ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅភូមិសាស្រ្តស្រុកកងមាស និងស្រុកព្រៃឈរ ខេត្តកំពង់ចាម កំពង់ចាម៖នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលបានចំនួនសរុប ០៣ករណី ស្រុក កងមាស ចំនួន០២ ករណី និង ស្រុកព្រៃឈរ ចំនួន០១ ក្នុងរដូវបិទនេសាទ ។ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកកងមាស កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃឈរ និងសហគមន៍នេសាទសាមគ្គីឃុំមៀន ដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដោយចុះបង្រ្កាបបទល្មើសបានចំនួន ០៣ទីតាំង នៅចំណុចតាឡាំង ឃុំមៀន ស្រុកព្រៃឈរ,ចំណុចវាលឆ និងចំណុចព្រែកស្រ៊ុន ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។ ក្នុងនោះដែលវត្ថុតាងដែលរឹបអូសបានរួមមាន៖ ឧបករណ៍លូស្បៃមុងសរុប ២៥មាត់ របាំងស្បៃមុងប្រវែង ៧៦០ម៉ែត្រ , បង្គោលចម្រឹងចំនួន ៣៩០ដើម , ចាក់លែងកូនត្រីចម្រុះទម្ងន់សរុប ១៧០គីឡូក្រាម ចូលក្នុងបឹងធម្មវិញ៕
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅជិតវិមានឯករាជ្យ រាជធានីភ្នំពេញ។ វិមានរដ្ឋធម្មនុញ្ញ ជាសំណង់និមិត្តរូបនៃរដ្ឋធម្មនុញ្ញ និងជាបេតិកភណ្ឌជាតិដ៏វិសេសវិសាលមួយ កសាងឡើងក្នុងសម័យកាលដ៏រុងរឿងក្រោមដំបូលនៃសុខសន្តិភាព។ ស្ថាបត្យកម្ម នៃសំណង់បេតិកភណ្ឌជាតិនេះ ស្ថាបត្យករ បានធ្វើសំយោគបញ្ចូលក្នុងសិល្បៈស្ថាបត្យកម្ម ញ៉ាំងឱ្យគ្រប់ផ្នែកនៃសំណង់នេះផ្សារភ្ជាប់ដោយខ្លឹមសារនៃរដ្ឋធម្មនុញ្ញក្នុងសណ្ឋានជារូបភាពសំយោគរវាង១)ស្ថាបត្យកម្មក្រិករ៉ូម៉ាំង សម្ដែងនូវ និមិត្តរូបនៃគុណតម្លៃទំនើប២)ស្ថាបត្យកម្មខ្មែរបុរាណសម្ដែងនូវនិមិត្តរូបនៃគុណតម្លៃខ្មែរ ដែលគុណតម្លៃទាំងពីរនេះ មានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា៕
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ និងជាតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធិផលការងារ ប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ហេង វណ្ណនី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តផងដែរ។
កំពង់ចាម៖ នៅរសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ រឹទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមនឹងក្រុមការងារបច្ចេកទេស លោកប្រធានមន្ទីរ បានចុះត្រួត ពិនិត្យមើលការស្ថាបនាផ្លូវក្រាលកៅស៊ូ,ស្ពាន,និងផ្លូវជន់លិចដោយទឹកភ្លៀង ។
ស្រុកស្ទឹងត្រង់៖ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោក ស៊ឹម ថាវីរ: ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម អញ្ជើញដឹកនាំក្រុមការងារចូលរួមវេទិកាសាធារណៈ នៅបរិវេណអនុវិទ្យាល័យអូរម្លូ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ស្រុកចំការលើ៖នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី ហាក់ សុវីរ៉ានី អភិបាលរងស្រុក តំណាងលោកអភិបាលនៃគណៈអភិបាលស្រុកចំការលើ(ស្តីទី) បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ របស់ក្រុមការងារពិសេសលុបបំបាត់ជម្ងឺគ្រុនចាញ់ថ្នាក់ស្រុក នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំការលេី ខេត្ដកំពង់ចាម ។ កិច្ចប្រជុំដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី ប្រធានអង្គភាព ការិយាល័យជុំវិញ និងចំណុះរចនាសម្ព័ន្ធរដ្ឋបាលស្រុក លោកមេឃុំ/ជំទប់ឃុំ ប្រធានមណ្ឌលសុខភាពឃុំទាំង៨ និងលោកមេភូមិពាក់ព័ន្ធ សរុប ៤៤នាក់ ។
ស្រុកចំការលើ៖ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប ស្រុកចំការលើ និងលោកស្រីអភិបាលរងស្រុក បានអញ្ជើញចុះធ្វើការផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព និងការបើកវេទិការសាធារណៈជាមួយពុកម៉ែ មាមីង បងប្អូន ប្រជាពលរដ្ឋ នៅភូមិស្រែព្រាល ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។ ដោយមានការចូលរួមពីក្រុមការងារចុះជួយឃុំ រដ្ឋបាលស្រុក អង្គភាពពាក់ព័ន្ធ រដ្ឋបាលឃុំ អាជ្ញាធរភូមិ និងប្រជាពលរដ្ឋសរុបចំនួន៩៨នាក់ស្រី៦៥នាក់ ក្នុងនោះ ឯកឧត្តម បានជូនទឹកបរិសុទ្ទ០១ដប និងនំបុង័០១ដើម ដល់អ្នកចូលរួមផងដែរ ។ ឆ្លៀតក្នុងឱកាសនេះឯកឧត្តម បានជម្រាបជូន យាយាតា ពុកម៉ែ មាមីង បងប្អូន ពីសមិទ្ធផលនានា ដែលចេញពីស្មាដៃរបស់ក្រុមការងារចុះមូលដ្ឋានស្រុកចំការលើ និងឃុំស្វាយទាប ពិសេសផ្តោតសំខានទៅលើការពារសុខសន្តិភាព ដែលបានមកដោយលំបាក និងការបន្តថែរក្សារបស់ប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។
កំពង់ចាម, នាព្រឹកថ្ងៃថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងផែនការរៀបចំដែនដី ខេត្តកំពង់ចាម ដើម្បីសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្នាក់ជាតិ ដែលកិច្ចប្រជុំធ្វើឡើងនៅសាលាខេត្តកំពង់ចាម។ ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់រដ្ឋបាលក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវជុំរុញមន្ត្រីភូមិបាលឱ្យពន្លឿនការចុះបញ្ជីដីធ្លី ធ្វើយ៉ាង ណាត្រូវបន្តការបង្កើនល្បឿននៃការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ឱ្យបានសម្រេចតាមផែនការ ចំពោះសំណង់គ្មានច្បាប់អនុញ្ញាត គឺត្រូវទប់ស្កាត់ ដោយផ្អាកការសាងសង់ ហើយត្រូវធ្វើការ ណែនាំឱ្យម្ចាស់សំណង់នោះទៅសុំច្បាប់ ក្រៅពីនោះសំណង់សាងសង់លើចំណីផ្លូវ គឺត្រូវទប់ ស្កាត់ឱ្យបានទាន់ពេលវេលា ពោលគឺមិនត្រូវអនុញ្ញាតឱ្យធ្វើការសាងសង់បានឡើយ ព្រោះប៉ះ ពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ។
ស្រុកបាធាយ៖ នាព្រឹកទី ២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃ គណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញជាអធិតីបក្នុងពិធីបេីកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងនិតិវិធីចុះបញ្ជី អត្រានុកូលដ្ឋានស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្ដសញ្ញាណកម្មនៅស្រុកបាធាយ ពិធីនេះធ្វេីឡេីងនៅសាលាស្រុកបាធាយ ខេត្តកំពង់ចាម ។
ស្រុកបាធាយ÷នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោក អូត ឈាងលី អភិបាល នៃគណៈអភិបាលស្រុកបាធាយ និងលោក ចេង រ័ត្ន ប្រធានក្រុមប្រឹក្សាស្រុកបាធាយ បានដឹកនាំមន្ត្រីរាជការ និងកងកម្លាំងទាំង៣ ចូលរួមកាន់បិណ្ឌចវេនទី២ នៅវត្តបុទុមតារាម ហៅវត្តទួលចាន់ ស្ថិតនៅភូមិទួលចាន់ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ក្នុងនោះផងដែរបានប្រគេនបច្ច័យសម្រាប់កសាងនូវសមិទ្ធផលក្នុងទីអារាមវត្ត ថវិកាចំនួន១,០០០,០០០រៀល ប្រគេនបច្ច័យបួនព្រះសង្ឃ ថវិកា២៣០,០០០រៀល ជូនចច្ច័យលោកអាចារ្យ គណៈកម្មការវត្ត ថវិកា៧ម៉ឹនរៀល និងឧបត្ថម្ភថវិកា កម្លាំងការពារថវិកា ចំនួន១០ម៉ឺនរៀល សរុបថវិកា ១,៤០០,០០០រៀល។