រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

សកម្មភាព

ស្រុកស្ទឹងត្រង់៖ នៅព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤​ លោក​ សុិន​ សុខុន​ ប្រធានក្រុមប្រឹក្សាស្រុក​ និងលោក​ បាន​ ស្រេង​ អភិបាល​ នៃគណៈអភិបាលស្រុកស្ដីទី​ ព្រមមន្ត្រី​រាជការ​ចំណុះសាលាស្រុក​ បានចូលរួមដាក់បិណ្ឌ​ រាប់​បាត្រ​ វេនទី១​ នៅវត្ត​គិរី​វនារាម​ ហៅវត្តស្ទឹងត្រង់ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម​។

កំពង់ចាម៖ នារសៀលថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត និងផែនការដឹកនាំប្រតិភូខេត្តកំពង់ចាម ចុះជួបសួរសុខទុក្ខវីរកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៦ ខេត្តឧត្តរមានជ័យ និងផែនការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ព្រមទាំងពិធីប្រណាំងទូក”ង” ទូក “ខ្នាតអន្តរជាតិ” ស្ថិតនៅដងទន្លេមេគង្គ ក្នុងក្រុងកំពង់ចាម ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចេញព្រះវស្សា នាពេលខាងមុខ ដែលកិច្ចប្រជុំធ្វើឡើងនៅសាលប្រជុំសាលាខេត្ត។

ស្រុកកំពង់សៀម ៖ នាថ្ងៃពុធ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានសហការជាមួយអាជ្ញាធរស្រុកកំពង់សៀម អាជ្ញាធរឃុំស្រក ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រក នឹងសហគមន៍នេសាទដំរីឆ្លង បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល បានចំនួន ០៣ករណី ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងមួយចំនួន នៃបទល្មើសជលផល។

ស្រុកជើងព្រៃ៖នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុកជើងព្រៃ និងលោក ស៊ីម គង់ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ បានដឹកនាំមន្ត្រីរាជការរដ្ឋបាលស្រុក ចូលរួមក្នុងពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ នៅវត្តចំនួន ៣វត្ត ស្ថិតក្នុងឃុំ៣ដូចខាងក្រោម៖១-វត្តបទុមារាម ហៅវត្តឈូក ស្ថិតក្នុងភូមិឈូក ឃុំគោករវៀង ២-វត្តជោតនារាម ហៅវត្តខ្នុរដំបងលិច ស្ថិតក្នុងភូមិខ្នុរដំបង ឃុំខ្នុរដំបង៣-វត្តមុសិខារាម ហៅវត្តផ្តៅជុំ ស្ថិតក្នុងភូមិផ្តៅជុំលិច ឃុំផ្តៅជុំ ក្នុងឱកាសនោះលោកអភិបាលស្រុក បានជួបសំណេះសំណាលជាមួយលោកតា លោកយាយ ប្រជាពលរដ្ឋ ពុទ្ធបរិសទ ចំណុះជើងវត្ត ព្រមទាំងបាននាំយកនូវទេយ្យវត្ថុ ប្រគេនព្រះសង្ឃក្នុង១វត្តរួមមាន៖ ចង្ហាន់ចំនួន ៣ស្រាក់ ទឹកសុទ្ធ ចំនួន ២កេស ទឹកផ្លែឈើ ចំនួន ២កេស មី ចំនួន ២កេស ស្លាដក់ចំនួន ១ ផ្លែឈើ ១កន្រ្តក់ ថវិកា ១.០០០.០០០រៀល បានជូនថវិកាដល់ លោកតា […]

កំពង់ចាម, នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំក្រុមការងារ ចូលរួមជាមួយឯកឧត្តម យូ ស៊ុនឡុង ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការសន្តិសុខ សណ្តាប់ធ្នាប់ និងពិនិត្យទីតាំងរៀបចំប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារធនធាន ផ្ទះគ្រូបង្រៀន និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្ថិតក្នុងភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ក្រោមអធិបធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះនឹងប្រព្រឹត្តទៅនៅចុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ ។

ស្រុកជើងព្រៃ៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោក ជិន ហ៊ុំ អភិបាលរងស្រុកជើងព្រៃ តំណាងលោក ស៊ឹម គង់ អភិបាលស្រុកជើងព្រៃ បានដឹកនាំក្រុមការងារស្រុក ចុះសម្រុះសម្រួលបើកពង្រីកទំហំផ្លូវ ស្ថិតភូមិពង្រ ឃុំស្ដើងជ័យ ។ ដោយមានការចូលរួមពីក្រុមការងារថ្នាក់ស្រុក, ឃុំ និងក្រុមបច្ចេកទេសសាងសង់ផ្លូវជាលទ្ធផល៖១- អ័ក្សផ្លូវ ត្រូវបានកំណត់២- ម្ចាស់ដីជាប់ផ្លូវទងសងខាង មិនទាន់យល់ព្រម តាមតម្រូវការរបស់ក្រិមបច្ចេកសាងសង់ផ្លូវ៣ ដូច្នេះរដ្ឋបាលឃុំកំណត់បន្តការសម្រុះសម្រួល រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាឃុំស្ដើងជ័យ ។

ស្រុកបាធាយ៖ នៅព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោក អូត ឈាងលី អភិបាល នៃគណៈអភិបាលស្រុកបាធាយ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងទាំង៣ និងអាជ្ញាធរឃុំត្រប់ បានចូលរួមកាន់បិណ្ឌ១ នៅវត្តរោធ ស្ថិតនៅវត្តរោធ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម បានប្រគេនទេយ្យវត្ថុ មី ១កេស ទឹកសុទ្ធ ១កេស ទឹកក្រូច ១កេស និងបច្ច័យ៤.២០០.០០០រៀល និងសូមឧទ្ទិសជូនបុព្វការីជន និងបុព្វវរ:ជនដែលពលីក្នុងបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ ពិសេសប្រជាពលរដ្ឋទូទាំងប្រទេស ដែលរងគ្រោះដោយសាជម្ងឺកូវិដ-១៩ ក្នុងពេលកន្លងទៅ សូមបានចំណែកនៃបុណ្យនេះស្នើៗគ្នា ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ ជាប្រពៃណីរបស់ខ្មែរយើង៕

ស្រុកព្រៃឈរ៖ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម   និងឯកឧត្តម ខ្លូត ចិន្តា អភិបាលរងនៃគណ:អភិបាលខេត្តកំពង់ចាម ក្នុងឱកាសពិធីបុណ្យដាក់បិណ្ឌ នេះ បានអញ្ជើញនាំយកនូវទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តសុវណ្ណពិជ័យរស្មីសង្កែ ស្ថិតនៅភូមិសង្កែ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីឧទ្ទិសជូនបុព្វការីជន និងបុព្វវរ:ជនដែលពលីក្នុងបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ ពិសេសប្រជាពលរដ្ឋទូទាំងប្រទេស ដែលរងគ្រោះដោយសាជម្ងឺកូវិដ-១៩ ក្នុងពេលកន្លងទៅ សូមបានចំណែកនៃបុណ្យនេះស្នើៗគ្នា ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ ជាប្រពៃណីរបស់ខ្មែរយើង៕

ស្រុកកោះសូទិន ៖ នៅព្រឹក ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ លោក យី វណ្ណៈ អភិបាលនៃគណអភិបាលស្រុកកោះសូទិន បានអញ្ជេីញជាគណៈអធិបតីក្នុងពិធីបេីកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែ ដែលមានប្រវែង១២៥០ម៉ែត្រ ទទឹង៥ម៉ែត្រ និងកម្រាស់០,១៥ម៉ែត្រ ដែលស្ថិតក្នុងភូមិកោះចិនក្រោម និងភូមិកំពង់រាប លេី ឃុំកំពង់រាប និងបិទការដ្ឋាននៅឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

កំពង់ចាម៖ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម បានអញ្ជេីញនាំយកអំណោយរបស់ឯកឧត្ដម ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកចំការលើ និងលោកជំទាវ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកចំនួន១០គ្រួសារ ស្ថិតនៅភូមិថ្នល់បត់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ១០គីឡូ មី១០កញ្ចប់ ទឹកស៊ីវអុីវ០១យួរ ប្រេងឆា០១ដប់ និងត្រីខ ២កំប៉ុង ព្រមទាំងបានជួយឧបត្ថម្ភ:ថវិកាដល់ប្រជាការពារភូមិផងដែរ ។