កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមល ឯកឧត្តម អ៊ុន ចាន់ដា នៅល្ងាចថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានអញ្ជើញចូលរួម បើកជុំរំ យុវជនក្រោមប្រធានបទ ការអភិវឌ្ឍសមត្ថភាពយុវជននៅក្នុងបរិបទសង្គមសេដ្ឋកិច្ចកម្ពុជា នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ខ្ចៅ ស្រុកកងមាស ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ក្នុងឱកាសនោះថា ការបោះជុំរំយុវជន ជាកិច្ចការហ្វឹកហាត់ដ៏សំខាន់ក្នុងការងារអប់រំ ពីព្រោះការងារបោះជុំរំនេះធ្វើឱ្យយុវជន អភិវឌ្ឍជំនាញទន់របស់ខ្លួន ដោយឱ្យក្មួយៗចេះសង្កេត ចេះពិចារណា ចេះបង្កើនស្មារតី ធ្វើការងារជាបុគ្គល ជាក្រុម ចេះធ្វើសេចក្តីសម្រេចចិត្តជាសមូហភាព និងជាបុគ្គល ចេះទទួលខុសត្រូវក្នុងស្មារតីមិត្តភាព។ ម្យ៉ាងទៀតការបោះជុំរំយុវជនជាការងារ បង្កលក្ខណៈឱ្យយុវជនស្គាល់ភូមិសាស្ត្រ តម្លៃពិតនៃធម្មជាតិ ចេះស្រឡាញ់ ការពារបរិស្ថាន និងទទួលបានចំណេះដឹង បំណិននានាបន្ថែម ទៅតាមគោលដៅ និងគោលបំណងដែលគណៈកម្មការរៀបចំកម្មវិធីជំរំបានគ្រោងទុក។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ការបោះជុំរំ គឺជាការបង្ហាត់បង្ហាញពីការងារគ្រប់គ្រង តាមបែបប្រព័ន្ធគ្រប់គ្រងស្វ័យគ្រប់គ្រង ដែលគណៈកម្មការបានរៀបចំបែងចែកជាក្រុម ជាសាខា និងប្រគល់កិច្ចការទទួលខុសត្រូវតាមឋានានុក្រម ដូចជាប្រធាន អនុប្រធានក្រុម និងប្រធាន […]
ដោយមានការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម បានណែនាំដល់ម្ចាស់អាជីវកម្មម៉ូតូ រថយន្ត ឬរថភ្លើងអគ្គីសនីជួលសម្រាប់កុមារជិះលេងកំសាន្តនៅតាមទីសាធារណៈ ចំនួន ៤ចំណុចដើម្បី រក្សាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់នៅទីសាធារណៈ។ ថ្លែងយ៉ាងដូច្នេះ នាឱកាសដែលឯកឧត្តម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ សម្រេចលើការស្នើសុំសេវា ស្នើសុំបើកថ្មី អាជ្ញាប័ណ្ណទេសចរណ៍ អាជីវកម្មជួលម៉ូតូ រថយន្ត ឬរថភ្លើងអគ្គីសនី សម្រាប់កុមារ ដែលរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម។ ឯកឧត្តម ស្រី សុភ័ក្ត្រ មានប្រសាសន៍បន្តថា ដើម្បីរក្សាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់នៅទីសាធារណៈ សូមម្ចាស់ អាជីវកម្មម៉ូតូ រថយន្ត ឬរថភ្លើងអគ្គីសនីជួលសម្រាប់កុមារ គោរពឲ្យបាននូលលក្ខខណ្ឌ ៤ចំនុចដូចខាងក្រោម៖១. ត្រូវបំពេញបន្ថែមនូវលក្ខខណ្ឌឲ្យស្របនឹងច្បាប់ ដោយចេញប័ណ្ណបណ្តោះអាសន្នអនុញ្ញាតឲ្យប្រើទីតាំងសា ធារណៈតាមការរៀបចំរបស់អាជ្ញាធរក្រុង/សង្កាត់ ប៉ុន្តែនៅថ្ងៃអនាគតម្ចាស់អាជីវកម្មត្រូវមានទីតាំងដោយខ្លួនឯង។ ចំពោះទីតាំងសាធារណរបស់រដ្ឋ គឺរដ្ឋមានសិទ្ធដកហូតត្រឡប់មកវិញតាមការចាំបាច់។២. ត្រូវបានកំណត់ចំនួនម៉ូតូ រថយន្តអគ្គិសនី តាមការព្រមព្រៀងគ្នាជាមុន៣. ត្រូវចូលរួមពង្រឹងការងារសុវត្ថិភាព និងសណ្តាប់ធ្នាប់ ដូចជាតម្រូវអោយមានមួកសុវត្ថិភាពជូនអតិថិជន, ត្រូវមាន ការគ្រប់គ្រងមិនឲ្យជិះប្រសេចប្រសាច […]
ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណ:កម្មាធិការប្រតិបត្តិសហព័ទ្ឋកីឡាទូកកានូនិងរ៉ូអ៉ីងកម្ពុជា អាណត្តិទី៥(ឆ្នាំ២០២៤-២០២៨) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំទីស្ដីការក្រសួងមហាផ្ទៃ៕