កំពង់ចាម, នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំកិច្ចប្រជុំស្ដីពីពង្រឹងបន្ថែមនូវការផ្សព្វផ្សាយព័ត៌មានរដ្ឋបាលខេត្ដកំពង់ចាម កិច្ចប្រជុំ នេះធ្វេីឡេីងនៅសាលាខេត្ដកំពង់ចាម ។
ក្រុងកំពង់ចាម, នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ លោក សេង រដ្ឋា អភិបាលរងក្រុង តំណាងលោក លី សុវណ្ណ អភិបាល នៃគណៈអភិបាលក្រុងកំពង់ចាម បានអញ្ជើញបេីកកិច្ចប្រជុំបើកសំណើពិគ្រោះថ្លៃគម្រោងជួសជុលអណ្តូងលូ និងស្តារប្រព័ន្ធលូប្រវែង៦៩៣ម ស្ថិតនៅភូមិមេម៉ាយ និងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម សម្រាប់ឆ្នាំ២០២៤។ នៅសាលប្រជំសាលាក្រុងកំពង់ចាម ខេត្ដកំពង់ចាម។
ស្រុកជើងព្រៃ,នារសៀលថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ នៅសាលាស្រុកជើងព្រៃ។លោក សុីម គង់ អតីតអភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ ត្រូវបានប្រកាសតែងតាំងជាអភិបាល នៃគណៈអភិបាលជើងព្រៃ ជំនួសលោក អូត ឈាងលី ដែលត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកបាធាយ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានផ្តាំផ្ញើ ដល់លោក ស៊ឹម គង់ អភិបាលស្រុកជើងព្រៃ ដែលទើបតែផ្លាស់ប្តូរមកពីអភិបាលស្រុកស្រីសន្ធរ ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាព រវាងថ្នាក់លើ និងថ្នាក់ក្រោម ព្រមទាំងមានគំនិតផ្តួចផ្តើម មនសិការការងារខ្ពស់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ក្នុងការបម្រើប្រជាពលរដ្ឋ ក៏ដូចជាការយកចិត្តទុកដាក់ អនុវត្តតាមតួនាទី ភារកិច្ច ប្រកបដោយមនសិការ វិជ្ជាជីវៈ និងមានការទទួលខុសត្រូវខ្ពស់៕
ស្រុកកងមាស ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អធិការដ្ឋានរដ្ឋបា លជលផលមេគង្គ អាជ្ញាធរស្រុកកងមាស និងសហគមន៍នេសាទបឹងបេ៦ដោយមានការសម្របសម្រួល ពីឯកឧត្តមវង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលបានចំនួន ៥ករណី ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជល ផលនៅនឹងកន្លែងកើតហេតុ។
ស្រុកស្រីសន្ធរ,នៅព្រឹកថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ នៅសាលាស្រុកស្រីសន្ធរ។ លោក ប៊ិន ឡាដា អតីតអភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម ត្រូវបានប្រកាសតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ ជំនួសលោក សុីម គង់ ដែលត្រូវទទួលមុខតំណែងថ្មី។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ក្នុងនាមជាអភិបាលស្រុកទើបទទួលភារកិច្ចថ្មី ត្រូវដឹកនាំកងកម្លាំងប្រដាប់អាវុធចំណុះ ទាំងអស់ទូទាំងស្រុក ថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយអនុវត្តតាម គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដែលជាសេចក្តីប៉ងប្រាថ្នារបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា និងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយភាពសុខសាន្ត ក្រោមដំបូលនៃសុខសន្តិភាព។ ជាពិសេសត្រូវមានការសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាព រវាងថ្នាក់លើ និងថ្នាក់ក្រោម ព្រមទាំងមានគំនិតផ្តួចផ្តើម មនសិការ ការងារខ្ពស់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព […]
ក្រុងកំពង់ចាម, នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតី ក្នុងវេទិកាសហគមន៍សម្រាប់លើកកម្ពស់ផ្នែកសាវាសុខភាព ទាក់ទងនិងមេរោគអេដស៍ដល់សហគមន៍អ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមប្រជាជនគន្លឹះ (PLHIVs &KPs) នៅភូមិគ្រឹះនាងគង្ហីង ក្រុងកំពង់ចាម។
កំពង់ចាម,នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នេះ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកកំពង់សៀម អាជ្ញាធរឃុំកៀនជ្រៃ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកៀនជ្រៃ នឹងសហគមន៍នេសាទដំរីឆ្លង ដោយមានការសម្របសម្រួលពីឯកឧត្តម វង្សប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យ ការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ២ករណី ដោយកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលរួមមាន ៖ +ករណីទី ១-ឧបករណ៍លូស្បៃមុងចំនួន ១៤មាត់-របាំងស្បៃមុងប្រវែង ៤២០ម៉ែត្រ-បង្គោលចម្រឹងចំនួន ២១០ដើម-ចាក់លែងកូនត្រីចម្រុះទម្ងន់ ២៨គីឡូក្រាមនៅចំណុចវាលកន្ទឹល ឃុំកៀនជ្រៃស្រុកកំពង់សៀម ខេត្តកំពង់ចាម។+ករណីទី ២-ឧបករណ៍លូស្បៃមុងចំនួន ៩មាត់-របាំងស្បៃមុងប្រវែង ២៧០ ម៉ែត្រ-បង្គោលចម្រឹងចំនួន ១៣៥ដើម-ចាក់លែងកូនត្រីចម្រុះទម្ងន់ ១៨គីឡូក្រាមនៅចំណុចទំនប់ត្រីរ៉ស់ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
កំពង់ចាម, រសៀលថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃនៃគណៈអភិបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលសន្និសីទសាលាខេត្តកំពង់ចាម។ ឯកឧត្តម ផេន សុផល អតីតអភិបាល នៃគណៈអភិបាលស្រុកបាធាយ ត្រូវបានប្រកាសតែងតាំង ជាអភិបាលរង នៃនៃគណៈអភិបាលខេត្តកំពង់ចាម ជំនួស ឯកឧត្តម ចាន់ ផល្លី ដែលត្រូវចូលនិវត្តន៍។
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣ រោច ខែជេស្ធ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃ គណៈអភិបាល ខេត្ដកំពងចាម បានអញ្ជេីញដឹកនាំក្រុមការងារប្រជុំពិភាក្សា និងពិនិត្យទៅលេីបណ្ដឹងរឿងវិវាទដីធ្លី នៅភូមិតាប៉ាងទី៤ ឃុំតាប្រុក ស្រុកចំការលេី ខេត្តកំពង់ចាម នៅសាលាខេត្ដកំពង់ចាម ។
នាព្រឹកថ្ងៃព្រហស្បតិ៍ទី៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចូលរួមជាគណៈអធិបតីបើកកិច្ចប្រជុំ កំណត់ទំហំទទឹងផ្លូវ-ព្រែក-បឹង-ប្រឡាយ-អូរសាធារណៈ និងចំណីទន្លេ សម្រាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ភូមិចំនួន៣ គឺភូមិជីប្រាយ, ភូមិក្តីថ្ករ និងភូមិប្រាំយ៉ាម ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅសាលប្រជុំ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ចាម។