រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ការងារសន្ដិសុខ សណ្ដាប់ធ្នាប់

(កំពង់ចាម) ជនជាតិកូរ៉េចំនួន ៧ នាក់បានមកស្នាក់នៅ ចំណុចផ្ទះជួល ថេង ប៊ុនថាន ដែលមានទីតាំងនៅវាលស្បូវ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីធ្វើការផ្សព្វផ្សាយលើការងារសាសនា ។ បើតាមលោក ទុន ណេត អភិបាលស្រុកកំពង់សៀម បានហើយដឹង នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥ នេះថា មានជនបរទេសចំនួន០៧នាក់ ស្រី០៤នាក់ មាន០១សញ្ជាតិ គឺសញ្ជាតិកូរ៉េ ស្នាក់នៅរយះពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២៥ ទើបត្រឡប់ចេញទៅវិញ ។ មូលហេតុ មកផ្សព្វផ្សាយសាសនា និងបង្រៀនភាសាអង់គ្លេសដល់ក្មេងៗ ។ លោកអភិបាលស្រុកបានបញ្ជាក់ថា ក្នុងការស្នាក់នៅនោះដែរ សមត្ថកិច្ចបានណែនាំដល់ម្ចាស់ផ្ទះពេលមានជនបរទេសមកស្នាក់នៅត្រូវរាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន ចំពោះទីតាំងនេះបានបញ្ចូលវត្តមានជនបរទេសជូនម្ចាស់លំនៅដ្ឋានរួចរាល់ហើយ។

(កំពង់ចាម) កម្លាំងសមត្ថកិច្ចនគរបាល ប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានបង្ក្រាបបទល្មើសគ្រឿងញៀន១ករណី និងឈានទៅឃាត់ខ្លួនជនសង្ស័យ២នាក់ស្ថិតក្នុងភូមិស្រែសង្កែ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ អភិបាលស្រុកស្ទឹងត្រង់ លោក បាន ស្រេង បានឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ច បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានមុខសញ្ញាកំពុងជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចរោងចំការស្វាយចន្ទីរ ចំណុចកើតហេតុ កម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានចុះទៅដល់ចំណុចខាងលើ និងបានឃើញមុខសញ្ញាចំនួន ០១នាក់។ ពេលនោះសមត្ថកិច្ច ក៏បានហៅធ្វើការសាកសួរ និងបានរកឃើញ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៣កញ្ចប់ ដោយមានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពី ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បន្ទាប់មកសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ […]

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបន្តធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសពិនិត្យមើលបង្ក្រាបមុខសញ្ញាក្មេងទំនើង ។ បើតាមមន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា សកម្មភាព កម្លាំងចេញល្បាត ត្រៀមអន្តរាគមន៍យថាហេតុផ្សេងៗ និងក្ដាប់សភាពការណ៍ទូទៅ ក្នុងភូមិសាស្រ្ត ខេត្តកំពង់ចាម : នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ គិតត្រឹមម៉ោង ២០:០០នាទី សភាពការណ៍សន្តិសុខ មិនមានអ្វីកត់សម្គាល់ សភាពការណ៍បទល្មើស :  (គ្មាន) ។

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបន្តធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសពិនិត្យមើលបង្ក្រាបមុខសញ្ញាក្មេងទំនើង ។ បើតាមមន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា កងរាជអាវុធហត្ថខេត្តកំពង់ចាម ចាប់ពីម៉ោង២០”០០នាទីថ្ងៃទី២៥-១-២០២៥ ដល់ម៉ោង១”០០នាទីព្រឹកថ្ងៃទី២៦-១-២០២៥ ធ្វើសកម្មភាពកម្លាំងចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ក្នុងភូមិសាស្ត្រខេត្ត។

(កំពង់ចាម) កម្លាំងអាវុធហត្ថខេត្តកំពង់ចាម បានបង្រ្កាបករណីក្មេងទំនើង (ជិះម៉ូតូប្រើប្រាស់បំពង់ស៊ីម៉ាំងម៉ូតូកែច្នៃបំពងសំឡេងឮៗ) នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ មន្ត្រីអាវុធហត្ថបានឲ្យដឹងថា នៅថ្ងៃកើតហេតុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំពង់សៀម បានចុះល្បាតក្នុងភូមិសាស្ត្រស្រុកកំពង់សៀម ទៅដល់ចំណុចភូមិស្រឡៅ ឃុំអំពិល ស្រុកកំពង់សៀម បានឃើញក្មេងទំនើងម្នាក់កំពុងប្រព្រឹត្តសកម្មភាពជិះម៉ូតូ០១គ្រឿង ម៉ាក វេវពណ៌សស្លាកលេខកំពង់ចាម1M 1615ជិះម៉ូតូប្រើប្រាស់បំពង់សុីម៉ាំង កែច្នៃខុសបច្ចេកទេសបំពងសំឡេងរ៉ូលាន់រំពង ធ្វើឲ្យមានការរំខានដល់ប្រជាពល រដ្ឋនៅក្នុងភូមិ។ ភ្លាមនោះកម្លាំងយើងបានហៅឱ្យឈប់ដើម្បីធ្វើការសួរនាំ។ ជាលទ្ធផល បានហៅអ្នកបើកបរម៉ូតូ០១នាក់ ឈ្មោះ វង្ស យូលី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សសាលា រស់នៅភូមិស្រឡៅ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានធ្វើការអប់រំ និងឲ្យអាណាព្យាបាលមកធានា ឲ្យវិលទៅលំនៅឋានវិញ។ចំណែកវត្ថុតាងម៉ូតូ០១គ្រឿងខាងលើត្រូវបានរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរយះពេល៣ខែ ។

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃវិជ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះល្បាតធ្វើរដ្ឋបាលជំហរ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។ មន្ត្រីអាវុធហត្ថបានអ្នកដឹងថា ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឱ្យកម្លាំងសមត្ថកិច្ចយើងធ្វើរដ្ឋបាលជំហរ ចុះល្បាតដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ មន្ត្រីដដែលបានបញ្ជាក់ថា ចាប់ពី ល្ងាចថ្ងៃទី២៣-០១-២០២៥ ដល់ម៉ោង ២០”០០នាទីថ្ងៃដដែល កម្លាំងកងរាជអាវុធហត្ថខេត្តបានធ្វើសកម្មភាពចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ក្នុងភូមិសាស្ត្រខេត្ត ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលចុះធ្វើរដ្ឋបាលចំហរចល័តតាមដងផ្លូវនោះ សមត្ថកិច្ចអាវុធហត្ថ មិនបានជួបប្រទះបញ្ហាអ្វីគួរឲ្យកត់សម្គាល់នោះទេ។

កំពង់ចាម) មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ចាម នៅថ្ងៃទី ២៣ ខែមករាឆ្នាំ ២០២៥ បានចុះពិនិត្យ ការដាក់តាំងលក់សាច់សត្វលើទីផ្សារ។ មន្ត្រីនៃមន្ទីរកសិកម្មខេត្តបានឲ្យដឹងថា មន្ត្រីជំនាញនៃការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយមន្ត្រីការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍នៃរដ្ឋបាលក្រុងកំពង់ចាម ទទួល បន្ទុកការងារផលិតកម្ម និងបសុព្យាបាល និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកព្រៃឈរ ស្រុកជើងព្រៃ ស្រុកចំការលើ ស្រុកកងមាស ស្រុកស្រីសន្ធរ ស្រុកកោះសូទិន និងស្រុកកំពង់សៀម ដែលទទួលបន្ទុកការងារផលិតកម្ម និងបសុព្យាបាលស្រុក បានចុះត្រួតពិនិត្យសុខភាពសត្វមុនពេលពិឃាត និងអូសត្រាលើផ្ទាំងសាច់ក្រោយពេលពិឃាត ព្រមទាំងបានចុះត្រួតពិនិត្យ តាមដានការដាក់តាំងលក់សាច់សត្វ និងផលិតផល ដែលមានដើមកំណើតពីសត្វ នៅ តាមទីផ្សារនានាក្នុងខេត្តកំពង់ចាម។

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចង្អុលណែនាំដល់កម្លាំងជំនាញនគរបាលចរាចរណ៍ បន្ដយកចិត្តទុកដាក់ខ្ពស់លើការរៀបចំសណ្ដាប់ធ្នាប់ សម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ពិសេសការផ្សព្វផ្សាយច្បាប់ដល់អ្នកប្រើប្រាស់ផ្លូវ សូមឱ្យមានប្រុងប្រយ័ត្នខ្ពស់ នៅថ្ងៃបុណ្យចូលឆ្នាំ ចិន-វៀមណាម ខាងមុខនេះ នៅថ្ងៃព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក/ក្រុង បន្តចុះរៀបចំសណ្តាប់ធ្នាប់ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ នៅចំណុចដើមទី ទីប្រជុំជន ចំណុចប្រឈមការកកស្ទះ និងនៅចំណុចភ្លើងស្តុប ដល់បងប្អូនអ្នកប្រើប្រាស់ផ្លូវឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ ពិសេស នារដូវបុណ្យចូលឆ្នាំប្រពៃណី ចិន-វៀតណាម ខាងមុខនេះ សូមឱ្យមានការប្រុងប្រយ័តខ្ពស់ កុំធ្វេសប្រហែសក្នុងការបើកបរ កុំបើកបរក្នុងស្ថានភាពស្រវឹង បើកបរដោយគោរព ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ និងការបញ្ជាទិសរបស់នគរបាលចរាចរណ៍ ។ល។ ជាមួយគ្នានេះ កម្លាំងជំនាញក៏បានជួយសម្រួល​ចរាចរណ៍​ជូន​លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមសាលារៀនជាប់ជាប្រចាំ ផងដែរ៕

ក្រុងកំពង់ចាម, សេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងកំពង់ចាម ស្ដីពីការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណ:ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម នាពេលខាងមុខនេះ​ ។ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃអង្គារ ១៥ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ដល់ថ្ងៃ សុក្រ ៣ កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨-៣១ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ រដ្ឋបាល ក្រុងកំពង់ចាម សូមធ្វើការណែនាំដល់មន្ទីរ អង្គភាព ការិយាល័យចំណុះរដ្ឋបាលក្រុង សង្កាត់ទាំងបួន អង្គការក្រៅ រដ្ឋាភិបាល សមាគមន៍ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន និងសាធារណជន ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

(កំពង់ចាម) យុវជនពីរនាក់ បានធ្វើសកម្មភាព ជិះម៉ូតូ ប្រើបំពង់ស៊ីមាំងកែច្នៃបំពងសំឡេងលឺខ្លាំងៗ នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៥ នេះ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពង់សៀម ឃាត់ខ្លួនធ្វើការអប់រំ និងរក្សាម៉ូតូទុក នៅអធិការដ្ឋាននគរបាលស្រុកខ្ពង់សៀមរយៈពេល ៣ ខែ ។ បើតាមលោក ទុន ណេត អភិបាលស្រុកកំពង់សៀម បានឱ្យដឹងថា ក្រោយេពីទទួលបញ្ជាពីលោកឧត្តមសេនីយ៍ទោ ហេងវុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមលោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម បានចាត់កម្លាំងកម្លាំងសមត្ថកិច្ចជំនាញ ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះមិត្ត ចុះធ្វើការបង្ក្រាបក្មេងទំនើងចំនួន ០២នាក់ក្នុងករណីប្រើប្រាស់ម៉ូតូស៊ីមាំងប្រែន (បំពងសម្លេង) នៅចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិមោះចាស់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥។ ជនបង្កក្នុងករណីខាងលើនេះ មានឈ្មោះ ១. ឈ្មោះ ឈុំ អានុន ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ មុខរបររត់តុ២.ឈ្មោះ វាសនា ណារីដូ […]