រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ព័ត៌មាន

ស្រុកព្រៃឈរ ៖ នៅព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងារកសាងគណបក្សអង្គការ សហជីពខេត្តកំពង់ចាម និងក្រុមការងារកសាងគណបក្សអង្គការ សហជីព ចលនាកម្មករនិយោជិតខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំកយនូវអំណោយទៅជូន លោក វន សាវ៉ាន់ និង លោកស្រី សុខ ណៃស៊ីម ជាកម្មករ-កម្មការិនី រោងចក្រសាន់ស៊ូ ដែលបានរងគ្រោះដោយភ្លើងឆេះផ្ទះ ស្ថិតនៅភូមិណាំកិន ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម អំណោយរួមមាន អង្ករ ២០គីឡូ មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ ទឹកស៊ីវអុីវ០១យួរ និងថវិកាមួយចំនួន ព្រមទាំងបានជូនថវិកាដល់ប្រជាការពារភូមិចំនួន៦នាក់ ដោយមានការចូលរួមពីអភិបាលរងស្រុក ក្រុមការងារសហជីពស្រុក កម្លាំងអធិការ មេឃុំ ក្រុមប្រឹក្សាឃុំ កម្លាំងប៉ុស្តិ៍ ប្រជាការពារភូមិ មេភូមិ និងក្រុមសហជីពរោងចក្រសាន់ ស៊ូ ស្រុកព្រៃឈរ ។

កំពង់ចាម៖ កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆ្នាំ ២០២៣ និងទិសដៅអនុវត្តការងារ ឆ្នាំ២០២៤ របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និងជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅទីស្នាក់ការកាកបាទក្រហមខេត្ត ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។

កំពង់ចាម៖ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពស់ខ្ពស់ជូន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចូលរួមជាអធិបតីភាពបើកកិច្ចប្រជុំកំណត់ទទឹងផ្លូវ ព្រែក បឹង ប្រឡាយ ទន្លេរ និងអូរសាធារណៈ ក្នុងភូមិព្រែកលីវទី៣ (៩៨៤ក្បាលដី) និងភូមិព្រែកលីវទី៤ (៩៦៦ក្បាលដី) សរុបរួម (១,៩៥០ក្បាលដី) ឃុំរកាអារ ស្រុកកងមាស នៅសាលប្រជុំ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ចាម។

កំពង់ចាម៖ នាព្រឹកថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំអភិបាលរងខេត្ត កងកម្លាំងទាំងបី មន្ទីរ អង្គភាពពាក់ព័ន្ធ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយ:ប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង Vedio Conference ។ របៀបវារៈដែលនឹងត្រូវលើកយកពិភាក្សា និងពិនិត្យក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកនេះរួមមាន៖ ១៖ របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និង កីឡា ២៖ របាយការណ៍វឌ្ឍនភាពនៃការរៀបចំ និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ៣៖សេចក្ដីព្រាងគោលនយោបាយជាតិស្ដីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤-២០២៨ ៤៖ បញ្ហាផ្សេងៗ ៕

ស្រុកកោះសូទិន ៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាធិបតីក្នុងពិធីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តលើកទី៥ អាណត្តិទី៣ ឆ្នាំ២០២៣ នៅវត្តបទុមសាគរព្រែកតានង់ក្រៅ ស្ថិតនៅភូមិទី២ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

កំពង់ចាម៖ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា អ្នកគាំទ្រ ដើម្បីអញ្ជើញចូលរួមពិធីដង្ហែពានបាល់ទាត់ និងពានទូក ង ទាំងអស់គ្នាទីតាំងប្រមូលផ្តុំ នៅមុខសាលាខេត្តកំពង់ចាម វេលាម៉ោង ១៤:០០នាទី ។

លោក ខ្លូត ចិន្តា ៖ «អំពាវនាវឱ្យគ្រូបង្រៀន និងអ្នកអប់រំទាំងអស់ បន្តការអនុវត្តគោលការណ៍អប់រំមូលដ្ឋាន និងខ្លឹមសារអប់រំវប្បធម៌សន្តិភាព ឱ្យបានជ្រួតជ្រាប ដល់សិស្សានុសិស្ស ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពថែមទៀត ដើម្បី កសាងយុវជនជំនាន់ថ្មី» លោក ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម អំពាវនាវឱ្យគ្រូបង្រៀន និងអ្នកអប់រំ ទាំងអស់ បន្តការអនុវត្តគោលការណ៍អប់រំមូលដ្ឋាន និងខ្លឹមសារអប់រំវប្បធម៌សន្តិភាព ឱ្យបានជ្រួត ជ្រាបដល់សិស្សានុសិស្ស គ្រប់ភូមិសិក្សា ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពថែមទៀត ដើម្បី កសាងយុវជនជំនាន់ថ្មី ប្រកបដោយភាពរីកចម្រើនលើគ្រប់វិស័យ ។ ថ្លែងយ៉ាងដូច្នេះ នាឱកាស លោកអភិបាលរងខេត្ត អញ្ជើញជា តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងពិធីបើកបវេសនកាលថ្មីនូវសិក្សា២០២៣ ២០២៤ និងទីតាដឹងគុណ ក្រុបង្រៀន ដែលរៀបចំនៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ។ ពិធីនោះ ក៏មានការអញ្ជើញចូលរួម […]

កំពង់ចាម៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំមន្ទីរ ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បេីកកិច្ចប្រជុំ ប្រចាំខែ វិច្ឆិកា ឆ្នាំ២០២៣ នៅសាលាប្រជុំតូចនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ។ ដោយមានការចូលរួម ពីលោកស្រីអនុប្រធានមន្ទីរ លោកប្រធានការិយាល័យទាំងបួន លោកអនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម លោកប្រធានមន្ទីរបង្អែកស្រុកប្រតិបត្តិទាំង៩ លោក-លោកស្រីប្រធានការិយាល័យស្រុកប្រតិបត្តិទាំង៨និងអង្កការដៃគូរចូលរួមផងដែរ ។

នារសៀលថ្ងៃទី២៤ ខែតុលាឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អញ្ជើញចូលរួមជាមួយឯកឧត្តម យូ ស៊ុនឡុង ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដោយមានការចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ បានដឹកនាំកិច្ចប្រជុំផែនការសន្តិសុខ និងអញ្ជើញចុះពិនិត្យទីតាំងដើម្បីរៀបចំប្រារព្វពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការនីរោងចក្រ ក្នុងស្រុកកំពង់សៀម និងក្រុងកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។