រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ការងារសន្ដិសុខ សណ្ដាប់ធ្នាប់

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបន្តធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសពិនិត្យមើលបង្ក្រាបមុខសញ្ញាក្មេងទំនើង ។ បើតាមមន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា ចាប់ពីម៉ោង២០”០០នាទីថ្ងៃទី៤-២-២០២៥ ដល់ម៉ោង១”០០នាទីព្រឹកថ្ងៃទី៥-២-២០២៥ សកម្មភាពកម្លាំងចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ក្នុងភូមិសាស្ត្រខេត្ត ។

(កំពង់ចាម) កម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅយប់ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២៥ ចាប់ពីម៉ោង២២:០០នាទីយប់ ដល់ម៉ោង ២:០០នាទីទៀបភ្លឺ បានចុះធ្វើរដ្ឋបាលចំហ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។ មន្ត្រីនគរបាលបានឲ្យដឹងថា ការចុះធ្វើរដ្ឋបាលចំហ កម្លាំងចម្រុះ របស់សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម គឺធ្វើឡើងរយៈពេល ២ ថ្ងៃម្ដង ឬ៣ថ្ងៃម្ដង ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាល់កុល និងស៊ីផ្លេរថយន្តធុនធំ ដោយចុះអនុវត្ត៣គោលដៅ : គោលដៅទី១ : ឃុំកោះរកា ស្រុកកំពង់សៀម -គោលដៅទី២ : ឃុំស្វាយទាប ស្រុកចំការលើ-គោលដៅទី៣ : ឃុំបាធាយ ស្រុកបាធាយ ។ សមត្ថកិច្ចបានបញ្ជាក់ផងដែរថា ក្នុងប្រតិបត្តិការនោះ សភាពការណ៍បទល្មើស ព្រហ្មទណ្ឌ :  (គ្មាន) ផ្នែកចរាចរណ៍ សមត្ថកិច្ចបានតេស្តជាតិអាកុល ៦១នាក់ រកឃើញអ្នកមានជាតិអាកុលកម្រិត ០.២៤មីល្លីក្រាម ១២នាក់ (ឃាត់ទុកនៅនឹងកន្លែង អប់រំ និងតម្រូវឲ្យមានគ្រួសារទទួលយក) និងអ្នកបើកម៉ូតូគ្មានមួកសុវត្ថិភាព ចំនួន២០នាក់ […]

 គម្រោងពង្រីក និងលើកកម្ពស់កម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម) គិតមកដល់ដើមឆ្នាំ២០២៥នេះ បានសម្រេចប្រមាណជាង៣០%ហើយ។  លោក សុខ លឹមហៀង ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្ត កំពង់ចាម បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ គម្រោងពង្រីកលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ៧ ជាបួនគន្លង(ស្គន់-កំពង់ចាម) ចំណុចចាប់ផ្ដើមពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ និងចំណុចបញ្ចប់នៅរង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម មានប្រវែងសរុបជាង ៤៥ គីឡូម៉ែត្រ។ លោកប្រធានមន្ទីរ បានបន្ថែមទៀតថា គិតដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រុមការងារនៃក្រុមហ៊ុនCRBC បានស្ថាបនាបានសម្រេចប្រមាណជាង៣០% ខណៈ តំបន់ខ្លះត្រូវបានចាក់កៅស៊ូកិនជាបណ្តើរៗហើយ។   ទន្ទឹមនឹងនេះដែរ លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម ក៍បានអំពាវនាវ បន្ថែមដល់អាជ្ញាធរ មូលដ្ឋាន រួមនឹងប្រជាពលរដ្ឋ ដែលរស់នៅក្នុងអមសងខាងផ្លូវជាតិលេខ៧នេះ សូមចូលរួមសហការគ្នា និងមេត្តាយោគយល់ អធ្យាស្រ័យ ចំពោះ ក្រុមហ៊ុនដែលស្ថាបនាពង្រីកលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ៧ ជាបួនគន្លងនេះ ពោលគឺធ្វើយ៉ាងណា ដើម្បីពន្លឿនការងារមួយនេះ ឲ្យលឿនតាមគម្រោង […]

(កំពង់ចាម) កម្លាំងអាវុធហត្ថខេត្ត បានបង្ក្រាបបទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២៥ ឈានទៅឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូរវត្ថុទាំងបានមួយចំនួន នៅចំណុចភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ មន្ត្រីអាវុធហត្ថបានអ្នកដឹងថា មុនកើតហេតុ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់÷ ១.​ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ២.​ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ៣.​ ភេទស្រី អាយុ២២ឆ្នាំ មុខរបរមិមពិតប្រាកដរស់នៅភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ មន្ត្រីអាវុធហត្ថឱ្យដឹងទៀតថាក្នុងប្រតិបត្តិការនេះសមត្ថកិច្ច ដកហូតវត្ថុតាងសរុបរួមមាន÷ ម្សៅក្រាមសថ្លាចំនួន ០៤ កញ្ចប់ ទម្ងន់២.២៥ក្រាម […]

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបន្តធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសពិនិត្យមើលបង្ក្រាបមុខសញ្ញាក្មេងទំនើង ។ បើតាមមន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា ចាប់ពីម៉ោង២០”០០នាទីថ្ងៃទី២-២-២០២៥ ដល់ម៉ោង១”០០នាទីព្រឹកថ្ងៃទី៣-២-២០២៥

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យម្នាក់និងវត្ថុតាមមួយចំនួននៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២៥ នៅចំណុចភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។ បើតាមមន្ត្រីអាវុធហត្ថបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម ចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិទី១៥ សង្កាត់កំពង់ចាម ខេត្តកំពង់ចាម និងដកហូតវត្ថុតាងម្សៅក្រាមពណ៍សថ្លា សង្ស័យថ្នាំញៀន ០១កញ្ចប់តូចទម្ងន់ ០.២៩ក្រាម ថ្លឹងទាំងសំបកថង់ កម្ទេចផ្កាក្រអូបឈ្ងុយ សង្ស័យជាកញ្ឆ ០១កញ្ចប់តូច ទម្ងន់០.៧៤ក្រាម ថ្លឹងទាំងសំបកថង ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកអូប៉ូ (Oppo) ពណ៌ខ្មៅ ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ ស្លាកលេខ សៀមរាប 1F-9818 ។ បច្ចុប្បន្នជនសង្ស័យបញ្ជូនមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បី ចាត់ការតាមនីតិវិធី។

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបន្តធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសពិនិត្យមើលបង្ក្រាបមុខសញ្ញាក្មេងទំនើង ។ មន្ត្រីអាវុធហត្ថបានឲ្យដឹងថា ចាប់ពីម៉ោង២០”០០នាទីថ្ងៃទី ៣១-១-២០២៥ ដល់ម៉ោង១”០០នាទីព្រឹកថ្ងៃទី១-២-២០២៥ សកម្មភាពកម្លាំងចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ក្នុងភូមិសាស្ត្រខេត្ត ។

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានបង្ក្រាបក្មេងទំនើងមួយក្រុម ឃាត់ខ្លួនបានបីនាក់ ឈ្លោះវាតប់គ្នានៅចំណុចហាងកាហ្វេ ថេសធី (KT) ជិតផ្សារ៧មករា ស្ថិតនៅភូមិរកាលើ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ សមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងថា កិច្ចប្រតិបត្តិការបង្រ្កាបករណីក្មេងទំនើង (ហិង្សាដោយចេតនា) ធ្វើឡើងកាលពីយប់ថ្ងៃកើតហេតុ ដោយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះបង្រ្កាបករណីក្មេងទំនើង កំពុងវាយគ្នា នៅចំណុចកើតហេតុដូចខាងលើ និងឈានទៅឃាត់ខ្លួនជនសង្ស័យ ០៣នាក់។ ក្នុងការបង្ក្រាបនេះសមត្ថកិច្ចអាវុធហត្ថ ដកហូតវត្ថុកាងរួមមាន: ម៉ូតូ០១គ្រឿង suzuki next ពណ៌ខៀវលាយស ស៊េរី 2024 ពាក់ស្លាកលេខត្បូងឃ្មុំ 1M9590។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធី។

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះល្បាតក្នុងភូមិសាស្ត្រស្រុកកំពង់សៀម នៅវេលាម៉ោង១៧ និង ១០នាទី ថ្ងៃទី៣០ខែមករា ឆ្នាំ២០២៥ បានប្រទះក្រុមក្មេងទំនើង ជិះម៉ូតូប្រើបំពង់ស៊ីមាំងកែច្នៃ បំពងសំឡេងខ្លាំងៗ ចំណុចព្រលានយន្តហោះចាស់ ស្ថិតក្នុងភូមិប្រសំ ឃុំល្អាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ សមត្ថកិច្ចកងរាជបុត្រហាត់បានឲ្យដឹងថាបន្ទាប់ពីបានឃើញ ក្មេងទំនើងពីរនាក់កំពុងប្រព្រឹត្តសកម្មភាពជិះម៉ូតូ០១គ្រឿង ម៉ាកឆ្លាម ព័ណ៍ខ្មៅ ប្រើប្រាស់បំពង់សុីម៉ាំងកែច្នៃខុសបច្ចេកទេស បំពងសំឡេងរ៉ូលាន់រំពង ធ្វើឲ្យមានការរំខានដល់ប្រជាពលរដ្ឋ ភ្លាមនោះកម្លាំងយើងបានហៅឱ្យឈប់ដើម្បីធ្វើការសួរនាំ។ ជនបង្ក០២នាក់នោះ រស់នៅភូមិក្តីបឹង ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បច្ចុប្បន្នជនទាំងពីរ និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធី ។