រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

រដ្ឋបាលខេត្ត

នៅរសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្ដា តំណាងឯកឧត្តម អ៊ុន ចាន់ដា  ភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានដឹកនាំគណ:កម្មាធិកាវាយតម្លៃទណ្ឌិត សម្រាប់ការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងពិធីបុណ្យឯករាជ្យជាតិ និងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សរុបចំនួន៤១នាក់ ស្រី០១នាក់ ដោយមានការចូលរួមពីព្រះរាជអាជ្ញារងអមសាលាដំបូង ស្នងការរង អនុប្រធាន មន្តី្រ នៃពន្ធនាគារ នាយកទីចាត់ការអន្តរវិស័យ និងអនុប្រធានការិយាល័យ។

កំពង់ចាម៖ នារសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំក្រុមការងារការគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋ មនៅមន្ទីរសុខាភិបាលខេត្តកំពង់ចាមនិងតាមប្រព័ន្ធzoom លោក លោកស្រី អភិបាលរងក្រុង-ស្រុក ឃុំ សង្កាត់ ជាច្រើនរូប។

កំពង់ចាម៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំក្រុមការងារប្រជុំពិនិត្យ និងពិភាក្សាទៅលេីករណីបណ្ដឹងរបស់ប្រជាពលរដ្ឋ ដែលចោទមេឃុំកោះរកា ស្រុកកំពង់សៀម បានរំលោភយកដីរបស់គាត់ នៅសាលប្រជុំសាលាខេត្ដកំពង់ចាម ។

កំពង់ចាម៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម   បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំត្រៀមរៀបចំក្រុមការងារអភិវឌ្ឍន៍និងគ្រប់គ្រងគ្របខណ្ឌអនុវត្តការជំរុញការបង្កើនការថែទាំសុខភាពបឋម(ក.ជ.ថ.ស.ប)ថ្នាក់ខេត្តស្ថិតនៅសាលប្រជុំបន្ទីរសុខាភិបាលខេត្តកំពង់ចាម។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាព អង្កការដៃគូ សរុបចំនួនប្រមាណ៧០ នាក់។

កំពង់ចាម៖ នាព្រឹកថ្ងៃអង្គារ ៦ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារជាមួយក្រុមហ៊ុន មេតថេក (ខេមបូឌា) ឧប លីមីធីត នៅសាលប្រជុំសាលាខេត្ត។ នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានឯកភាព ឲ្យរៀបចំ ក្រុម ការងារ ដេីម្បីធ្វើ ការ ជ្រើសរើស កម្មករ កម្មការិនី ក្នុង ខេត្តកំពង់ចាម ចំនួន ២.០០០នាក់ ទៅ ធ្វើការ នៅ តំបន់សេដ្ឋកិច្ចពិសេស មេនហាតាន់ ក្រុងបាវិត ខេត្តស្វាយរៀង តាមការស្នើសុំរបស់ក្រុមហ៊ុន មេត ថេក ខេមបូឌា ខប លីមីតធី ជាប្រយោជន៍ដល់ប្រជាពលរដ្ឋដែលពុំទាន់មានការងារធ្វើ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមក្នុងការផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារឲ្យបានកាន់តែប្រសើឡើង។

កំពង់ចាម៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំក្រុមការងារប្រជុំពិនិត្យ និងពិភាក្សាទៅលេីករណីបណ្ដឹងរបស់ប្រជាពលរដ្ឋ ០៥ គ្រួសារ ចោទអាជ្ញាធរឃុំបុសខ្នុរ រឹបអូសយកដីគាត់ទៅចុះបញ្ចីជាទ្រព្យសម្បត្តិរដ្ឋ នៅសាលប្រជុំសាលាខេត្ដកំពង់ចាម ។

ក្រុងពង់ចាម៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យការងារសន្តិសុខ ក្នុងដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នៅតាមការិយាល័យនីមួយៗ នៃខេត្តកំពង់ចាម។ គូរបញ្ជាក់ថា ចាប់ពីម៉ោងដំណើរការបោះឆ្នោត ៧.០០នាទី រហូតមកដល់ម៉ោងនេះ យើងសង្កេតឃើញថា កិច្ចការសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ គឺមានស្ថានភាពស្ងប់ស្ងាត់ និងល្អប្រសើរ ។ រីឯកិច្ចដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅយ៉ាងរលូន ទៅតាមការរៀបចំរបស់គណកម្មការរៀបចំការបោះឆ្នោត នៅតាមការិយាល័យ ទាំង ១០ នៃខេត្តកំពង់ចាម ខណៈពេលដែល អង្គបោះឆ្នោត បានចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងសស្រាក់សស្រាំ ។

ក្រុងកំពង់ចាម៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អភិបាលនៃគណ:អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំស្តីពីហាងបញ្ចាំ ដើម្បីស្ដាប់នូវរបាយការណ៍ និងការចូលរួមយោបល់របស់ក្រុមការងារ របស់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង-ស្រុក ។ ដោយមានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាព អភិបាលរងក្រុង-ស្រុក លោកអធិការ និងលោកមេបញ្ជាការកងរាជអាវុធហត្ថ ក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធផងដែរ៕

ក្រុងកំពង់ចាម៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម សា ស៊ីថា អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំក្រុមការងារពិនិត្យ និងពិភាក្សាដោះស្រាយទៅលេីករណីប្ដឹងជំទាស់ ពីបទលួចធ្វើប្លង់កម្មសិទ្ធិដីចំការឪពុក ស្ថិតនៅភូមិជាំជ្រៃ ឃុំចំការអណ្តូង ស្រុកចំការលើ នៅសាលប្រជុំសាលាខេត្ដកំពង់ចាម ។

កំពង់ចាម៖ នារសៀលថ្ងៃចន្ទ ១៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងគម្រោងចំណូល ចំណាយថវិកាសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម ។ កិច្ចប្រជុំមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត -នាយក នាយករងរដ្ឋបាលសាលាខេត្ត -ថ្នាក់ដឹកនាំមន្ទីរ វិស័យជុំវិញខេត្ត -នាយក នាយករងទីចាត់ការជំនាញចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន នៅសាលាខេត្តកំពង់ចាម។