លោកជំទាវ ប៉ាង ដានីអភិបាលរងខេត្តកំពង់ចាម និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាមផ្តល់អនុសាសន៍៥ចំណុចជូនដល់រដ្ឋបាលក្រុង ស្រុកទាំង១០ យកទៅអនុវត្តបន្តក្នុងភូមិសាស្រ្តរបស់ខ្លួនអោយទទួលបាននូវប្រសិទ្ធភាព ។ ថ្លែងយ៉ាងដូច្នោះ ក្នុងឱកាស លោកជំទាវ ប៉ាង ដានីអភិបាលរងខេត្តកំពង់ចាម និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត របស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅសាលាប្រជុំសាលាខេត្តកំពង់ចាម។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី សមាជិក សមាជិកា និងក្រុមលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត និង អង្គការដៃគូពាក់ពន្ធ័។ លោកជំទាវ អភិបាលរងខេត្តកំពង់ចាម និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម បានផ្តល់ អនុសាសន៍៥ចំណុចជូនទៅដល់រដ្ឋបាលក្រុង ស្រុកទាំង១០ យកទៅអនុវត្តបន្ត មានដូចជា ១-ពង្រឹងក្រុមការងារការពារ និងលើកកម្ពស់សិទ្ធិជនពិការថ្នាក់ក្រុង ស្រុក ដោយ រៀបចំកិច្ចប្រជុំយ៉ាងហោចណាស់ ១ត្រីមាសម្តង និងឱ្យបានមុនកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសកម្មភាព ជនពិការខេត្ត កែសម្រួលសេចក្តីសម្រេចឡើងវិញ ដោយសារមានសមាសភាពមួយចំនួន ត្រូវបានផ្លាស់ប្តូរ និងដាក់បញ្ចូលអ្នកពាក់ព័ន្ធបន្ថែម ពិសេសអង្គការដៃគូ កសាងផែនការសកម្មភាព និង ផែនការថវិកាឲ្យបានច្បាស់លាស់។ ២-ស្នើដល់ឃុំដែលមានអ្នកស្ម័គ្រចិត្តឃុំជាជនមានពិការភាព សូមពិចារណាផ្តល់នូវ ប្រាក់ឧបត្ថម្ភជូនពួកគាត់ តាមលទ្ធភាព ដើម្បីជាការលើកទឹកចិត្ត […]
(ភ្នំពេញ) ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ អញ្ជើញចូលរួមបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ទីរព័ត៌មានរាជធានី-ខេត្ត ចំណុះក្រសួងព័ត៌មាន ព្រមទាំងលោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម និងអនុប្រធាន ២រូបទៀត នៅទីស្ដីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ៕
ក្នុងពិធីនោះ ទទួលបានការស្វាគមន៍ យ៉ាងរាក់ទាក់ និងកក់ក្ដៅបំផុតពីលោកជំទាវ ត្រើន ទ្វេ ហៀន ប្រធានគណៈកម្មាធិការប្រជាជនខេខេត្តប៊ិញភឿក ព្រមទាំង ប្រជាជនវៀតណាម។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលរង ខេត្តកំពង់ចាម បានសម្តែងក្តីរំភើបរីករាយ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី សំណាក់ ថ្នាក់ដឹកនាំខេត្តប៊ិញភឿកនិងបានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះ ការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ លោកជំទាវ ត្រើន ទ្វេ ហៀន ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប៊ិញភឿក និងលោក ជំទាវ តុន ង៉ុក ហាញ់ លេខាបក្សខេត្ត ដែលបានខិតខំ ដឹកនាំខេត្តប៊ិញភឿកឲ្យមានការរីកចម្រើនលើគ្រប់វិស័យ បង្កបាននូវភាពសុខសាន្ត ជូនដល់ប្រជាជន ក្នុងខេត្តទាំងមូល ។ ឯកឧត្តម សូមវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងខេត្តកពង់ចាម និងខេត្ត ប៊ិញភឿក និងសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងខេត្តទាំងពីរ និងបន្តពង្រឹងពង្រីកបន្ថែមទៀត នាពេលអនាគត ដើម្បីជាប្រយោជន៏ទៅវិញទៅមកនៃប្រជាជន និងដើម្បីសន្តិភាព ស្ថេរភាព និងវិបុលភាពនៃប្រទេសកម្ពុជា វៀតណាម។ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាម ក្នុងនាមថ្នាក់ដឹកនាំ […]
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ នេះ បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យ ការសាងសង់ ដើម្បីទប់ស្កាត់កុំឲ្យបាក់ច្រាំងទន្លេបន្តទៀត នៅចំណុចក្រោយវត្តមាន់ដប់ ស្ថិតក្នុងភូមិមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ ។ ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា ការសាងសង់ដើម្បីទប់ស្កាត់ការបាក់ច្រាំងទន្លេ ស្ថិតនៅចំណុចក្រោយវត្តមាន់ដប់ ដែលមានភូមិឃុំដូចខាងលើនោះ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយ។ ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងទៀតថា ក្រុមការងារបច្ចេកទេសបានប្រើវិធានការ ច្រកបាវខ្សាច់ ទប់ច្រាំងទន្លេកន្លែងដែលបាក់ ដែលមានប្រវែងជាង ២០០ ម៉ែត្រ។ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋានបានធ្វើការតាមដាន ក្រែងមានការប្រែប្រួលនៅឆ្នាំបន្ទាប់ អាចក្រុមការងារបច្ចេកទេស មានវិធានការបន្តទៀត ដោយសារតំបន់នេះចរន្តទឹកមានការប្រែប្រួល ទៅតាមស្ថានភាពជំនន់ទឹកទន្លេឡើងតិចឬច្រើន។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានប្ដូរទីតាំងទៅមើលកន្លែងផ្សេងទៀតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ទៅតាមផែនការ ដែលអាជ្ញាធរខេត្តបានពិភាក្សា និងព្រមព្រៀងគ្នាជាមួយក្រសួងរួចហើយ ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការងារសាងសង់ទប់ស្កាត់ការបាក់ច្រាំងទន្លេនេះ គឺខាងក្រុមការងារបច្ចេកទេស របស់ក្រសួងធនធានទឹក […]
(កំពង់ចាម) អភិបាលខេត្តកំពង់ចាមឯកឧត្តមអ៊ុនចាន់ដានៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការស្ថាបនាស្ពានមួយកន្លែង ស្ថិតក្នុងឃុំពង្រ ស្រុកកោះសូទិន។ បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ស្ពានមួយកន្លែងនោះដែលមានទីតាំងដូចខាងលើ មានឈ្មោះ ស្ពានអុងកូ មានប្រវែង ៧២,១៥ម៉ែត្រ និងទទឹង ៨ម៉ែត្រ នៅក្នុងភូមិកំពង់ឳជ្រឹង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ មន្ត្រីដដែលបានបញ្ជាក់ថា ស្ពានខាងលើបានសាងសង់រួចរាល់ ១០០% ហើយ ដែលបច្ចុប្បន្ន បានបើកឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍ឆ្លងកាត់ធម្មតា ពីព្រោះចំណុចនេះ ជាតំបន់ឆ្លងកាត់យ៉ាងមមាញឹក និងជាព្រំប្រទល់ខេត្តត្បូងឃ្មុំ និងស្រុកកោះសូទិន ខេត្តកំពង់ចាម។
(កំពង់ចាម) មន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៥ នេះ បានបន្តចុះអប់រំផ្សព្វផ្សាយនិងដាក់អាល់ប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាម នៅតាមសហគមន៍ ក្នុងក្រុងកំពង់ចាម។ មន្ត្រីសុខាភិបាលបានឲ្យដឹងថា ដោយអនុវត្តតាមកាលណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដាអ ភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្រុមការងារសុខាភិបាលខេត្តកំពង់ចាម បានបន្តចុះធ្វើការអប់រំសុខភាពតាមសហគមហ៍ និង សាលារៀន អំពីការការពារជំងឺមិនឆ្លង ដូចជា ការពារជំងឺលើសសម្ពាធឈាម , ការពារជំងឺទឹកនោមផ្អែម (ពិសារតិចអំបិល តិចខ្លាញ់ តិចស្ករ ) និង អប់រំផ្សព្វផ្សាយ ដាក់អាប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាមផងដែរ ។
កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានណែនាំដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវរៀបចំធ្វើយ៉ាងណាឱ្យមណ្ឌលសុខភាពពាមកោះស្នា ត្រូវមានបុគ្គលិកបម្រើសេវាសុខាភិបាល ឱ្យត្រូវតាមស្តង់ដារដោយមិនអាចខ្វះខាតបាន ដេីម្បីធានាថា មណ្ឌលសុខភាពបានផ្តល់សេវាប្រកបដោយគុណភាព និងទាន់ពេលវេលាជូនប្រជាពលរដ្ឋ ។ ការថ្លែងបែបនេះក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់មណ្ឌលសុខភាពពាមកោះស្នា ស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវរួមសហការគ្នា ដេីម្បីត្រៀមរៀបចំប្រារព្ធពិធីកាត់ខ្សែបូ សម្ពោធនូវអគារថ្មី និងសមិទ្ធផលនានា នៃមណ្ឌលសុខភាពពាមកោះស្នា ពោលគឺត្រូវធ្វើយ៉ាងណាឱ្យកម្មវិធីខាងលើនេះប្រព្រឹត្តទៅដោយរលូន ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ដោយមណ្ឌលសុខភាពពាមកោះស្នានេះ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងអំឡុងចុងខែមិនា ២០២៥ ឆាប់ៗខាងមុខនេះ ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវបន្តពង្រឹង និងអភិវឌ្ឍប្រព័ន្ធសុខាភិបាលនៅគ្រប់មូលដ្ឋាន សំដៅលើកកម្ពស់សុខុមាលភាពសង្គម និងការលើកកម្ពស់ការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព ពោលគឺត្រូវខិតខំប្រឹងប្រែងបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងដោយការយកចិត្តទុកដាក់ផងដែរ ។ បេីតាម ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភី រុណ […]
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៥ នេះ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការសាងសង់មណ្ឌលសុខភាពពាមកោះស្នា ស្ថិតនៅក្នុងភូមិពាមក្នុង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ និងផ្ដល់អនុសាសន៍មួយចំនួនដល់ក្រុមគ្រូពេទ្យ ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ។ តាមមន្ត្រី នៃមណ្ឌលសុខភាពពាមកោះស្នា បានឲ្យដឹងថា អាគារមណ្ឌលសុខភាពពាមកោះស្នានេះ ចាប់ផ្ដើមសាងសង់ក្នុងខែមករា ឆ្នាំ ២០២៤ រហូតមកដល់ពេលនេះមានរយៈពេលមួយឆ្នាំ បានសាងសង់រួចរាល់ជាស្ថាពរ និងគ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងខែមីនាឆ្នាំ ២០២៥ ខាងមុខនេះ។ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ស្ថិតក្នុងឱកាសចុះពិនិត្យនោះ បានណែនាំដល់ប្រធានមន្ទីរសុខាភិបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំនៃមណ្ឌលសុខភាពរាមកោះស្នា សូមឱ្យរៀបចំទីកន្លែង និងសម្ភារៈបរិក្ខារទៅតាមស្តង់ដា នឹងត្រូវរៀបចំកន្លែងទុករថយន្តសង្គ្រោះ ឲ្យបានត្រឹមត្រូវ និងចំណតយានយន្តរបស់់ប្រជាពលរដ្ឋដែលមកទទួលសេវាផងដែរ៕
បន្ទាប់ពីចុះពិនិត្យវឌ្ឍនភាពនៃការសាងសង មណ្ឌលសុខភាពពាមកោះស្នា រួចមក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ដដែល បានដឹកនាំមន្ត្រីជំនាញ នឹងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើល វឌ្ឍនភាពនៃការសាងសងផ្លូវបេតុងអាមេ ១ខ្សែ ដែលមានប្រវែងជាង ២០០០ម៉ែត្រ ស្ថិតនៅភូមិទួលពោធ ឃ៉ំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បើតាមប្រជាពលរដ្ឋនៅក្នុងភូមិទួលពោធ បានឱ្យដឹងថា កន្លងមកផ្លូវនេះជួបការលំបាកខ្លាំង ក្នុងការធ្វើដំណើរទៅវិញទៅមកប្រចាំថ្ងៃពិសេសការដឹកកសិផល ដែលនាំឱ្យជួបការលំបាក នារដូវវស្សាម្ដងៗ ហើយនៅពេលនេះរដ្ឋបាលខេត្តកំពង់ចាម បានធ្វើការសាងសង់ផ្លូវបេតុងជូនពួកគាត់នៅពេលនេះ ជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់ ពិសេសពួកគាត់អស់ក្ដីព្រួយបារម្ភនៅពេលមានភ្លៀងធ្លាក់ម្ដងៗ ពិសេសនៅរដូវប្រសារឈានចូលមកដល់។ ក្នុងឱកាសនោះដែរប្រជាពលរដ្ឋក្នុងភូមិទួលពោធ មានការសប្បាយរីករាយ និងសូមថ្លែងអំណរគុណ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ក៏ដូចជារដ្ឋបាលខេត្តកំពង់ចាម ដែលបានជួយកសាងផ្លូវបេតុង ១ខ្សែនេះជូនពួកគាត់។ នាឪកាសនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មានលំនៅដ្ឋានសងខាងផ្លូវ ដែលរងផលប៉ះពាល់ក្នុងរយៈពេលសាងសង់ សូមមានការយោគយល់អធ្យាស្រ័យ ក្នុងរយៈពេលនៃការសាងសង់នេះ អាចបណ្ដាលឱ្យបងប្អូនជួបការលំបាកខ្លះ ក្នុងការចេញចូល ប៉ុន្តែបន្ទាប់ពីផ្លូវនេះសាងសង់រួច ផ្លូវនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូន មានភាពងាយស្រួល ឆាប់រហ័ស និងចំណេញពេលវេលាផងដែរ។ ជាមួយគ្នានោះនៅពេលផ្លូវនេះសាងសង់រួច សូមបងប្អូនទាំងអស់បើកបរដោយមានការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ យោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ផ្សេងៗដែលកើតមានឡើងនៅពេលកំពុងបើកបរ ពិសេសមិនត្រូវដឹកលើសទម្ងន់ និងចូលរួមថែរក្សាផ្លូវនេះឱ្យបានល្អទាំងអស់គ្នា ដើម្បីជាប្រយោជន៍របស់យើងប្រើប្រាស់បានយូរអង្វែង។សូមជម្រាបជូនផងដែរថា ផ្លូវបេតុងអាមេ ដែលកំពុងសាងសងនាពេលនេះជាគម្រោងរបស់រដ្ឋបាលខេត្តកំពង់ចាម មានប្រវែងសរុប ២០០០ម៉ែត្រ ដែលមានទទឹង ៦ម៉ែត្រ, កម្រាស់ ០.១៥ម៉ែត្រ ដែលមកដល់ពេលនេះសម្រេចបានប្រមាណជាង ៦០ភាគរយហើយ។
ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ មានប្រវែងសរុបចំនួន ១១៣១ម៉ែត្រ និងមានទទឹងទំហំ ១៣,៥០ម៉ែត្រ ដោយតភ្ជាប់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ស្ពាននេះ បានបើកការដ្ឋានសាងសង់នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ និងបញ្ចប់ការសាងសង់នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបានក្លាយមធ្យោបាយដ៏សំខាន់ក្នុងការតភ្ជាប់ទៅប៉ែកឦសាននៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្ខិតចូលគ្នារវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដោយតភ្ជាប់ផ្លូវជាតិលេខ៧១C ដែលជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ក្នុងវិស័យដឹកជញ្ជូន ពិសេស ទំនិញកសិឧស្សាហកម្ម ទៅកាន់ទីផ្សារ ។ បន្ថែមពីនេះ ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ ក៏បានផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍របស់ពលរដ្ឋក្នុងតំបន់ ក៏ដូចជាការធ្វើដំណើររបស់អ្នកទេសចរបានកាន់តែល្អប្រសើរ ដោយកាត់បន្ថយនូវរយៈពេលធ្វើដំណើរ និងឆាប់ទៅដល់គោលដៅទេសចរណ៍។