រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ការងារសន្ដិសុខ សណ្ដាប់ធ្នាប់

នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្ដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃជ្រើសរើសបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ក្នុងខេត្តកំពង់ចាម នៅសាលប្រជុំសាលាខេត្ត។ កិច្ចប្រជុំនេះមានការចូលរួមពីកងកម្លាំងមានសម្ថកិច្ច លោកនាយករងរដ្ឋបាលសាលាខេត្ត អភិបាលរងក្រុង-ស្រុក នាយករដ្ឋបាលក្រុង-ស្រុក មន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធផងដែរ៕

យោងសេចក្ដីប្រកាសព័ត៌មាន របស់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះ សម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យ ជាក្រុមក្មេងទំនើង ០២ក្រុម ដែលមានគ្នាសរុបចំនួន ១៤នាក់ និងស្នើសុំឃុំខ្លួនបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស(ទៅវិញទៅមក)» និងបទ «ហិង្សាដោយចេតនា(ទៅវិញទៅមក)» ប្រព្រឹត្តនៅចំណុចក្រោយសាលាបាលី ក្នុងបរិវេណវត្តពោធិ៍វង្សជំនីក ស្ថិតភូមិសំរោង ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងបញ្ញត្ត ឱ្យផ្តន្ទាទោសតាមមាត្រា ២១៧ និង ២១៨ នៃក្រមព្រហ្មទណ្ឌ ។ សេចក្ដីប្រកាសព័ត៌មាន ឲ្យដឹងដែរថា អយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ លេខ ១២៣៩ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ០២ (ពីរ)ក្រុម ដែលមានគ្នីគ្នាសរុបចំនួន ១៥នាក់ ដែលបានវាយ គ្នាទៅវិញទៅមក ដោយប្រើដំបងឬស្សី ឆ្នាំងដែកអ៊ីណុក និងកៅអីជ័រ នៅចំណុចក្រោយសាលាបាលី ក្នុងបរិវេណ […]

អនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញ ពីសំណាក់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាព ខេត្ត កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០០.១០នាទី រំលងអធ្រាត្រកម្លាំងសមត្ថកិច្ច បានបង្រាបករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលបង្កឡើងដោយក្រុមក្មេងទំនើង ០២ក្រុម វាយគ្នាទៅវិញទៅមក នៅចំណុចបរិវេណវត្តពោធិ៍វង្សជំនីក ស្ថិតក្នុងភូមិសំរោង ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ បើតាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាប ករណីក្រុមក្មេងទំនើងវាយគ្នាទៅវិញទៅមកនេះ គឺគ្រាន់តែទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចចម្រុះ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗតែម្ដង និងធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង ០២ក្រុម នៅនឹងកន្លែងកើតហេតុ ដោយក្រុមទី១ មានគ្នាចំនួន ០៨នាក់ និងក្រុមទី២ មានគ្នា ចំនួន ០៧នាក់ ។លោកឧត្តមសេនីយ៍ទោ ស្នងការ បញ្ជាក់ដែរថា ក្រៅពីជនសង្ស័យ ទាំង ១៤នាក់ […]

(កំពង់ចាម) មន្ត្រីបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាខេត្តកំពង់ចាម នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានចុះចាក់ថ្នាំបង្ការជំងឺសារទឹកដល់សត្វគោក្របីជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្ថិតក្នុងឃុំអូរស្វាយ ស្រុកកំពង់សៀម ។ បើតាមមន្ត្រី នៃមន្ទីរកសិកម្មខេត្តកំពង់ចាមបានឲ្យដឹងថា មន្រ្ដីការិ.ផលិតកម្ម និងបសុព្យាបាល បានសហការជាមួយមន្រី្ដការិ.កសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកំពង់សៀម បានចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ-ក្របី ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំអូរស្វាយ ស្រុកកំពង់សៀម ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាននិងភ្នាក់ងារសុខភាពសត្វភូមិ។ ជាលទ្ធផល មន្ត្រីជំនាញបានចាក់វ៉ាក់សាំងគោ សរុបចំនួន ៥១០ក្បាល និងចាក់ក្របីបាន ៦០ក្បាល។ នៅថ្ងៃដដែលនេះដែរ នៅឯស្រុកបាធាយ មន្ត្រីការិ.កសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ទទួលបន្ទុកការងារផលិតកម្ម និងបសុព្យាបាលស្រុកបាធាយ បានសហការជាមួយអាជ្ញាធរភូមិ ឃុំ និងភ្នាក់ងារសុខភាព សត្វភូមិ ចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ-ក្របី ជូនប្រជាពលរដ្ឋ ដោយចាក់បានសត្វសរុបចំនួន ២២៦ក្បាល ក្នុងនោះសត្វគោចាក់បានចំនួន ១២២ក្បាល និងសត្វក្របីចាក់បានចំនួន ១០៤ក្បាល ផងដែរ ៕

(កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្តកំពង់ចាម នារសៀលថ្ងៃទី ២ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បាន អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកពូជស្រូវ របស់ រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូន ប្រជាកសិករ ចំនួន ៨០៦គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ ក្នុងស្រុកស្ទឹងត្រង់ ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និង ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការចែកជូនពូជស្រូវនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដោយពូជស្រូវ OM5451នេះ គឺសម្រាប់ស្ដារឡើងវិញនូវការខូចខាត និងការបាត់បង់នូវទិន្នផលកសិកម្ម ដែលបងប្អូនជួបប្រទះនាពេលកន្លងមក ជាពិសេសជាប្រភេទពូជស្រូវដែលល្អ មិនប្រកាន់ចំពោះរដូវ កាល និងមានរយៈពេលខ្លី ដែលអាចទទួលបានទិន្នផលខ្ពស់ទៀតផង ដូច្នេះនៅពេលដែលបងប្អូន ទទួលបានពូជស្រូវនេះហើយ សូមយកទៅដាំដុះឱ្យបានទាន់ពេលវេលា ដើម្បីស្តារជីវភាពគ្រួសារ […]

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំបញ្ជាកងកម្លាំងដោយផ្ទាល់ ចុះអន្តរាគមន៍បន្ទាន់ ដើម្បីពន្លត់អគ្គីភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋ ចំនួន២ខ្នង ក្នុងស្រុកកំពង់សៀម នៅរសៀលថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៥:២៥នាទី មានប្រជាពលរដ្ឋរាយការណ៍ថាមានករណីអគ្គីភ័យបានឆាប់ឆេះផ្ទះប្រជាពលរដ្ឋ នៅចំណុចភូមិមាន់ហើរ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ភ្លាមនោះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំបញ្ជាកម្លាំងដោយផ្ទាល់ ដើម្បីចេញអន្តរាគមន៍បន្ទាន់ ក្នុងការជួយពន្លត់ការឆាប់ឆេះផ្ទះចំនួន២ខ្នងផ្ទះ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន៦ស៊ីទែន ។ ជានិច្ចជានិច្ចកាល លោកឧត្តមសេនីយ៍ស្នងការ តែងតែបានគិតគូរពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដោយបានចុះដឹកនាំ ជួយអន្តរាគមន៍ដោយផ្ទាល់ ដើម្បីសង្គ្រោះ អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋ តាមគ្រប់រូបភាព ឱ្យខានតែបាន ។

កំពង់ចាម, នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំក្រុមការងារ ចូលរួមជាមួយឯកឧត្តម យូ ស៊ុនឡុង ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការសន្តិសុខ សណ្តាប់ធ្នាប់ និងពិនិត្យទីតាំងរៀបចំប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារធនធាន ផ្ទះគ្រូបង្រៀន និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្ថិតក្នុងភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ក្រោមអធិបធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះនឹងប្រព្រឹត្តទៅនៅចុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ ។

លោកឧត្ដមសេនីយ៍ស្នងការ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែសីហា និងអនុវត្តទិសដៅបន្ដ កំពង់ចាម, នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គម ការងារនគរបាល និងសមាគមន៍ ប្រចាំខែសីហា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ដ និងផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នាពេលខាងមុខនេះ ។ ដោយកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយការិយាល័យជំនាញ លោកអធិការនគរបាល ក្រុង/ស្រុក លោកអធិការរងទទួលដឹកនាំផែននគរបាលយុត្តិធម៌, សណ្ដាប់ធ្នាប់, សន្តិសុខ, ប្រឆាំងគ្រឿងញៀន, អត្តសញ្ញាណកម្ម និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ ឃុំ/សង្កាត់ ។

នៅរសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្ដា តំណាងឯកឧត្តម អ៊ុន ចាន់ដា  ភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានដឹកនាំគណ:កម្មាធិកាវាយតម្លៃទណ្ឌិត សម្រាប់ការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងពិធីបុណ្យឯករាជ្យជាតិ និងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សរុបចំនួន៤១នាក់ ស្រី០១នាក់ ដោយមានការចូលរួមពីព្រះរាជអាជ្ញារងអមសាលាដំបូង ស្នងការរង អនុប្រធាន មន្តី្រ នៃពន្ធនាគារ នាយកទីចាត់ការអន្តរវិស័យ និងអនុប្រធានការិយាល័យ។

ក្រុងពង់ចាម៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យការងារសន្តិសុខ ក្នុងដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នៅតាមការិយាល័យនីមួយៗ នៃខេត្តកំពង់ចាម។ គូរបញ្ជាក់ថា ចាប់ពីម៉ោងដំណើរការបោះឆ្នោត ៧.០០នាទី រហូតមកដល់ម៉ោងនេះ យើងសង្កេតឃើញថា កិច្ចការសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ គឺមានស្ថានភាពស្ងប់ស្ងាត់ និងល្អប្រសើរ ។ រីឯកិច្ចដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅយ៉ាងរលូន ទៅតាមការរៀបចំរបស់គណកម្មការរៀបចំការបោះឆ្នោត នៅតាមការិយាល័យ ទាំង ១០ នៃខេត្តកំពង់ចាម ខណៈពេលដែល អង្គបោះឆ្នោត បានចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងសស្រាក់សស្រាំ ។