រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ព័ត៌មាន

កំពង់ចាម, សារលិខិតអបអរសាទររបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្តេចតេជោ ត្រូវបានសាកលវិទ្យាល័យដុងហ្គុកវាយស៍ នៅខេត្តឃ្យុងសាបុកដូ សាធារណរដ្ឋកូរ៉េ ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសលើផ្នែក ” ភាពជាអ្នកដឹកនាំ និងកសាងសន្តិភាព “។

កំពង់ចាម, រដ្ឋបាលខេត្តកំពង់ចាមសូមគោរពជម្រាបជូនឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ជ្រាបថា៖ នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រដ្ឋបាលខេត្តកំពង់ចាមនឹងដឹកនាំគណៈប្រតិភូ ទៅសួរសុខទុក្ខនាយទាហាន ពលទាហាន នៅកងពលតូចអន្តរាគមន៍លេខ ៦ ចំណុះកងពលធំអន្តរាគមន៍ លេខ២ ដែលកំពុងឈរជើង ការពារទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន (កម្ពុជា-ថៃ) នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ៦ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ស្រុកចំការលេី៖ ដោយបានការយកចិត្តទុក្ខដាក់ពី ថា្នក់ដឹកនាំខេត្តកំពង់ចាមផង រដ្ឋបាលស្រុកចំការលេី បានសហការជាមួយរដ្ឋបាលមូលដ្ឋានឃុំ បានអញ្ជេីញអ្នកជំងឺឈ្មោះ នឿន ជាន អាយុ34ឆ្នាំ មានកូន 4នាក់ មានប្តី ឈ្មោះ ណោះ ស្រស់ អាយុ.26ឆ្នាំ រស់នៅភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម អោយគាត់មកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកចំការលេីកន្លងមក ហេីយបច្ចុប្បន្នថ្នាក់ដឹកនាំស្រុកបានជំរុញសហការ និងបានបញ្ចូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យកាល់ម៉ែត រឆជធានីភ្នំពេញ ដោយស្មារតីយកចិត្តទុកដាក់ ជួយសម្រួលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលជួបបញ្ហានៅក្នុងមូលដ្ឋានស្រុកជានិច្ច។ រដ្ឋបាលស្រុកចំការលេី បាននឹងកំពុងបន្តតាមដានស្ថានភាព អ្នកជំងឺផ្ទាល់ យ៉ាងដិតដល់។

កិច្ចប្រជុំលើកទី២៣ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី២៣ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំសូទិប ស្រុក ជេីងព្រៃ បេីកវេទិកាសាធារណៈ នៅវត្ដស្វាយបាក់ ឃុំសូទិប ដើម្បីដោះស្រាយបញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋ ស្រុកជេីងព្រៃ៖ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និង ជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំសូទិប អញ្ជើញបេីកវេទិកាសាធារណៈ ដើម្បីពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ និងដើម្បីដោះស្រាយបញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលបានធ្វេីឡេីងនាព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៤ នៅវត្តស្វាយបាក់ ស្ថិតក្នុងភូមិដូនដុំ ឃុំសូទិប ស្រុកជេីងព្រៃ ខេត្តកំពង់ចាម ។

នាព្រឹកថ្ងៃអង្គារ ១១ រោច ខែជេស្ឋ ឆ្នាំរោងឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសាលសហសិក្សា សម្ភារៈគាំទ្រ សមិទ្ធផលនានា និងបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ដល់នគរបាលជំនាញ នៃសាលានគរបាលភូមិភាគ២ កំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ គួរបញ្ជាក់ថា សមិទ្ធផលនានាដែលត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរអភិសន្តិបណ្ឌិត បានថ្លែងកោតសរសើរដល់ប្អូនៗជាសិស្សនគរបាលជ័យ លាភីទាំងអស់ដែលបានខិតខំសិក្សាទទួលបានជោគជ័យ ព្រមទាំងបានផ្តាំផ្ញើឱ្យបន្តការសិក្សា ដកស្រង់បទ ពិសោធ ពង្រឹងនិងពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីបំពេញភារកិច្ច និងការទទួលខុសត្រូវ ចំពោះជាតិ និនិងប្រជាជនកម្ពុជាឲ្យបានល្អប្រសើ […]

កំពង់ចាម៖ នារសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំក្រុមការងារការគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋ មនៅមន្ទីរសុខាភិបាលខេត្តកំពង់ចាមនិងតាមប្រព័ន្ធzoom លោក លោកស្រី អភិបាលរងក្រុង-ស្រុក ឃុំ សង្កាត់ ជាច្រើនរូប។

កំពង់ចាម៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ដោយមានកិច្ចសហការ ជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យ ស្ដីពីការអនុវត្តច្បាប់ស្ដីពីវិនិយោគជូនថ្នាក់ដឹកនាំ និងមន្រ្ដីនៃអនុគណៈកម្មាធិការវិនិយោគខេត្តកំពង់ចាម និងត្បូងឃ្មុំ ក្រោម អធិបតី ភាព ឯកឧត្តមហេង សុខណាង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ឯកឧត្តម ឡោ ចាន់លី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម នៅសាលប្រជុំមន្ទីរផែនការខេត្តកំពង់ចាម ។

កំពង់ចាម៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំក្រុមការងារប្រជុំពិនិត្យ និងពិភាក្សាទៅលេីករណីបណ្ដឹងរបស់ប្រជាពលរដ្ឋ ដែលចោទមេឃុំកោះរកា ស្រុកកំពង់សៀម បានរំលោភយកដីរបស់គាត់ នៅសាលប្រជុំសាលាខេត្ដកំពង់ចាម ។

កំពង់ចាម ៖ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ទទួលជួបសម្ដែងការគួរសម ជាមួយក្រុមកីឡាបាល់ទះ នៃពុទ្ធិកសកលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ដឹកនាំដោយលោក ម៉ន ញូដាលី សកលវិទ្យាធិការរង និងជាប្រធានប្រតិភូដឹកនាំក្រុមកីឡាករ។ គួរបញ្ជាក់ថា ក្រុមកីឡាបាល់ទះ នៃពុទ្ធិកសកលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ទទួលជ័យលាភីលេខ១ ក្នុងការប្រកួតដណ្តេីមពាន់ង្វាន់ថ្នាក់ឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសឆ្នាំ ២០២៤ ក្រោមប្រធានបទ “”កីឡាឌីជីថលគឺជាអនាគតរបស់យុវជន””។ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញលេីកទឹកចិត្តបន្ថែមដល់ក្រុមកីឡាបាល់ទះ នៃពុទ្ធិកសកលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន អោយបន្តខិតខំចូលរួមគ្រប់សកម្មភាពប្រកួតកីឡាដណ្តេីមពាន់រង្វាន់ផ្សេងៗ និងលេីកស្ទួយវិស័យកីឡាឲ្យកាន់តែប្រសើរឡើង “កីឡារស់ក្នុងសន្តិភាព” ។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តល់ជាថវិកាលេីកទឹកចិត្តដល់ក្រុមកីឡាបាល់ទះ នៃពុទ្ធិកសកលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ចំនួន ២លានរៀល និងប័ណ្ណសរសើរ ចំនួន១ ផងដែរ៕