រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ការងាររដ្ឋបាល

(កំពង់ចាម) មន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៨ ខែគុម្ភៈ ឆ្នាំ២០២៥ នេះ បានចុះបាញ់ថ្នាំ កំចាត់មូសខ្លា ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងបរិវេណមន្ទីរពេទ្យ និងសាលារៀន នៅក្នុងក្រុងកំពង់ចាម។ មន្ត្រីសុខាភិបាលបានឲ្យដឹងថា ដោយអនុវត្តតាមកាលណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដាអ ភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្រុមការងារសុខាភិបាលខេត្តកំពង់ចាម បានចុះបាញ់ថ្នាំកំចាត់មូសខ្លា ក្នុងបរិវេណមន្ទីរពេទ្យ និងសាលារៀន ក្នុងក្រុងកំពង់ចាម ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម ។

(កំពង់ចាម) មន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៨ ខែគុម្ភៈ ឆ្នាំ២០២៥ នេះ បានបន្តចុះអប់រំផ្សព្វផ្សាយនិងដាក់អាល់ប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាម នៅតាមសហគមន៍ ក្នុងក្រុងកំពង់ចាម។ មន្ត្រីសុខាភិបាលបានឲ្យដឹងថា ដោយអនុវត្តតាមកាលណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដាអ ភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្រុមការងារសុខាភិបាលខេត្តកំពង់ចាម បានបន្តចុះធ្វើការអប់រំសុខភាពតាមសហគមហ៍ និង សាលារៀន អំពីការការពារជំងឺមិនឆ្លង ដូចជា ការពារជំងឺលើសសម្ពាធឈាម , ការពារជំងឺទឹកនោមផ្អែម (ពិសារតិចអំបិល តិចខ្លាញ់ តិចស្ករ ) និង អប់រំផ្សព្វផ្សាយ ដាក់អាប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាមផងដែរ ។

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានអញ្ជើញបិទកិច្ចប្រជុំបូកស្រុកលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងទិសដៅការងារឆ្នាំ ២០២៥ របស់មន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពង់ចាម ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ដែលបានប្តេជ្ញាចិត្តរួមគ្នាក្នុងការបំពេញតួនាទីភារកិច្ច ប្រកបដោយការទទូលខុសត្រូវ សម្រេចបាន នូវសមិទ្ធផលជាច្រើន លើវិស័យសុខាភិបាលក្នុងខេត្តកំពង់ចាម។ តាមរយៈលទ្ធផលនេះ បានលើកកម្ពស់ និងជំរុញការផ្តល់សេវាថែទាំ សុខភាពជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង ដោយបានកាត់បន្ថយអត្រា ឈឺ និងស្លាប់ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច ប្រកបដោយចិរភាព។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមថារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយទស្សវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះ បញ្ចកោណទី១ បានកំណត់អំពីការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការផ្តោតលើអាទិភាពចំនួន ៥ ក្នុងនោះ អាទិភាពទី៣គឺការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន […]

ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានណែនាំ និង ផ្តល់នូវអនុសាស្ត្រ៤ចំណុច ដល់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ដើម្បីអនុវត្តន៍ការងារឲ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តមណែនាំបែបនេះ ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលអនុវត្តការងាររបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ចាមប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ នាព្រឹកថ្ងៃទី ៧ ខែកុម្ភៈឆ្នាំ២០២៥ នៅសាលប្រជុំធំសាលាខេត្តកំពង់ចាម។ អនុសាសន៍ ចំនួន៤ ចំណុចសំខាន់ៗ នោះរួមមាន៖ ១.រួបរួមគ្នាជាធ្លុងមួយ ក្នុងជួរគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារខេត្ត ប្រកាន់ខ្ជាប់នូវរបបរៀនសូត្រ របបប្រជុំ របបចុះមូលដ្ឋាន របបរាយការណ៍សុំយោបល់ ដោយប្រកាន់យកនូវគោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ។ ២.បន្តខិតខំរួមចំណែកការពារសន្តិសុខ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ឲ្យបានរឹងមាំជាពិសេសអនុវត្តឲ្យបានល្អនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ។ ៣-បន្តខិតខំផ្តល់សេវាសាធារណៈ ជូនប្រជាជនឲ្យបានល្អប្រសើរ ប្រកបដោយ ប្រសិទ្ធភាព គណនេយ្យភាព តម្លាភាព និងស្របតាមក្រមសីលធម៌ វិជ្ជាជីវៈ ។ ៤-បន្តខិតខំងអនុវត្ត សកម្មភាពចលនាស្ត្រីបម្រើកិច្ចការសង្គម រៀបចំចលនាស្រ្តីឲ្យយល់បានពីការងារសុខុមាភាពក្នុងគ្រួសារ និងក្នុងសង្គម អប់រំស្តីពីចលនាលើកស្ទួយជីវភាពគ្រួសារ […]

លោក ចេង ហ៊ាង ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម បានលើកឡើងថា ពលករគ្រប់រូប រាប់បញ្ចូលទាំងពលករទេសន្តរប្រវេសន៍ផងដែរ មានសិទ្ធិទទួលបានលក្ខខណ្ឌការងារសមរម្យ និងមានសិទ្ធិដាក់ពាក្យបណ្ដឹង ប្រសិនបើពួកគេ ទទួលរងការកេងប្រវ័ញ្ច ឬការរំលោភបំពាន។ លោកប្រធានមន្ទីរការងារបានលើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំ ស្តីពីយន្តការដោះស្រាយពាក្យបណ្តឹងរបស់ពលករទេសន្តរប្រវេសន៍ នាថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីរអង្គភាព និង អង្គការដៃគូពាក់ពន្ធ័ជាច្រើននាក់ផងដែរ។ លោក ចេង ហ៊ាង បានមានប្រសាសន៍បន្តទៀតថា តាមគោលការណ៍ណែនាំស្តីពីការដោះស្រាយវិវាទនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ដំណោះស្រាយ និងភាពយុត្តិធម៌ឱ្យបានទាន់ពេលវេលា ប្រកបដោយតម្លាភាព និងឆ្លើយតបចំពោះតម្រូវការយេនឌ័រដល់ពលករទេសន្តរប្រវេសន៍ ដោយផ្អែកតាមសិទ្ធិជាមូលដ្ឋានរបស់ពួកគេ។ លោកប្រធានមន្ទីរ បន្តថា គោលការណ៍ ណែនាំនេះបញ្ជាក់ច្បាស់ផងដែរ អំពីសារសំខាន់ផ្តល់ការណែនាំដល់មន្ត្រីក្នុងការដោះស្រាយបណ្តឹងដើម្បីធានាឱ្យមានលទ្ធផល និងដំណោះស្រាយ ស្របតាមច្បាប់ស្តីពីការងារ អនុក្រឹត្យ ប្រកាស លិខិតបទដ្ឋានគតិយុត្ត ស្តីពីការងាររបស់ប្រទេសកម្ពុជា និងបទដ្ឋានការងារអន្តរជាតិនានា និង ពុំរឹតត្បិតលើការប្រើប្រាស់យន្តការដោះស្រាយបណ្តឹងតវ៉ាផ្សេងទៀតនោះឡើយ។

ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម ស្នើរឲក្រុមការងារលេខាធិការដ្ធានពិនិត្យកែសម្រួលសៀវភៅណែនាំស្តីពីការផ្តល់ជ័យលាភី ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” និងសេវាសង្គមរបស់រដ្ឋបាលខេត្តកំពង់ចាម។ ឯកឧត្តមអភិបាលរងខេត្ត បានស្នើសុំដូច្នេះ នាថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២៥ នៅសាលាប្រជុំសាលាខេត្ត ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ក្រុមការងារលេខាធិការដ្ឋាន ការវាយតម្លៃ និងដាក់ពិន្ទុទៅលើការអនុវត្ត គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” និងសេវាសង្គម របស់រដ្ឋបាល ឃុំ-សង្កាត់ទូទាំងខេត្តកំពង់ចាម ។ ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍បន្ថែមទៀតថាក្រុមការងារលេខាធិការដ្ឋានត្រូវសហការសម្របសម្រួលដល់ក្រុមការងារ ដោយធ្វើយ៉ាងណាដើម្បីឲ្យក្រុមការងារយើងមានសកម្មភាពមានការសហការគ្នាល្អ បង្កើតគំនិតច្នៃប្រឌិតផុសផុល ចូលរួមតាក់តែងសៀវភៅណែនាំពីការផ្តល់ជ័យលាភី ការ អនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” និងសេវាសង្គម កាន់តែមានប្រសិទ្ធភាព ដែលអាច អោយឃុំ សង្កាត់ងាយស្រួលក្នុងការប្រមូលទិន្នន័យ និងត្រូវចូលរួមរៀបចំប្រតិទិនការងារឱ្យបានគ្រប់ជ្រុងជ្រោយ និងអនុវត្តការងារបានពេញលេញ ហើយសូមចូលរួមឱ្យបានគ្រប់ពេលរាល់កិច្ចប្រជុំរបស់ក្រុមការងារ ដោយមិនត្រូវផ្លាស់ប្តូរអ្នកផ្សេងឡើយ៕

(កំពង់ចាម) នៅរសៀលថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យស្ថានភាព រម្យណីយដ្ឋានធម្មជាតិ បឹងធំ និងកោះទួលសំពៅស្ថិតក្នុងស្រុកព្រៃឈរ ។ ក្នុងដំណើរអញ្ជើញចុះពិនិត្យស្ថានភាពដោយផ្ទាល់ ឯកឧត្តម អភិបាលខេត្ត បានស្នើឲ្យមន្ទីរទេសចរណ៍ សហការជាមួយអាជ្ញាធរមូលដ្ឋានសិក្សា រៀបចំកែច្នៃ រម្យណីយដ្ឋានធម្មជាតិបឹងធំ និងកោះទួលសំពៅ រួមនិងកោះលោកយាយពៅ ឲ្យក្លាយទៅជាកន្លែងកំសាន្តមួយគួរជាទីទាក់ទាញ សម្រាប់ភ្ញៀវទេសចរ មកសម្រាកលម្ហែ កំសាន្ត និងការទទួលទានអាហារតាមបែបលក្ខណៈធម្មជាតិពិតៗ ដែលបងប្អូនប្រជាពលរដ្ឋយើង បានដាំដុះ និងនេសាទបានពីផ្ទៃបឹងដ៏ធំមួយនេះ។

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែងជាង ៥,០០០ ម៉ែត្រ និងសមិទ្ធផលនានា ក្នុងវត្តព្រះវិហារ ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ដើម្បីត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ។ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងថា ផ្លូវក្រៅកៅស៊ូមួយខ្សែ ដែលមានប្រវែង ៥,៥០០ ម៉ែត្រ ដែលបានស្ថាបនារួចរាល់ជាស្ថាពរហើយ ពីទីប្រជុំជន ឃុំតាំងក្រសាំងភ្ជាប់ទៅវត្តភ្នំព្រះវិហារ និងភូមិក្រដាស<ក> ភូមិក្រដាស<ខ> ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ហើយដឹងទៀតថា ក្រៅពីការចុះពិនិត្យផ្លូវមួយខ្សែនោះ អាជ្ញាធរខេត្តក៏បានចុះពិនិត្យមើលផងដែរនៅសមទ្ធិផលនានាក្នុងវត្តភ្នំព្រះវិហារ ដើម្បីត្រៀមរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ៩ ខែមីនាឆ្នាំ ២០២៥ ខាងមុខនេះ។

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ១ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាព ការបង្កបង្កើនផលស្រូវប្រាំង របស់ប្រជាកសិករ ក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា ការបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំតាំងក្រសាំង លើផ្ទៃដីប្រមាណជាង ៤០០០ ហិចតា គឺមានស្ថានភាពដំណើរការដាំដុះធម្មតា ដោយសារមានការផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្របដំណាំស្រូវប្រាំងគ្រប់គ្រាន់ ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ បន្ទាប់ពីបានប្រមូលផលស្រូវប្រាំងដំណាក់កាលទី ១ ប្រជាកសិករយើង កំពុងតែបន្តការបង្កបង្កើនផលស្រូវប្រាំងដំណាក់កាលទី ២ យោងទៅលើស្ថានភាពការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ ដោយអាជ្ញាធរខេត្ត និង អាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធ បានរៀបចំប្រព័ន្ធធារាសាស្ត្រ បូមទឹកពីទន្លេសាប ជាដំណាក់ ៗ រហូតមកដល់ភូមិសាស្ត្រក្នុងឃុំតាំងក្រសាំង ដើម្បីផ្គត់ផ្គង់ឲ្យប្រជាកសិករនៅក្នុងឃុំនេះ អាចបង្កបង្កើនផលបាន ៕