(កំពង់ចាម)៖ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២៥ នេះ បានប្រារព្ធពិធីប្រគល់ទទួលសមិទ្ធផលថ្មី ជាប្រព័ន្ធធារាសាស្ត្រ ជូនដល់ប្រជាពលរដ្ឋ ក្នុងឃុំព្រែក្របៅ ឃុំព្រែកក្របៅ ស្រុកកងមាស ដើម្បីជាប្រយោជន៍បានទឹកស្រោចស្រព ក្នុងការបង្កបង្កើនផលដំណាំកសិកម្ម ។ រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម ឯកឧត្តម ប៊ុន ហ៊ាន បានលើកឡើងថា សំណង់ប្រព័ន្ធធារាសាស្ត្រនេះ មានសំណង់សិល្បការ ទ្វារពីចំនួនពីរកន្លែង សំណង់លូចំនួន ២កន្លែង និងប្រឡាយទាំងមូលនេះមានប្រវែង ២,៧០០ ម៉ែត្រ ដែលបានប្រើប្រាស់ពេលវេលាសាងសង់រយៈពេល ៤ខែ ។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា សំណង់ប្រព័ន្ធធារាសាស្ត្រនេះ អាចបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន ៣,០៩០ គ្រួសារ ក្នុងឃុំចំនួន៣ នៅស្រុកកងមាស សម្រាប់ការប្រើប្រាស់ទឹកស្រោចស្របដំណាំស្រូវប្រាំង ១១០ហិកតា និងស្រូវវស្សា ៣២០ហិកតា រួមជាមួយដីដាំដំណាំរួមផ្សំ ៥០ហិចតាទៀត។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ បន្ទាប់ពីទទួលបានសមិទ្ធផលថ្មីនេះ […]
ដើម្បីជួយទប់ស្តាត់ការជំពាក់បំណុលធនាគាររបស់ប្រជាពលរដ្ឋដែលខ្ចីនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនកន្លែង អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានស្នើរសុំដល់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ឲ្យជួយផ្តល់ទិន្នន័យ និងផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ដើម្បីគ្រប់គ្រងឲ្យទាន់ពេលវេលាចំពោះប្រជាពលរដ្ឋដែលជំពាក់បំណុល។ ឯកឧត្តមមានប្រសាសន៍បែបនេះ នៅក្នុងជំនួបពិភាក្សាការងាររដ្ឋបាលខេត្តកំពង់ចាម ជាមួយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម។ ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត សូមស្វាគមន៍ចំពោះការផ្តល់ទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា ចំពោះប្រជាពលរដ្ឋដែលបានខ្ចីប្រាក់ពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនកន្លែង ធ្វើឲ្យពួកគាត់ធ្លាក់ចូលក្នុងវិបត្តិបំណុល គ្មានលទ្ធភាពសងប្រាក់ត្រលប់ទៅម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញ ដូច្នេះ រដ្ឋបាលខេត្ត នឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយធានាគារជាតិនៃកម្ពុជា ដើម្បីរកច្រកដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីឈានទៅគ្រប់គ្រងដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រដ្ឋបាលខេត្តស្នើរសុំឲ្យធនាគារជាតិនៃកម្ពុជា ជួយរាយការណ៍ ចំពោះ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណា ដែលនៅតែបន្តឲ្យប្រជាពលរដ្ឋខ្ចីប្រាក់លើសពីសមត្ថភាពសងរបស់ខ្លួន រដ្ឋបាលខេត្តនឹងធ្វើការណែនាំ និងដាក់វិធានវិន័យរដ្ឋបាល ចំពោះម្ចាស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលប្រតិបត្តិលើសពីគោលការណ៍របស់ធនាគារជាតិនៃកម្ពុជា។ លោកជំទាវបណ្ឌិត […]
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ១ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាព ការបង្កបង្កើនផលស្រូវប្រាំង របស់ប្រជាកសិករ ក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា ការបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំតាំងក្រសាំង លើផ្ទៃដីប្រមាណជាង ៤០០០ ហិចតា គឺមានស្ថានភាពដំណើរការដាំដុះធម្មតា ដោយសារមានការផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្របដំណាំស្រូវប្រាំងគ្រប់គ្រាន់ ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ បន្ទាប់ពីបានប្រមូលផលស្រូវប្រាំងដំណាក់កាលទី ១ ប្រជាកសិករយើង កំពុងតែបន្តការបង្កបង្កើនផលស្រូវប្រាំងដំណាក់កាលទី ២ យោងទៅលើស្ថានភាពការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ ដោយអាជ្ញាធរខេត្ត និង អាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធ បានរៀបចំប្រព័ន្ធធារាសាស្ត្រ បូមទឹកពីទន្លេសាប ជាដំណាក់ ៗ រហូតមកដល់ភូមិសាស្ត្រក្នុងឃុំតាំងក្រសាំង ដើម្បីផ្គត់ផ្គង់ឲ្យប្រជាកសិករនៅក្នុងឃុំនេះ អាចបង្កបង្កើនផលបាន ៕
កំពង់ចាម ៖ ដើម្បីបញ្ជៀសការខ្វះទឹកស្រោចស្របស្រូវប្រាំងរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី ៣០ ខែមករាឆ្នាំ ២០២៥ នេះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពស្ថានីយ៍បូមទឹកបញ្ចូលប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ដើម្បីមានលទ្ធភាពក្នុងការបញ្ជូនទឹកផ្គត់ផ្គង់ឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ស្រោចស្របដំណាំស្រូវរបស់ពួកគាត់បានគ្រប់គ្រាន់ក្នុងរដូវប្រាំងនេះ។ ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ហើយដឹងថា នៅស្ថានីយ៍បូមទឹកព្រែកពោធិ៍ ក្នុងស្រុកស្រីសន្ធរនេះ មានម៉ូទ័របូមទឹកចំនួន ៧ គ្រឿង បូមបញ្ចូលប្រព័ន្ធធារាសាស្ត្រ ដើម្បីផ្គត់ផ្គង់ឲ្យប្រជាពលរដ្ឋស្រោចស្របដំណាំស្រូវ លើផ្ទៃដីក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មាន ៧ឃុំ ដែលមានទំហំដីស្រែប្រមាណជា ជាង ៨,០០០ ហិចតា បន្ថែមពីលើនេះ ក៏មានឃុំមួយចំនួនទៀត របស់ខេត្តកណ្ដាល ក៏បានទទួលទឹក ពីប្រព័ន្ធធារាសាស្ត្រនេះ ទៅស្រោចស្របដំណាំរបស់ពួកគាត់ផងដែរ ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងទៀតថា ប៉ុន្តែថ្មីៗនេះ ម៉ូទ័របូមទឹកនៅស្ថានីយ៍ព្រៃពោធ៍ខូចអស់ ៥ គ្រឿង គឺដំណើរការបានតែ ២គ្រឿងប៉ុណ្ណោះជាហេតុធ្វើឲ្យដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅចុងដៃ ប្រឈមនិងការខ្វះទឹក ហើយប្រការនេះ មន្ត្រីជំនាញនៃក្រសួងធនធានទឹក និងឧតុនិយម និងចុះមកធ្វើការជួសជុលម៉ូទ័រទាំង […]
(កំពង់ចាម) ទំនាស់រវាងអាជីវករពិឃាតសត្វ និងអ្នកវិនិយោគ(ភាសុីសត្វឃាត) នៅផ្សារព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានឯកភាពទទួលយកដំណោះស្រាយ តាមគោលនយោបាយឈ្នះឈ្នះ របស់រដ្ឋបាលខេត្តកំពង់ចាម ។ កិច្ចប្រជុំដោះស្រាយវិវាទនេះ បានប្រព្រឹត្តទៅ នៅរសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៥ ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងនៃគណះភិបាលខេត្តកំពង់ចាមនឹងតំណាងអោយ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណះភិបាលខេត្តកំពង់ចាម នឹងមន្ទីរពាក់ព័ន្ធ នៅផ្សារព្រែកដំបូក នៅស្រុកស្រីសន្ធរ ។ ក្រោយពីបានប្រជុំសម្របសម្រួល របស់ឯកឧបត្ថមប្រធានអង្គប្រជុំ ជាមួយភាគីទំនាស់រវាងម្ចាស់វិនិយោគភេទប្រុស ឈ្មោះ ឈន សុីវឡេង និង អាជីវករចំនួន៤នាក់ ទី ១ឈ្មោះ ហុង គឹម ទី២ ឈ្មោះ ថន ស្រីអូន ទី៣ ឈ្មោះ សុក គឹមអាង និងទី៤ ភេទ ឈ្មោះ ហួត ប៉ោងលាង បានយល់ព្រមបញ្ចប់សំណុំរឿងវិវាទ […]
កំពង់ចាម៖ នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍សំបូរមានជ័យ ស្ថិតឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ឌិត ឌីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។