រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

វិស័យសេដ្ឋកិច្ច

លោក អ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម បានឲ្យដឹងថា ផ្លូវក្រាលកៅស៊ូ២ជាន់ DBST និងផ្លូវបេតុង ចាប់ពីឃុំទ្រាន ដល់ ឃុំស្រក ស្រុកកំពង់សៀម សាងសង់បានប្រមាណជា ៧៥% ហើយ ដែលអាចនឹងរួចរាល់ជាស្ថាពរ ក្នុងពេលឆាប់ៗ ខាងមុខនេះ ។ លោកប្រធានមន្ទីរបានបញ្ជាក់ថា បន្ទាប់ពីក្រុមការងារបានចុះពិនិត្យមើលវឌ្ឍនភាពការងារសាងសង់ផ្លូវកៅស៊ូ២ជាន់DBST និងផ្លូវបេតុង ចាប់ពីឃុំទ្រាន ដល់ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានប្រវែង១៣,៥០០ម៉ែត្រ របស់គម្រោងការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ជាហិរញ្ញប្បទានធនាគារពិភពលោក បដិភាគជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយ:ក្រសួងអភិវឌ្ឍន៍ជនបទ ។ ទន្ទឹមនឹងនេះដែរ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ក៍បានអំពាវនាវ ដល់អាជ្ញាធរ មូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅក្នុងអមសងខាងផ្លូវ សូមចូលរួមសហការគ្នា និងមេត្តាយោគយល់ អធ្យាស្រ័យ ចំពោះ ក្រុមការងារដែលកំពុងស្ថាបនាផ្លូវ ព្រោះជាធម្មតាការអភិវឌ្ឍ តែងតែមានផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ជាដើម ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាធ្វេីយ៉ាងណាដើម្បីពន្លឿនការងារមួយនេះ ឲ្យលឿនតាមការគ្រោងទុក ដើម្បីផ្តល់អត្ថប្រយោជន៍យ៉ាងច្រេីនដល់ការធ្វេីដំណេីរ ទៅវិញទៅមក និងការរស់នៅ […]

ឯកឧត្ដម ឡោ ចាន់លី អភិបាលរងខេត្ត អញ្ជើញជាតំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីជ្រើសរើសកម្មករ កម្មការិនី ទៅបំរើការងារ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង ។ ដោយកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាស្រុកកោះសូទិន និងស្រុកស្រីសសន្ធរ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ។ ឯកឧត្ដមអភិបាលរងខេត្ត បានបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំនេះ ធ្វើឡើងដើម្បីឲ្យមូលដ្ឋាននីមួយៗ ជាពិសេស មេឃុំ ចៅសង្កាត់ ទូទាំងខេត្តកំពង់ចាម ចុះ ប្រមូលទិន្នន័យ កម្លាំងពលកម្ម ដែលក្នុងនោះមាន កម្លាំងពលកម្មពេញវ័យ (១៨-៥០ឆ្នាំ) កម្លាំងពលកម្មមានការងារធ្វើ កម្លាំងពលកម្មមិនទាន់មានការងារធ្វើ ។ ទន្ទឹមនឹងនេះ ត្រូវផ្សព្វផ្សាយ ស្ដីពីការជ្រើសរើសកម្មករ កម្មការនី ទៅបំរើការ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត ខេត្តស្វាយរៀងផងដែរ។ ឯកឧត្ដមអភិបាលរងខេត្ត បានបន្តទៀតថា ក្រៅពីការទៅបម្រើការងារ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន […]

មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម ដាក់ផែនការមួយចំនួន ដើម្បីបន្តស្ថាបនា ផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ពន្ធ័ ដោយមានគុណភាព ស្របតាមស្តង់ដាបទដ្ឋានបច្ចេកទេស ដើម្បីធានាដល់ការប្រើប្រាស់ផ្លូវថ្នល់បានយូអង្វែង ពិសេសសម្រួលក្នុងការរស់នៅ និងជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង។   លោក សុខ លឹមហ៊ាង ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម មានផែនការយុទ្ធសាស្ត្រ ដើម្បីបន្តស្ថាបនា ផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ពន្ធ័ ដែលមានគុណភាព ស្របតាមស្តង់ដា បទដ្ឋានបច្ចេកទេស រួមមាន  បន្តធ្វើការថែទាំ ជុសជួលផ្លូវថ្នល់ ស្ពាន និងលូបង្ហូរទឹក ដែលមានស្រាប់ឱ្យទាន់ពេលវេលា ស្របតាម បទដ្ឋានស្តង់ដារបស់ក្រសួង ដើម្បីពង្រឹងគុណភាពសំណង់ និងធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់ ផ្លូវរៀបចំផែន ការប្រចាំឆ្នាំ។ មន្ទីរបានរៀបចំផែនការវិនិយោគបីឆ្នាំរំកិល ស្របតាមផែនការមេរបស់ក្រសួង សាធារណការ និង ដឹកជញ្ជូន និង យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។  ជាងនេះទៅទៀតចូលរួមកសាង ធនធានមនុស្សតាមរយៈ ចាត់តាំងមន្ត្រីឱ្យចូលរួមវគ្គសិក្សា បណ្តុះបណ្តាលបច្ចេកទេស សាងសង់ ជួសជុល […]

លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាមតែងតែស្នើដល់អាជីវករលក់ដូរក្នុងផ្សារនានានៅក្នុងខេត្តកំពង់ចាមកុំឲ្យមានការលក់ដំឡើងថ្លៃជាពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំចិន និងពិធីបុណ្យផ្សេងៗទៀត ហើយក្រុមការរបស់មន្ទីរពាណិជ្ជកម្មខេត្តតែងតែចុះពិនិត្យចំពោះរាល់តំលៃទំនិញនានានៅតាមផ្សារជារៀងរាល់ថ្ងៃផងដែរ។ បើតយោងតាមរបាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាមបានបញ្ជាក់នៅថ្ងៃទី២៧ខែមករាឆ្នាំ២០២៥ថានៅផ្សារបឹងកុក ក្រុងកំពង់ចាមចំពោះតំលៃសាច់ជ្រូកសុទ្ធ និងសាច់ជ្រូក៣ជាន់មានតំលៃ១៧០០០រៀលក្នុង១គីឡូក្រាម បើធៀបទៅនឹងប៉ុន្មានថ្ងៃមុនគឺឡើងថ្លៃ១០០០រៀលក្នុង១គីឡូក្រាម ចំពោះតំលៃសាច់មាន់ស្រែតំលៃ២៩០០០រៀលក្នុង១គីឡូក្រាម ឡើងថ្លៃ២០០រៀល ។ ហើយតំលៃសាច់គោ២៨០០០រៀល ត្រីរ៉ស់ស្រែ១៦០០០រៀល សាច់ទា១៦០០០រៀល សាច់មាន់ចិញ្ជឹម១២០០រៀល ដែលសាច់ទាំងអស់នេះគឺមានតំលៃថេរដដែល។ ជាមួយគ្នានេះចំពោះតំលៃ អង្គរ ខ្ទឹមស បន្លៃរួមផ្សំនានា ល្ង ហ្គាស ធ្យូង សាំងជាដើមគឺមិនឡើងថ្លៃនោះទេ។ ទន្ទឹមនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិនឆ្នាំ២០២៥នេះដែរ នៅថ្ងៃទី២៧ខែមករាឆ្នាំ២០២៥នេះសង្កេតឃើញថាឃើញមានបងប្អូនប្រជាពលរដ្ឋខ្លះដែលមានខ្សែស្រឡាយចិនបាននាំគ្នាឡើងផ្សារមួយចំនួនក្នុងក្រុងកំពង់ចាមដើម្បីទិញទំនិញផ្សេងៗដូចជាផ្លែឈើ ផ្កា ភេសជ្ជៈ ម្ហូបអាហារ របស់របរសែន ដើម្បីធ្វើម្ហូបសែនទៅតាមទំនាមទំាលាប់រប់ពួកគាត់។ បើតាមប្រជាពលរដ្ឋមួយរូបគាត់បានលើកឡើងថាគាត់មកទិញម្ហូបអាហារ និងគ្រឿងសំណែនថ្ងៃនេះទុកជាមុនសិន ជៀសវាងការឡើងផ្សារចំថ្ងៃសែន ដែលមានមនុស្សច្រើន និងមានតំលៃថ្លៃជាងរាល់ដង៕