ស្រុកចំការលើ៖ នារសៀថ្ងៃពុធទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុក-ឃុំ ចុះពិនិត្យទីតាំងករណីប្រជាពលរដ្ឋ រស់នៅភូមិស្រែប្រាំង និងភូមិតាប៉ាង២ ស្នើសុំដីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិតាប៉ាង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។
កំពង់ចាម, នាព្រឹកថ្ងៃពុធ ១២ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធស.ព.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារថ្នាក់ជាតិចុះមូលដ្ឋាន ប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត និងរបាយការណ៍ ស្ដីពីការគ្រប់គ្រងរដ្ឋបាល ការរៀបចំផែនការថែរក្សាសន្តិសុខ សណ្ដាប់ធ្លាប់សាធារណៈ និងការអភិវឌ្ឍមូលដ្ឋានរបស់រដ្ឋបាលខេត្តកំពង់ចាម ស្ថិតនៅសាលប្រជុំសាលាខេត្ត។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវគោលការណ៍គន្លឹះសំខាន់ ចំនួន៥ រួមមាន: ១ ចូលរួមរក្សាសន្តិភាព សន្តិសុខសង្គម អនុវត្តគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាពឲ្យបានល្អប្រសើរ។២ ពង្រឹងសមត្ថភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។៣ ជម្រុញការអភិវឌ្ឍផ្លូវគមនាគមន៍ ផ្លូវគោក ផ្លូវទឹក ភ្ជាប់ពីទន្លេមេគង្គ ទៅព្រែកជីកហ្វូណន-តេជោ និងទៅសមុទ្រកម្មុជា។៤ រក្សា ម៉ាក្រូសេដ្ឋកិច្ច រក្សាអតិផរណា ។៥ ចូលរួមអនុវត្តគោលនយោបាយ កំណែរទម្រង់ របស់រាជរដ្ឋាភិបាលកម្ពុជា៕
នាព្រឹកថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអញ្ជេីញជាអធិបតីពិធីបើកសិក្ខាសាលាស្ដីពី “ការពង្រឹងសមត្ថភាព ដើម្បីរៀបចំក្រុងកំពង់ចាមជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី” នៅមន្ទីរទេសចរណ៍ខេត្ដកំពង់ចាម ។
នាព្រឹកថ្ងៃអង្គារទី២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចូលរួមជាគណៈអធិបតីបើកកិច្ចប្រជុំ កំណត់ទំហំទទឹងផ្លូវ-ព្រែក-បឹង-ប្រឡាយ-អូរសាធារណៈ និងចំណីទន្លេ សម្រាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ភូមិចំនួន៤ គឺភូមិស្យាបឹងវែង, ភូមិស្យាអំពិល, ភូមិកំផ្លាក និងភូមិបន្ទាយ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅសាលប្រជុំ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ចាម។
នៅរសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្ដា តំណាងឯកឧត្តម អ៊ុន ចាន់ដា ភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានដឹកនាំគណ:កម្មាធិកាវាយតម្លៃទណ្ឌិត សម្រាប់ការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងពិធីបុណ្យឯករាជ្យជាតិ និងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សរុបចំនួន៤១នាក់ ស្រី០១នាក់ ដោយមានការចូលរួមពីព្រះរាជអាជ្ញារងអមសាលាដំបូង ស្នងការរង អនុប្រធាន មន្តី្រ នៃពន្ធនាគារ នាយកទីចាត់ការអន្តរវិស័យ និងអនុប្រធានការិយាល័យ។
កំពង់ចាម៖ អាជ្ញាធរស្រុកកងមាស និងក្រុមការងារ នាថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៤ នេះ បាននាំអំណោយរបស់សាខាកាកបាទក្រហមស្រុក ផ្ដល់ជូន លោកយាយម្នាក់ ដែលមានជីវភាពលំបាក នៅភូមិបឹងត្រាវជើង ឃុំសូរគង ស្រុកកងមាស ។ បើតាមមន្ត្រីរដ្ឋបាលស្រុកកងមាស បានឲ្យដឹងថា រដ្ឋបាលឃុំសូរគង បានចូលរួម យកអំណោយរបស់កាកបាទក្រហមស្រុកកងមាស ដឹកនាំដោយលោក ឡុង ខេង អភិបាលរងស្រុកកងមាស ផ្តល់ជូនគ្រួសារក្រីក្រ ឈ្មោះយី ហួន ភេទស្រី រស់ នៅភូមិ ឃុំ ដូចខាងលើ រួមមាន អង្ករ ២៥ គីឡូក្រាម មី១កេស ទឹកត្រី ១យួរ ទឹកស៊ីអីវ ១យួរ ត្រីខកំប៉ុង ១យួរ និងសម្ភារៈផ្ទះបាយ ១ឈុត នឹងថវិការ ៥ម៉ឺនរៀល ។ ជ្ញាធរស្រុកកងមាសបានបញ្ជាក់ថា លោកយាយ យី ហួន តែងតែទទួលបានការឧបត្ថម្ភគាំទ្រ […]
កំពង់ចាម៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងមីទ្ទិញអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២ មិថុនា និងទិវាកុមារកម្ពុជា ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កពេជ្រ រាជធានីភ្នំពេញ៕
កំពង់ចាម៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំត្រៀមរៀបចំក្រុមការងារអភិវឌ្ឍន៍និងគ្រប់គ្រងគ្របខណ្ឌអនុវត្តការជំរុញការបង្កើនការថែទាំសុខភាពបឋម(ក.ជ.ថ.ស.ប)ថ្នាក់ខេត្តស្ថិតនៅសាលប្រជុំបន្ទីរសុខាភិបាលខេត្តកំពង់ចាម។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាព អង្កការដៃគូ សរុបចំនួនប្រមាណ៧០ នាក់។
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្ដីពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការចុះសិក្សានិងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលបានលិចក្នុងបាតសមុទ្រ និងទន្លេ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំទីស្ដីការក្រសួងមហាផ្ទៃ៕
កំពង់ចាម៖ បញ្ចប់ទំនាស់ដោយស្នាមញញឹម និងទទួលយកភាពឈ្នះ ឈ្នះរៀងខ្លួន ក្រោយពីឯកឧត្ដម សា ស៊ីថា អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានធ្វេីការដោះស្រាយសម្របសម្រួល ទៅលេីករណីប្ដឹងជំទាស់ ពីបទលួចធ្វើប្លង់កម្មសិទ្ធិដីចំការឪពុក រវាងបងប្អូនបង្កេីតនឹងគ្នា ដែលករណីនេះបានកេីតឡេីងយូរឆ្នាំមកហេីយ ស្ថិតនៅភូមិជាំជ្រៃ ឃុំចំការអណ្តូង ស្រុកចំការលើ កិច្ចប្រជុំ នេះធ្វេីឡេីង នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ដកំពង់ចាម ។