រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ការអភិវឌ្ឍសមត្ថភាព

ឯកឧត្ដម ឡោ ចាន់លី អភិបាលរងខេត្ត ថ្លែងថា ស្ថិតិដែលប្រមូលបាន នៅក្នុងមូលដ្ឋាននីមួយៗ ត្រូវតែ ជាតួលេខពិតប្រាកដ និងត្រឹមត្រូវ តាមរយៈ ការចុះស្រង់ជាក់ស្ដែង ពោលគឺ ពុំមែនជាតួលេខ ដែលអង្គុយចុច ដោយការស្រមើស្រមៃ នៅលើតុនោះឡើយ ។ ឯកឧត្តមអភិបាលរងខេត្ត ថ្លែងណែនាំបែបនេះ នាឱកាសអញ្ជើញជាតំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការជ្រើសរើសកម្មករ កម្មការិនី ទៅបំរើការងារ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង ដែលពិធីនេះ បានរៀបចំនៅសាលប្រជុំសាលាស្រុកស្ទឹងត្រង់ និងសាលាស្រុកចំការលើ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នេះ ដោយមានការអញ្ជើញចូលរួមពី មន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន តំណាងក្រុមហ៊ុនរោងចក្រ និងមន្ត្រីសាលាស្រុក ជាច្រើននាក់ ។ឯកឧត្តម អភិបាលរងខេត្ត បានបញ្ជាក់ដែរថា កិច្ចប្រជុំនេះ មានគោលបំណង ដើម្បី ឲ្យមូលដ្ឋាននីមួយៗ ជាពិសេស […]

បើតាមរបាយការណ៍ របស់រដ្ឋាករទឹកកំពង់ចាម បានគូសបញ្ជាក់ថា ការងារសាង់សង់គម្រោងស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងបណ្ដាញ ក្នុងខេត្តកំពង់ចាម មានរយៈពេល ២០ខែ គិតមកដល់ពេលនេះ អនុវត្តការសាងសង់ សម្រេចបានលទ្ធផលប្រមាណជា ៨៦% ហើយ ។ របាយការណ៍ បញ្ជាក់ឲ្យដឹងទៀតថា គម្រោងខាងលើ បានអនុវត្តចាប់ពីខែកញ្ញា ឆ្នាំ២០២២ ធៀបទៅនឹងផែនការគ្រោង គឺនឹងត្រូវបញ្ចប់ នៅបំណាច់ឆ្នាំ២០២៤ ប៉ុន្តែដោយសារស្ថានភាពភូមិសាស្រ្ត និងកំរិតទឹកទន្លេឡើងលឿន ជាងបណ្ដាឆ្នាំមុនៗ ទើបធ្វើអោយគម្រោង មានការយឺតយ៉ាវ ។ គួររំលឹកថា ដើម្បី ឆ្លើយតបទៅនឹងតំរូវការប្រើប្រាស់ទឹក របស់ប្រជាពលរដ្ឋមានការកើនឡើង រដ្ឋាករទឹកកំពង់ចាម បាននឹងកំពុងសាង់សង់ស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងបណ្ដាញ ទី២ ស្ថិតនៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលមានសមត្ថភាព ផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាជនក្នុងតំបន់សេវាកម្ម បានប្រមាណ ៧.០០០តំណ ប្រជាពលរដ្ឋប្រមាណជាង ៣ម៉ឺននាក់ និងបានចូលរួមលើកកម្ពស់សុខមាលភាពប្រជាជន បរិស្ថានស្អាត និងចូលរួមកាត់បន្ថយភាពក្រីក្រ ។ គម្រោងនេះ ស្ថិតក្រោមគម្រោងហិរញ្ញប្បទានសម្បទាន […]

កំពង់ចាម៖ អភិបាលរងខេត្តកំពង់ចាម ឯកឧត្តម ឡោ ចាន់លី នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ បានជូនដំណឹងល្អ សម្រាប់ បងប្អូនប្រជាពលរដ្ឋរស់នៅស្រុកកងមាស ដែលមិនទាន់ មានការងារធ្វើ ហើយចង់មានប្រាក់ចំណូមសមរម្យ ឬចង់ផ្លាសប្តូរការងារថ្មី ដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ ជាងពេលនេះ សុំបងប្អូនប្រជាពលរដ្ឋ រួសរាន់ ទំនាក់ទំនងទៅ សមាជិកភូមិ អនុភូមិ មេភូមិ និងមេឃុំ ក្នុងភូមិ ឃុំ របស់ខ្លួន ក្នុងពេលឥឡូវនេះ។ ឆ្លៀតឱកាសនោះ ឯកឧត្តម បានថ្លែងថា ដោយសារ នាពេលថ្មីៗនេះ ខាងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត បានមកសហការជាមួយរដ្ឋបាលខេត្ត ក្នុងការជ្រើសរើស កម្មករ កម្មការិនីចំនួន ១០០០នាក់ សម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅ ក្នុងស្រុកកងមាស ដែលមិនទាន់មានការងារធ្វើ មានជីវភាពខ្វះខាត ហើយមានបំណងចង់បានការងារធ្វើ ពេលនេះ ខាងរោងចក្រកំពុងត្រូវការជាបន្ទាន់ ដូច្នេះ ស្នើរសុំឲ្យ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកកងមាស សុំធ្វើការទំនាក់ទំនង សួរនាំ ព័ត៍មាន ជាមួយ លោកមេឃុំ […]

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៥ នេះ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការសាងសង់មណ្ឌលសុខភាពពាមកោះស្នា ស្ថិតនៅក្នុងភូមិពាមក្នុង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ និងផ្ដល់អនុសាសន៍មួយចំនួនដល់ក្រុមគ្រូពេទ្យ ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ។ តាមមន្ត្រី នៃមណ្ឌលសុខភាពពាមកោះស្នា បានឲ្យដឹងថា អាគារមណ្ឌលសុខភាពពាមកោះស្នានេះ ចាប់ផ្ដើមសាងសង់ក្នុងខែមករា ឆ្នាំ ២០២៤ រហូតមកដល់ពេលនេះមានរយៈពេលមួយឆ្នាំ បានសាងសង់រួចរាល់ជាស្ថាពរ និងគ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងខែមីនាឆ្នាំ ២០២៥ ខាងមុខនេះ។ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ស្ថិតក្នុងឱកាសចុះពិនិត្យនោះ បានណែនាំដល់ប្រធានមន្ទីរសុខាភិបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំនៃមណ្ឌលសុខភាពរាមកោះស្នា សូមឱ្យរៀបចំទីកន្លែង និងសម្ភារៈបរិក្ខារទៅតាមស្តង់ដា នឹងត្រូវរៀបចំកន្លែងទុករថយន្តសង្គ្រោះ ឲ្យបានត្រឹមត្រូវ និងចំណតយានយន្តរបស់់ប្រជាពលរដ្ឋដែលមកទទួលសេវាផងដែរ៕

បន្ទាប់ពីចុះពិនិត្យវឌ្ឍនភាពនៃការសាងសង មណ្ឌលសុខភាពពាមកោះស្នា រួចមក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ដដែល បានដឹកនាំមន្ត្រីជំនាញ នឹងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើល វឌ្ឍនភាពនៃការសាងសងផ្លូវបេតុងអាមេ ១ខ្សែ ដែលមានប្រវែងជាង ២០០០ម៉ែត្រ ស្ថិតនៅភូមិទួលពោធ ឃ៉ំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បើតាមប្រជាពលរដ្ឋនៅក្នុងភូមិទួលពោធ បានឱ្យដឹងថា កន្លងមកផ្លូវនេះជួបការលំបាកខ្លាំង ក្នុងការធ្វើដំណើរទៅវិញទៅមកប្រចាំថ្ងៃពិសេសការដឹកកសិផល ដែលនាំឱ្យជួបការលំបាក នារដូវវស្សាម្ដងៗ ហើយនៅពេលនេះរដ្ឋបាលខេត្តកំពង់ចាម បានធ្វើការសាងសង់ផ្លូវបេតុងជូនពួកគាត់នៅពេលនេះ ជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់ ពិសេសពួកគាត់អស់ក្ដីព្រួយបារម្ភនៅពេលមានភ្លៀងធ្លាក់ម្ដងៗ ពិសេសនៅរដូវប្រសារឈានចូលមកដល់។ ក្នុងឱកាសនោះដែរប្រជាពលរដ្ឋក្នុងភូមិទួលពោធ មានការសប្បាយរីករាយ និងសូមថ្លែងអំណរគុណ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ក៏ដូចជារដ្ឋបាលខេត្តកំពង់ចាម ដែលបានជួយកសាងផ្លូវបេតុង ១ខ្សែនេះជូនពួកគាត់។  នាឪកាសនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មានលំនៅដ្ឋានសងខាងផ្លូវ ដែលរងផលប៉ះពាល់ក្នុងរយៈពេលសាងសង់ សូមមានការយោគយល់អធ្យាស្រ័យ ក្នុងរយៈពេលនៃការសាងសង់នេះ អាចបណ្ដាលឱ្យបងប្អូនជួបការលំបាកខ្លះ ក្នុងការចេញចូល ប៉ុន្តែបន្ទាប់ពីផ្លូវនេះសាងសង់រួច ផ្លូវនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូន មានភាពងាយស្រួល ឆាប់រហ័ស និងចំណេញពេលវេលាផងដែរ។ ជាមួយគ្នានោះនៅពេលផ្លូវនេះសាងសង់រួច សូមបងប្អូនទាំងអស់បើកបរដោយមានការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ យោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ផ្សេងៗដែលកើតមានឡើងនៅពេលកំពុងបើកបរ ពិសេសមិនត្រូវដឹកលើសទម្ងន់ និងចូលរួមថែរក្សាផ្លូវនេះឱ្យបានល្អទាំងអស់គ្នា ដើម្បីជាប្រយោជន៍របស់យើងប្រើប្រាស់បានយូរអង្វែង។សូមជម្រាបជូនផងដែរថា ផ្លូវបេតុងអាមេ ដែលកំពុងសាងសងនាពេលនេះជាគម្រោងរបស់រដ្ឋបាលខេត្តកំពង់ចាម មានប្រវែងសរុប ២០០០ម៉ែត្រ ដែលមានទទឹង ៦ម៉ែត្រ, កម្រាស់ ០.១៥ម៉ែត្រ ដែលមកដល់ពេលនេះសម្រេចបានប្រមាណជាង ៦០ភាគរយហើយ។

ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ មានប្រវែងសរុបចំនួន ១១៣១ម៉ែត្រ និងមានទទឹងទំហំ ១៣,៥០ម៉ែត្រ ដោយតភ្ជាប់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ស្ពាននេះ បានបើកការដ្ឋានសាងសង់នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ និងបញ្ចប់ការសាងសង់នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបានក្លាយមធ្យោបាយដ៏សំខាន់ក្នុងការតភ្ជាប់ទៅប៉ែកឦសាននៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្ខិតចូលគ្នារវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដោយតភ្ជាប់ផ្លូវជាតិលេខ៧១C ដែលជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ក្នុងវិស័យដឹកជញ្ជូន ពិសេស ទំនិញកសិឧស្សាហកម្ម ទៅកាន់ទីផ្សារ​ ។ បន្ថែមពីនេះ ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ ក៏បានផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍របស់ពលរដ្ឋក្នុងតំបន់ ក៏ដូចជាការធ្វើដំណើររបស់អ្នកទេសចរបានកាន់តែល្អប្រសើរ ដោយកាត់បន្ថយនូវរយៈពេលធ្វើដំណើរ និងឆាប់ទៅដល់គោលដៅទេសចរណ៍។

(កំពង់ចាម) លោក ទុន ណេត អភិបាល នៃគណ:អភិបាលភិបាលស្រុកកំពង់សៀម នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទាត់នារី នៃវិទ្យាល័យសម្តេចជួនណាត ស្ថិតនៅឃុំកូឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ក្នុងឱកាសជួបសំណេះសំណាលនោះក៏មានការចូលរួមពីលោក លោក ជឹង ម៉េងហុង អភិបាលរង នៃគណៈអភិបាលស្រុក និងក្រុមការងាររដ្ឋបាលស្រុក បានជួបសំណេះសំណាលក្រុមកីឡាករបាល់ទាត់នារី ដែលបានទទួលបានជ័យលាភីចំណាត់លេខ២ ទូទាំងខេត្តកំពង់ចាម ក្នុងការប្រកួតកីឡាមហាជន ក្នុងខេត្តកំពង់ចាម។ ជាមួយគ្នានោះក្រុមការងារបានឧបត្ថម្ភថវិកា ៥០០,០០០រៀល ដល់ក្រុមកីឡាករបាល់ទាត់នារី និងឧបត្ថម្ភថវិកា ១០០,០០០រៀល ដល់សិស្សឈ្មោះ ផាត សុដាលីស មានជីវភាពខ្វះខាត ដែលរស់នៅជាមួយជីដូន ជីតាចាស់ជរា នៅក្នុងភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ។ សរុបថវិកាចំនួន ៦០០,០០០រៀល ។

(តៃនិញ) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងរិតចំណងសម្ព័ន្ធមេត្រីភាព រវាងខេត្តកំពង់ចាម នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរង តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម កែវ នាឬទ្ធិ សមាជិកក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រភូខេត្ត ចូលរួមតាមការអញ្ជើញរបស់គណៈកម្មាធិការប្រជាជន ខេត្តតៃនិញ ដើម្បីប្រារព្ធពិធីអបអសាទរឆ្នាំថ្មី ឆ្នាំសកល ២០២៥ និងចូលឆ្នាំថ្មីប្រពៃណីជាតិ វៀតណាម ដែលប្រារព្ធធ្វើឡើងនៅទីរួមខេត្តតៃនិញ។ ពិធីនេះក៏មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម លោកជំទាវ សមាជិក សមាជិក ព្រឹទ្ធសភា រដ្ឋសភា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ស្វាយរៀង ព្រៃវែង និងត្បួងឃ្មុំ ថ្នាក់ដឹកនាំខេត្ត ក្រុង […]

(កំពង់ចាម) មន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៥ នេះ បានបន្តចុះអប់រំផ្សព្វផ្សាយនិងដាក់អាល់ប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាម នៅតាមសហគមន៍ ក្នុងក្រុងកំពង់ចាម។ មន្ត្រីសុខាភិបាលបានឲ្យដឹងថា ដោយអនុវត្តតាមកាលណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដាអ ភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្រុមការងារសុខាភិបាលខេត្តកំពង់ចាម បានបន្តចុះធ្វើការអប់រំសុខភាពតាមសហគមហ៍ និង សាលារៀន អំពីការការពារជំងឺមិនឆ្លង ដូចជា ការពារជំងឺលើសសម្ពាធឈាម , ការពារជំងឺទឹកនោមផ្អែម (ពិសារតិចអំបិល តិចខ្លាញ់ តិចស្ករ ) និង អប់រំផ្សព្វផ្សាយ ដាក់អាប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាមផងដែរ ។

កំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះ សិស្សានុសិស្សចំនួន១៣០នាក់ ដែលកំពុងសិក្សារៀនសូត្រ នៅសាលាបឋមសិក្សាប៉ាក់ណាម ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានទទួលអំណោយជាសំភារៈសិក្សា និងថវិកាមួយចំនួន ផ្តល់ជូនដោយ ឯកឧត្តម ខៀវ កាញ្ញារីទ្ធ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងលោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានថ្លែងថា ការនាំយកសៀវភៅមកតម្កល់ទុកនៅសាលាបឋមសិក្សាប៉ាក់ណាម គឺចង់កែប្រែបណ្ណាល័យប៉ាក់ណាម ទៅជាបណ្ណាល័យសហគមន៍ អាចឲ្យសិស្សដ៏ទៀតក្នុងស្រុកកោះសូទិន ទាំងមូលអាចចូលមកសិក្សា ក្រេបយកចំណេះដឹង សិក្សាស្រាវជ្រាវ និងជាឃ្លាំងប្រមូលផ្តុំដោយចំណេះ ជំនាញ ទៅថ្ងៃអនាគត់។ ឯកឧត្តម ក៏បានជំរុញទៅដល់ ចៅប្រុស ចៅស្រី ដែលកំពុងសិក្សារៀនសូត្រនៅសាលាបឋមសិក្សាប៉ាក់ណាម ឲ្យខិតខំ រៀនសូត្រ ប្រឹងប្រែង ព្យាយាមស្តាប់ការពន្យល់ របស់ លោកគ្រូ អ្នកគ្រូ ហើយធ្វើជាសិស្សល្អ កូនល្អក្នុងគ្រួសារ និងជាក្មេងល្អក្នុងសង្គម។ឯកឧត្តម ក៏បាន ណែនាំទៅដល់ចៅៗ ឲ្យចេះលាងសំអាតដៃមុនចាប់កាន់អាហារ ឧស្សាហ៍ដុសធ្មេញមុនចូលគេង […]