រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

សកម្មភាព

ស្រុកបាធាយ៖ នាព្រឹកថ្ងៃអង្គារ ១៤ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំ ក្រុមការងារខេត្ត មន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមជាមួយក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្តម រដ្ឋមន្ត្រី ឆាយ ឬទ្ធីសែន បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពផ្លូវរងការខូចខាត ដើម្បីសិក្សាលទ្ធភាពក្នុងការជួសជុលឡេីងវិញ ស្ថិតក្នុងឃុំ ចំនួន៤ រួមមាន: ឃុំផ្អាវ ឃុំជេីងព្រៃ ឃុំត្រប់ និងឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម។

កំពង់ចាម៖ នារសៀលថ្ងៃចន្ទ ១៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងគម្រោងចំណូល ចំណាយថវិកាសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម ។ កិច្ចប្រជុំមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត -នាយក នាយករងរដ្ឋបាលសាលាខេត្ត -ថ្នាក់ដឹកនាំមន្ទីរ វិស័យជុំវិញខេត្ត -នាយក នាយករងទីចាត់ការជំនាញចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន នៅសាលាខេត្តកំពង់ចាម។

ទីស្ដីការក្រសួងមហាផ្ទៃ ៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធានរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគ.ជ.អ.ប ។

ខេត្ដកំពង់ចាម ៖នាព្រឹកថ្ងៃចន្ទ ១៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាព ក្នុងពិធី “ទិវានៃការចងចាំ ២០ សភា” ដែលធ្វើឡើងនៅមណ្ឌលឧក្រិដ្ឋកម្មភ្នំប្រុស ស្រុកកំពង់សៀម ។ គួររំលឹកថា ប្រវត្តិសាស្រ្តរបស់កម្ពុជា ប្រមាណជាង៤០មុន បានបន្សល់ទុកនូវស្លាកស្នាមដ៏ខ្លោចផ្សាក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត រយ:ពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ធ្វេីអោយប្រជាជនបាត់បង់ជីវិត ជាង៣លាននាក់ ធ្វេីអោយប្រទេសជាតិធ្លាក់ក្នុងសម័យអន្ធកាល គ្មានទេ សាសនា សិទ្ធសេរីភាព និងអភិវឌ្ឍន៍ ទេីបតែបានគុណ ៧ មករា ១៩៧៩ បានជួយសង្គ្រោះជីវិតប្រជាជនអោយរួចផុតពីការធ្វេីទារុណកម្ម បង្អត់អាហារ ការកាប់សម្លាប់យ៉ាងអយុត្តិធម៌ ដោយរបបខ្មៅងងឹតមួយនេះ។ នេះជាសក្ខីភាពមួយដែលយេីងទាំងអស់គ្នាកំពុងរស់នៅក្រោមដំបូលសន្តិភាព ចងចាំជានិច្ច មិនអាចបំភ្លេចបាននូវប្រវត្តិសាស្រ្តដ៏ជូចត់នេះ និងមិនចង់អោយកេីតមានជាថ្មីលេីទឹកដីរបស់យេីង។

ស្រុកព្រៃឈរ៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ លោក ខេង ម៉េងឈុន អភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ និងលោក មាស ទួក ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក លោក នាយក នាយករងរដ្ឋបាល ប្រធាន អនុប្រធាន មន្ត្រីការិយាល័យ អង្គភាពចំណុះ និងជុំវិញ លោកមេឃុំ កម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមគោរពវិញ្ញាណក្ខន្ធដល់បងប្អូនប្រជាពលរដ្ឋដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា នៅទីទួលត្រពាំងល្វា ស្ថិតក្នុងភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ស្រុកជេីងព្រៃ៖ នៅព្រឹកថ្ងៃច័ន្ទទី២០ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលស្រុកជើងព្រៃ បានរៀបចំប្រារព្វទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក និងលោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ នៅវត្តសុគន្ធារាម ហៅវត្តស្គន់ នៅស្រុកជើងព្រៃ​ ខេត្ដកំពង់ចាម ។

ក្រុងកំពង់ចាម៖ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ដ តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ប៊ូ ចាន់ភីរ៉ូ អគ្គនាយក នៃនីយ័តករធានារ៉ាប់រងកម្ពុជា បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី ការធានារ៉ាប់រងជាកាតព្វកិច្ច ខេត្តកំពង់ចាម នៅសណ្ឋាគារ អិល ប៊ី អិន អេស៊ាន ក្រុងកំពង់ចាម ៕

ក្រុងកំពង់ចាម៖ នារសៀលថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំប្រជុំក្រុមការងារសម្របសម្រួលព័ត៌មាន និងសាធារណៈមតិ របស់រដ្ឋបាលខេត្ត នៅសាលប្រជុំសាលាខេត្ដកំពង់ចាម ។

ស្រុកស្ទឹងត្រង់ ៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ពិធី បុណ្យ ឆ្លង ឧបដ្ឋានសាលា និងសមិទ្ធផល នានា នៅវត្តរតនៈបុប្ផារាម (ហៅវត្ត៣៥) ដោយមានចូលរួមពីសំណាក់ លោក ប៉ូ រ៉ាវុធ អភិបាលរង នៃគណៈអភិបាលស្រុក តំណាង ខ្ពង់ខ្ពស់ លេាក ទុន ណេត អភិបាល នៃគណៈអភិបាលស្រុក និងលោក ជំទាវ ហុង ប៊ុនធី អ្នក ឧកញ៉ា ហេង ឡុង អគ្គនាយកចំការកៅស៊ូបឹងកេត ។

នៅរសៀលថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមប្រតិបត្តិសាខា បានអញ្ជើញចុះទៅដល់ភូមិស្រែព្រាល ឃុំស្វាយទាប ស្រុកចំការលើ ដើម្បីសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូន អ្នកមីង អេល ម៉េត អាយុ ៦២ឆ្នាំ ជាស្ត្រីមេម៉ាយទុរគត ដែលសព្វថ្ងៃត្រូវរ៉ាប់រងចិញ្ចឹមកូនប្រុស ២នាក់ កំពុងរស់ក្នុងបន្ទុក គឺ ម្នាក់ អាយុ ៤២ឆ្នាំ មានសតិមិនគ្រប់ និងម្នាក់ទៀត អាយុ ៤០ឆ្នាំ ជាជនមានពិការភាព (ខ្វិន ហើយងងឹតភ្នែក ) ថែមទៀត ៕