រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ព័ត៌មាន

(កំពង់ចាម) យុវជនពីរនាក់ បានធ្វើសកម្មភាព ជិះម៉ូតូ ប្រើបំពង់ស៊ីមាំងកែច្នៃបំពងសំឡេងលឺខ្លាំងៗ នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៥ នេះ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពង់សៀម ឃាត់ខ្លួនធ្វើការអប់រំ និងរក្សាម៉ូតូទុក នៅអធិការដ្ឋាននគរបាលស្រុកខ្ពង់សៀមរយៈពេល ៣ ខែ ។ បើតាមលោក ទុន ណេត អភិបាលស្រុកកំពង់សៀម បានឱ្យដឹងថា ក្រោយេពីទទួលបញ្ជាពីលោកឧត្តមសេនីយ៍ទោ ហេងវុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមលោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម បានចាត់កម្លាំងកម្លាំងសមត្ថកិច្ចជំនាញ ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះមិត្ត ចុះធ្វើការបង្ក្រាបក្មេងទំនើងចំនួន ០២នាក់ក្នុងករណីប្រើប្រាស់ម៉ូតូស៊ីមាំងប្រែន (បំពងសម្លេង) នៅចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិមោះចាស់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥។ ជនបង្កក្នុងករណីខាងលើនេះ មានឈ្មោះ ១. ឈ្មោះ ឈុំ អានុន ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ មុខរបររត់តុ២.ឈ្មោះ វាសនា ណារីដូ […]

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី ២៣ ខែមករាឆ្នាំ ២០២៥ នេះ ក្នុងពិធីបើកសន្និបាតបូកសរុបការងារមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ជំរុញឲ្យគណៈគ្រប់គ្រងសាលា យកចិត្តទុកដាក់ខ្ពស់លើសុខភាពរបស់សិស្ស ។ ឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យគណៈគ្រប់គ្រងសាលា យកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភ ដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន ក្នុងនោះត្រូវបន្តពង្រឹង និងចុះត្រួតពិនិត្យឱ្យបានជាប់ជាប្រជាំការលក់ដូរចំណីអាហារដែលប៉ះពាល់សុខភាពសិស្សានុសិស្សមានដូចជា ភេសជ្ជៈផ្អែម អាហារប្រៃ ជាដើម នៅតាមសាលារៀន និងជុំវិញបរិវេណសាលា ដែលទាំងនេះគឺសំដៅចូលរួមបង្ការជំងឺមិនឆ្លង និងលើកកម្ពស់សុខភាពយុវជន ដែលជាទំពាំងស្នងឬស្សី។ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានយកឱកាសនោះ ផ្ដល់អនុសាសន៍ដល់អង្គសន្និបាតថា ដើម្បីអនុវត្តតាមទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវចូលរួមអនុវត្តនូវកិច្ចការចាំបាច់មួយចំនួនមានជាអាទិ៍៖ *ទី១ ៖ ត្រូវយកចិត្តទុកដាក់វត្តមានសិស្សានុសិស្ស ក្នុងម៉ោងសិក្សា ដោយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូបន្ទុកថ្នាក់ ត្រូវមានទំនាក់ទំនង […]

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និង ឯកឧត្ដម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និង លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យស្ថានីយបូមទឹកទន្លេវ៉ៃកូ ស្ថិតក្នុងឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ឯកឧត្តម អ៊ុន ចាន់ដា បានឲ្យដឹងថា ស្ថានីយ៍បូមទឹកទន្លេវ៉ៃកូ ជាកន្លែងប្រភពទឹក បូមចេញពីទន្លេតូច ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ដោយសារខេត្តព្រៃវែង មាន ៣ស្រុក ១៣ឃុំ ត្រូវការទឹក ដើម្បីសង្គ្រោះស្រូវប្រាំង របស់ប្រជាកសិករ ដែលមានទីតាំងជាប់ដងស្ថានីយ៍ទន្លេវ៉ៃកូ ។ ដូច្នេះ បន្ទាប់ពីអាជ្ញាធរខេត្តទាំងពីរ បានចុះពិនិត្យ ទើបឯកភាពគ្នា ទើបសម្រេចបូមទឹកពីទន្លេតូច តាមរយៈស្ថានីយ៍បូមទឹកទន្លេវ៉ៃកូ ដើម្បីផ្គត់ផ្គង់ទៅ ខាងខេត្តព្រៃវែង ។

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៥នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យ និងដោះស្រាយទំនាស់ដីធ្លីមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងបេង ឃុំបារាយណ៍ ស្រុកព្រៃឈរ ។ ករណីទំនាស់ដីធ្លីខាងលើនោះ បើតាម លោក ជុំ សូភាព មេឃុំបារាយណ៍ បានអ្នកដឹងថា ដីជ្រនាប់នេះ គឺជាដីស្រះទឹកសំរាប់ស្រោចស្រង់ដំណាំស្រូវ និងដំណាំហូបផ្លែផ្សេងផងដែរ ដែលអ្នកភូមិដាក់ឈ្មោះ អោយហៅថា ជាដីមេទឹកជ្រនាប់ ស្ថិតនៅភូមិឃុំដូចខាងលើ ។ លោកមេឃុំបន្តថា នៅក្នុងឆ្នាំ ១៩៨០ ដីនេះត្រូវបានដាក់ជាបន្ទាយយោធា ដើម្បីការពារទឹកដីក្នុងស្រុកព្រៃឈរ ក្រោយមកនៅឆ្នាំ១៩៨៥ ឈ្មោះ ជា សុខខែម បានមករស់នៅលើដីនេះជាមួយប្ដីដែលជាយោធាតាំងពី ពេលនោះមករហូតដល់ពេលដកយោធាចេញពីទីតាំងជ្រនាប់នេះ ។ ក្រោយមកលោក ម៉ម ម៉ូត ដែលជាមេបក្សស្រុកព្រៃឈរ បានប្រគល់ដីនេះអោយគ្រួសារគាត់កាន់កាប់ រស់នៅរហូតមានកូនចៅបានមករស់នៅលើដីនេះដែរ ដល់កំឡុងឆ្នាំ ២០០៥ មានក្រុមចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធ បានចុះមកវាស់វែងដីធ្វើប្លង់ជូនប្រជាពលរដ្ឋ ស្រាប់តែមាននាក់ភូមិប្រហែល ៦ ទៅ […]

នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការចូលរួពី លោក លោកស្រី អភិបាលក្រុង-ស្រុក លោកប្រធានរតនាគាខេត្ត លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ចខេត្ត ស្មៀនឃុំ-សង្កាត់ ផងដែរ ។

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃវិជ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះល្បាតធ្វើរដ្ឋបាលជំហរ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។ មន្ត្រីអាវុធហត្ថបានអ្នកដឹងថា ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឱ្យកម្លាំងសមត្ថកិច្ចយើងធ្វើរដ្ឋបាលជំហរ ចុះល្បាតដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ មន្ត្រីដដែលបានបញ្ជាក់ថា ចាប់ពីម៉ោង ២០”០០នាទី ថ្ងៃទី២១-១-២០២៥ ដល់ម៉ោង ១”០០នាទីព្រឹកថ្ងៃទី ២២-១-២០២៥ កម្លាំងកងរាជអាវុធហត្ថខេត្តបានធ្វើសកម្មភាពចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ក្នុងភូមិសាស្ត្រខេត្ត ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលចុះធ្វើរដ្ឋបាលចំហរចល័តតាមដងផ្លូវនោះ សមត្ថកិច្ចអាវុធហត្ថ មិនបានជួបប្រទះបញ្ហាអ្វីគួរឲ្យកត់សម្គាល់នោះទេ។

ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល  អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមចុះពិនិត្យវាយតម្លៃទីតាំងជាក់ស្ដែងរបស់បេក្ខភាពជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ដោយមានការចូលរួមមកពីអង្គភាពពាក់ព័ន្ធជាច្រើនរូប នៅមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ។

(កំពង់ចាម) មន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៥ នេះ បានបន្តចុះអប់រំផ្សព្វផ្សាយនិងដាក់អាល់ប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាម នៅតាមសហគមន៍ ក្នុងក្រុងកំពង់ចាម។ មន្ត្រីសុខាភិបាលបានឲ្យដឹងថា ដោយអនុវត្តតាមកាលណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដាអ ភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្រុមការងារសុខាភិបាលខេត្តកំពង់ចាម បានបន្តចុះធ្វើការអប់រំសុខភាពតាមសហគមហ៍ និង សាលារៀន អំពីការការពារជំងឺមិនឆ្លង ដូចជា ការពារជំងឺលើសសម្ពាធឈាម , ការពារជំងឺទឹកនោមផ្អែម (ពិសារតិចអំបិល តិចខ្លាញ់ តិចស្ករ ) និង អប់រំផ្សព្វផ្សាយ ដាក់អាប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាមផងដែរ ។

(កំពង់ចាម) ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងចុះបង្ក្រាបបទល្មើសនេសាទដោយឧបករណ៏ឆក់ចំនួន១ករណីនៅចំណុចអូរម៉ាស៊ីន ឃុំកោះសំរោង ស្រុកកំពង់សៀម។ មន្ត្រីជលផលបានឲ្យដឹងថាក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ប៊ុន ធឿន ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិទី៧ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ជាមួយគ្នានោះសមត្ថកិច្ចដកហូតបានអាំងវែកទ័រចំនួន ០១គ្រឿង-ដងឆក់រួមផ្សំខ្សែភ្លើងចំនួន ០១គូ កន្ត្រងដងត្រីចំនួន០១-ត្រីទំងន់០៧គីឡូក្រាម-អាគុយម៉ាក់PanaSoca កម្លាំង៥០អំពែចំនួន ០១គ្រឿង។ បច្ចុប្បន្ន ជនល្មើស និងវត្ថុតាងត្រូវបានបញ្ជូនមកខណ្ឌរដ្ឋបាលជលផលកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានស្រុកបាធាយ បានអញ្ជើ្ចញចូលរួមវេទិការសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចុកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ដោយមានចូលរួម ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត លោកអភិបាលស្រុកបាធាយ អាជ្ញាធរមូលដ្ឋានស្រុក-ឃុំ និងបងប្អូនប្រជាពលរដ្ឋ នៅវត្តរតនារាម ឃុំតាំងក្រសាំង ស្រុកបាធាយ។