រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ការងាររដ្ឋបាល

កំពង់ចាម៖ នារសៀលថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត និងផែនការដឹកនាំប្រតិភូខេត្តកំពង់ចាម ចុះជួបសួរសុខទុក្ខវីរកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៦ ខេត្តឧត្តរមានជ័យ និងផែនការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ព្រមទាំងពិធីប្រណាំងទូក”ង” ទូក “ខ្នាតអន្តរជាតិ” ស្ថិតនៅដងទន្លេមេគង្គ ក្នុងក្រុងកំពង់ចាម ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចេញព្រះវស្សា នាពេលខាងមុខ ដែលកិច្ចប្រជុំធ្វើឡើងនៅសាលប្រជុំសាលាខេត្ត។

កិច្ចប្រជុំ​សាមញ្ញ​លេីកទី៤​ អាណត្តិ​ទី៤​ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ កំពង់ចាម,នាព្រឹកថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញ​លេីកទី៤​ អាណត្តិ​ទី៤​ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាម។ កិច្ចប្រជុំបានឆ្លង​ និងអនុម័តលេីការងារដូចខាងក្រោម:​ ១.កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញលេីកទី៣​ របស់ក្រុមប្រឹក្សាខេត្ត។​ ២.របាយការណ៍​ការងារប្រចាំខែសីហា​ របស់រដ្ឋបាលខេត្ត។​ ៣.បទដ្ឋានណែនាំស្តីពីការផ្តល់ជ័យលាភីចលនាប្រលងប្រណាំងភូមិ​ ឃុំ​ សង្កាត់មានសុវត្ថិភាព​ និងសេវាសង្គមរបស់រដ្ឋបាលខេត្តកំពង់ចាម។​ ៤.បញ្ហាផ្សេងៗ។

កំពង់ចាម, រដ្ឋបាលខេត្តកំពង់ចាមសូមគោរពជម្រាបជូនឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ជ្រាបថា៖ នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រដ្ឋបាលខេត្តកំពង់ចាមនឹងដឹកនាំគណៈប្រតិភូ ទៅសួរសុខទុក្ខនាយទាហាន ពលទាហាន នៅកងពលតូចអន្តរាគមន៍លេខ ៦ ចំណុះកងពលធំអន្តរាគមន៍ លេខ២ ដែលកំពុងឈរជើង ការពារទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន (កម្ពុជា-ថៃ) នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ៦ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

កំពង់ចាម, នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំកិច្ចប្រជុំស្ដីពីពង្រឹងបន្ថែមនូវការផ្សព្វផ្សាយព័ត៌មានរដ្ឋបាលខេត្ដកំពង់ចាម កិច្ចប្រជុំ នេះធ្វេីឡេីងនៅសាលាខេត្ដកំពង់ចាម ។

កំពង់ចាម៖ នារសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំក្រុមការងារការគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋ មនៅមន្ទីរសុខាភិបាលខេត្តកំពង់ចាមនិងតាមប្រព័ន្ធzoom លោក លោកស្រី អភិបាលរងក្រុង-ស្រុក ឃុំ សង្កាត់ ជាច្រើនរូប។

កំពង់ចាម៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ដោយមានកិច្ចសហការ ជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យ ស្ដីពីការអនុវត្តច្បាប់ស្ដីពីវិនិយោគជូនថ្នាក់ដឹកនាំ និងមន្រ្ដីនៃអនុគណៈកម្មាធិការវិនិយោគខេត្តកំពង់ចាម និងត្បូងឃ្មុំ ក្រោម អធិបតី ភាព ឯកឧត្តមហេង សុខណាង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ឯកឧត្តម ឡោ ចាន់លី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម នៅសាលប្រជុំមន្ទីរផែនការខេត្តកំពង់ចាម ។

កំពង់ចាម៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំក្រុមការងារប្រជុំពិនិត្យ និងពិភាក្សាទៅលេីករណីបណ្ដឹងរបស់ប្រជាពលរដ្ឋ ដែលចោទមេឃុំកោះរកា ស្រុកកំពង់សៀម បានរំលោភយកដីរបស់គាត់ នៅសាលប្រជុំសាលាខេត្ដកំពង់ចាម ។

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្ដីពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការចុះសិក្សានិងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលបានលិចក្នុងបាតសមុទ្រ និងទន្លេ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំទីស្ដីការក្រសួងមហាផ្ទៃ៕

ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណ:កម្មាធិការប្រតិបត្តិសហព័ទ្ឋកីឡាទូកកានូនិងរ៉ូអ៉ីងកម្ពុជា អាណត្តិទី៥(ឆ្នាំ២០២៤-២០២៨) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំទីស្ដីការក្រសួងមហាផ្ទៃ៕

កំពង់ចាម៖ អនុវត្តតាមអនុសាសន៍នាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ការណែនាំដោយផ្ទាល់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដឹកនាំដោយលោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរ បានដាក់ចេញនូវគោលការណ៍ជាយុទ្ធសាស្ត្រថ្មីៗ ដើម្បីពង្រឹង និងពង្រីក សេវាសាធារណៈក្នុងវិស័យសុខាភិបាលឲ្យកាន់តែប្រសើរឡើង។ ក្នុងនោះលោកវេជ្ជបណ្ឌិត ប្រធានមន្ទីរ ក៏បានតែងតែណែនាំដល់ ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃមន្ទីរសុខាភិបាល បង្កើនការចុះពង្រឹង និងពង្រីកលើសេវាមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដោយត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យបាន ២៤ម៉/២៤ម៉ ៧ថ្ងៃ/៧ថ្ងៃ ដោយត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវ: ការគោរពវិន័យ និងការខិតខំកែលម្អមណ្ឌលសុខភាព និងមន្ទីរពេទ្យឲ្យបានស្អាតល្អ ប្រកបទៅដោយស្តង់ដារ៕