អាជ្ញាធរខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១០ ខែមីនាឆ្នាំ ២០២៥ នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ នូវសមិទ្ធផលនានា ក្នុងវត្តត្នោតកែវបូព្រឹក្ស ស្ថិតក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ ដែលចំណាយថវិការសាងសង់អស់ជាង ១លាន ដុល្លារអាមេរិក ។ ពិធីសម្ពោធនេះ មានការចូលរួមជាអធិបតី ពីសំណាក់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកស្រីសន្ធរ ។ ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ស្របពេលដែលប្រទេសជាតិរបស់យើងមានសុខសន្តិភាព មានការអភិវឌ្ឍ ធ្វើឱ្យប្រជាពលរដ្ឋយើងមានជីវភាពធូរធារ ដែលអាចមានលទ្ធភាពនាំមកនូវបច្ច័យចូលរួមកសាង ដើម្បីបម្រើ ក៏ដូចជាការលើកកម្ពស់នូវ វិស័យព្រះពុទ្ធសាសនា។ ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងផងដែរថា សមិទ្ធផលដែលចំណាយអស់ថវិកាច្រើនជាងគេក្នុងចំណោមសមិទ្ធផលទាំង ១០ នោះ គឺព្រះវិហារថ្មី ដែលមានទទឹង ១៣ម៉ែត្រ គុណនឹង ២៥ […]
តាមរបាយការណ៍ របស់ លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម ឲ្យដឹងនាព្រឹកថ្ងៃទី០៩ មីនា នេះថា ៖ នៅក្នុងឱកាសបុណ្យឆ្នេរខ្សាច់កោះប៉ែន អបអរខួប ១៥ឆ្នាំ (២០១១-២០២៥) នៃការបង្កើតកន្លែងកម្សាន្តឆ្នេរកោះប៉ែន ស្ពានឫស្សី(ប្រដឹស)ដ៏ស្រស់ស្អាត របស់ខេត្តកំពង់ចាម ហើយក៏ត្រូវជាថ្ងៃ នៃទិវានារីអន្តរជាតិ ខួបលើកទី១១៤ និងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ នេះ ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរ សរុបចំនួន ៥៤,៧០៧នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិចំនួន ៥៤,៦០៥នាក់ និងភ្ញៀវទេសចរបរទេស ចំនួន ១០២នាក់។ សូមរំលឹកថា ពិធីបុណ្យ «ឆ្នេរកោះប៉ែន» នេះដែរ ត្រូវបានម្ចាស់រមណីដ្ឋាន រៀបចំចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅបរិវេណរមណីយដ្ឋានធម្មជាតិឆ្នេរខ្សាច់កោះប៉ែន ។ ការរៀបចំពិធីបុណ្យនេះ មានបំណង ដើម្បី លើកកម្ពស់វិស័យទេសចរណ៍ បង្កលក្ខណៈកំសាន្តសប្បាយ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្ត និងក្រៅខេត្ត […]
(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបន្តធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសពិនិត្យមើលបង្ក្រាបមុខសញ្ញាក្មេងទំនើង ។ បើតាមមន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា ចាប់ពីម៉ោង ១៨”០០នាទីថ្ងៃទី៧-៣-២០២៥ ដល់វេលាព្រឹកថ្ងៃទី៨-៣-២០២៥ សកម្មភាពកម្លាំងចេញល្បាត ការពារសុខសុវត្ថិភាព និងបានសហការជាមួយកម្លាំងនគរបាល ជួយពន្លត់អគ្គិភ័យ ក្នុងភូមិសាស្ត្រក្រុងកំពង់ចាម ។
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម រួមជាមួយសហការី នៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែមិនាឆ្នាំ២០២៥ នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនអាជីវករលក់អាគុយ ម៉ូតូ កង់ ១៧គ្រូសារ រស់នៅភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលរងគ្រោះដោយអគ្គីភ័យ មូលហេតុ ឆ្លងចរន្តអគ្គិសនី ធ្វើអោយ តូបអាជីវកម្ម ១៧ ល្វែងជាប់ៗគ្នា ត្រូវភ្លើងឆាបឆេះអស់ទាំងស្រុងតែម្តង ដែលហេតុការណ៍នេះ កើតឡើង កាលពីម៉ោងជិត១២ អាធ្រាត្រ ថ្ងៃទី៧ ខែមិនា ឆ្នាំ ២០២៥ ។ ស្ថិតក្នុងឱកាសចុះសួរសុខទុក្ខនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានសម្តែងការសោកស្តាយជាពន់ពេក ជាមួយគ្រួសារជនរងគ្រោះ ចំពោះ ឧបត្តិហេតុដែលកើតឡើងស្មានមិនដល់នេះ នាំអោយខូចខាតទាំងលំនៅដ្ឋាន តូបអាជីវកម្ម បាត់បង់ទាំងសម្ភារ: កង់ ម៉ូតូ […]
(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៧ ខែមិនា ឆ្នាំ២០២៥ បានប្រារព្ធពិធីអបអរសាទរខួបអនុសាវរីយ៍លើកទី ១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មងស្រីគ្រប់រូប ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត និង លោកជំទាវ ញូង ចរិយា ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីអភិវឌ្ឍ សាខាខេត្តកំពង់ចាម ។ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ក្នុងឱកាសនោះថា គិតមកដល់ពេលនេះ ជ័យជម្នះនៃការតស៊ូរបស់ស្ត្រីក្នុងការរំដោះខ្លួនចេញពីការរើសអើងនៅក្នុងសង្គមមានរយៈពេល ១១៤ឆ្នាំមកហើយ ដែលស្ទើរគ្រប់ប្រទេសនៅលើសកលលោកបានប្រារព្ធខួបអបអរសាទររំឭកឡើងវិញនូវជ័យជម្នះនេះ ការរំឭកអំពីការតស៊ូ និងជ័យជម្នះនេះ បានក្លាយទៅជា ” ទិវាអន្ដរជាតិនារី” នៅលើសកលលោក ដែលត្រូវបានកំណត់យកថ្ងៃ ៨មីនា ជាថ្ងៃរំឭកនៃការតស៊ូនេះ ហើយដែលប្រទេសកម្ពុជាយើងទម្លាប់ហៅថា “ទិវាសិទ្ធិនារី”។ ប៉ុន្តែទោះជាយ៉ាងណា ចាប់ពីក្រោយថ្ងៃរំដោះ៧មករា […]
គិតត្រឹម ថ្ងៃទី០២ ខែមីនា គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាម សម្រេចការងារសាងសង់ បានប្រមាណជាង ៧៥,១៨% ហើយ ខណៈដែលគម្រោងនេះ គ្រោងនឹងបញ្ចប់ទាំងស្រុង នាខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ ។ នេះបើយើងតាមរបាយការណ៍ ស្ដីពី វឌ្ឍនភាពប្រចាំសប្ដាហ៍ របស់មន្ទីរសាធារណការ ខេត្តកំពង់ចាម ឲ្យដឹងនាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ នេះ ។ របាយការណ៍ឲ្យដឹងដែរថា គម្រោងទាំងមូល ដែលអនុវត្តសម្រេចបាន ខាងលើនេះ គឺបានបែងចែកចេញជាពីរផ្នែកធំៗ ក្នុងនោះមាន ៖ទី១.ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ៖ ដោយបានតភ្ជាប់បណ្ដាញទឹកកខ្វក់តាមផ្ទះបានចំនួន ៣.៩៦៥ទីតាំង បណ្ដាញទឹកកខ្វក់តាមលូធម្មជាតិ លូខ្នែងប្រវែង ៥៥,០៦គ.ម បណ្ដាញលូប្រមូលមេ និងរង ប្រវែង ៣៤,២៥គ.ម ស្ថានីយបូមទឹកកខ្វក់ បណ្ដាញលូបូមមេ ព្រមទាំង បណ្ដាញផ្សេងៗទៀត ។ ជាមួយនោះ ក៏មានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់តាមបែបធម្មជាតិ ១កន្លែង ប្រវែង ៥.០០០ម៉ែត្រគូប ក្នុង ១ថ្ងៃ រួមទាំង […]
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី ៦ ខែមីនាឆ្នាំ ២០២៥ នេះ បាននាំយកអំណោយជាថវិកា ជាង ៨២ លានរៀល និងជាង ១ ពាន់ដុល្លារ ប្រគេនព្រះចៅអធិការវត្តបទុមរតនដីដុះ ក្រុងកំពង់ចាម ដើម្បីសាងសង់ឧបដ្ឋានសាលា ។ គូបញ្ជាក់ផងដែរថា ថវិការបស់សប្បុរសជននូវចំនួនដូចខាងលើនោះ មានចំណែករបស់អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ចំនួន ១០ លានរៀល និងឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចំនួន ១០ រៀលនិង ឯកឧត្ដម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ចំនួន ១០ លានរៀល និងឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ថវិកាចំនួន ១០ លានរៀល […]
(កំពង់ចាម)៖ ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការ គន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.អ) នៅព្រឹកថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ កាចាប់ផ្តើមយុទ្ធនាការវគ្គគាំទ្រសាលារៀនគោលដៅគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្តកំពង់ចាម និងថ្នាក់ដឹកនាំខេត្តព្រៃវែង ព្រមទាំងលោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធប្រមាណជា ៦០០ នាក់។ ជំនួសមុខឱ្យសមាជិក សមាជិកានៃកិច្ចប្រជុំទាំងមូល ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលេខាធិការដ្ឋាន (គ.វ.អ) ដែលបានរៀបចំកិច្ចប្រជុំនេះឡើង ដើម្បីផ្សព្វផ្សាយ ជូនដល់សាលារៀនគោលដៅដែលបានអនុវត្ត និងសាលារៀនគោលដៅដែលនឹងត្រូវជ្រើសរើសបន្ថែមក្នុងឆ្នាំសិក្សា ២០២៤-២០២៥ សម្រាប់ខេត្តកំពង់ចាម និងខេត្តព្រៃវែង អំពីអត្ថប្រយោជន៍ នៃវិធានការគន្លឹះរបស់គណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការ គន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.អ) ធ្វើយ៉ាងណា ជំរុញការចូលរួមលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹងគុណភាពសាលារៀនរដ្ឋចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា ក្នុងគោលបំណងរួមគឺដើម្បីផលិតមូលធនមនុស្សប្រកបដោយចំណេះដឹង និងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាព បំពេញការងារខ្ពស់ឱ្យស្រតាមយុទ្ធសាស្ត្របញ្ចកោណដែលបានកំណត់យក “មនុស្ស” […]
រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៤ ខែមីនាឆ្នាំ ២០២៥ នេះ បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆាំ្ន២០២៥ និងទិសដៅបន្តនៃការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដោយមានការអញ្ជើញចូលរួមជាអធិបតី ពេលសំណាក់ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ។ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ក្នុងឆ្នាំ ២០២៤ កន្លងទៅ និងក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត គណៈបញ្ជការឯកភាពរដ្ឋបាលក្រុង-ស្រុក និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ បានអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមអនុវត្តនូវគោលនយោបាយ និងគោលការណ៍នានា របស់រាជរដ្ឋាភិបាលកម្ពុជាក្រសួងមហាផ្ទៃ និងបានចូលរួមការពារយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» បានធ្វើឱ្យបរិយាកាស សន្តិសុខ […]
មន្ទីរកិច្ចការនារីខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២៥ នេះ បានប្រារព្ធខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨មិនា ២០២៥ ក្រោមប្រធានបទ « សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប » ក្រោមអធិបតីភាព លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម និងលោកជំទាវ អៀម វណ្ណីសមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក នៅឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ លោកជំទាវ ប៉ាង ដានី មានប្រសាសន៍ថា យុទ្ធនាការទិវាអន្តរជាតិនារី៨មីនា គឺជាព្រឹត្តិការណ៍ជាសកល ដែលមហា សន្និបាត នៃអង្គការសហប្រជាជាតិ បានប្រកាសជាទិវាស្តីពីសិទ្ធិស្រ្តី និងសន្តិភាពពិភពលោក ចាប់តាំងពីឆ្នាំ១៩៧៧ ។ហើយជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា បានរៀបចំយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពសមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាពនានា និងបង្ហាញពីកាប្តេជ្ញាចិត្ត […]