបេក្ខជនប្រឡងចំនួន៨២៥នាក់ ស្រី៤៧៤នាក់ ស្មើនឹង៣៣បន្ទប់ ។
អភិបាលខេត្តកំពង់ចាម អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី កំពង់ចាម,នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជា គណៈអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម ដែលធ្វើឡើងនៅមន្ទីរផែនការខេត្ត។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ការងារដីធ្លីគឺជាការងារសំខាន់បំផុតដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ របស់រដ្ឋាភិបាល ការគ្រប់គ្រងដី ការប្រើប្រាស់ ការបែងចែកដី និងការដោះស្រាយវិវាទដីធ្លីគឺជាកិច្ចការអាទិភាពមួយ ដែលអាជ្ញាធរខេត្តយកចិត្តទុកដាក់បំផុត។ ឯកឧត្តមអភិបាលខេត្ត បានថ្លែងបន្តថា ក្នុងឆ្នាំ២០២៤នេះ ជាឆ្នាំទី១ នៃការអនុវត្តកម្មវិធីកំណែទម្រង់ដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ ដូចនេះក្នុងឆ្នាំ២០២៤ យើងទាំងអស់គ្នា ត្រូវរួមគ្នាសម្រេចអោយបាននូវផែនការមួយចំនួនដែលមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តកំពង់ចាម បានដាក់ចេញនោះគឺការផ្តល់ប័ណ្ណកម្មសិទ្ធិជូនបង ប្អូនប្រជាពលរដ្ឋតាមរយៈការចុះបញ្ជីដីធ្លី […]
នាព្រឹកទី ០៨ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងនិតិវិធីចុះបញ្ជី អត្រានុកូលដ្ឋានស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្ដសញ្ញាណកម្មចំនួន២មានក្រុងកំពង់ចាម និងស្រុកកំពង់សៀម ពិធីនេះធ្វេីឡេីងនៅសាលាខេត្តកំពង់ចាម ។
ក្រុងកំពង់ចាម ៖នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្តកំពង់ចាម តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញកាត់ស្រោមប្រធានវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ នាសម័យប្រឡង ថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤នេះ នៅមណ្ឌលវិទ្យាល័យព្រះសីហនុ (ត្បូង) ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
នៅរសៀល ថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដកំពង់ចាម តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការណែនាំការចូលរួមប្រឡងប្រណាំងឃុំ-សង្កាត់ អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងផ្ដល់សេវាល្អ សម្រាប់ស្រុកស្ទឹងត្រង់ កិច្ចប្រជុំ នេះធ្វេីឡេីងនៅសាលាស្រុកស្ទឹងត្រង់ ខេត្ត កំពង់ចាម ។
ស្រុកចំការលើ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម តំណាងឯកឧត្តម អ៊ុន ចាន់ ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បាននាំយកថវិកា និងអំណោយរបស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ទៅសួរសុខទុក្ខមន្ត្រីនគរបាល ២រូបដែលបានរងរបួសក្នុងពេលចុះប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន នៅភូមិត្រពាំងឬស្សី ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាមដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកចំការលើ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ៥០គីឡូ ទឹកត្រី០១យួរ ត្រីខកំប៉ុង០១យួរ ទឹកបរិសុទ្ធ០១កេស ទឹកក្រូច០១កេស និងថវិកាមួយចំនួនផងដែរ ។
គណះកម្មាធិការសាខា ខេត្តកំពង់ចាម បន្តសហការបិទវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដល់យុវសិស្ស នៃវិទ្យាល័យហ៊ុនសែន ពាមជីកង ចំនួន ៥០នាក់ ដើម្បីក្លាយជា សមាជិកថ្មីនៃយុវជនកាកបាទក្រហមកម្ពុជា សាខា កក្រក ខេត្តកំពង់ចាម ៖ នៅរសៀល ថ្ងៃចន្ទទី៣០ ខែកញ្ញា ឆ្នាំ ២០២៤ នាសាលប្រជុំអនុសាខាស្រុក ក្រុមប្រតិបត្តិសាខា បានសហការ រៀបចំពិធីសំណេះសំណាល និង បំពាក់កន្សែង ជូនក្មួយ ៗ ជាយុវសិស្ស ចំនួន ៥0 នាក់ នៃ វិទ្យាល័យ ហ៊ុនសែន ពាមជីកង ដើម្បីក្លាយជាសមាជិកថ្មីនៃបណ្តាញយុវជនកាកបាទក្រហមកម្ពុជា បន្ទាប់ពី ក្មួយ ៗ បាន ឆ្លងកាត់វគ្គបណ្តុះបណ្តាលជាមូលដ្ឋាន រួចហើយ កាលពីសប្តាហ៍ទី៣ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ ។ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស្រី សុភ័ក្ត្រ លេខាធិការសាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម […]
កំពង់ចាម៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ លោក ប៉ូ រ៉ាវុធ អភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងត្រង់ តំណាងលោក បាន ស្រេង អភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ បានអមដំណើរលោកជំទាវ កុល ធារិន តំណាងរាស្រ្តមណ្ឌលកំពង់ចាម អញ្ជើញដាក់បិណ្ឌនៅវត្តគិរីវនរាមស្ទឹងត្រង់ លោកជំទាវបានចូលបច្ច័យកសាងចំនួន ៤០០,០០០រៀល។ លោកជំទាវបានអញ្ចើញបន្តដាក់បិណ្ឌនៅវត្តស្រែអំពៅព្រមទាំងចូលបច្ច័យកសាងចំនួន ៥០០,០០០រៀល បច្ច័យធម្មទេសនាចំនួន៥០,០០០រៀល និងឧបត្ថម្ភប្រជាការពារចំនួន៩០,០០០រៀល សរុបថវិការចំនួន ១,០៤០,០០រៀល។