(កំពង់ចាម) កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានចុះរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមគោលដៅ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។ មន្ត្រីនគរបាល បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ បានចុះរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាល់កុល និងស៊ីផ្លេរថយន្តធុនធំ នៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង២២:០០នាទីយប់ ដល់ម៉ោង ២:០០នាទីទៀបភ្លឺ ។ សមត្ថកិច្ចឲ្យដឹងទៀតថា សមត្ថកិច្ចប្រើប្រាស់កម្លាំងសរុប ៣៩នាក់ ដឹកនាំដោយស្នងការរង ៣រូប បានចុះអនុវត្ត៣គោលដៅ : -គោលដៅទី១ : ឃុំបារាយណ៍ ស្រុកព្រៃឈរ-គោលដៅទី២ : ឃុំផ្ដៅជុំ ស្រុកជើងព្រៃ-គោលដៅទី៣ : សង្កាត់បឹងកុក ក្រុងកំពង់ចាម ។ ក្នុងនោះ បានត្រួតពិនិត្យ រថយន្ត : ៥៨គ្រឿង ម៉ូតូ : ៥៧គ្រឿង ។
(កំពង់ចាម) កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាធាយ បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រោយវត្តទំនប់ ស្ថិតនៅភូមិទំនប់ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ជនសង្ស័យទាំង ៣នាក់ដែលបានឃាត់ខ្លួននោះ១.ឈ្មោះ រី ចំរ៉ុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប្រសាំ ឃុំទំនប់ ស្រុកបាធាយខេត្តកំពង់ចាម។ ២.ឈ្មោះ ហៀង ស៊ាងហៃ ហៅស៊ាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប្រសាំ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ ៣.ឈ្មោះខៃ ខែ ហៅតែ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រឹង្គ ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម។ ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបាមដកហូតវត្ថុតាងសរុបរួមមាន÷ម្សៅក្រាមសថ្លាចំនួន ០៤ កញ្ចប់ ទម្ងន់៤.០៩ក្រាម ថ្លឹងទាំងសំបកថង់ ទូរសព្ទដៃចំនួន០១គ្រឿង(iPhone6)-ម៉ូតូ០១គ្រឿង ម៉ាកអិចសាយទ័រ អត់ស្លាកលេខឧបករណ៍សេពគ្រឿងញៀនមួយចំនួន បច្ចុប្បន្នបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធី។
(កំពង់ចាម) នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៣:៥៥នាទីមានអគ្គីភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋ នៅចំណុចភូមិបន្ទាយថ្ម ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ករណីនេះសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ៤ គ្រឿង ជួយអន្តរាគមន៍ពន្លត់ ។ បើតាមមន្ត្រីនគរបាលបានឲ្យដឹងថា សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម បានទទួលព័ត៌មានថា មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះ១ខ្នង និងរាលដាលបន្តទៅផ្ទះ១ខ្នងទៀត នៅចំណុចភូមិបន្ទាយថ្ម ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឲ្យចេញរថយន្តអគ្គិភ័យ៤គ្រឿង (រថយន្តខេត្ត ២គ្រឿង ក្រុងកំពង់ចាម១គ្រឿង និងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ១គ្រឿង) ចេញអន្តរាគមន៍ជាបន្ទាន់ ខណៈនេះ សមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នៅវេលាម៉ោង ១៤:១០នាទីថ្ងៃដដែលនេះ ។ ដោយឡែក ទំហំ នៃការខូចខាតលម្អិត នៃករណីអគ្គីភ័យខាងលើនេះ សមត្ថកិច្ចនៅមិនទាន់មានរបាយការណ៍លំអិតនៅឡើយទេ។
(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបន្តធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសពិនិត្យមើលបង្ក្រាបមុខសញ្ញាក្មេងទំនើង ។ បើតាមមន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា ចាប់ពីម៉ោង ២០”០០នាទីថ្ងៃទី ២៨-១-២០២៥ ដល់ម៉ោង១”០០នាទីព្រឹកថ្ងៃទី ២៩-១-២០២៥ សកម្មភាពកម្លាំងចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ក្នុងភូមិសាស្ត្រខេត្ត ។
(កំពង់ចាម) ជនជាតិកូរ៉េចំនួន ៧ នាក់បានមកស្នាក់នៅ ចំណុចផ្ទះជួល ថេង ប៊ុនថាន ដែលមានទីតាំងនៅវាលស្បូវ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីធ្វើការផ្សព្វផ្សាយលើការងារសាសនា ។ បើតាមលោក ទុន ណេត អភិបាលស្រុកកំពង់សៀម បានហើយដឹង នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥ នេះថា មានជនបរទេសចំនួន០៧នាក់ ស្រី០៤នាក់ មាន០១សញ្ជាតិ គឺសញ្ជាតិកូរ៉េ ស្នាក់នៅរយះពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២៥ ទើបត្រឡប់ចេញទៅវិញ ។ មូលហេតុ មកផ្សព្វផ្សាយសាសនា និងបង្រៀនភាសាអង់គ្លេសដល់ក្មេងៗ ។ លោកអភិបាលស្រុកបានបញ្ជាក់ថា ក្នុងការស្នាក់នៅនោះដែរ សមត្ថកិច្ចបានណែនាំដល់ម្ចាស់ផ្ទះពេលមានជនបរទេសមកស្នាក់នៅត្រូវរាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន ចំពោះទីតាំងនេះបានបញ្ចូលវត្តមានជនបរទេសជូនម្ចាស់លំនៅដ្ឋានរួចរាល់ហើយ។
(កំពង់ចាម) កម្លាំងសមត្ថកិច្ចនគរបាល ប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានបង្ក្រាបបទល្មើសគ្រឿងញៀន១ករណី និងឈានទៅឃាត់ខ្លួនជនសង្ស័យ២នាក់ស្ថិតក្នុងភូមិស្រែសង្កែ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ អភិបាលស្រុកស្ទឹងត្រង់ លោក បាន ស្រេង បានឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ច បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានមុខសញ្ញាកំពុងជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចរោងចំការស្វាយចន្ទីរ ចំណុចកើតហេតុ កម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានចុះទៅដល់ចំណុចខាងលើ និងបានឃើញមុខសញ្ញាចំនួន ០១នាក់។ ពេលនោះសមត្ថកិច្ច ក៏បានហៅធ្វើការសាកសួរ និងបានរកឃើញ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៣កញ្ចប់ ដោយមានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពី ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បន្ទាប់មកសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ […]
(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបន្តធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសពិនិត្យមើលបង្ក្រាបមុខសញ្ញាក្មេងទំនើង ។ បើតាមមន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា សកម្មភាព កម្លាំងចេញល្បាត ត្រៀមអន្តរាគមន៍យថាហេតុផ្សេងៗ និងក្ដាប់សភាពការណ៍ទូទៅ ក្នុងភូមិសាស្រ្ត ខេត្តកំពង់ចាម : នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ គិតត្រឹមម៉ោង ២០:០០នាទី សភាពការណ៍សន្តិសុខ មិនមានអ្វីកត់សម្គាល់ សភាពការណ៍បទល្មើស : (គ្មាន) ។
(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបន្តធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសពិនិត្យមើលបង្ក្រាបមុខសញ្ញាក្មេងទំនើង ។ បើតាមមន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា កងរាជអាវុធហត្ថខេត្តកំពង់ចាម ចាប់ពីម៉ោង២០”០០នាទីថ្ងៃទី២៥-១-២០២៥ ដល់ម៉ោង១”០០នាទីព្រឹកថ្ងៃទី២៦-១-២០២៥ ធ្វើសកម្មភាពកម្លាំងចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ក្នុងភូមិសាស្ត្រខេត្ត។
(កំពង់ចាម) កម្លាំងអាវុធហត្ថខេត្តកំពង់ចាម បានបង្រ្កាបករណីក្មេងទំនើង (ជិះម៉ូតូប្រើប្រាស់បំពង់ស៊ីម៉ាំងម៉ូតូកែច្នៃបំពងសំឡេងឮៗ) នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ មន្ត្រីអាវុធហត្ថបានឲ្យដឹងថា នៅថ្ងៃកើតហេតុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំពង់សៀម បានចុះល្បាតក្នុងភូមិសាស្ត្រស្រុកកំពង់សៀម ទៅដល់ចំណុចភូមិស្រឡៅ ឃុំអំពិល ស្រុកកំពង់សៀម បានឃើញក្មេងទំនើងម្នាក់កំពុងប្រព្រឹត្តសកម្មភាពជិះម៉ូតូ០១គ្រឿង ម៉ាក វេវពណ៌សស្លាកលេខកំពង់ចាម1M 1615ជិះម៉ូតូប្រើប្រាស់បំពង់សុីម៉ាំង កែច្នៃខុសបច្ចេកទេសបំពងសំឡេងរ៉ូលាន់រំពង ធ្វើឲ្យមានការរំខានដល់ប្រជាពល រដ្ឋនៅក្នុងភូមិ។ ភ្លាមនោះកម្លាំងយើងបានហៅឱ្យឈប់ដើម្បីធ្វើការសួរនាំ។ ជាលទ្ធផល បានហៅអ្នកបើកបរម៉ូតូ០១នាក់ ឈ្មោះ វង្ស យូលី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សសាលា រស់នៅភូមិស្រឡៅ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានធ្វើការអប់រំ និងឲ្យអាណាព្យាបាលមកធានា ឲ្យវិលទៅលំនៅឋានវិញ។ចំណែកវត្ថុតាងម៉ូតូ០១គ្រឿងខាងលើត្រូវបានរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរយះពេល៣ខែ ។
(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃវិជ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះល្បាតធ្វើរដ្ឋបាលជំហរ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។ មន្ត្រីអាវុធហត្ថបានអ្នកដឹងថា ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឱ្យកម្លាំងសមត្ថកិច្ចយើងធ្វើរដ្ឋបាលជំហរ ចុះល្បាតដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ មន្ត្រីដដែលបានបញ្ជាក់ថា ចាប់ពី ល្ងាចថ្ងៃទី២៣-០១-២០២៥ ដល់ម៉ោង ២០”០០នាទីថ្ងៃដដែល កម្លាំងកងរាជអាវុធហត្ថខេត្តបានធ្វើសកម្មភាពចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ក្នុងភូមិសាស្ត្រខេត្ត ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលចុះធ្វើរដ្ឋបាលចំហរចល័តតាមដងផ្លូវនោះ សមត្ថកិច្ចអាវុធហត្ថ មិនបានជួបប្រទះបញ្ហាអ្វីគួរឲ្យកត់សម្គាល់នោះទេ។