រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ការងារសន្ដិសុខ សណ្ដាប់ធ្នាប់

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបន្តធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសពិនិត្យមើលបង្ក្រាបមុខសញ្ញាក្មេងទំនើង ។ បើតាមមន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា ចាប់ពីម៉ោង២០”០០នាទីថ្ងៃទី២-២-២០២៥ ដល់ម៉ោង១”០០នាទីព្រឹកថ្ងៃទី៣-២-២០២៥

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យម្នាក់និងវត្ថុតាមមួយចំនួននៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២៥ នៅចំណុចភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។ បើតាមមន្ត្រីអាវុធហត្ថបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម ចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិទី១៥ សង្កាត់កំពង់ចាម ខេត្តកំពង់ចាម និងដកហូតវត្ថុតាងម្សៅក្រាមពណ៍សថ្លា សង្ស័យថ្នាំញៀន ០១កញ្ចប់តូចទម្ងន់ ០.២៩ក្រាម ថ្លឹងទាំងសំបកថង់ កម្ទេចផ្កាក្រអូបឈ្ងុយ សង្ស័យជាកញ្ឆ ០១កញ្ចប់តូច ទម្ងន់០.៧៤ក្រាម ថ្លឹងទាំងសំបកថង ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកអូប៉ូ (Oppo) ពណ៌ខ្មៅ ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ ស្លាកលេខ សៀមរាប 1F-9818 ។ បច្ចុប្បន្នជនសង្ស័យបញ្ជូនមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បី ចាត់ការតាមនីតិវិធី។

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបន្តធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសពិនិត្យមើលបង្ក្រាបមុខសញ្ញាក្មេងទំនើង ។ មន្ត្រីអាវុធហត្ថបានឲ្យដឹងថា ចាប់ពីម៉ោង២០”០០នាទីថ្ងៃទី ៣១-១-២០២៥ ដល់ម៉ោង១”០០នាទីព្រឹកថ្ងៃទី១-២-២០២៥ សកម្មភាពកម្លាំងចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ក្នុងភូមិសាស្ត្រខេត្ត ។

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានបង្ក្រាបក្មេងទំនើងមួយក្រុម ឃាត់ខ្លួនបានបីនាក់ ឈ្លោះវាតប់គ្នានៅចំណុចហាងកាហ្វេ ថេសធី (KT) ជិតផ្សារ៧មករា ស្ថិតនៅភូមិរកាលើ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ សមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងថា កិច្ចប្រតិបត្តិការបង្រ្កាបករណីក្មេងទំនើង (ហិង្សាដោយចេតនា) ធ្វើឡើងកាលពីយប់ថ្ងៃកើតហេតុ ដោយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះបង្រ្កាបករណីក្មេងទំនើង កំពុងវាយគ្នា នៅចំណុចកើតហេតុដូចខាងលើ និងឈានទៅឃាត់ខ្លួនជនសង្ស័យ ០៣នាក់។ ក្នុងការបង្ក្រាបនេះសមត្ថកិច្ចអាវុធហត្ថ ដកហូតវត្ថុកាងរួមមាន: ម៉ូតូ០១គ្រឿង suzuki next ពណ៌ខៀវលាយស ស៊េរី 2024 ពាក់ស្លាកលេខត្បូងឃ្មុំ 1M9590។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធី។

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះល្បាតក្នុងភូមិសាស្ត្រស្រុកកំពង់សៀម នៅវេលាម៉ោង១៧ និង ១០នាទី ថ្ងៃទី៣០ខែមករា ឆ្នាំ២០២៥ បានប្រទះក្រុមក្មេងទំនើង ជិះម៉ូតូប្រើបំពង់ស៊ីមាំងកែច្នៃ បំពងសំឡេងខ្លាំងៗ ចំណុចព្រលានយន្តហោះចាស់ ស្ថិតក្នុងភូមិប្រសំ ឃុំល្អាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ សមត្ថកិច្ចកងរាជបុត្រហាត់បានឲ្យដឹងថាបន្ទាប់ពីបានឃើញ ក្មេងទំនើងពីរនាក់កំពុងប្រព្រឹត្តសកម្មភាពជិះម៉ូតូ០១គ្រឿង ម៉ាកឆ្លាម ព័ណ៍ខ្មៅ ប្រើប្រាស់បំពង់សុីម៉ាំងកែច្នៃខុសបច្ចេកទេស បំពងសំឡេងរ៉ូលាន់រំពង ធ្វើឲ្យមានការរំខានដល់ប្រជាពលរដ្ឋ ភ្លាមនោះកម្លាំងយើងបានហៅឱ្យឈប់ដើម្បីធ្វើការសួរនាំ។ ជនបង្ក០២នាក់នោះ រស់នៅភូមិក្តីបឹង ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បច្ចុប្បន្នជនទាំងពីរ និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធី ។

(កំពង់ចាម) កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានចុះរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមគោលដៅ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។ មន្ត្រីនគរបាល បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ បានចុះរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាល់កុល និងស៊ីផ្លេរថយន្តធុនធំ នៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង២២:០០នាទីយប់ ដល់ម៉ោង ២:០០នាទីទៀបភ្លឺ ។ សមត្ថកិច្ចឲ្យដឹងទៀតថា សមត្ថកិច្ចប្រើប្រាស់កម្លាំងសរុប ៣៩នាក់ ដឹកនាំដោយស្នងការរង ៣រូប បានចុះអនុវត្ត៣គោលដៅ : -គោលដៅទី១ : ឃុំបារាយណ៍ ស្រុកព្រៃឈរ-គោលដៅទី២ : ឃុំផ្ដៅជុំ ស្រុកជើងព្រៃ-គោលដៅទី៣ : សង្កាត់បឹងកុក ក្រុងកំពង់ចាម ។ ក្នុងនោះ បានត្រួតពិនិត្យ រថយន្ត : ៥៨គ្រឿង ម៉ូតូ : ៥៧គ្រឿង ។

(កំពង់ចាម) កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាធាយ បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រោយវត្តទំនប់ ស្ថិតនៅភូមិទំនប់ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ជនសង្ស័យទាំង ៣នាក់ដែលបានឃាត់ខ្លួននោះ១.ឈ្មោះ រី ចំរ៉ុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប្រសាំ ឃុំទំនប់ ស្រុកបាធាយខេត្តកំពង់ចាម។ ២.ឈ្មោះ ហៀង ស៊ាងហៃ ហៅស៊ាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប្រសាំ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ ៣.ឈ្មោះខៃ ខែ ហៅតែ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រឹង្គ ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម។ ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបាមដកហូតវត្ថុតាងសរុបរួមមាន÷ម្សៅក្រាមសថ្លាចំនួន ០៤ កញ្ចប់ ទម្ងន់៤.០៩ក្រាម ថ្លឹងទាំងសំបកថង់ ទូរសព្ទដៃចំនួន០១គ្រឿង(iPhone6)-ម៉ូតូ០១គ្រឿង ម៉ាកអិចសាយទ័រ អត់ស្លាកលេខឧបករណ៍សេពគ្រឿងញៀនមួយចំនួន បច្ចុប្បន្នបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធី។

(កំពង់ចាម) នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៣:៥៥នាទីមានអគ្គីភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋ នៅចំណុចភូមិបន្ទាយថ្ម ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ករណីនេះសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ៤ គ្រឿង ជួយអន្តរាគមន៍ពន្លត់ ។ បើតាមមន្ត្រីនគរបាលបានឲ្យដឹងថា សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម បានទទួលព័ត៌មានថា មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះ១ខ្នង និងរាលដាលបន្តទៅផ្ទះ១ខ្នងទៀត នៅចំណុចភូមិបន្ទាយថ្ម ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឲ្យចេញរថយន្តអគ្គិភ័យ៤គ្រឿង (រថយន្តខេត្ត ២គ្រឿង ក្រុងកំពង់ចាម១គ្រឿង និងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ១គ្រឿង) ចេញអន្តរាគមន៍ជាបន្ទាន់ ខណៈនេះ សមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នៅវេលាម៉ោង ១៤:១០នាទីថ្ងៃដដែលនេះ ។ ដោយឡែក ទំហំ នៃការខូចខាតលម្អិត នៃករណីអគ្គីភ័យខាងលើនេះ សមត្ថកិច្ចនៅមិនទាន់មានរបាយការណ៍លំអិតនៅឡើយទេ។

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបន្តធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសពិនិត្យមើលបង្ក្រាបមុខសញ្ញាក្មេងទំនើង ។ បើតាមមន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា ចាប់ពីម៉ោង ២០”០០នាទីថ្ងៃទី ២៨-១-២០២៥ ដល់ម៉ោង១”០០នាទីព្រឹកថ្ងៃទី ២៩-១-២០២៥ សកម្មភាពកម្លាំងចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ក្នុងភូមិសាស្ត្រខេត្ត ។