អភិបាលខេត្តកំពង់ចាម ណែនាំឲ្យសមត្ថកិច្ចជំនាញ ចុះអប់រំដល់សមាជិកគ្រួសារ ដែលជាប់ពាក់ព័ន្ធបញ្ហាបទល្មើសគ្រឿងញៀន (កំពង់ចាម) អភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានណែនាំដល់សមត្ថកិច្ចនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត សូមឱ្យចូលរួមបន្ត បង្ក្រាបបទល្មើសនេះនឹងចុះណែនាំអប់រំដល់សមាជិកគ្រួសារ ដែលត្រូវបានឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀនកន្លងមក។ ការណែនាំនេះធ្វើឡើងនៅព្រឹកថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៨ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងខែធ្នូ កន្លងទៅ បញ្ហាបទល្មើសគ្រឿងញៀនឃើញថាសមត្ថកិច្ចបង្ក្រាបបាន ២៥ករណី ឃាត់ខ្លួនជនល្មើសចំនួន ៦០ នាក់ បញ្ជូនទៅសាលាដំបូងចាត់ការទៅតាមនីតិវិធី ។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត សំណូមពរឲ្យសមត្ថកិច្ចជំនាញបន្តចុះអប់រំដល់សមាជិកគ្រួសារ ឲ្យពួកគាត់យល់ដឹងអំពីការគ្រោះថ្នាក់ដល់សុខភាពដោយសារការប្រើប្រាស់គ្រឿងញៀន ។ដោយសារកន្លងទៅយើងសង្កេតឃើញថាករណីប្រើប្រាស់មានច្រើន ដែលអាចបណ្ដាលមកពីពួកគាត់ សេពគប់មិត្តភក្កិមិនល្អ គេចសាលារៀន ទៅសេពគ្រឿងញៀន ទៅបង្កបញ្ហា រហូតដល់ទទួលទោសទណ្ឌបែបនេះ ។
ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ចាម បានប្រារព្ធពិធីប្រគល់_ទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម (កំពង់ចាម) ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ចាម នៅព្រឹក ថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៥ នេះ បានប្រារព្ធពិធីប្រគល់_ទទួលអដ្ឋិធាតុកងទព័ស្ម័គ្រចិត្តវៀតណាម។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព ឧ.ទោ ហ៊ូ ពៅ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៏គណៈកម្មការរុករកអដ្ឋិធាតុ ខេត្តកំពង់ចាម រួមជាមួយលោក វរសេនីយឯកបំរុង ដន ឌិញទិញ ប្រធានក្រុមK70 ព្រមទាំងមានការចូលរួមពីនាយទាហាន នាយទាហានរងពលទាហាន សរុប200 នាក់។ បើតាមមន្ត្រីកងយុទ្ធពលខេមរភូមិន្ទ នៃទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ចាម ឲ្យដឹងថា នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ចាម បានប្រារព្ធពិធីប្រគល់_ទទួលអដ្ឋិធាតុកងទព័ស្ម័គ្រចិត្តវៀតណាមចំនួន ១០ អដ្ឋិធាតុ ដែលបានជីករកក្នុងជំហានទី១ ( ចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥) នៃដំណាក់កាលទីXXlV (រដូវប្រាំង២០២៤ – ២០២៥ ) ដើម្បីធ្វើមាតុភូមិនិវត្តន៏ទៅវៀតណាមវិញ។
អភិបាលខេត្តកំពង់ចាម បញ្ជាឲ្យក្រុមគ្រូពេទ្យ នាំយកកុមាររងគ្រោះដោយឆ្កែខាំម្នាក់ មកថែទាំព្យាបាល ដោយឥតគិតថ្លៃបន្ត នៅមន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីទទួលវ៉ាក់សាំងចប់សព្វគ្រប់ហើយនោះ បន្ទាប់ពីទទួលបានព័ត៌មាន ថា ក្មេងរងគ្រោះម្នាក់ បានចាក់វ៉ាក់សាំងចប់សព្វគ្រប់ នៅវិទ្យាស្ថានប៉ាស្ទ័រ រួចមកនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំឱ្យក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាល រៀបចំរថយន្តសង្គ្រោះ ដឹកអ្នកជម្ងឺពីលំនៅឋាន ដើម្បី មកថែទាំនិងព្យាបាលបន្ត នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដោយឥតគិតថ្លៃ។ នេះបើតាម ការបញ្ជាក់ឲ្យដឹង ពីលោកវេជ្ជបណ្ឌិត គីមសួរ ភិរុណ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ នេះ។ លោកប្រធានមន្ទីរសុខាភិបាល បានឲ្យដឹងដែរថា កុមារងគ្រោះ ឈ្មោះ ប្រាន សៀវហ័រ ភេទប្រុស អាយុ ០៧ឆ្នាំ រស់នៅភូមិ ប្រធាតុ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ត្រូវបានរងរបួសជាច្រើនកន្លែង ដោយសារឆ្កែខាំ លើនៅក្បាល ។ […]
(កំពង់ចាម) កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ នេះ បានចុះផ្សព្វផ្សាយអប់រំដល់សិស្សានុសិស្សនៅវិទ្យាល័យជីហែ ស្ថិតក្នងភូមិ ផ្សារថ្មី ឃុំ ពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្កកំពង់ចាម ។ បើតាមមន្ត្រីអាវុធហត្ថឱ្យដឹងថា នៅវេលាម៉ោង ៧ និង ០០នាទី ថ្ងៃដដែលនេះ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកោះសូទិន ចំនួន០៧នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ ឆាយ រ៉ង មេបញ្ជាការរង ជួយការងារគ្រឿងញៀន និងលោកវរសេនីយ៍ទោ នួន ពិសី ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ចុះធ្វើការផ្សព្វផ្សាយ អំពី បញ្ហាគ្រឿងញៀន និងក្មេងទំនើង នៅចំណុច វិទ្យាល័យ ជីហែ ដែលមានសិស្សានុសិស្សចូលរួមសរុប ចំនួន ១១៧៦ នាក់ ស្រី៦៧៦នាក់ លោកគ្រូអ្នកគ្រូ ៣០នាក់ផងដែរ ៕
(កំពង់ចាម) កម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅយប់ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៥ បានធ្វើរដ្ឋបាលចំហរ ដើម្បីថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។ មន្ត្រីនគរបាលបានអោយដឹងថា កម្លាំងសមត្ថកិច្ច បានធ្វើរដ្ឋបាលចំហ ល្បាត ត្រួតពិនិត្យ តាមដងផ្លូវ ពីសកម្មភាពបង្កដោយក្មេងទំនើង, ក្មេងដែលមានរូបសាក់លើដងខ្លួន និងបទល្មើសផ្សេងៗ កម្លាំងអន្តរាគមន៍ខេត្ត , កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលក្រុង-ស្រុក , និងកម្លាំងតាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល គឺអនុវត្តតាមគោលដៅមូលដ្ឋានរៀងៗខ្លួន ។
(កំពង់ចាម) នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នេះ ខណ្ឌរដ្ឋបាលសីលុផលកំពង់ចាមបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចស្រុកបាធាយ បន្តបង្ក្រាបបទល្មើសនេសាទ នៅចំណុចតាមដងទន្លេសាប ភូមិអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។ មន្ត្រីជលផលបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អធិការដ្ឋានរដ្ឋបាលជលផលចតុមុខ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង អាជ្ញាធរស្រុកបាធាយ កម្លាំងកងរាជអាវុធហត្ថស្រុកបាធាយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាធាយ ដឹកនាំដោយ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការសម្របសម្រួលពី ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០១ករណីគ្រប់វត្ថុតាមរួមមាន៖ ឧករណ៍លបប្រឹស ១០០ ចំនួន ៨០គ្រឿង កានចំនួន ១២៥កាន ។
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា រហូតដល់ម៉ោង ២០និង២០នាទីយប់ថ្ងៃទី ៧ ខែមករាឆ្នាំ២០២៥កម្លាំងសម្រួលចរាចរណ៍ កម្លាំងចេញល្បាត ត្រួតពិនិត្យនិងក្ដាប់សភាពការណ៍ទូទៅ ក្នុងភូមិសាស្រ្ត ក្រុងកំពង់ចាម សភាពការណ៍សន្តិសុខ មិនមានអ្វីកត់សម្គាល់នោះទេ។ ដោយឡែកចំពោះសភាពការណ៍បទល្មើស វិញក៏មិនមានអ្វីកត់សម្គាល់នោះដែរ ។ សូមបញ្ជាក់ដែរថា កម្លាំងសម្រួលចរាចរណ៍ និងកម្លាំងចេញល្បាតរបស់ អង្គភាពនគរបាលខេត្តអនុវត្តជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ គឺដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ពិសេស ទប់ស្កាត់បញ្ហាបទល្មើសផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ។
(កំពង់ចាម) ដោយមានការចង្អុលណែនាំពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម កម្លាំងអាវុធហត្ថនៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត បាទអនុវត្តចុះធ្វើរដ្ឋបាលចំហរ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ បើតាមមន្ត្រីកងរាជអាវុធហត្ថខេត្ត បានឲ្យ ដឹងថា កម្លាំងអាវុធហត្ថនៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ចាម បានចុះធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្ត ចាប់ពីម៉ោង២០”០០នាទីថ្ងៃទី៧-១-២០២៥ ដល់ម៉ោង ១”០០ នាទី ព្រឹកថ្ងៃទី៨ -១- ២០២៥ ។ ក្នុងនោះ សកម្មភាពកម្លាំងចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ប៉ុន្តែក្នុងការចុះល្បាតនេះមិនមានជួបបញ្ហាអ្វីគួរឲ្យគាត់សម្គាល់នោះទេ។
(កំពង់ចាម) ដោយអនុវត្តតាមគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្តម អ៊ុន ចាន់ដា កម្លាំងនៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ចាម បានចុះប្រតិបត្តិការធ្វើរដ្ឋបាលចំហរ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ មេបញ្ជាការអាវុធហត្ថខេត្ត លោក ឧត្តមសេនីយ៍ត្រី ថេង ឆេងលីម បានឲ្យដឹងថា ចាប់ពីម៉ោង២០និង ០០នាទីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ដល់ម៉ោង ២ និង០០នាទី ទៀបភ្លឺព្រឹកថ្ងៃទី៥ ខែមករាឆ្នាំ២០២៥ នេះ សកម្មភាពកម្លាំងចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើង ក្នុងភូមិសាស្ត្រ ក្រុង និងស្រុកមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដែលជាលទ្ធផល មិនមានករណីអ្វីគួរឲ្យកត់សម្គាល់នោះទេ។
(កំពង់ចាម) សមត្ថកិច្ចនគរបាលស្រុកកងមាស នៅថ្ងៃទី០៣.០១.២០២៥បានឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ក្នុងភូមិសាស្រ្ត ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។ ជនសង្ស័យទាំងពីរនាក់មានឈ្មោះ ០១.ឈ្មោះ ពិន ណាវីន ភេទប្រុស អាយុ ២៩ឆ្នាំ ស្រុកកំណេីតនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល បច្ចុប្បន្ននៅភូមិរកាធំ ឃុំជីរោរ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ០២. ឈ្មោះ រី សុភក្តី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអូរតាសេក ឃុំ អូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ សមត្ថកិច្ចបានឲ្យដឹងថា ចាប់ពីម៉ោង០៦ និង៣០នាទី រហូតដល់ម៉ោង ១០ និង ០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកុយ បានចុះល្បាត និងត្រួតពិនិត្យ អាវុធជាតិផ្ទុះ នៅក្នុងភូមិសាស្រ្ត ឃុំព្រែកកុយ ក៏ប្រទះឃេីញ ម៉ូតូ០១គ្រឿងម៉ាក C១២៥ ស៊េរីឆ្នាំ ២០២០ ឡេីងតែម២០២២ ពណ៌ខ្មៅ កាំបន្ទះពណ៌ខ្មៅ […]