នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពនៃការកែលម្អគុណភាពសេវាមណ្ឌលសុខភាព និងការងារជម្រុញបង្កើនការថែទាំសុខភាពបឋមក្នុងខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយមានការចូលរួម រដ្ឋបាលក្រុង-ស្រុក មន្ទីរ អង្គភាពជុំវិញខេត្តសរុបចំនួន ៥២១រូប នៅសាលសន្និសិទសាលាខេត្ត។
ឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាល រងខេត្ត កំពង់ចាម និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ បានដឹកនាំកិច្ចប្រជុំក្រុមការងារសម្របសម្រួលព័ត៌មាន និងសាធារណៈមតិរបស់រដ្ឋបាលខេត្ត ដោយមានការអញ្ជេីញចូលរួមលោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុង-ស្រុកទាំង១០ និងលោក លោកស្រីមន្ទីរ-អង្គភាព ជុំវិញខេត្ត នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។ ឆ្លៀតឱកាសនោះឯកឧត្តម ស្រី សុភ័ក្រ្ត បានជម្រុញបន្ថែម ឲ្យលោក លោកស្រីអភិបាលរងស្រុក-ក្រុង និងលោក លោកស្រី អនុប្រធានក្រុមការងារ ទទួលបន្ទុកព័ត៌មាន ឲ្យចេះធ្វេីការងារផ្សព្វផ្សាយព័ត៌មានពីសមិទ្ធផលរបស់ខ្លួនជូនទៅមហាជន និងចេះបកស្រាយប្រតិកម្មភ្លាមៗ ពីហេតុផលដែលមានការរិះគន់ពីសាធារណៈជន ពោលគឺធ្វេីយ៉ាងណា ពង្រឹងសមត្ថភាព បន្ថែមឲ្យបានច្បាស់លាស់ ថាតេីយេីងគួរមានអ្វីផ្សព្វផ្សាយព័ត៍មានពិតទៅមហាជនជ្រាបជាព័ត៌មាន។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម ស្រី សុភ័ក្រ្ត បានសង្ឃឹមថា មន្ត្រី ដែលទទួលបន្ទុកព័ត៌មានក្នុងអង្គភាពរបស់ខ្លួននឹងអាចចេះសសេរជាអត្ថបទព័ត៌មាន សេចក្ដីជូនដំណឹង ទៅដល់មហាជនបានច្បាស់លាស់ […]
(កំពង់ចាម) កម្លាំងសមត្ថកិច្ចនគរបាលស្រុកកោះសូទិន បានបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ និងវត្ថុតាងមួយចំនួននៅចំណុចទីតាំងខារ៉ាអូខេយីហោពង្រកើត ស្ថិតក្នុងភូមិពង្រកើត ឃុំពង្រ ស្រុកកោះសូទិន នាថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៥ ។ អភិបាលស្រុកកោះសូទិន លោក យី វណ្ណៈ បានឲ្យដឹងថា នៅថ្ងៃកើតហេតុវេលាម៉ោង ២០ និង ៣០ នាទី សមត្ថកិច្ចយើងបានទទួលព័ត៌មានពីម្ចាស់ទីតាំងថា មានមុខសញ្ញាកំពុងជួញដូរថ្នាំញៀនបានចូលមកច្រៀងកំសាន្តនៅចំណុចកើតហេតុខាងលើ ។ ក្រោយពីបានទទួលព័ត៌មានភ្លាមកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពង្រ ដឹកនាំដោយលោក វរសេនីយ៍ឯក អុឹម ឃឿន អធិការនគរបាលស្រុកកោះសូទិន បានចុះទៅដល់ចំណុចខាងលើ និងបានឃើញមុខសញ្ញាសង្ស័យចំនួន ០២នាក់ប្រុស ពេលនោះសមត្ថកិច្ចយើង ក៏បានចូលទៅធ្វើការសួរនាំ ប៉ុន្តែមុខសញ្ញាសង្ស័យចំនួន ០១នាក់ បានដឹងខ្លួនមុនក៏បានប្រះរត់គេចខ្លួនចូលព្រៃបាត់ ។ បន្ទាប់មកសមត្ថកិច្ចយើង ក៏បានឆែកឆេរមុខសញ្ញាសង្ស័យចំនួន ០១នាក់ទៀត និងបានរកឃើញវត្ថុតាង ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៣កញ្ចប់* ។ លោក អភិបាលស្រុកបានបន្តថា ដោយមានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម […]
(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបន្តធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសពិនិត្យមើលបង្ក្រាបមុខសញ្ញាក្មេងទំនើង ។ បើតាមមន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា ចាប់ពីម៉ោង២០”០០នាទីថ្ងៃទី២១-២-២០២៥ ដល់ម៉ោង១”០០នាទីព្រឹកថ្ងៃទី២២-២-២០២៥ សកម្មភាពកម្លាំងចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ក្នុងភូមិសាស្ត្រខេត្ត ។
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពិធីបើកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ឆ្នាំ២០២៤ និងទិសដៅឆ្នាំ ២០២៥ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ឆ្នាំ២០២៤ កន្លងទៅ វិស័យកសិកម្មខេត្ត បានចូលរួមរក្សាតុល្យភាពស្បៀងសម្រាប់ខេត្តកំពង់ចាម លើសពីគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រជាកសិករនៅក្នុងខេត្ត បានយ៉ាងបរិបូរណ៍ប៉ុណ្ណោះទេ គឺអាចនៅសល់បើគិតជាអង្ករសរុបប្រមាណ ២៣១.៨៥៤តោន ហើយបើគិតជា ស្រូវវិញគឺប្រមាណ ៣៦២.២៧២តោន សម្រាប់ធ្វើការនាំចេញទៀតផង។ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចិរភាព និងកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ ដើម្បីជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញយ៉ាងឆាប់រហ័ស និងប្រែក្លាយកម្ពុជាទៅជាប្រទេស មានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាមួយនឹងយុទ្ធសាស្តមុតស្រួច និងប្រាកដនិយមរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកវិស័យកសិកម្ម ជាវិស័យអាទិភាពមួយដ៏សំខាន់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច ធានាបាននូវសន្តិសុខស្បៀងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ […]
(កំពង់ចាម)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានបើកកិច្ចប្រជុំពិភាក្សាស្ដីពីការទប់ស្កាត់ និងបង្ក្រាបល្បែងផ្សងសំណាងនៅទូទាំងខេត្តកំពង់ចាម ដោយកិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម ក្រោមអធិបតី ឯកឧត្តម ជួន សុវណ្ណ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ។ ក្នុងកិច្ចប្រជុំពិភាក្សានោះ បើតាមអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានចាត់វិធានការចុះត្រួតពិនិត្យ និងបិទល្បែងស៊ីសងគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយបានចាប់ផ្ដើមយុទ្ធនាការ ពីថ្ងៃទី ១៦ ខែកុម្ភះ ឆ្នាំ២០២៤ ស្រង់ស្ថិតិទីតាំងល្បែងនៅគ្រប់ក្រុង ស្រុក ឃុំសង្កាត់ និងដាក់វិធានការធ្វើកិច្ចសន្យា បញ្ឈប់ ល្បែងស៊ីសងគ្រប់ប្រភេទនៅថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២៤ កន្លងទៅផងដែរ ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា ទិសដៅបន្ត ក្រុមការងារនៅតែបន្តយ៉ាងសកម្មភាព ចុះតាមដាន ត្រួតពិនិត្យទីតាំងល្បែង ស៊ីសង […]
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមល ឯកឧត្តម អ៊ុន ចាន់ដា នៅល្ងាចថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានអញ្ជើញចូលរួម បើកជុំរំ យុវជនក្រោមប្រធានបទ ការអភិវឌ្ឍសមត្ថភាពយុវជននៅក្នុងបរិបទសង្គមសេដ្ឋកិច្ចកម្ពុជា នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ខ្ចៅ ស្រុកកងមាស ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ក្នុងឱកាសនោះថា ការបោះជុំរំយុវជន ជាកិច្ចការហ្វឹកហាត់ដ៏សំខាន់ក្នុងការងារអប់រំ ពីព្រោះការងារបោះជុំរំនេះធ្វើឱ្យយុវជន អភិវឌ្ឍជំនាញទន់របស់ខ្លួន ដោយឱ្យក្មួយៗចេះសង្កេត ចេះពិចារណា ចេះបង្កើនស្មារតី ធ្វើការងារជាបុគ្គល ជាក្រុម ចេះធ្វើសេចក្តីសម្រេចចិត្តជាសមូហភាព និងជាបុគ្គល ចេះទទួលខុសត្រូវក្នុងស្មារតីមិត្តភាព។ ម្យ៉ាងទៀតការបោះជុំរំយុវជនជាការងារ បង្កលក្ខណៈឱ្យយុវជនស្គាល់ភូមិសាស្ត្រ តម្លៃពិតនៃធម្មជាតិ ចេះស្រឡាញ់ ការពារបរិស្ថាន និងទទួលបានចំណេះដឹង បំណិននានាបន្ថែម ទៅតាមគោលដៅ និងគោលបំណងដែលគណៈកម្មការរៀបចំកម្មវិធីជំរំបានគ្រោងទុក។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ការបោះជុំរំ គឺជាការបង្ហាត់បង្ហាញពីការងារគ្រប់គ្រង តាមបែបប្រព័ន្ធគ្រប់គ្រងស្វ័យគ្រប់គ្រង ដែលគណៈកម្មការបានរៀបចំបែងចែកជាក្រុម ជាសាខា និងប្រគល់កិច្ចការទទួលខុសត្រូវតាមឋានានុក្រម ដូចជាប្រធាន អនុប្រធានក្រុម និងប្រធាន […]
(កំពង់ចាម) មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាមនៅថ្ងៃទី ១៧ កុម្ភ: ឆ្នាំ២០២៥ បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទល្មើសជលផល ក្នុងភូមិសាស្ត្រស្រុកបាធាយ ។ មន្ត្រីជលផលបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើ ជាលទ្ធផលបង្ក្រាបបានបទល្មើសជលផលចំនួន ០១ករណី នៅចំណុចតាមដងទន្លេសាប ភូមិអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ និងបានរុះរើសម្រាស់ទំហំ ១៥ម៉ែត្រx១៥ម៉ែត្រ ចំនួន ០១កន្លែង និងបានធ្វើកិច្ចសន្យាបញ្ឈប់ការធ្វើនេសាទដោយដាក់សម្រាស់តទៅទៀត។ មន្ត្រីដដែលបានបន្ថែមថា ចំពោះ ផ្នែកវារីវប្បកម្ម បានសម្របសម្រួលជាមួយក្រុមការងារអង្គការយូរីដូ (HURREDO) បានចុះតាមដានកសិករចិញ្ចឹមត្រីក្រោយពីបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីទីផ្សារ និងការអនុវត្តវារីវប្បកម្មល្អ នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ និងភូមិព្រែកយួន ឃុំគៀនជ្រៃ ស្រុកកំពង់សៀមចំនួន ១០គ្រួសារផងដែរ ៕
(កំពង់ចាម) មន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៦ ខែគុម្ភៈ ឆ្នាំ២០២៥ នេះ បានបន្តចុះអប់រំផ្សព្វផ្សាយនិងដាក់អាល់ប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាម នៅតាមសហគមន៍ ក្នុងក្រុងកំពង់ចាម។ មន្ត្រីសុខាភិបាលបានឲ្យដឹងថា ដោយអនុវត្តតាមកាលណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្រុមការងារសុខាភិបាលខេត្តកំពង់ចាម បានបន្តចុះធ្វើការអប់រំសុខភាពតាមសហគមហ៍ និង សាលារៀន អំពីការការពារជំងឺមិនឆ្លង ដូចជា ការពារជំងឺលើសសម្ពាធឈាម , ការពារជំងឺទឹកនោមផ្អែម (ពិសារតិចអំបិល តិចខ្លាញ់ តិចស្ករ ) និង អប់រំផ្សព្វផ្សាយ ដាក់អាប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាមផងដែរ ។
(កំពង់ចាម) ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម នៅថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានចុះថែទាំផ្លូវមួយចំនួនក្នុងស្រុកកំពង់សៀម ដើម្បីសម្រួលប្រការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ បើតាមមន្ត្រី នៃមន្ទីរសាធារណការបានឲ្យដឹងថា ក្នុងការចុះថែទាំផ្លូវនេះ ក្រុមទី១ បានកាយពង្រីក ចាក់ដី(ស) និងកៀរកិនបង្ហាប់ធ្វើគ្រឹះ លើផ្លូវខេត្តលេខ ២៧៩ ចន្លោះ គ.ម១៥+៦១៣ ដល់គ.ម១៨+៣២១ ស្ថិតក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម ។