រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ព័ត៌មាន-en

លោកឧត្ដមសេនីយ៍ស្នងការ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែសីហា និងអនុវត្តទិសដៅបន្ដ កំពង់ចាម, នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គម ការងារនគរបាល និងសមាគមន៍ ប្រចាំខែសីហា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ដ និងផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នាពេលខាងមុខនេះ ។ ដោយកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយការិយាល័យជំនាញ លោកអធិការនគរបាល ក្រុង/ស្រុក លោកអធិការរងទទួលដឹកនាំផែននគរបាលយុត្តិធម៌, សណ្ដាប់ធ្នាប់, សន្តិសុខ, ប្រឆាំងគ្រឿងញៀន, អត្តសញ្ញាណកម្ម និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ ឃុំ/សង្កាត់ ។

នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមកិច្ចប្រជុំក្រុមការងារ ដើម្បីចុះសិក្សា និងពិនិត្យដោះស្រាយផលប៉ះពាល់នៃទីលានចាក់សំរាម ស្ថិតនៅភូមិទូរលើ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ក្រោមអធិបតីភាព ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួង បរិស្ថាន ដោយមានចូលរួមពីមន្ត្រីជំនាយ និងអាជ្ញាធរមូលដ្ឋានស្រុកផងដែរ ៕

ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្កកំពង់ចាម បានអញ្ជេីញជាអធិតីបក្នុងពិធីប្រកាសគណៈសង្ឃវត្ដប្រាសាទ ស្ថិត នៅឃុំតុងរ៉ុង ស្រុកព្រៃឈរ ៖ នាព្រឹកថ្ងៃអង្គារ ១៥ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពស ២៥៦៨ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាល រងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញជាអធិតីបក្នុងពិធីប្រកាសគណៈសង្ឃវត្ដប្រាសាទ ស្ថិត នៅឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្ត កំពង់ចាម ។ ពិធីនេះក៍មានការនិមន្ត ពីសំណាក់ ព្រះធម្មានុលក្ខណ៍ សេង ម៉េងលក្ខ័ណ ព្រះលេខាធិការគណខេត្តកំពង់ចាម តំណាងព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម ។

ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ដកំពង់ចាម បានអញ្ជើញចុះជូននូវអំណោយមនុស្សធម៌ដល់ ពុកម៉ែ មាមីង បងប្អូន ប្រជាពលរដ្ឋ នៅវត្តព្រៃឈរចំនួន១៧គ្រួសារ ស្ថិតនៅភូមិព្រៃឈរ ស្រុកព្រៃឈរ៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត បានអញ្ជើញចុះជូននូវអំណោយមនុស្សធម៌ដល់ ពុកម៉ែ មាមីង បងប្អូន ប្រជាពលរដ្ឋ នៅវត្តព្រៃឈរចំនួន១៧គ្រួសារ ស្ថិតនៅភូមិព្រៃឈរ និងក្នុងវត្តសង្កែចំនួន១៨គ្រួសារ ស្ថិតនៅភូមិសង្កែ ភូមិសេកយំ ភូមិជ្រេស ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ចំនួន៣៥ គ្រួសារ ដោយ០១គ្រួសារទទួលបាន អង្គរ មី ទឹកត្រី ស្ករស អំបិល ប៊ីចេង នំបុ័ង និងថវិកាម្នាក់១០,០០០រៀល ។ក្នុងនោះបានប្រគេននូវស៊ីម៉ងចំនួន៥តោន ដល់ព្រះគ្រូចៅអធិកាវត្តព្រៃឈរ ជូនថវិកា និងនំបុ័ង ដល់អាចារ្យ គណ:កម្មការ និងពុទ្ធបរិស័ទចជើងវត្តទាំងពីរ និងមន្ត្រីប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារភូមិផងដែរ ។

កំពង់ចាម, នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីប្រលងសិស្សឆ្នេីមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ «ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា » ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

កិច្ចប្រជុំ​សាមញ្ញ​លេីកទី៤​ អាណត្តិ​ទី៤​ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ កំពង់ចាម,នាព្រឹកថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញ​លេីកទី៤​ អាណត្តិ​ទី៤​ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាម។ កិច្ចប្រជុំបានឆ្លង​ និងអនុម័តលេីការងារដូចខាងក្រោម:​ ១.កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញលេីកទី៣​ របស់ក្រុមប្រឹក្សាខេត្ត។​ ២.របាយការណ៍​ការងារប្រចាំខែសីហា​ របស់រដ្ឋបាលខេត្ត។​ ៣.បទដ្ឋានណែនាំស្តីពីការផ្តល់ជ័យលាភីចលនាប្រលងប្រណាំងភូមិ​ ឃុំ​ សង្កាត់មានសុវត្ថិភាព​ និងសេវាសង្គមរបស់រដ្ឋបាលខេត្តកំពង់ចាម។​ ៤.បញ្ហាផ្សេងៗ។

ក្រុងកំពង់ចាម, នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ សម្រាប់ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម ក្រោមអធិបតីភាព លោកស្រី ឈិត ណារី សមាជិកក្រុមប្រឹក្សា តំណាងលោក នាង ឈុនហ៊ាង ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម និងលោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម ។ ដោយមានការចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង លោក លោកស្រី អភិបាលរង លោក លោកស្រី នាយក នាយករងរដ្ឋបាល លោក លោកស្រី ប្រធានការិ. ប្រធានអង្គភាព ចំណុះរដ្ឋបាលក្រុង និងលោក លោកស្រី ចៅសង្កាត់ទាំងបួន ។ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋសរុបចំនួន២៦៧ នាក់ ស្រី១៣៥ នាក់ ស្ថិតនៅវត្តជោតនារាម (បឹងកុក )ភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ពលរដ្ឋងាយរងគ្រោះ ចំនួន ៥១ គ្រួសារ ក្នុងស្រុកស្ទឹងត្រង់ ទទួលបានអំណោយមនុស្សធម៌ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា កំពង់ចាម, នៅព្រឹកថ្ងៃសុក្រ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដកំពង់ចាម អមដំណើរដោយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រី សមាជិក សមាជិកាគណ:កម្មាធិការសាខា មន្ត្រីក្រុមប្រតិបត្តិសាខា រួមជាមួយ លោក បាន ស្រេង ប្រធានគណ:កម្មាធិការអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ និង អ្នកស្ម័គ្រចិត្ត បានអញ្ជើញចុះជួបសំណេះសំណាល និង នាំយកអំណោយ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ជនងាយរងគ្រោះ ខ្វះខាតជីវភាព ចំនួន ៥១គ្រួសារ មកពី ២៣ភូមិ នៃឃុំទាំង ១១ ដែល […]

កំពង់ចាម, នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យក្រុមការងារចល័តរបស់ស្នងការនគរបាលខេត្ត ក្នុងយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណ ជូនសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រង់ ។ ក្នុងឱកាសសំណេះសំណាលជាមួយសិស្សានុសិស្ស អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ដោយសង្កេតឃើញថា ក្មួយៗសិស្សានុសិស្ស ដែលគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ ជាប់រវល់ការសិក្សា ទើបលោក បានចាត់ក្រុមការងារចល័ត នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចុះយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណជូនក្មួយៗ សិស្សានុសិស្ស តាមសាលារៀនតែម្ដង ដែលមកដល់ពេលនេះ ក្រុមការងារចល័ត បានអនុវត្តយុទ្ធនាការ ចុះធ្វើអត្តសញ្ញាណប័ណ្ណជូនសិស្សានុសិស្សបាន ២១ វិទ្យាល័យហើយ ចំពោះនៅវិទ្យាល័យដែលមិនទាន់បានធ្វើ ក្រុមការងារ និងអនុវត្តទៅតាមផែនការបន្តទៀត ។ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្នុងផែនការឆ្នាំ ២០២៤ នេះ សមត្ថកិច្ចអាជ្ញាធរខេត្តត្រូវខិតខំការធ្វើអត្តសញ្ញាណប័ណ្ណផ្ដល់ជូន ប្រមាណជា ១១៧,៦១១នាក់ ក្នុងនោះអ្នកដែលត្រូវផ្ដល់ថ្មី ១៧,៧៩១ នាក់ និងផ្ដល់ទុតិយតាប្រមាណ ១០ ម៉ឺនសន្លឹក […]

កំពង់ចាម, នៅព្រឹក ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤ លោក សុខ លឹមហៀង ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្ត កំពង់ចាម បេីកកិច្ចប្រជុំ លេី ការងារបច្ចេកទេស និងពង្រឹង ការអនុវត្តន៍ ការងារប្រចាំថ្ងៃរបស់មន្ត្រីតាមការិយាល័យនីមួយ របស់មន្ទីរឲ្យកាន់តែល្អប្រសេីរឡេីង កិច្ចប្រជុំនេះធ្វើឡើងនៅមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ដកំពង់ចាម ។