កំពង់ចាម៖ នៅរសៀល ថ្ងៃទី ១០ខែតុលា ឆ្នាំ ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដកំពង់ចាម តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំពិធីប្រណាំងទូក បណ្ដើតប្រទីប និងអុចកាំជ្រួច ក្នុងឪកាសពិធីបុណ្យចេញព្រះវស្សា ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧ខែតុលា ឆ្នាំ២០២៤ នាពេលខាងមុខនេះ កិច្ចប្រជុំនេះធ្វេីឡើងនៅសាលាខេត្ដកំពង់ចាម ។
(កំពង់ចាម) នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ខេត្ដកំពង់ចាមបានរៀបចំប្រារព្ធពិធីអបអរសាទរទិវាជាតិពិភពលោកឆ្នាំ២០២៤ ក្រោមប្រធានបទ “ទេសចរណ៍ និងសន្ដិភាព” ក្រោមអធិបតីភាព ឯកឧត្តម គន់ សុភា អភិបាលរងខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ គរុសិស្សសាលាភូមិភាគ គរុសិស្សសាលាគរុកោសល្យខេត្ដ យុវជន ស.ស.យ.ក សិស្សមធ្យមសុខាភិបាលភូមិភាគ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅបរិវេណរមណីយដ្ឋាន វប្បធម៌ប្រវត្ដិសាស្ដ្រ ប្រាសាទនគរបាជ័យ ស្ថិតនៅភូមិជង្ហុក ឃុំអំពិលលើ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឯកឧត្តម គន់ សុភា មានប្រសាសន៍ថា ដើម្បីឱ្យកំណើនភ្ញៀវទេសចរណ៍មកកម្សាន្តក្នុងខេត្តកំពង់ចាម មានការកើនឡើងថែមទៀតនោះ យើងបានផ្តោតពីសារៈសំខាន់ នៃភាពស្អាតរបស់ទីក្រុង និងទីប្រជុំជនសំដៅចូលរួមធ្វើឱ្យបរិស្ថានស្អាត ប្រកបដោយអនាម័យ មានសណ្តាប់ធ្នាប់របៀបរៀបរយ និងការធានានូវសុខសុវត្ថិភាពពេញលេញមានការផ្តល់សេវាកម្មទេសចរណ៍ប្រកបដោយគុណភាពជាដើម។ ឯកឧត្តម អភិបាលរងខេត្ត បន្តថា ការប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកនាថ្ងៃនេះគឺដើម្បីជាការបញ្ជ្រាបការយល់ដឹងឱ្យបានទូលំទូលាយ ស្វែងយល់ពីចំណុចប្រសព្វ នៃទេសចរណ៍ និងការកសាងសន្ដិភាពគូសបញ្ជាក់ពីរបៀប នៃការធ្វើដំណើរ ការផ្លាស់ប្ដូរវប្បធម៌ និងការអនុវត្ដទេសចរណ៍ប្រកបដោយចីរភាព […]
ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមសិក្ខាសាលាស្ដីពីការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវគម្រោងបង្កើនវិសាលភាពសេវាកំហុសកំណុំរូបភាពដំណាក់កាលទី២ និងអបអរសាទរទិវាសុខភាពភ្នែកពិភពលោក “ស្រលាញ់សុខភាពភ្នែកកូនអ្នក” ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការក្រសួងសុខាភិបាល អ្នកចូលរួមសរុបប្រមាណ ១០០នាក់ នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមសិក្ខាសាលាស្ដីពីការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវគម្រោងបង្កើនវិសាលភាពសេវាកំហុសកំណុំរូបភាពដំណាក់កាលទី២ និងអបអរសាទរទិវាសុខភាពភ្នែកពិភពលោក “ស្រលាញ់សុខភាពភ្នែកកូនអ្នក” ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការក្រសួងសុខាភិបាល អ្នកចូលរួមសរុបប្រមាណ ១០០នាក់ នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារវិនិយោគលើវិស័យកសិកម្មរវាងប្រទេស ចិន-ម៉ាឡេស៊ី-ថៃ-សឹង្ហបូរី-កម្ពុជា ដោយមានការចូលរួម ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរីសមាជិក សមាជិកាសភាពាណិ្ជកម្ម និង ភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ កិច្ចពិភាក្សាប្រកបទៅដោយរលូន និងទទួលលទ្ធផលជាផ្លែផ្កាគួរឲ្យកត់សំគាល់ ដោយភាគី ទាំងពីរ យល់ព្រមចុះកិច្ចព្រមព្រៀង អនុស្សរណ:នៃការយោគយល់ (MOU) គោលបំណង់នៃការចុះ MOU គឺដើម្បីបង្កើតនូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ រួមគ្នាអភិវឌ្ឍ និងអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្ម ក្នុងខេត្តកំពង់ចាម-មណ្ឌលគិរី។ ម្យ៉ាងវិញទៀតក្នុងកិច្ចភាក្សានេះ វិនិយោគិនបរទេស ផ្តោតសំខាន់លើការទិញអង្ករពីខេត្តកំពង់ចាម ។
ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់សេចក្ដីព្រាងពិធីសារ ស្ដីពីការពិនិត្យ និងការឆ្លើយតបមរណភាពមាតា និងទារកជុំវិញកំណើត ក្រោមអធិបតីភាព លោកជំទាវសាស្ត្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាក្រសួងសុខាភិបាល នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។
វគ្គបណ្តុះបណ្តាល ស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការផែនការសកម្មភាពរួម ស្តីពីការងារគណនេយ្យភាពសង្គម ( JAAPc ) ស្ថិតក្រោមអធិបតីភាព ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត និងជាប្រធានក្រុមការងារគណេនយ្យភាពសង្គមខេត្តកំពង់ចាម ដែលមានសមាសភាពចូលរួមមន្ត្រីបង្គោលគណនេយ្យភាពសង្គមក្រុង ស្រុក សរុប ចំនួន ៤០នាក់។ វគ្គបណ្តុះបណ្តាល ស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គម
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យទីតាំងត្រៀមប្រារព្ធពិធីប្រណាំងទូក ង ទូកខ្នាត អន្តរជាតិ ដេីម្បីអបអរសាទរបុណ្យចេញព្រះវស្សា នៅថ្ងៃទី១៧ ខែតុលា ខាងមុខនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យទីតាំងសម្រាប់ត្រៀមប្រារព្ធពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ ដេីម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចេញព្រះវស្សា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ដោយមានការបណ្តែតប្រទិប អុចកាំជ្រួច តាំងពិព័រណ៍សមិទ្ធផលនានា និងការប្រគំតន្ត្រីខ្នាតធំផងដែរ ។គួរបញ្ជាក់ថា ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និងបង្កបរិយាកាសសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋក្រោមម្លប់សុខសន្តិភាព រដ្ឋបាលខេត្តកំពង់ចាមនឹងរៀបចំពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ នៅក្រុងកំពង់ចាម ក្នុងថ្ងៃបុណ្យចេញព្រះវស្សា រយៈពេលពេញ១ថ្ងៃ នៅវេទិកាអុំទូក ស្ថិតក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម […]
កំពង់ចាម៖ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម គន់ សុភា អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្ត បានយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា និងលោកជំទាវ ជូនគ្រួសាររងគ្រោះ ករណីលង់ទឹក ចំនួន ៣គ្រួសារគឺ:១. ស្រុកកំពង់សៀម ឃុំរំចេក ភូមិរំលេច អ្នកលង់ទឹកស្លាប់ ឈ្មោះ ហេង ម៉េងហ៊ាង អាយុ ១០ឆ្នាំ មានឪពុកឈ្មោះ ទីម ហេង អាយុ ៦១ឆ្នាំ ម្តាយឈ្មោះ យ៉យ ស្រ៉ីម អាយុ ៤៨ឆ្នាំ មានកូន២នាក់២.ស្រុកកំពង់សៀម ឃុំកោះរការ ភូមិតាមៀង អ្នកលង់ទឹកស្លាប់ ឈ្មោះ ខេន បញ្ញា អាយុ ១៦ឆ្នាំ មានឪពុកឈ្មោះ គុជ គុណធី អាយុ […]
ស្រុកជើងព្រៃ៖ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ បានអញ្ជើញចូលរួម ជាអធិបតីក្នុងពិធីកាត់ស្រោមប្រធានវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន ស្គន់។ សូមបញ្ជាក់ថា៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តិទៅទូទាំងប្រទេស មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ទី៩ ខែតុលា ឆ្នាំ ២០២៤។ ដោយឡែក នៅស្រុកជើងព្រៃ មានមណ្ឌលប្រឡងចំនួន ២មណ្ឌល គឺ៖ មណ្ឌលបឋមសិក្សា ហ៊ុន សែន ស្គន់ មាន ២១បន្ទប់ បេក្ខជនចូលរួមសរុប ៥១៧នាក់ ស្រី ៣០១នាក់ និងមណ្ឌលវិទ្យាល័យ ហ៊ុន សែន ស្គន់ មានចំនួន ៣១បន្ទប់ បេក្ខជនចូលរួមប្រឡងចំនួន ៧៦០នាក់ ស្រី […]