រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ព័ត៌មាន

នៅថ្ងៃនេះស្ថានភាពទឹកទន្លេមេគង្គបានស្រកបន្តទៀត បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានស្រកនៅកម្ពស់៧.៣៧ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកស្រកកម្ពស់០,១៥ម៉ែត្រ ។ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៥,២៦ម៉ែត្រតែប៉ុណ្ណោះ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមអញ្ជើញជាអធិបតីជាមួយ ឯកឧត្តម ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរអេដស៍ កិច្ចប្រជុំរួមនៃក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ គណៈកម្មាធិការអេដស៍ គណៈកម្មាធិការលុបបំបាត់ឳសថក្លែងក្លាយ និងសេវាសុខាភិបាលឯកជនខុសច្បាប់ មន្ទីរពេទ្យខេត្ត និងផ្នែកហិរញ្ញប្បទានសុខាភិបាលប្រចាំត្រីមាស ឆ្នាំ២០២៥ ដោយមានការចូលរួមមកពី គណៈអភិបាលរដ្ឋក្រុង-ស្រុក ប្រធាន អនុប្រធាន មន្ទីរ-អង្គភាពជុំវិញខេត្ត ជាច្រើនរូប នៅសាលប្រជុំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម។

រសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំការអនុវត្តការងារវិស័យសុខាភិបាលឯកជន ដែលមានការចូលរួមពី មន្ទីរសុខាភិបាលខេត្ត គណៈអភិបាលស្រុក កងកម្លាំងទាំងបីស្រុក ប្រធានមន្ទីរពេទ្យបង្អែក ប្រធានការិយាល័យសុខាភិបាលស្រុក មេឃុំ ប្រធានមណ្ឌលសុខភាព និងលោកលោកស្រីប្រធានការិយាល័យចំណុះសាលាស្រុកចំនួន៣៦រូប ស្ថិតនៅសាលប្រជុំសាលាស្រុកស្ទឹងត្រង់។

នៅថ្ងៃនេះកម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាមមិនឡើង មិនចុះ បើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេមានស្ថានភាពនឹង នៅត្រឹមកម្ពស់៧.៧០ម៉ែត្រដដែល ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៤,៨៤ម៉ែត្រ។ ជាមួយគ្នានេះស្ថានភាពភ្លៀងធ្លាក់កាលពីថ្ងៃម្សិលមិញមានភ្លៀងធ្លាក់តិច ឫច្រើននៅតាមបណ្តាឃុំ/សង្កាត់ជាច្រើនក្នុងខេត្តកំពង់ចាម។ ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

(កំពង់ចាម): ក្នុងឱកាសប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោម ប្រធានបទ «រួមគ្នា បង្កា ទប់ស្កាត់ និងកាត់ផ្តាចឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» ក្នុងស្រុកចំការលេី​ នាព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ អាជ្ញាធរខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដុតកំទេចចោលគ្រឿងញៀនចំនួន ៤៣៣គីឡូក្រាម ដែលជាគ្រឿងញៀនធ្វើការបង្ក្រាបបាន នៅពេលចរាចរឆ្លងកាត់ខេត្តកំពង់ចាម នាពេលកន្លងមក និងមួយចំនួនតូច បង្ក្រាបបាននៅក្នុង ភូមិសាស្ត្រខេត្តកំពង់ចាម។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់សមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ត្រូវទប់ស្កាត់បង្ក្រាបឱ្យបានជាដាច់ខាតរាល់ការផលិត និងការនាំចូលនូវសារធាតុ គ្រឿងញៀនខុសច្បាប់ ពិសេសត្រូវធ្វើការផ្សព្វផ្សាយអប់រំ ជំរុញលើកទឹកចិត្តដល់សិស្ស និស្សិត យុវជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ឱ្យបានយល់ដឹងស៊ីជម្រៅកាន់តែច្បាស់អំពីផលប៉ះពាល់ គ្រោះថ្នាក់ និងវិនាសកម្មនៃគ្រឿងញៀន ដោយត្រូវនិយាយថាទេដាច់ខាតចំពោះគ្រឿងញៀន។ ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួម ចំណែកអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីភូមិឃុំយើងមានសុវត្ថិភាព នោះគឺ គ្មានបទល្មើស លួច ឆក់ ប្លន់ […]

ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៥នេះទឹកទន្លេបានបន្តហក់ឡើងដល់កម្ពស់៧,៧០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,១២ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៤,៧៦ម៉ែត្រតែប៉ុណ្ណោះ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

កំពង់ចាម៖ ឯកឧត្តម លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះស្រុកជើងព្រៃ ទទួលបន្ទុកឃុំសំពងជ័យ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពប្រកាសទទួលស្គាល់ ដល់សមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ដែលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ចំនួន ១៦៨ នាក់ ដែលស្ម័គ្រចិត្តចុះចូលមកពីគណបក្សផ្សេងៗ នៅឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ក្នុងកិច្ចសំណេះសំណាលនេះ ឯកឧត្តម លន់ លឹមថៃ បានសម្ដែងនូវសេចក្ដីសប្បាយរីករាយ ដែលបានមកចូលរួមប្រកាសទទួលស្គាល់ និងបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីចំនួន ១៦៨រូប ដោយមានសមាសភាពជាបងប្អូនប្រជាពលរដ្ឋ មកពីគណបក្សផ្សេងៗ បានមកសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា រួមសុខ រួមទុក្ខជាមួយគ្នា។លើសពីនេះ ឯកឧត្តម បានសម្ដែងការអបអរសាទរ និងប្រកាសស្វាគមន៍សមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតក្នុងការជ្រើសរើសគណបក្សនយោបាយស្របតាមមាគ៌ាលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស អាស្រ័យរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុវត្តការបោះឆ្នោតយ៉ាងទៀងទាត់ ជាពិសេសជ្រើសរើស និងផ្ញើជោគវាសនាប្រកបដោយភាពជឿជាក់ និងជំហរច្បាស់លាស់ជាមួយគណបក្សប្រជាជនកម្ពុជា ជាការធានាបាននូវការចូលរួមជាមួយកិច្ចការសង្គម នយោបាយ និងសិទ្ធិសម្រេចចិត្តក្នុងនាមម្ចាស់ឆ្នោត។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម លន់ លឹមថៃ ក៏បានពាំនាំផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន […]

នៅព្រឹកថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០២៥ លោក ប៊ិន ឡាដា អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ រួមជាមួយលោក អភិបាលរងស្រុក អង្គភាព ការិយាល័យជំនាញ អាជ្ញាធរឃុំ និងសហការីបានអញ្ជើញចុះពិនិត្យ ការខូចខាត ផលប៉ះពាល់ ពង្រោះស្រូវ របស់ប្រជាកសិករនៅមូលដ្ឋានឃុំជីបាល ដោយសារទឹកភ្លៀងដែលធ្វើអោយខូចខាតពង្រោះ មួយភាគធំ។

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់តាំង លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ បានដឹកនាំ ក្រុមការងារ និងសហគមន៍សំបូរសែនជ័យ បាននាំយក បន្លែ សាច់ គ្រឿងទេស ថ្នាំពេទ្យ គ្រឿងឧបភោគបរិភោគ និងថវិកា បានមកពីបងប្អូនប្រជាសហគមន៍សំបូរសែនជ័យ ជូនដល់កងទ័ពជួរមុខយើងនៅយោធភូមិភាគទី២ និងកងពលតូចថ្មើរជើងលេខ២១ ដែលកំពុងឈរជើងនៅទិសទី៣ សមរភូមិទិសយោធភូមិភាគទី៤ ខេត្តឧត្តមមានជ័យ ដែលកំពុងឈររង់ចាំទទួលស្វាគមន៍យ៉ាងច្រើនកុះករ។ ស្ថិតក្នុងឱកាសនោះ លោក បាន ស្រេង បានផ្តាំផ្ញើរសួរសុខទុក្ខរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជូនចំពោះវីរភាព អង់អាច ក្លាហាន របស់កងទ័ពជួរមុខក្នុងភូមិសាស្ដ្រខេត្តឧត្ដមមានជ័យ ដែលកំពុងស្ថិតនៅជួរមុខការពារបូរណភាពទឹកដីប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃ។ដែលជានិច្ចជាកាល ឯកឧត្តម អភិបាលខេត្ត តែងតែមានការគាំទ្រ និងលើកទឹកចិត្តដល់កងទ័ពជួរមុខ ដែលឈរការពារបូរណភាពទឹកដី មិនអនុញ្ញាត ឱ្យកងទ័ពឈ្លានពាន មករំលោភលើបូរណភាពទឹកដីហើយ។ ឧត្តមសេនីយ៍ឯក មេបញ្ជាការទិសយោធភូមិភាគទី២ ក៏បានថ្លែងអំណរគុណ […]

នារព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្ដម អ៊ុន ចាន់ដា អភិ​បាលនៃគណៈអភិបាលខេត្តកំពង់ចាមអញ្ជើញដឹកនាំកិច្ចប្រជុំការអនុវត្តការងារវិស័យសុខាភិបាលឯកជនស្ថិត​នៅសាលាស្រុកកោះសូទិន ដែលមានការអញ្ជើញចូលរួមពីមន្ទីរសុខាភិបាលខេត្ត គណៈអភិបាលស្រុក កងកម្លាំងទាំងបី​ស្រុក ប្រធានមន្ទីរពេទ្យបង្អែក ODស្រុក មេឃុំ មណ្ឌល​សុខភាព និងលោកលោកស្រីប្រធានការិយាល័យចំណុះសាលាស្រុកចំនួន៣៤រូប។​គោលបំណងនៃកិច្ចប្រជុំគឺត្រួតពិនិត្យការអនុវត្តការងារសុខាភិបាលឯកជ​នឱ្យកាន់តែមានប្រសិទ្ធភាព។​ឯកឧត្តម បានណែនាំឱ្យអាជ្ញាធរឃុំចុះពិនិត្យមើលអាជ្ញាប័ណ្ណតាមក្លីនិចឯកជនតាមឃុំនីមួយៗក្នុងស្រុកកោះសូទិន និងពង្រឹងយន្តការដឹកនាំគ្រប់គ្រងកិច្ចប្រជុំឱ្យបានទៀងទាត់។​