រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ការងារសន្ដិសុខ សណ្ដាប់ធ្នាប់

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៥នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យ និងដោះស្រាយទំនាស់ដីធ្លីមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងបេង ឃុំបារាយណ៍ ស្រុកព្រៃឈរ ។ ករណីទំនាស់ដីធ្លីខាងលើនោះ បើតាម លោក ជុំ សូភាព មេឃុំបារាយណ៍ បានអ្នកដឹងថា ដីជ្រនាប់នេះ គឺជាដីស្រះទឹកសំរាប់ស្រោចស្រង់ដំណាំស្រូវ និងដំណាំហូបផ្លែផ្សេងផងដែរ ដែលអ្នកភូមិដាក់ឈ្មោះ អោយហៅថា ជាដីមេទឹកជ្រនាប់ ស្ថិតនៅភូមិឃុំដូចខាងលើ ។ លោកមេឃុំបន្តថា នៅក្នុងឆ្នាំ ១៩៨០ ដីនេះត្រូវបានដាក់ជាបន្ទាយយោធា ដើម្បីការពារទឹកដីក្នុងស្រុកព្រៃឈរ ក្រោយមកនៅឆ្នាំ១៩៨៥ ឈ្មោះ ជា សុខខែម បានមករស់នៅលើដីនេះជាមួយប្ដីដែលជាយោធាតាំងពី ពេលនោះមករហូតដល់ពេលដកយោធាចេញពីទីតាំងជ្រនាប់នេះ ។ ក្រោយមកលោក ម៉ម ម៉ូត ដែលជាមេបក្សស្រុកព្រៃឈរ បានប្រគល់ដីនេះអោយគ្រួសារគាត់កាន់កាប់ រស់នៅរហូតមានកូនចៅបានមករស់នៅលើដីនេះដែរ ដល់កំឡុងឆ្នាំ ២០០៥ មានក្រុមចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធ បានចុះមកវាស់វែងដីធ្វើប្លង់ជូនប្រជាពលរដ្ឋ ស្រាប់តែមាននាក់ភូមិប្រហែល ៦ ទៅ […]

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃវិជ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះល្បាតធ្វើរដ្ឋបាលជំហរ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។ មន្ត្រីអាវុធហត្ថបានអ្នកដឹងថា ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឱ្យកម្លាំងសមត្ថកិច្ចយើងធ្វើរដ្ឋបាលជំហរ ចុះល្បាតដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ មន្ត្រីដដែលបានបញ្ជាក់ថា ចាប់ពីម៉ោង ២០”០០នាទី ថ្ងៃទី២១-១-២០២៥ ដល់ម៉ោង ១”០០នាទីព្រឹកថ្ងៃទី ២២-១-២០២៥ កម្លាំងកងរាជអាវុធហត្ថខេត្តបានធ្វើសកម្មភាពចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ក្នុងភូមិសាស្ត្រខេត្ត ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលចុះធ្វើរដ្ឋបាលចំហរចល័តតាមដងផ្លូវនោះ សមត្ថកិច្ចអាវុធហត្ថ មិនបានជួបប្រទះបញ្ហាអ្វីគួរឲ្យកត់សម្គាល់នោះទេ។

(កំពង់ចាម) ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងចុះបង្ក្រាបបទល្មើសនេសាទដោយឧបករណ៏ឆក់ចំនួន១ករណីនៅចំណុចអូរម៉ាស៊ីន ឃុំកោះសំរោង ស្រុកកំពង់សៀម។ មន្ត្រីជលផលបានឲ្យដឹងថាក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ប៊ុន ធឿន ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិទី៧ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ជាមួយគ្នានោះសមត្ថកិច្ចដកហូតបានអាំងវែកទ័រចំនួន ០១គ្រឿង-ដងឆក់រួមផ្សំខ្សែភ្លើងចំនួន ០១គូ កន្ត្រងដងត្រីចំនួន០១-ត្រីទំងន់០៧គីឡូក្រាម-អាគុយម៉ាក់PanaSoca កម្លាំង៥០អំពែចំនួន ០១គ្រឿង។ បច្ចុប្បន្ន ជនល្មើស និងវត្ថុតាងត្រូវបានបញ្ជូនមកខណ្ឌរដ្ឋបាលជលផលកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បន្តសហការជាមួយសមត្ថកិច្ចអាវុធហត្ថស្រុកបាធាយ ឈានទៅបង្ក្រាបបទមើលគ្រឿងញៀនមួយករណី និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាធាយ ចំនួន ១០នាក់ រថយន្ត០១គ្រឿង ម៉ូតូចំនួន០៣គ្រឿង ដឹកនាំដោយវរសេនីយ៍ទោ ឆាយ រ៉ង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលពីលោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចកើតហេតុដូចខាងលើ ឈានទៅឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបាកាល ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ សមត្ថកិច្ចបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះកម្លាំងយើងបានដកហូតវត្ថុតាងសរុបរួមមាន÷ ម្សៅក្រាមសថ្លាចំនួន ១៧ កញ្ចប់ ទម្ងន់ ២.៧៨ក្រាម ថ្លឹងទាំងសំបកថង់ ទូរសព្ទដៃចំនួន០១ គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី។

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងក្រុមការងារ នៅថ្ងៃទី ១៩ ខែមករាឆ្នាំ ២០២៥ នេះ បានអញ្ជើញពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គីភ័យឆេះលំនៅឋាន ស្ថិតនៅភូមិជ្រោយសសិត ឃុំមហាលាភ ស្រុកកោះសូទិន ។ បើតាមអភិបាលស្រុកកោះសូទិន លោក យី វណ្ណៈ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ២១:១៥នាទី មានករណីអគ្គិភ័យកេីតឡេីង បណ្ដាលឱ្យឆេះផ្ទះចំនួន ០៥ខ្នងដល់ក្នុងនោះម្ចាស់ផ្ទះរងគ្រោះទាំង៥ មានឈ្មោះ សេន សុខហេង ភេទស្រី អាយុ ៣៥ឆ្នាំ ឈ្មោះ ឈៀក គី ភេទប្រុស អាយុ ៧៧ឆ្នាំ ឈ្មោះ ង៉ុង ណៃសន ភេទប្រុស អាយុ ៦២ឆ្នាំ ឈ្មោះ រឿន ភារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ ឈ្មោះ  សៀក […]

(កំពង់ចាម) កម្លាំងនគរបាលស្រុកព្រៃឈរ បានបើកប្រតិបត្តិការបង្ក្រាប ជនសង្ស័យម្នាក់ ដែលកាន់កាប់ដឹកជញ្ជូនអាវុធ (កាំបិតខ្វែវ) ដោយគ្មានការអនុញ្ញាត និងគំរាមកំហែងជាសាធារណ: នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៥:៥៥នាទី នៅចំណុចភូមិអណ្ដូងតាពេជ្រ ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យម្នាក់ ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ជាជនមានចរិតសកម្មភាពកាចសាហាវ ដែលឪពុកម្ដាយបងប្អូនសាច់ញាតិមិនហ៊ានរស់នៅជាមួយ នៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ និងជាជនមុខសញ្ញាចេញពីពន្ធនាគា០២លើក។ លើកទី ១ដោះលែងថ្ងៃទី ១៩.៦.២០១៩ ដែលជាប់ពន្ធនាគារ ៨ខែ នៅខេត្តកំពង់ចាម ពីបទធ្វើឲ្យខូចខាតដោយចេតនា កាលពីថ្ងៃទី១៦.១០.២០១៨។ លើកទី ២ដោះលែងថ្ងៃទី១៧.១១.២០២១ ដែលជាប់ពន្ធនាគារ០១ឆ្នាំ នៅខេត្តកំពង់ចាម ពីបទគំរាមកំហែងថានឹងសម្លាប់ និងធ្វើឲ្យខូចខាតដោយចេតនាកាលពីថ្ងៃទី១៧.១១.២០២០ ។ ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យស្រវឹងស្រា ខ្វែវ១ កាន់នឹងដៃ ជិៈម៉ូតូធ្វើសកម្មភាពដើរស្រែកឡូឡាគំរាមកំហែងជាសាធារណៈ ពេលកំពុងធ្វើសកម្មភាព កម្លាំងសមត្ថកិច្ច បានសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិឃុំ នាំខ្លួនមុខសញ្ញាល្មើស យកមកសាកសួរបានឆ្លើយសារភាពថា […]

(កំពង់ចាម) សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនមួយករណីឈានទៅឃាត់ខ្លួនជនសង្ស័យបីនាក់រួមនឹងវត្ថុតាមមួយចំនួន ក្នុងភូមិអ្នកតាស្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ។ អភិបាលស្រុកព្រៃឈរ លោក ខេង ម៉េងឈុន បានឱ្យដឹងថា ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោក មុន្នី រតនៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ឋាន: ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រេីវិធានញុះញង់) សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០៣ នាក់ ១-ភេទប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអ្នកតាស្នឹង ឃុំបងណយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០៦កញ្ចប់។ ២-ភេទប្រុស អាយុ ៣១ឆ្នាំ […]

(កំពង់ចាម) អគ្គីភ័យបានកើតឡើងមួយករណី បណ្ដាលឲ្យឆេះផ្ទះប្រជាពលរដ្ឋអស់ ២ខ្នង ត្រូវបានរថយន្តពន្លត់អគ្គិភ័យរបស់ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានចេញជួយអន្តរាគមន៍បាញ់ទឹកភ្លាមៗនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិល្វា២ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ។ លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់បានបញ្ជាក់ថា ករណីអគ្គីភ័យនេះ មូលហេតុ: ប្អូនម្ចាស់ផ្ទះឈ្មោះ ជា រស់ ជាអ្នកដុត បណ្តាលឲ្យឆេះផ្ទះចំនួន ០២ខ្នង និងតូប ០១ខ្នង: ទី១.ម្ចាស់ផ្ទះឈ្មោះ ជា ផល ភេទស្រី អាយុ ៥១ឆ្នាំ ជាតិខ្មែរ និងប្តីឈ្មោះ ឡាង ឡុង ភេទប្រុស អាយុ ៥៣ឆ្នាំ ជាតិខ្មែរ ទាំងពីរនាក់នៅភូមិល្វា២ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ការខូចខាត: ផ្ទះទំហំ ៥x៧ ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ម៉ូតូ ០១គ្រឿង ទូរ ០១គ្រឿង សម្ភារៈប្រើប្រាស់ […]

(កំពង់ចាម) គ្រោះថ្នាក់ចរាចរណ៍មួយករណីរវាងរថយន្តនិងម៉ូតូ បណ្ដាលឱ្យស្លាប់មនុស្សម្នាក់ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង២៣:៣០នាទីនៅលើផ្លូវលេខ៦១ ចំណុចចំការដូង ខាងលិចភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។ លោក អូត ឈាងលី អភិបាលនៃគណៈអភិបាល ស្រុកបាធាយ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍កេីតឡេីងមួយលេីក រវាងម៉ូតូ និងរថយន្ត ដោយម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1H-7078 បេីកបរដោយឈ្មោះ នៅ សុខហេង ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ នៅភូមិគក ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទិសដៅពីកេីតទៅលិច ពាក់មួកសុវត្ថិភាព ដល់ចំណុចខាងលើបានបុកពីក្រោយរថយន្ត០១គ្រឿងមិនស្គាល់អត្តសញ្ញាណ អ្នកបេីកបរមិនស្គាល់អត្តសញ្ញាណនិងអាសយដ្ឋាន មានទិសដៅពីកេីតទៅលិចស្របទិសគ្នា ។ មូលហេតុ: អ្នកបើកបរម៉ូតូបានប្រើប្រាស់ល្បឿនលឿន និងបេីកបរក្នុងស្ថានភាពស្រវឹង ករណីនេះបណ្តាលឲ្យស្លាប់មនុស្សប្រុស ០១នាក់ អ្នកបេីកបរម៉ូតូខូចខាតម៉ូតូ០១គ្រឿង កម្រិតធ្ងន់។ វត្ថុតាងម៉ូតូ០១គ្រឿងជំនាញបានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបាធាយ ។

(កំពង់ចាម) អគ្គីភ័យបានឆាតចេះផ្ទះប្រជាពលរដ្ឋ ១ខ្នង នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ លោក ភោគ សាវុធ អភិបាល នៃគណ: អភិបាលស្រុកកងមាស បានឲ្យដឹងថា វេលាម៉ោង ០៧ នឹង ៥៥ នាទី ថ្ងៃកើតហេតុ មានករណីអគ្គីភ័យ (ឆេះផ្ទះរបស់ឈ្មោះ ហំ វណ្ណះ អាយុ ៥៩ ឆ្នាំ ប្រពន្ធ ឈ្មោះ ធុក គឹមលី ភេទ ស្រី អាយុ៥៦ ។ ក្រោយពីទទួលព័ត៌មានលោកវរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុកកងមាសបានដឹកនាំកម្លាំងអន្តរាគមន៍របស់អធិការដ្ឋាននិងកម្លាំងប៉ុស្តិ៍ ចេញជួយពន្លត់បន្ទាន់នៅកន្លែងកើតហេតុ ។ អគ្គីភ័យត្រូវបានរលត់១០០% នៅវេលាម៉ោង ២១ និង២០ នាទី ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សហការជាមួយកម្លាំងប្រជាការពារនិងប្រជាពលរដ្ឋ ធ្វើការពន្លត់អោយរលត់ (ដោយបានប្រើប្រាស់ឡានទឹកបាញ់ពន្លត់ចំនួនទឹក ០៣ […]