(កំពង់ចាម) មន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៥ នេះ បានបន្តចុះអប់រំផ្សព្វផ្សាយនិងដាក់អាល់ប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាម នៅតាមសហគមន៍ ក្នុងក្រុងកំពង់ចាម។ មន្ត្រីសុខាភិបាលបានឲ្យដឹងថា ដោយអនុវត្តតាមកាលណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដាអ ភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្រុមការងារសុខាភិបាលខេត្តកំពង់ចាម បានបន្តចុះធ្វើការអប់រំសុខភាពតាមសហគមហ៍ និង សាលារៀន អំពីការការពារជំងឺមិនឆ្លង ដូចជា ការពារជំងឺលើសសម្ពាធឈាម , ការពារជំងឺទឹកនោមផ្អែម (ពិសារតិចអំបិល តិចខ្លាញ់ តិចស្ករ ) និង អប់រំផ្សព្វផ្សាយ ដាក់អាប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាមផងដែរ ។
ឯកឧត្ដម ឡោ ចាន់លី អភិបាលរងខេត្ត ថ្លែងថា ស្ថិតិដែលប្រមូលបាន នៅក្នុងមូលដ្ឋាននីមួយៗ ត្រូវតែ ជាតួលេខពិតប្រាកដ និងត្រឹមត្រូវ តាមរយៈ ការចុះស្រង់ជាក់ស្ដែង ពោលគឺ ពុំមែនជាតួលេខ ដែលអង្គុយចុច ដោយការស្រមើស្រមៃ នៅលើតុនោះឡើយ ។ ឯកឧត្តមអភិបាលរងខេត្ត ថ្លែងណែនាំបែបនេះ នាឱកាសអញ្ជើញជាតំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការជ្រើសរើសកម្មករ កម្មការិនី ទៅបំរើការងារ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង ដែលពិធីនេះ បានរៀបចំនៅសាលប្រជុំសាលាស្រុកស្ទឹងត្រង់ និងសាលាស្រុកចំការលើ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នេះ ដោយមានការអញ្ជើញចូលរួមពី មន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន តំណាងក្រុមហ៊ុនរោងចក្រ និងមន្ត្រីសាលាស្រុក ជាច្រើននាក់ ។ឯកឧត្តម អភិបាលរងខេត្ត បានបញ្ជាក់ដែរថា កិច្ចប្រជុំនេះ មានគោលបំណង ដើម្បី ឲ្យមូលដ្ឋាននីមួយៗ ជាពិសេស […]
បើតាមរបាយការណ៍ របស់រដ្ឋាករទឹកកំពង់ចាម បានគូសបញ្ជាក់ថា ការងារសាង់សង់គម្រោងស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងបណ្ដាញ ក្នុងខេត្តកំពង់ចាម មានរយៈពេល ២០ខែ គិតមកដល់ពេលនេះ អនុវត្តការសាងសង់ សម្រេចបានលទ្ធផលប្រមាណជា ៨៦% ហើយ ។ របាយការណ៍ បញ្ជាក់ឲ្យដឹងទៀតថា គម្រោងខាងលើ បានអនុវត្តចាប់ពីខែកញ្ញា ឆ្នាំ២០២២ ធៀបទៅនឹងផែនការគ្រោង គឺនឹងត្រូវបញ្ចប់ នៅបំណាច់ឆ្នាំ២០២៤ ប៉ុន្តែដោយសារស្ថានភាពភូមិសាស្រ្ត និងកំរិតទឹកទន្លេឡើងលឿន ជាងបណ្ដាឆ្នាំមុនៗ ទើបធ្វើអោយគម្រោង មានការយឺតយ៉ាវ ។ គួររំលឹកថា ដើម្បី ឆ្លើយតបទៅនឹងតំរូវការប្រើប្រាស់ទឹក របស់ប្រជាពលរដ្ឋមានការកើនឡើង រដ្ឋាករទឹកកំពង់ចាម បាននឹងកំពុងសាង់សង់ស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងបណ្ដាញ ទី២ ស្ថិតនៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលមានសមត្ថភាព ផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាជនក្នុងតំបន់សេវាកម្ម បានប្រមាណ ៧.០០០តំណ ប្រជាពលរដ្ឋប្រមាណជាង ៣ម៉ឺននាក់ និងបានចូលរួមលើកកម្ពស់សុខមាលភាពប្រជាជន បរិស្ថានស្អាត និងចូលរួមកាត់បន្ថយភាពក្រីក្រ ។ គម្រោងនេះ ស្ថិតក្រោមគម្រោងហិរញ្ញប្បទានសម្បទាន […]
(កំពង់ចាម) នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៣:៥៥នាទីមានអគ្គីភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋ នៅចំណុចភូមិបន្ទាយថ្ម ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ករណីនេះសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ៤ គ្រឿង ជួយអន្តរាគមន៍ពន្លត់ ។ បើតាមមន្ត្រីនគរបាលបានឲ្យដឹងថា សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម បានទទួលព័ត៌មានថា មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះ១ខ្នង និងរាលដាលបន្តទៅផ្ទះ១ខ្នងទៀត នៅចំណុចភូមិបន្ទាយថ្ម ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឲ្យចេញរថយន្តអគ្គិភ័យ៤គ្រឿង (រថយន្តខេត្ត ២គ្រឿង ក្រុងកំពង់ចាម១គ្រឿង និងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ១គ្រឿង) ចេញអន្តរាគមន៍ជាបន្ទាន់ ខណៈនេះ សមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នៅវេលាម៉ោង ១៤:១០នាទីថ្ងៃដដែលនេះ ។ ដោយឡែក ទំហំ នៃការខូចខាតលម្អិត នៃករណីអគ្គីភ័យខាងលើនេះ សមត្ថកិច្ចនៅមិនទាន់មានរបាយការណ៍លំអិតនៅឡើយទេ។
នៅព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ត្រ លេខាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ព្រមទាំង ព្រះមន្រ្ដីសង្ឃ និងឯកឧត្តម ទូច ឆៃ នាយកសាខា បាននិមន្ត និងអញ្ជើញចុះពិនិត្យ វាយតម្លៃការស្នើសុំផ្ទះមនុស្សធម៌ ជូនពលរដ្ឋលំបាកទុរគត និងពិការពីកំណើត ចំនួន ២គ្រួសារ ក្នុងស្រុកចំការលើ ខេត្ដកំពង់ចាម ។
(កំពង់ចាម) មន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥ នេះ បានបន្តចុះអប់រំផ្សព្វផ្សាយនិងដាក់អាល់ប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាម នៅតាមសហគមន៍ ក្នុងក្រុងកំពង់ចាម។ មន្ត្រីសុខាភិបាលបានឲ្យដឹងថា ដោយអនុវត្តតាមកាលណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដាអ ភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្រុមការងារសុខាភិបាលខេត្តកំពង់ចាម បានបន្តចុះធ្វើការអប់រំសុខភាពតាមសហគមហ៍ និង សាលារៀន អំពីការការពារជំងឺមិនឆ្លង ដូចជា ការពារជំងឺលើសសម្ពាធឈាម , ការពារជំងឺទឹកនោមផ្អែម (ពិសារតិចអំបិល តិចខ្លាញ់ តិចស្ករ ) និង អប់រំផ្សព្វផ្សាយ ដាក់អាប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាមផងដែរ ។
(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបន្តធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសពិនិត្យមើលបង្ក្រាបមុខសញ្ញាក្មេងទំនើង ។ បើតាមមន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា ចាប់ពីម៉ោង ២០”០០នាទីថ្ងៃទី ២៨-១-២០២៥ ដល់ម៉ោង១”០០នាទីព្រឹកថ្ងៃទី ២៩-១-២០២៥ សកម្មភាពកម្លាំងចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ក្នុងភូមិសាស្ត្រខេត្ត ។
(កំពង់ចាម) ជនជាតិកូរ៉េចំនួន ៧ នាក់បានមកស្នាក់នៅ ចំណុចផ្ទះជួល ថេង ប៊ុនថាន ដែលមានទីតាំងនៅវាលស្បូវ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីធ្វើការផ្សព្វផ្សាយលើការងារសាសនា ។ បើតាមលោក ទុន ណេត អភិបាលស្រុកកំពង់សៀម បានហើយដឹង នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥ នេះថា មានជនបរទេសចំនួន០៧នាក់ ស្រី០៤នាក់ មាន០១សញ្ជាតិ គឺសញ្ជាតិកូរ៉េ ស្នាក់នៅរយះពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២៥ ទើបត្រឡប់ចេញទៅវិញ ។ មូលហេតុ មកផ្សព្វផ្សាយសាសនា និងបង្រៀនភាសាអង់គ្លេសដល់ក្មេងៗ ។ លោកអភិបាលស្រុកបានបញ្ជាក់ថា ក្នុងការស្នាក់នៅនោះដែរ សមត្ថកិច្ចបានណែនាំដល់ម្ចាស់ផ្ទះពេលមានជនបរទេសមកស្នាក់នៅត្រូវរាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន ចំពោះទីតាំងនេះបានបញ្ចូលវត្តមានជនបរទេសជូនម្ចាស់លំនៅដ្ឋានរួចរាល់ហើយ។
មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម ដាក់ផែនការមួយចំនួន ដើម្បីបន្តស្ថាបនា ផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ពន្ធ័ ដោយមានគុណភាព ស្របតាមស្តង់ដាបទដ្ឋានបច្ចេកទេស ដើម្បីធានាដល់ការប្រើប្រាស់ផ្លូវថ្នល់បានយូអង្វែង ពិសេសសម្រួលក្នុងការរស់នៅ និងជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ លោក សុខ លឹមហ៊ាង ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម មានផែនការយុទ្ធសាស្ត្រ ដើម្បីបន្តស្ថាបនា ផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ពន្ធ័ ដែលមានគុណភាព ស្របតាមស្តង់ដា បទដ្ឋានបច្ចេកទេស រួមមាន បន្តធ្វើការថែទាំ ជុសជួលផ្លូវថ្នល់ ស្ពាន និងលូបង្ហូរទឹក ដែលមានស្រាប់ឱ្យទាន់ពេលវេលា ស្របតាម បទដ្ឋានស្តង់ដារបស់ក្រសួង ដើម្បីពង្រឹងគុណភាពសំណង់ និងធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់ ផ្លូវរៀបចំផែន ការប្រចាំឆ្នាំ។ មន្ទីរបានរៀបចំផែនការវិនិយោគបីឆ្នាំរំកិល ស្របតាមផែនការមេរបស់ក្រសួង សាធារណការ និង ដឹកជញ្ជូន និង យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ជាងនេះទៅទៀតចូលរួមកសាង ធនធានមនុស្សតាមរយៈ ចាត់តាំងមន្ត្រីឱ្យចូលរួមវគ្គសិក្សា បណ្តុះបណ្តាលបច្ចេកទេស សាងសង់ ជួសជុល […]