រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ព័ត៌មាន

កំពង់ចាម៖ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា អ្នកគាំទ្រ ដើម្បីអញ្ជើញចូលរួមពិធីដង្ហែពានបាល់ទាត់ និងពានទូក ង ទាំងអស់គ្នាទីតាំងប្រមូលផ្តុំ នៅមុខសាលាខេត្តកំពង់ចាម វេលាម៉ោង ១៤:០០នាទី ។

លោក ខ្លូត ចិន្តា ៖ «អំពាវនាវឱ្យគ្រូបង្រៀន និងអ្នកអប់រំទាំងអស់ បន្តការអនុវត្តគោលការណ៍អប់រំមូលដ្ឋាន និងខ្លឹមសារអប់រំវប្បធម៌សន្តិភាព ឱ្យបានជ្រួតជ្រាប ដល់សិស្សានុសិស្ស ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពថែមទៀត ដើម្បី កសាងយុវជនជំនាន់ថ្មី» លោក ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម អំពាវនាវឱ្យគ្រូបង្រៀន និងអ្នកអប់រំ ទាំងអស់ បន្តការអនុវត្តគោលការណ៍អប់រំមូលដ្ឋាន និងខ្លឹមសារអប់រំវប្បធម៌សន្តិភាព ឱ្យបានជ្រួត ជ្រាបដល់សិស្សានុសិស្ស គ្រប់ភូមិសិក្សា ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពថែមទៀត ដើម្បី កសាងយុវជនជំនាន់ថ្មី ប្រកបដោយភាពរីកចម្រើនលើគ្រប់វិស័យ ។ ថ្លែងយ៉ាងដូច្នេះ នាឱកាស លោកអភិបាលរងខេត្ត អញ្ជើញជា តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងពិធីបើកបវេសនកាលថ្មីនូវសិក្សា២០២៣ ២០២៤ និងទីតាដឹងគុណ ក្រុបង្រៀន ដែលរៀបចំនៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ។ ពិធីនោះ ក៏មានការអញ្ជើញចូលរួម […]

កំពង់ចាម៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំមន្ទីរ ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បេីកកិច្ចប្រជុំ ប្រចាំខែ វិច្ឆិកា ឆ្នាំ២០២៣ នៅសាលាប្រជុំតូចនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ។ ដោយមានការចូលរួម ពីលោកស្រីអនុប្រធានមន្ទីរ លោកប្រធានការិយាល័យទាំងបួន លោកអនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម លោកប្រធានមន្ទីរបង្អែកស្រុកប្រតិបត្តិទាំង៩ លោក-លោកស្រីប្រធានការិយាល័យស្រុកប្រតិបត្តិទាំង៨និងអង្កការដៃគូរចូលរួមផងដែរ ។

នារសៀលថ្ងៃទី២៤ ខែតុលាឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អញ្ជើញចូលរួមជាមួយឯកឧត្តម យូ ស៊ុនឡុង ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដោយមានការចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ បានដឹកនាំកិច្ចប្រជុំផែនការសន្តិសុខ និងអញ្ជើញចុះពិនិត្យទីតាំងដើម្បីរៀបចំប្រារព្វពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការនីរោងចក្រ ក្នុងស្រុកកំពង់សៀម និងក្រុងកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

រាជធានី ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែតុលាឆ្នាំ២០២៣ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្តកំពង់ចាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពីការដាក់លេខកូដនាមភូមិសាស្ត្រនិងការប្រើប្រាស់នៅកម្ពុជាក្រោមអធិបតីភាព ឯកឧត្តម សរ សុវណ្ណា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី អង្គរូបនីយកម្មនិងសំណង់។

នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១២,០៦០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានស្ថិតនៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណមជ្ឈមណ្ឌលយៀកថៃ ក្រុងកំពង់ចាម ។

ស្រុកកងមាស ៖ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ លោកម៉ុក រ៉ាសឿន អភិបាលរងនៃគណៈអភិបាលស្រុកកងមាស និងលោក តូ រិទ្ធិយ៉ា សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយឃុំរកាអារ និងជាប្រធានក្រុមការងារចុះជួយភូមិព្រែកលីវទី៣ ចួលរួមជាមួយព្រះសង្ឃ ក្រុមប្រឹក្សាឃុំ មេភូមិ មណ្ឌលសុខភាព ប៉ុស្តិ៍រដ្ឋបាល លោកគ្រូ អ្នកគ្រូ សិស្សានុស្ស និងប្រជាពលរដ្ឋ ដាំកូនឈើ ចំនួន១.៣០០ដើម នៅលើទំនប់អាង និងទំនប់ព្រែកអ៊ុន ស្ថិតក្នុងភូមិព្រែកលីវទី១.ទី២.ទី៣ និភូមិព្រែកលីវទី៤ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម ។

ស្រុកកងមាស ៖ រសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ លោក ភោគ សាវុធ អភិបាល នៃគណ:អភិបាលស្រុក ដឹនាំក្រុមការងារអនុសាខាកាកបាទ ក្រហមកម្ពុជាស្រុកងមាស បាននាំយកអំណោយមនុស្សធម៌របស់អនុសាខាស្រុកទៅផ្តល់ជូនគ្រួសសារទទួលរងគ្រោះដោយបាក់ស្រុតច្រាំងព្រែករងគ្រោះ១គ្រួសារ ឈ្មោះ  ក្រូច កែវ ភេទប្រុស អាយុ ៤៧ឆ្នាំ ប្រពន្ធ ឈ្មោះ ម៉ៅ ស្រីមុំ ( ហៅស្រី)អាយុ៤៥ឆ្នាំ បន្ទុកគ្រួសារចំនួន០៦នាក់ ស្រី០២នាក់ហេតុការណ៍នេះកើតឡើងនៅម៉ោង២រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ។