រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ថ្នាក់ខេត្ត

កំពង់ចាម៖ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ជូន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តមបណ្ឌិត លី រស្មី រដ្ឋលេខាធិការ នៃក្រសួងរៀបចំ នគរូបនីយកម្ម និងសំណង់ ចូលរួមជាគណៈអធិបតីបើកកិច្ចប្រជុំ ស្តីពីការពិនិត្យវឌ្ឍនភាព សម្រប សម្រួល ដោះស្រាយ នូវរាល់ពាក្យបណ្ដឹង និងសំណូមពររបស់ ប្រជាពលរដ្ឋ ដែលបានដាក់ស្នើសុំមកក្រសួងចំនួន១៩ ករណី ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម នៅសាលប្រជុំតូច នៃសាលាខេត្តកំពង់ចាម។

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៤ នេះ បានប្រារព្ធខួបលើកទី ១១៣ ទិវាអន្តរជាតិនារី ៨មិនា ២០២៤ ក្រោមប្រធានបទ ស្ត្រី និងក្មេងស្រី ក្នុងបដិវត្តកម្ម ឌីជីថល ។ ពិធីនេះធ្វើឡើងនៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោក សួស ឡា ប្រធានសាលាដំបូងខេត្ត និងលោកស្រី ញូង ចរិយា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍ ខេត្តកំពង់ចាម ។ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ឆ្នាំនេះជាខួបលើកទី ១១៣ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៤ ក្រោមមូលបទ« ស្តី្រ និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ដែលផ្តល់ន័យយ៉ាងទូលំទូលាយក្នុងការអភិវឌ្ឍន៍ ចូលទៅកាន់យុគ្គសម័យឌីជីថល ដើម្បីផ្ដល់ឲ្យស្ត្រី និងក្មេងស្រី […]

កំពង់ចាម៖ នៅព្រឹកថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៤ នេះ រដ្ឋបាលខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរក្រងកំពង់ចាម និងមន្ទីរទេសចរណ៍ខេត្ត បានប្រារព្ធ ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ (ទីក្រុងស្អាតដើម្បី ទេសចរណ៍) ក្រោមវត្តមាន លោក គន់  សុភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម នៅទីលាន សាធារណៈមុខ សាលាខេត្តកំពង់ចាម។ លោក គន់  សុភា អភិបាលរងខេត្តកំពង់ចាម បានលើកឡើងថាទិវាជាតិទីក្រុងស្អាត ត្រូវបានធ្វើឡើងជា រៀងរាល់ឆ្នាំ ដើម្បីបំផុសនិងលើកទឹកចិត្ត ដល់បងប្អូនជនរួមជាតិទាំងអស់ជាពិសេស យុវជន ឲ្យយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀត ក្នុងការលើកកម្ពស់ភាពស្អាត ពណ៌បៃតង ដើម្បីទីក្រុងយើងក្លាយជាទីក្រុង ដែលមាន សោភ័ណភាព បរិស្ថានល្អ មានភាពទាក់ទាញគួរឱ្យចង់មកកម្សាន្ត និងស្នាក់នៅ សម្រាប់ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស ដែលរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើន នៃសេដ្ឋកិច្ចជាតិ។ រីឯ លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឱ្យដឹងថាដោយមានការចង្អុល បង្ហាញពីថ្នាក់ដឹកនាំខេត្ត […]

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់ ការបង្កបង្កើនផលរបស់ប្រជាកសិករ និងធ្វើការដោះស្រាយបញ្ហាកង្វះទឹកបញ្ចូលស្រែប្រាំងក្នុងទំហំផ្ទៃដីជាង១,០០០ ហិកតា ជូនប្រជាកសិករ នៅស្រុកជើងព្រៃ និងស្រុកបាធាយ។ ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ក្នុងការចុះពិនិត្យការបង្កបង្កើនផលរបស់ប្រជាកសិករ ឃើញថា នៅក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ប្រជាពលរដ្ឋបានដាំស្រូវលើផ្ទៃដីជាង ៥០០ ហិកតា ជួបប្រទះការខ្វះទឹក ។ ឯកឧត្តមអភិបាលខេត្ត ឲ្យដឹងទៀតថា ដំណាំស្រូវនោះ គឺជាការបង្ករបង្កើនផលលើកទី៣ហើយ ក្នុង១ឆ្នាំ របស់ប្រជាកសិករយើង ។ ប៉ុន្តែបញ្ហាកង្វះទឹកបញ្ចូលស្រែ ត្រូវបានដោះស្រាយជូនពួកគាត់រួចរាល់ហើយ។ បងប្អូនប្រជាកសិករបង្ហាញអារម្មណ៍សប្បាយរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិបាលខេត្តដែលបានយកចិត្តទុកដាក់ ជួយដោះស្រាយនូវរាល់បញ្ហាប្រឈមពួកគាត់កន្លងមក៕

នៅព្រឹកថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការងារពង្រឹងប្រព័ន្ធផ្តល់សេវាសុខាភិបាល រៀបចំផែនការតាមប្រតិបត្តិប្រចាំឆ្នាំ២០២៤ និងការងារផ្សេងៗមួយចំនួនទៀត នៅសាលប្រជុំធំនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ក្រុងកំពង់ចាម ។

កំពង់ចាម៖ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា អ្នកគាំទ្រ ដើម្បីអញ្ជើញចូលរួមពិធីដង្ហែពានបាល់ទាត់ និងពានទូក ង ទាំងអស់គ្នាទីតាំងប្រមូលផ្តុំ នៅមុខសាលាខេត្តកំពង់ចាម វេលាម៉ោង ១៤:០០នាទី ។