រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

រដ្ឋបាលក្រុង-ស្រុក

ឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាល រងខេត្ត កំពង់ចាម និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ បានដឹកនាំកិច្ចប្រជុំក្រុមការងារសម្របសម្រួលព័ត៌មាន និងសាធារណៈមតិរបស់រដ្ឋបាលខេត្ត ដោយមានការអញ្ជេីញចូលរួមលោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុង-ស្រុកទាំង១០ និងលោក លោកស្រីមន្ទីរ-អង្គភាព ជុំវិញខេត្ត នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។ ឆ្លៀតឱកាសនោះឯកឧត្តម ស្រី សុភ័ក្រ្ត បានជម្រុញបន្ថែម ឲ្យលោក លោកស្រីអភិបាលរងស្រុក-ក្រុង និងលោក លោកស្រី អនុប្រធានក្រុមការងារ ទទួលបន្ទុកព័ត៌មាន ឲ្យចេះធ្វេីការងារផ្សព្វផ្សាយព័ត៌មានពីសមិទ្ធផលរបស់ខ្លួនជូនទៅមហាជន និងចេះបកស្រាយប្រតិកម្មភ្លាមៗ ពីហេតុផលដែលមានការរិះគន់ពីសាធារណៈជន ពោលគឺធ្វេីយ៉ាងណា ពង្រឹងសមត្ថភាព បន្ថែមឲ្យបានច្បាស់លាស់ ថាតេីយេីងគួរមានអ្វីផ្សព្វផ្សាយព័ត៍មានពិតទៅមហាជនជ្រាបជាព័ត៌មាន។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម ស្រី សុភ័ក្រ្ត បានសង្ឃឹមថា មន្ត្រី ដែលទទួលបន្ទុកព័ត៌មានក្នុងអង្គភាពរបស់ខ្លួននឹងអាចចេះសសេរជាអត្ថបទព័ត៌មាន សេចក្ដីជូនដំណឹង ទៅដល់មហាជនបានច្បាស់លាស់ […]

(កំពង់ចាម) កម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅយប់ថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៥ បានចុះអន្តរាគមន៍ពន្លត់ករណីអគ្គីភ័យឆេះឡថ្នាំ នៅភូមិខ្ពបតាងួន ឃុំខ្ពបងួន ស្រុកស្ទឹងត្រង់ ។ មន្ត្រីនគរបាលបានឲ្យដឹងថា នៅវេលាម៉ោង៨:០០នាទី ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ មានករណីឆេះឡថ្នាំ នៅភូមិខ្ពបតាងួន ឃុំខ្ពបងួន ស្រុកស្ទឹងត្រង់ ដែលមានចម្ងាយពីអធិការដ្ឋាន ២៧គីឡូម៉ែត្រ ។ ខណ:នេះ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពុងជួយពន្លត់បឋម ដោយឡែករថយន្តអគ្គីភ័យកំពុងចេញទៅដើម្បីអន្តរាគមន៍ ។ តែករណីនេះ មិនមានការរាលដាលទេ ដោយសារ ឡថ្នាំនៅឆ្ងាយពីផ្ទះប្រជាពលរដ្ឋ ។

ឯកឧត្ដម ឡោ ចាន់លី អភិបាលរងខេត្ត អញ្ជើញជាតំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីជ្រើសរើសកម្មករ កម្មការិនី ទៅបំរើការងារ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង ។ ដោយកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាស្រុកកោះសូទិន និងស្រុកស្រីសសន្ធរ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ។ ឯកឧត្ដមអភិបាលរងខេត្ត បានបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំនេះ ធ្វើឡើងដើម្បីឲ្យមូលដ្ឋាននីមួយៗ ជាពិសេស មេឃុំ ចៅសង្កាត់ ទូទាំងខេត្តកំពង់ចាម ចុះ ប្រមូលទិន្នន័យ កម្លាំងពលកម្ម ដែលក្នុងនោះមាន កម្លាំងពលកម្មពេញវ័យ (១៨-៥០ឆ្នាំ) កម្លាំងពលកម្មមានការងារធ្វើ កម្លាំងពលកម្មមិនទាន់មានការងារធ្វើ ។ ទន្ទឹមនឹងនេះ ត្រូវផ្សព្វផ្សាយ ស្ដីពីការជ្រើសរើសកម្មករ កម្មការនី ទៅបំរើការ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត ខេត្តស្វាយរៀងផងដែរ។ ឯកឧត្ដមអភិបាលរងខេត្ត បានបន្តទៀតថា ក្រៅពីការទៅបម្រើការងារ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន […]

(កំពង់ចាម) កម្លាំងសមត្ថកិច្ចនគរបាល ប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានបង្ក្រាបបទល្មើសគ្រឿងញៀន១ករណី និងឈានទៅឃាត់ខ្លួនជនសង្ស័យ២នាក់ស្ថិតក្នុងភូមិស្រែសង្កែ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ អភិបាលស្រុកស្ទឹងត្រង់ លោក បាន ស្រេង បានឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ច បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានមុខសញ្ញាកំពុងជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចរោងចំការស្វាយចន្ទីរ ចំណុចកើតហេតុ កម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានចុះទៅដល់ចំណុចខាងលើ និងបានឃើញមុខសញ្ញាចំនួន ០១នាក់។ ពេលនោះសមត្ថកិច្ច ក៏បានហៅធ្វើការសាកសួរ និងបានរកឃើញ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៣កញ្ចប់ ដោយមានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពី ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បន្ទាប់មកសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ […]

កំពង់ចាម, នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ មន្ទីរ/អង្គភាពជំនាញ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដែលកំពុងហក់ឡើងយ៉ាងគំហុក ស្ថិតនៅចំណុច “ព្រែកតាឃ្លោក ” ក្នុងភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន និងបានដាក់ចេញជាវិធានការបន្ទាន់ ដល់អាជ្ញាធរ និងមន្ត្រីជំនាញ ដើម្បីសម្រួលការធ្វើចរាចរទៅមករបស់ ប្រជាពលរដ្ឋ ប្រកបដោយសុខសុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់។ គូរបញ្ជាក់ថា គិតត្រឹមម៉ោង០៦:០០នាទីព្រឹក​ ថ្ងៃទី19-09-24 ទឹកទន្លេមេគង្គកំពង់ចាមមានកំពស់​ 12.96m ខណៈកម្រិតប្រុងប្រយ័ត្នកំពស់ទឹក​ 15.20m។ ក្នុងនោះទឹកចូលព្រែកបានចំនួន:​ 27/41ព្រែក។​ ទឹកចូលព្រែកតាមបណ្តាស្រុក:1-ស្រុកស្ទឹងត្រង់:​ 5/5ព្រែក2-ស្រុកកំពង់សៀម:​ 5/11ព្រែក3-ស្រុកកងមាស:​ 8/13ព្រែក4-ស្រុកកោះសូទិន:​ 5/5ព្រែក5-ស្រុកស្រីសន្ធរ:​ 4/7ព្រែក។

ស្រុកកោះសូទិន ៖ នៅព្រឹក ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ លោក យី វណ្ណៈ អភិបាលនៃគណអភិបាលស្រុកកោះសូទិន បានអញ្ជេីញជាគណៈអធិបតីក្នុងពិធីបេីកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែ ដែលមានប្រវែង១២៥០ម៉ែត្រ ទទឹង៥ម៉ែត្រ និងកម្រាស់០,១៥ម៉ែត្រ ដែលស្ថិតក្នុងភូមិកោះចិនក្រោម និងភូមិកំពង់រាប លេី ឃុំកំពង់រាប និងបិទការដ្ឋាននៅឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

កំពង់ចាម៖ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម បានអញ្ជេីញនាំយកអំណោយរបស់ឯកឧត្ដម ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកចំការលើ និងលោកជំទាវ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកចំនួន១០គ្រួសារ ស្ថិតនៅភូមិថ្នល់បត់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ១០គីឡូ មី១០កញ្ចប់ ទឹកស៊ីវអុីវ០១យួរ ប្រេងឆា០១ដប់ និងត្រីខ ២កំប៉ុង ព្រមទាំងបានជួយឧបត្ថម្ភ:ថវិកាដល់ប្រជាការពារភូមិផងដែរ ។

ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងកំពង់ចាម បេីកវេទិកាសាធារណៈ នៅសង្កាត់សំបួរមាស កំពង់ចាម, ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ជា ប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម អញ្ជើញបេីកវេទិកាសាធារណៈ ដើម្បីពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ និងដើម្បីដោះស្រាយបញ្ហាប្រឈម និងតម្រូវការនានារបស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែល បានធ្វើឡើងនាព្រឹកថ្ងៃ១៧ ខែកញ្ញា ឆ្នាំ ២០២៤ នៅក្នុងបរិវេណវត្ត ខេមវ័ន្ត (បឹងស្នាយ) ក្រុងកំពង់ចាម ។ ក្នុងអង្គវេទិកានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំការឆ្លើយតបចំពោះសំណើរ សំណូមពរ និងក្តីកង្វល់ ចំនួន២១ និងបានធ្វើការដោះស្រាយជូនទាំងស្រុងផងដែរ។

កំពង់ចាម, នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីប្រលងសិស្សឆ្នេីមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ «ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា » ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។