រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

សកម្មភាព

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ចាម ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីអបអរសាទរបូជនីយដ្ឋានចងចាំនៃកម្ពុជាចូលជាបេតិកភណ្ឌពិភពលោក កំពង់ចាម៖ នៅវេលាម៉ោង៧ព្រឹក នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២២៥នេះ លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម រួមជាមួយ មន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្ត បានទូងស្គរ ទះប៉ោត និងគោះត្រដោក នៅបរិវេណមន្ទីរព័ត៌មានខេត្តកំពង់ចាម ដើម្បីអបអរសាទរ បូជនីយដ្ឋានចងចាំនៃកម្ពុជា រួមមាន «សារមន្ទីរទួលស្លែង(ស២១) វាលពិឃាតជើងឯក និងអតីតមន្ទីរឃុំឃាំង ម១៣» ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក នាកិច្ចប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីស្នាក់ការអង្គការយូណេស្កូ នាក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ។ បើតាមសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យតាមទីស្តីការក្រសួង ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្រប់វត្តអារាម និងសាលាបុណ្យ ព្រមទាំង គ្រប់ទីប្រជុំសហគមន៍នៅតាមភូមិ ត្រូវរួមគ្នា វាយគង ទូងស្គរ […]

នៅថ្ងៃនេះទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងថែមទៀត បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងថែមទៀតដល់កម្ពស់៩.៧០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,១៦ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៦,៥៦ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើនក្នុងស្រុកចំនួន៧ និងក្រុង១។ ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

ព្រឹកថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្ដម អ៊ុន ចាន់ដា អភិ​បាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញ ដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី១ ស្ដីពីរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព និងថវិការឆ្នាំ២០២៥ ដោយមានការចូលរួម អភិបាលរងក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាម បើកកិច្ចប្រជុំ សាមញ្ញ លើកទី១២ អាណត្តិទី៤ ក្រោមអធិបតីភាព លោកជំទាវ អៀម វណ្ណី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម និងលោក ជំទាវ ជាន ឡេងទៀង អនុប្រធាន គ.ក.ស.ក និងមានការអញ្ចើញចូលរួមពី លោកស្រីតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត ជាសមាជិក សមាជិកា ព្រមទាំង មន្ត្រីជំនាញពាក់ព័ន្ធផងដែរ ។ ក្នុងឱកាសនោះដែរ លោកជំទាវ អៀម វណ្ណី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម បានថ្លែងអំណរគុណ ចំពោះ លោក លោកស្រីជាថ្នាក់ដឹកនាំ និងសហការីក្រោមឱវាទទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារ រហូតទទួលបាននូវលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ក្នុងការបំពេញកិច្ចការងារកន្លងមក។ ជាមួយនោះ លោកជំទាវ ក៏បានស្នើទៅដល់អ្នកពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់ បំពេញការងារបន្ថែមទៀត ដើម្បីរួមគ្នាឈានទៅសម្រេចផែនការគ្រោង ដូចមានចែងនៅក្នុងតួនាទីភារកិច្ច របស់ គ.ក.ស.ក […]

ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានហក់ឡើងខ្ពស់ជិតដល់កន្លះម៉ែត្រ បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើង នៅកម្ពស់៧.៩៦ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,៤៥ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៥,៤៨ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ ជាមួយគ្នានេះដែរចំពោះស្ថានភាពអាកាសធាតុវិញមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ទៀតថាមានឃុំ/សង្កាត់ជាច្រើនក្នុងស្រុកចំនួន៨ និងក្រុង១ ក្នុងខេត្តកំពង់ចាម មានបិរមាណភ្លៀងធ្លាក់តិច ឬច្រើនកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥។ ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំការអនុវត្តការងារវិស័យសុខាភិបាលឯកជន ដែលមានការចូលរួមពី មន្ទីរសុខាភិបាលខេត្ត គណៈអភិបាលស្រុក កងកម្លាំងទាំងបីស្រុក ប្រធានមន្ទីរពេទ្យបង្អែក ប្រធានការិយាល័យសុខាភិបាលស្រុក មេឃុំ ប្រធានមណ្ឌលសុខភាព និងលោកលោកស្រីប្រធានការិយាល័យចំណុះសាលាស្រុក ចំនួន៤២រូប នៅសាលប្រជុំសាលាស្រុកស្រីសន្ធរ។ គោលបំណងនៃកិច្ចប្រជុំគឺត្រួតពិនិត្យការអនុវត្តការងារសុខាភិបាលឯកជនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបានណែនាំឱ្យអាជ្ញាធរឃុំចុះពិនិត្យមើលអាជ្ញាប័ណ្ណតាមក្លីនិចឯកជនតាមឃុំនិមួយៗក្នុងស្រុកស្រីសន្ធរ និងពង្រឹងយន្តការដឹកនាំគ្រប់គ្រងកិច្ចប្រជុំឱ្យបានទៀងទាត់។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យករណីវិវាទដីធ្លីរបស់ប្រជាពលរដ្ឋនៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ដកំពង់ចាម ។

នៅថ្ងៃនេះស្ថានភាពទឹកទន្លេមេគង្គបានស្រកបន្តទៀត បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានស្រកនៅកម្ពស់៧.៣៧ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកស្រកកម្ពស់០,១៥ម៉ែត្រ ។ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៥,២៦ម៉ែត្រតែប៉ុណ្ណោះ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមអញ្ជើញជាអធិបតីជាមួយ ឯកឧត្តម ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរអេដស៍ កិច្ចប្រជុំរួមនៃក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ គណៈកម្មាធិការអេដស៍ គណៈកម្មាធិការលុបបំបាត់ឳសថក្លែងក្លាយ និងសេវាសុខាភិបាលឯកជនខុសច្បាប់ មន្ទីរពេទ្យខេត្ត និងផ្នែកហិរញ្ញប្បទានសុខាភិបាលប្រចាំត្រីមាស ឆ្នាំ២០២៥ ដោយមានការចូលរួមមកពី គណៈអភិបាលរដ្ឋក្រុង-ស្រុក ប្រធាន អនុប្រធាន មន្ទីរ-អង្គភាពជុំវិញខេត្ត ជាច្រើនរូប នៅសាលប្រជុំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម។

រសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំការអនុវត្តការងារវិស័យសុខាភិបាលឯកជន ដែលមានការចូលរួមពី មន្ទីរសុខាភិបាលខេត្ត គណៈអភិបាលស្រុក កងកម្លាំងទាំងបីស្រុក ប្រធានមន្ទីរពេទ្យបង្អែក ប្រធានការិយាល័យសុខាភិបាលស្រុក មេឃុំ ប្រធានមណ្ឌលសុខភាព និងលោកលោកស្រីប្រធានការិយាល័យចំណុះសាលាស្រុកចំនួន៣៦រូប ស្ថិតនៅសាលប្រជុំសាលាស្រុកស្ទឹងត្រង់។