(កំពង់ចាម) លោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានអញ្ជេីញដឹកនាំ កិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាពដំណើរការនៃការអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព ។ ពិធីនោះក៏មានការអញ្ជេីញចូលរួមពី លោក លោកស្រីអភិបាលរងក្រុង លោកស្រីនាយករដ្ឋបាលក្រុង លោកនាយករងរដ្ឋបាលក្រុង លោក លោកស្រីចៅសង្កាត់ និងស្មៀនសង្កាត់ទាំងបួនផងដែរ។ ក្នុងឱកាសនោះ លោកអភិបាលក្រុង បានមានប្រសាសន៍ណែនាំដល់លោក លោកស្រី ចៅសង្កាត់ទាំងបួន ធ្វេីយ៉ាងណាអនុវត្តន៍កិច្ចការងារនេះប្រកបដោយឆន្ទៈ ស្មោះត្រង់ និងតម្លាភាព ជាមួយនឹងប្រជាពលរដ្ឋ ដែលជាពិសេសត្រូវអនុវត្តន៍ឱ្យបានទៅតាមគោលការណ៍ណែនាំ លក្ខន្តិកៈនានា ដែលមានចែងនៅក្នុងច្បាប់ ក្នុងគោលដៅដេីម្បីរួមចំណែកអភិវឌ្ឍន៍រួមគ្នាប្រកបដោយចីរភាព លេីសពីនេះទៀត ត្រូវគោរព និងការចូលរួមចំណែកអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដេីម្បីឱ្យប្រទេសម្ពុជារបស់យេីងសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត ។
កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់យុវជនទាំងអស់ សូមបន្តចូលរួមធ្វើសកម្មភាពមនុស្សធម៌ និងកិច្ចការអភិវឌ្ឍ សហគមន៍ជាមួយអាជ្ញាធរគ្រប់ថ្នាក់ ក្រុមការងារវិស័យឯកជន និងអង្គការដៃគូនានា ដេីម្បីលើកកម្ពស់ការអភិវឌ្ឍខេត្តកំពង់ចាម ឱ្យកាន់តែមានការរីកចម្រើនទ្វេឡើង នៅក្នុងឆ្នាំ២០២៥នេះ។ ការថ្លែងបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅទីស្នាក់ការស.ស.យ.ក. ខេត្តកំពង់ចាម។ ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា បានស្នេីដល់ថ្នាក់ដឹកនាំគ្រប់ថ្នាក់របស់សហភាពសហព័ន្ធយុវជនកម្ពុជា នៅទូទាំងខេត្ត សូមអនុវត្តឱ្យបានត្រឹមត្រូវ តាមលក្ខខន្តិកៈ និងគោលការណ៍ណែនាំនានារបស់គណៈកម្មាធិការ ស.ស.យ.ក ថ្នាក់ កណ្តាល ដើម្បីរក្សានូវគុណតម្លៃស្នូលរបស់ ស.ស.យ.ក ដែលតម្កល់ផលប្រយោជន៍ជាតិមាតុភូមិ និងប្រជាជនជាធំ តាមរយៈការនាំយុវជន និងប្រជាជនធ្វើតែអំពើល្អ សុចរិត និងមានប្រយោជន៍ដល់សង្គមជាតិ។ ក្នុងនាមសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់ថ្នាក់ដឹកនាំ និងយុវជន ស.ស.យ.ក ទាំងអស់ សូមបន្តពង្រឹងវប្បធម៌សាមគ្គីភាព និងកិច្ចសហការគ្នា ក្នុងស្មារតីបម្រើជាតិ និងប្រជាជន សំដៅចូលរួមចំណែកជួយលើកកម្ពស់ការអភិវឌ្ឍខេត្តកំពង់ចាម ឱ្យកាន់តែរស់រវើក […]
(កំពង់ចាម) លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំ ក្នុងគោលបំណង ដើម្បី ពង្រឹងលើការងារដឹកនាំ គ្រប់គ្រង ។ កិច្ចប្រជុំនេះធ្វើឡើងនៅមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម ក្នុងគោលបំណង ពង្រឹងលើការងារដឹកនាំ គ្រប់គ្រង ការងារបង្រៀន និងរៀន ការងារបរិស្ថាន នៃវិទ្យាល័យនរោត្តម រណឫទ្ធិ.គន្ធបុប្ផា ដែលមានសមាសភាពចូលរួម÷ -លោកអនុប្រធានមន្ទីរ២នាក់ -លោកប្រធាន/អនុប្រធាន ការិ.បុគ្គលិក២នាក់ -លោកប្រធាន/អនុប្រធានការិ.អធិការកិច្ច២នាក -លោកប្រធាន/អនុប្រធានការិ.មធ្យម២នាក់ -លោក/លោកស្រី អនុប្រធានការិ.ប្រឡង២នាក់ -លោក កយ ចន្ធី អភិបាលរងស្រុកព្រៃឈរ-ប្រធាន និងមន្ត្រី អយក.ស្រុកព្រៃឈរ២នាក់ និងលោកនាយកនាយករង-នាយិការង និងលេខាសាលា ន.រណ គន្ធបុប្ផា។
(កំពង់ចាម)៖ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្ដម អ៊ុន ចាន់ដា សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអភិបាលខេត្តកំពង់ចាម បានលើកឡើងថា សមិទ្ធផល ការរីកចម្រើនលើកគ្រប់វិស័យក្នុងខេត្តកំពង់ចាម គឺមិនអាចខ្វះបានពីការចូលរួមចំណែក របស់យុវជន ស.ស.យ ក ខេត្តនៅះទេ ។ ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងទៀតថា កាលពីឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ លោកបានឃើញនូវភាពរស់រវើកក្នុងការអនុវត្តសកម្មភាពផ្តល់សេវាសាធារណៈ កិច្ចការអភិវឌ្ឍមូលដ្ឋាន និងការគាំពារសង្គមរបស់មន្ត្រីរដ្ឋបាលសាធារណៈនៅគ្រប់ថ្នាក់ និងគ្រប់ផ្នែក សប្បុសរជន សហគមន៍ និងអង្គការដៃគូនានា ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងឆន្ទៈមោះមុតដែលបង្កើតបានជាវឌ្ឍនភាព និងលទ្ធផលវិជ្ជមានជាច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ការលើកកម្ពស់គុណតម្លៃសង្គម និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅទូទាំងខេត្តកំពង់ចាម។ ការចូលរួមចំណែករបស់យុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជានៅទូទាំងខេត្ត នៅក្នុងកិច្ចការសង្គម ដូចជាការចូលរួមក្នុងកិច្ចការជួយសង្គ្រោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជួបគ្រោះមហន្តរាយ ជនមានពិការភាព កុមារកំព្រា សែងរំកិលផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារការបាក់ច្រាំងទន្លេជាដើម។ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ផងដែរថា យុវជនយើងបានបង្រៀនបំប៉នសិស្សថ្នាក់ទី ១២ ខណៈយុវជនយើងខ្លះទៀតបានផ្តល់គំនិតយោបល់តម្រង់ទិស ស្តីពីការកំណត់គោលដៅនៃការសិក្សា និងឧបត្ថម្ភសម្ភារៈសិក្សានានាដល់សិស្សានុសិស្សនៅតាមសាលារៀន […]
(កំពង់ចាម) មន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៥ នេះ បានបន្តចុះអប់រំផ្សព្វផ្សាយនិងដាក់អាល់ប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាម នៅតាមសហគមន៍ ក្នុងក្រុងកំពង់ចាម។ មន្ត្រីសុខាភិបាលបានឲ្យដឹងថា ដោយអនុវត្តតាមកាលណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដាអ ភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្រុមការងារសុខាភិបាលខេត្តកំពង់ចាម បានបន្តចុះធ្វើការអប់រំសុខភាពតាមសហគមហ៍ និង សាលារៀន អំពីការការពារជំងឺមិនឆ្លង ដូចជា ការពារជំងឺលើសសម្ពាធឈាម , ការពារជំងឺទឹកនោមផ្អែម (ពិសារតិចអំបិល តិចខ្លាញ់ តិចស្ករ ) និង អប់រំផ្សព្វផ្សាយ ដាក់អាប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាមផងដែរ ។
(តៃនិញ) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងរិតចំណងសម្ព័ន្ធមេត្រីភាព រវាងខេត្តកំពង់ចាម នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរង តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម កែវ នាឬទ្ធិ សមាជិកក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រភូខេត្ត ចូលរួមតាមការអញ្ជើញរបស់គណៈកម្មាធិការប្រជាជន ខេត្តតៃនិញ ដើម្បីប្រារព្ធពិធីអបអសាទរឆ្នាំថ្មី ឆ្នាំសកល ២០២៥ និងចូលឆ្នាំថ្មីប្រពៃណីជាតិ វៀតណាម ដែលប្រារព្ធធ្វើឡើងនៅទីរួមខេត្តតៃនិញ។ ពិធីនេះក៏មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម លោកជំទាវ សមាជិក សមាជិក ព្រឹទ្ធសភា រដ្ឋសភា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ស្វាយរៀង ព្រៃវែង និងត្បួងឃ្មុំ ថ្នាក់ដឹកនាំខេត្ត ក្រុង […]
(កំពង់ចាម) មន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៥ នេះ បានបន្តចុះអប់រំផ្សព្វផ្សាយនិងដាក់អាល់ប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាម នៅតាមសហគមន៍ ក្នុងក្រុងកំពង់ចាម។ មន្ត្រីសុខាភិបាលបានឲ្យដឹងថា ដោយអនុវត្តតាមកាលណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដាអ ភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្រុមការងារសុខាភិបាលខេត្តកំពង់ចាម បានបន្តចុះធ្វើការអប់រំសុខភាពតាមសហគមហ៍ និង សាលារៀន អំពីការការពារជំងឺមិនឆ្លង ដូចជា ការពារជំងឺលើសសម្ពាធឈាម , ការពារជំងឺទឹកនោមផ្អែម (ពិសារតិចអំបិល តិចខ្លាញ់ តិចស្ករ ) និង អប់រំផ្សព្វផ្សាយ ដាក់អាប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាមផងដែរ ។
កំពង់ចាម: ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម បានណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះ ពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជា គ្រឿងញៀន ល្បែងអនឡាញខុសច្បាប់ ចំពោះបញ្ហា ឬបទល្មើស ដែលកើតមាននៅតាមមូលដ្ឋាន រដ្ឋបាលឃុំ សង្កាត់ គឺត្រូវយកចិត្តទុកដាក់ក្តាប់សភាពការណ៍ និងរួសរាន់ដោះស្រាយឱ្យបានឆាប់រហ័ស។ ការថ្លែងបែបនេះក្នុងឱកាសបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ចាម ត្រូវខិតខំរួមគ្នាបន្តពង្រឹង និងថែរក្សាការពារនូវសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានរឹងមាំ ជាពិសេសត្រូវរួមគ្នាទប់ស្កាត់ និងតស៊ូប្រឆាំងដាច់ខាត រាល់សកម្មភាពពីខាងក្រៅដែលប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង បង្កអស្ថិរភាពក្នុងសង្គម ក្នុងចេតនាបំផ្លាញសន្តិភាព ស្ថិរភាពសង្គម និងបង្អាក់ដំណើរការនៃការរីកចម្រើនលូតលាស់របស់ប្រទេសជាតិយើងផងដែរ ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងមានសមត្ថកិច្ចខេត្តកំពង់ចាម […]
កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវបន្តរួមគ្នាអនុវត្តផែនការយុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ពោលគឺត្រូវប្តេជ្ញាធ្វើយ៉ាងណាឱ្យល្បែងស៊ីសងមានការថមថយ នឹងឈានទៅដល់ការលុបបំបាត់ទាំងស្រុងនៅក្នុងមូលដ្ឋាន។ ការថ្លែងបែបនេះក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្ត ការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំឱ្យរួមគ្នាបន្តពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់បទល្មើសគ្រប់រូបភាព ការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ ការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ និងបទល្មើសផ្សេងៗទៀត ជាពិសេសត្រូវរួមគ្នាអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» សំដៅលើកកម្ពស់ ការចូលរួមរបស់មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទ ល្មើសនានា ក្រុមក្មេងទំនើង នៅតាមមូលដ្ឋានផងដែរ ។ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក រួមនឹងមន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវបន្តពង្រឹង និងអភិវឌ្ឍប្រព័ន្ធសុខាភិបាលនៅគ្រប់មូលដ្ឋាន សុខាភិបាលក្នុងខេត្ត សំដៅលើក កម្ពស់ […]
(កំពង់ចាម) ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្ត ការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកម្លាំងប្រដាប់អាវុធ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរក្នុងឆ្នាំ ២០២៤ កន្លងទៅ ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម ខ្ញុំសូមសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ, មន្ទីរ-អង្គភាពជុំវិញខេត្ត, រដ្ឋបាលក្រុង-ស្រុក, ឃុំ-សង្កាត់, ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានសហការគ្នាបំពេញការងារជាច្រើននៅឆ្នាំ២០២៤ ក្នុងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ការខិតខំរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់សាធារណៈនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម បានយ៉ាងល្អប្រសើរ រួមទាំងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ទៅតាមកម្មវិធីនយោបាយគោលនយោបាយរបស់រាជរដ្ឋាភិបាលសំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរ និងអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ, ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់, កងកម្លាំងប្រដាប់អាវុធ, មន្ទីរ-អង្គភាពជុំវិញខេត្ត, រដ្ឋបាលក្រុង-ស្រុក, ឃុំ-សង្កាត់ក្នុងកិច្ចខិតខំរួមគ្នាសម្រេចបានក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល។ក្នុងនោះស្នាដៃ និងសមិទ្ធផលដែលបានកើតចេញពីការខិតខំព្រមៗគ្នារបស់មន្ត្រីរាជការ និងថ្នាក់ដឹកនាំគ្រប់ថ្នាក់ ជាពិសេសមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ដែលនាំឱ្យសម្រេចបាននូវសមិទ្ធផលធំៗលើគ្រប់វិស័យ ទាំងនយោបាយ […]