រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ព័ត៌មាន

ក្រុងកំពង់ចាម, នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោក ខា វល័ក្ខ អភិបាលរងក្រុង តំណាងលោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម អញ្ជេីញដឹកនាំក្រុមការងាររៀបចំវេទិកា សាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម ។ ដែលវេទិកានេះ នឹងប្រព្រឹត្តទៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ ។

កំពង់ចាម, នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោក ស៊ឹម គង់ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ បានចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូន១គ្រួសារឈ្មោះ វ៉ន អិត រស់នៅភូមិ តាសែន ឃុំសូរទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលមានជីវភាពទីទល់ និងកំពុងជួបការលំបាក។សូមបញ្ជាក់ថា៖ លោកស្រី វ៉ន អិត អាយុ១៨ឆ្នាំ មានកូនចំនួន២នាក់(កំពុងពពោះកូនក្នុងផ្ទៃ ៧ខែ) ត្រូវប្តីចាកចោល រស់នៅជាមួយឪពុកម្តាយ រកស៊ីកាប់អុសលក់។ អំណោយដែលត្រូវប្រគល់ជូនរួមមាន៖អង្ករចំនួន២បេស្មើនឹង៥០គីឡូក្រាម ទឹកត្រី១យួរ ត្រីខ១យួរ មី១កេះ និងថវិកាចំនួន១០០.០០០រៀលបន្ទាប់មកលោកអភិបាលស្រុក បានចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមបណ្តាខ្នងផ្ទះ និងជីវភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាព ការដ្ឋានសាងសង់ ទីលានកែច្នៃ និងទុកដាក់សំរាម ១កន្លែង ស្ថិតក្នុងស្រុកកំពង់សៀម។ សូមបញ្ជាក់ថា ទីលានកែច្នៃ និងទុកដាក់សំរាមខាងលើ បានអនុវត្តទៅតាមប្លង់មេ ប្រកបដោយស្តង់ដារ ដែលមានទំហំ ១៨ហិកតា និងបានសាងសង់រួចប្រមាណជាង៨០% ហើយការដ្ឋាននេះគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងឆ្នាំ ២០២៤ នេះ៕

កំពង់ចាម, នាព្រឹកថ្ងៃចន្ទ ១០ រោច ខែជេស្ឋ ឆ្នាំរោងឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុង ទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ ឆ្នាំ២០២៤ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ស្ថិតនៅតំបន់បឹងធំ ឃុំមៀន ស្រុកព្រៃឈរ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជាង៥.០០០នាក់។ ពិធីនេះប្រារព្ធឡើងដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ ហើយជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុងស្រុកប្រមាណ ៥លានក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ។ ក្រសួងកសិកម្មរៀបចំ ទិវាមច្ឆជាតិ ១ […]

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ដកំពង់ចាម តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកម្មវិធីវាទិកាជាតិលើកទី២ ស្តីពី 《 ទីក្រុងនិងលំនៅឋាន 》ក្រោមប្រធានបទ ទីក្រុងឆ្លាត បៃតងមានភាពធន់ និងប្រកបដោយបរិយាបន្ន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង នៅសាលប្រជុំ ទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ។

កំពង់ចាម៖ អនុវត្តតាមអនុសាសន៍នាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ការណែនាំដោយផ្ទាល់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដឹកនាំដោយលោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរ បានដាក់ចេញនូវគោលការណ៍ជាយុទ្ធសាស្ត្រថ្មីៗ ដើម្បីពង្រឹង និងពង្រីក សេវាសាធារណៈក្នុងវិស័យសុខាភិបាលឲ្យកាន់តែប្រសើរឡើង។ ក្នុងនោះលោកវេជ្ជបណ្ឌិត ប្រធានមន្ទីរ ក៏បានតែងតែណែនាំដល់ ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃមន្ទីរសុខាភិបាល បង្កើនការចុះពង្រឹង និងពង្រីកលើសេវាមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដោយត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យបាន ២៤ម៉/២៤ម៉ ៧ថ្ងៃ/៧ថ្ងៃ ដោយត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវ: ការគោរពវិន័យ និងការខិតខំកែលម្អមណ្ឌលសុខភាព និងមន្ទីរពេទ្យឲ្យបានស្អាតល្អ ប្រកបទៅដោយស្តង់ដារ៕

ក្រុងកំពង់ចាម៖ នារសៀលថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំប្រជុំក្រុមការងារសម្របសម្រួលព័ត៌មាន និងសាធារណៈមតិ របស់រដ្ឋបាលខេត្ត នៅសាលប្រជុំសាលាខេត្ដកំពង់ចាម ។

កំពង់ចាម៖ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួម កិច្ចប្រជុំជាមួយតំណាងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម។

កំពង់ចាម៖ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ជូន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តមបណ្ឌិត លី រស្មី រដ្ឋលេខាធិការ នៃក្រសួងរៀបចំ នគរូបនីយកម្ម និងសំណង់ ចូលរួមជាគណៈអធិបតីបើកកិច្ចប្រជុំ ស្តីពីការពិនិត្យវឌ្ឍនភាព សម្រប សម្រួល ដោះស្រាយ នូវរាល់ពាក្យបណ្ដឹង និងសំណូមពររបស់ ប្រជាពលរដ្ឋ ដែលបានដាក់ស្នើសុំមកក្រសួងចំនួន១៩ ករណី ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម នៅសាលប្រជុំតូច នៃសាលាខេត្តកំពង់ចាម។

ស្រុកជេីងព្រៃ ៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៤ ឯកឧត្ដម ប្រាក់ សំអឿន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជេីងព្រៃ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជេីងព្រៃ ខេត្ដកំពង់ចាម ។