រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

វិស័យសង្គមកិច្ច

ដើម្បីជួយទប់ស្តាត់ការជំពាក់បំណុលធនាគាររបស់ប្រជាពលរដ្ឋដែលខ្ចីនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនកន្លែង អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានស្នើរសុំដល់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ឲ្យជួយផ្តល់ទិន្នន័យ និងផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ដើម្បីគ្រប់គ្រងឲ្យទាន់ពេលវេលាចំពោះប្រជាពលរដ្ឋដែលជំពាក់បំណុល។ ឯកឧត្តមមានប្រសាសន៍បែបនេះ នៅក្នុងជំនួបពិភាក្សាការងាររដ្ឋបាលខេត្តកំពង់ចាម ជាមួយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម។ ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត សូមស្វាគមន៍ចំពោះការផ្តល់ទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា ចំពោះប្រជាពលរដ្ឋដែលបានខ្ចីប្រាក់ពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនកន្លែង ធ្វើឲ្យពួកគាត់ធ្លាក់ចូលក្នុងវិបត្តិបំណុល គ្មានលទ្ធភាពសងប្រាក់ត្រលប់ទៅម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញ ដូច្នេះ រដ្ឋបាលខេត្ត នឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយធានាគារជាតិនៃកម្ពុជា ដើម្បីរកច្រកដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីឈានទៅគ្រប់គ្រងដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រដ្ឋបាលខេត្តស្នើរសុំឲ្យធនាគារជាតិនៃកម្ពុជា ជួយរាយការណ៍ ចំពោះ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណា ដែលនៅតែបន្តឲ្យប្រជាពលរដ្ឋខ្ចីប្រាក់លើសពីសមត្ថភាពសងរបស់ខ្លួន រដ្ឋបាលខេត្តនឹងធ្វើការណែនាំ និងដាក់វិធានវិន័យរដ្ឋបាល ចំពោះម្ចាស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលប្រតិបត្តិលើសពីគោលការណ៍របស់ធនាគារជាតិនៃកម្ពុជា។ លោកជំទាវបណ្ឌិត […]

(កំពង់ចាម) ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ និងក្រុមការងារ នារសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ នេះ បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់ដំណោយកញ្ចប់អាហារ ជូនប្រជាពលរដ្ឋ ១៩០ គ្រួសារ ស្ថិតក្នុងភូមិរកាលើ និងរការក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ អំណោយដែលបានផ្ដល់ជូនក្នុង១គ្រួសាររួមមាន ៖ អង្ករ១៥គក ស្ករស ១គក ទឹកដោះគោ២កំប៉ុង ទឹកផ្លៃឈើ១ដប ដែលសរុបជាទឹកប្រាក់ទាំងអស់ ១១,៤៩៥,០០០៛ អំណោយខាងលើនោះដែរ បានមកពី លោកដង្ខៅ រីសាន់ និងភរិយា។

នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាម បើកកិច្ចប្រជុំ សាមញ្ញ លើកទី៧ អាណត្តិទី៤ ក្រោមអធិបតីភាព លោកជំទាវ អៀម វណ្ណី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់កំពង់ចាម និងលោក ជំទាវ ជា ឡេងទៀង អនុប្រធាន គ.ក.ស.ក និងមានការអញ្ចើញចូលរួមពី លោកស្រីតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត ជាសមាជិក សមាជិកា ព្រមទាំង មន្ត្រីជំនាញពាក់ព័ន្ធ ជាច្រើនរូបទៀត ផងដែរ ។ ក្នុងឱកាសនោះដែរ លោកជំទាវ អៀម វណ្ណី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម បានថ្លែងអំណរគុណ ចំពោះ លោក លោកស្រីជាថ្នាក់ដឹកនាំ និងសហការីក្រោមឱវាទទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារ រហូតទទួលបាននូវលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ក្នុងការបំពេញកិច្ចការងារកន្លងមក។ ជាមួយនោះ លោកជំទាវ ក៏បានស្នើទៅដល់អ្នកពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់ បំពេញការងារបន្ថែមទៀត ដើម្បី យើងរួមគ្នាឈានទៅសម្រេចផែនការគ្រោង […]

ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានណែនាំ និង ផ្តល់នូវអនុសាស្ត្រ៤ចំណុច ដល់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ដើម្បីអនុវត្តន៍ការងារឲ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តមណែនាំបែបនេះ ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលអនុវត្តការងាររបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ចាមប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ នាព្រឹកថ្ងៃទី ៧ ខែកុម្ភៈឆ្នាំ២០២៥ នៅសាលប្រជុំធំសាលាខេត្តកំពង់ចាម។ អនុសាសន៍ ចំនួន៤ ចំណុចសំខាន់ៗ នោះរួមមាន៖ ១.រួបរួមគ្នាជាធ្លុងមួយ ក្នុងជួរគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារខេត្ត ប្រកាន់ខ្ជាប់នូវរបបរៀនសូត្រ របបប្រជុំ របបចុះមូលដ្ឋាន របបរាយការណ៍សុំយោបល់ ដោយប្រកាន់យកនូវគោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ។ ២.បន្តខិតខំរួមចំណែកការពារសន្តិសុខ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ឲ្យបានរឹងមាំជាពិសេសអនុវត្តឲ្យបានល្អនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ។ ៣-បន្តខិតខំផ្តល់សេវាសាធារណៈ ជូនប្រជាជនឲ្យបានល្អប្រសើរ ប្រកបដោយ ប្រសិទ្ធភាព គណនេយ្យភាព តម្លាភាព និងស្របតាមក្រមសីលធម៌ វិជ្ជាជីវៈ ។ ៤-បន្តខិតខំងអនុវត្ត សកម្មភាពចលនាស្ត្រីបម្រើកិច្ចការសង្គម រៀបចំចលនាស្រ្តីឲ្យយល់បានពីការងារសុខុមាភាពក្នុងគ្រួសារ និងក្នុងសង្គម អប់រំស្តីពីចលនាលើកស្ទួយជីវភាពគ្រួសារ […]

*** ឯកឧត្តម លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមនាដើមខែកុម្ភៈឆ្នាំ ២០២៥នេះគឺបានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងគ្រួសារមានជំងឺប្រចាំកាយ នៅឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ចំនួន១០គ្រួសារ។ ឆ្លៀតនៅក្នុងឱកាសនេះដែរ ឯកឧត្តម តំណាងរាស្ត្រកំពង់ចាម បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេច ប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា និងសម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមានការលំបាក ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ ណាមួយឡើយ។ ឯកឧត្តម លន់ លឹមថៃ បានមានប្រសាសន៍ថា អំណោយដែលបាននាំយក មកចែកជូនបងប្អូននាពេលនេះសង្ឃឹមថាអាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត។ ក្នុងនាមឯកឧត្តមជាតំណាងរាស្ត្រ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែចុះជួប ផ្ទាល់ជាមួយប្រជាជននៅពេលដែលបងប្អូនមានទុក្ខលំបាក។ ***ទន្ទឹមនេះឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំព្យាយាម ក្នុងការប្រកបកិច្ចការងារ ដើម្បីកែប្រែនូវជីវភាពគ្រួសាឱ្យកាន់តែប្រសើរឡើង ជាពិសេស ត្រូវជួយជម្រុញឱ្យកូនចៅបានទៅសិក្សារៀនសូត្រឱ្យបានចេះដឹងដើម្បីយកចំណេះជំនាញទាំងនោះមកជួយដល់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសង្គមទាំងមូលផងដែរ។ ជាមួយគ្នានេះឯកឧត្តម ក៏បានផ្តាំផ្ញើជូនដល់ប្រជាពលរដ្ឋដែលពុំមានដីរស់នៅពិតប្រាកដ គឺអាចស្នើសុំតាមរយៈ អជ្ញាធរហើយខេត្តកំពង់ចាមគឺមានតម្រូវការជ្រើសរើសអ្នកធ្វើការនៅខេត្តស្វាយរៀងដោយមិន ប្រកាន់កម្រិតវប្បធម៌ ហើយបងប្អូនប្រជាពលរដ្ឋជាពិសេសយុវជន ដែលមានបំណងចង់ទៅ រៀនរក ជំនាញណាមួយដូចជា ជាងឡាន […]

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៥ នេះ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការសាងសង់មណ្ឌលសុខភាពពាមកោះស្នា ស្ថិតនៅក្នុងភូមិពាមក្នុង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ និងផ្ដល់អនុសាសន៍មួយចំនួនដល់ក្រុមគ្រូពេទ្យ ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ។ តាមមន្ត្រី នៃមណ្ឌលសុខភាពពាមកោះស្នា បានឲ្យដឹងថា អាគារមណ្ឌលសុខភាពពាមកោះស្នានេះ ចាប់ផ្ដើមសាងសង់ក្នុងខែមករា ឆ្នាំ ២០២៤ រហូតមកដល់ពេលនេះមានរយៈពេលមួយឆ្នាំ បានសាងសង់រួចរាល់ជាស្ថាពរ និងគ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងខែមីនាឆ្នាំ ២០២៥ ខាងមុខនេះ។ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ស្ថិតក្នុងឱកាសចុះពិនិត្យនោះ បានណែនាំដល់ប្រធានមន្ទីរសុខាភិបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំនៃមណ្ឌលសុខភាពរាមកោះស្នា សូមឱ្យរៀបចំទីកន្លែង និងសម្ភារៈបរិក្ខារទៅតាមស្តង់ដា នឹងត្រូវរៀបចំកន្លែងទុករថយន្តសង្គ្រោះ ឲ្យបានត្រឹមត្រូវ និងចំណតយានយន្តរបស់់ប្រជាពលរដ្ឋដែលមកទទួលសេវាផងដែរ៕

រដ្ឋបាលខេត្តកំពង់ចាម៖ ក្នុងពិធីបើកវេទិការឆ្លុះបញ្ចាំងប្រចាំឆ្នាំ អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ នៅសាលសន្នីសីទ សាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានស្នើសុំដល់អង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តគាំទ្រ ចូលរួមចំណែកឲ្យបានសកម្ម ក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេស ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តកំពង់ចាម។ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត បានមានប្រសាសន៍សម្ដែង នូវអំណរអគុណ ចំពោះ អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា និងអង្គការដៃគូទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសកម្ពុជា នាពេលកន្លងមក ។ ឯកឧត្តមអភិបាលរងខេត្ត ក៏បានយកឱកាសនោះ សំណូមពរដល់អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា និងអង្គការដៃគូរ និងអាជ្ញាធរពាក់ព័ន្ធ ចំនួន ៣ចំណុចសំខាន់ៗ គឺ ៖ ១‑ស្នើអង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា បន្តគាំទ្រថវិកា និងបច្ចេកទេសក្នុងការ អនុវត្តការងារគណនេយ្យភាពសង្គមដល់ខេត្តកំពង់ចាម។ ២‑ស្នើអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តគាំទ្រ និងចូលរួមដោយស្មោះសរ […]