រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ព័ត៌មាន

ខេត្តកំពង់ចាម៖ សមត្ថកិច្ចជំនាញគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៤ នេះ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបាន ១ករណី ឃាត់ខ្លួនជនសង្ស័យបាន ៣នាក់ និងវត្ថុតាងមួយចំនួន នៅចំណុចភូមិនគរបាជ័យ ឃុំអំពិល ស្រុកកំពង់សៀម ។ មន្ត្រីនគរបាល នៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុនេះ កម្លាំងនគរបាលជំនាញ បានចេញឆ្មក់ បង្ក្រាបបទល្មើសគ្រឿងញៀនបាន ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ និង ដកហូត ថ្នាំញៀន ១កញ្ចប់ ជញ្ជីងអេឡិចត្រូនិច ០១គ្រឿង,ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន និងទូរស័ព្ទ ៤គ្រឿង ។ បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការទៅតាមនីតិវិធី។

នៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបោះឆ្នោតជ្រើសរើសគណៈអាជីវករផ្សារស្គន់ អាណត្តិទី៣ (២០២៥-២០២៧) ។ ក្នុងពិធីនេះមានការអញ្ជើញចូលរួម ពីសំណាក់លិកអភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក ប្រធានការិយាល័យ និងអាជីវករផ្សារស្គន់ ជិត២០០នាក់។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ បានអញ្ជើញ ចូលរួមកិច្ចប្រជុំសាមញ្ញ លើកទី៧ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកជើងព្រៃ ក្រោម អធិបតីភាពលោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក។ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងស្រុក នាយក នាយករងរដ្ឋបាលស្រុក មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានការិយាល័យចំណុះ និងជំនាញជុំវិញស្រុក លោក លោកស្រីមេឃុំ។ របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖១-ពិនិត្យ កែសម្រួល និងអនុម័តលើសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៧ ក្រុមប្រឹក្សាស្រុក២-ពិនិត្យ កែសម្រួល និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៦ ក្រុមប្រឹក្សាស្រុក៣-ពិនិត្យ កែសម្រួល និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៤របស់រដ្ឋបាលស្រុក៤-ពិនិត្យ កែសម្រួល និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលស្រុក៥-ស្តាប់របាយការណ៍ប្រចាំឆ្នាំរបស់ គ.ក.ន.ក ស្រុក៦-ពិនិត្យ កែសម្រួល និងអនុម័តលើផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៥ របស់រដ្ឋបាលស្រុក៧-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥-២០២៧)៨-ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់ប្រចាំខែធ្នូ […]

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបង្ក្រាបក្មេងទំនើង ដែលជិះម៉ូតូ ប្រើប្រាស់បំពង់ស៊ីម៉ាំងម៉ូតូកែច្នៃបំពងសំឡេងឮខ្លាំង នៅវេលាម៉ោង ១៩ និង១០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចរង្វង់មូលត្រេីង ស្ថិតក្នុងភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ បើតាមមន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សៀម បានចុះល្បាតក្នុងភូមិសាស្ត្រស្រុកកំពង់សៀម ទៅដល់ បានឃើញ ក្មេងទំនើងម្នាក់កំពុងប្រព្រឹត្តសកម្មភាពជិះម៉ូតូ០១គ្រឿង ម៉ាក Suzuki  riders ពណ៌សលាយខ្មៅ គ្មានស្លាកលេខ កំពុងជិះម៉ូតូប្រើប្រាស់បំពង់សុីម៉ាំងកែច្នៃខុសបច្ចេកទេសបំពងសំឡេងរ៉ូលាន់រំពង ធ្វើឲ្យមានការរំខានដល់ប្រជាពលរដ្ឋនៅក្នុងភូមិ ។ មន្ត្រីដដែលបានបន្តថា ភ្លាមនោះកម្លាំងយើងបានហៅឱ្យឈប់ដើម្បីធ្វើការសួរនាំជាលទ្ធផល អ្នកបើកបរម៉ូតូ០១នាក់ ឈ្មោះ សុខុម ករុណាពេជ្រ អាយុ១៦ឆ្នាំ មុខរបរជាងឡាន រស់នៅភូមិក្រសាំងពុល ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងម៉ូតូមួយគ្រឿងខាងលើ សមត្ថកិច្ចបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីអនុវត្តតាមនីតិវីធី ៕

ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ឯកឧត្តម សុខ សំអុល អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកោះសូទិន និងលោកយី វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកកោះសូទិន បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ការជួសជុលផ្លូវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឡោ សុឡេង ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកោះសូទិន ដោយ ផ្លូវ 1ខ្សែនេះ មានប្រវែង 210 ម៉ែត្រ ក្រាលកម្ទេចថ្ម ស្ថិតក្នុងភូមិទី11 ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

កំពង់ចាម៖ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍ នៃគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងជាឲ្យ តំណាង ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម អញ្ជើញ ដឹកនាំ សហការី នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ ចុះសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ខ្នងផ្ទះគ្រួសារប្រជាពលរដ្ឋ ទីទល់ក្រ ដែលពិការភាព និងមានជីវភាពខ្វះខាត ចំនួន ១៤គ្រួសារ ក្នុងសង្តាត់សំបួរមាស ក្រុងកំពង់ចាម។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី លើកឡើងថា ការចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមនេះ មិនមែនជាលើកទី១នោះទេ គឺចែកជូនដល់គ្រួសារដែលខ្វះស្បៀង ក្នុងនោះមាន ស្ត្រីមេម៉ាយ ស្ត្រីផ្ទុកមេរោគអេដស៍ ចាស់ជរា ជនរងគ្រោះដោយធម្មជាតិ និងប្រជាពលរដ្ឋទីទ័លក្រ កំពុងជួបការលំបាក ដោយមិនសំដៅទៅលើប្រជាពលរដ្ឋទូទៅឡើយ។ ថ្វីត្បិតតែនេះជាអំណោយបន្តិចបន្តួច តែបានជួយរំលែកទុក្ខលំបាករបស់បងប្អូនបានមួយចំណែកផងដែរ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ត្រូវស្លាប់ដោយសារគ្មានស្បៀងអាហារនោះទេ។ លោកជំទាវបន្ថែមទៀតថា នេះគឺជាអំណោយរបស់កាកបាទក្រហមកម្ពុជាសាខាខេតត្តកំពង់ចាម ដែលបានពីការចូលរួមឧបត្ថម្ភគាំទ្រ របស់ សប្បុរសជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ […]

(កំពង់ចាម) អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានចេញបទបញ្ជាយ៉ាងតឹងរឹង ឲ្យអង្គភាព នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពង់ចាម ចុះត្រួតពិនិត្យ សេវាករ ផ្នែកសុខាភិបាលឯកជន ក្នុងគោលបំណងលុបបំបាត់ឱសថក្លែងក្លាយ និងការបើកបម្រើសេវាសុខាភិបាលខុសច្បាប់ ។ ជាក់ស្ដែង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះ អនុគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ស្រុកបាធាយ បានសហការជាមួយនឹងក្រុមការងារមន្ទីរសុខាភិបាលថ្នាក់ខេត្ត ក្រោមការចង្អុលបង្ហាញពី ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចុះត្រួតពិនិត្យសេវាសុខាភិបាលឯកជន ដែលមិនបានយកឯកសារផ្ទៀងផ្ទាត់ នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន៥ កន្លែង។ ប៉ុន្តែក្រោយការត្រួតពិនិត្យ ជាលទ្ធផលសេវាករទាំង ៥ គឺមានឯកសារលិខិតអនុញ្ញាតគ្រប់គ្រាន់ ៕

(កំពង់ចាម) មន្ត្រីសុខាភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២៤ នេះ បានចុះអប់រំប្រជាពលរដ្ឋ និងដាក់អាប៊ែត ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម ។ មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពង់ចាមបានឲ្យដឹងថា ក្រុមការងារ នៃមន្ទីរសុខាភិបាលខេត្ត កំពង់ចាមបានចុះធ្វើការអប់រំសុខភាពតាមសហគមន៍ និង សាលារៀន ក្នុងក្រុងកំពង់ចាម ដើម្បីបញ្ជ្រាបព័ត៌មានដល់ប្រជាពលរដ្ឋអំពីការការពារជំងឺមិនឆ្លង ដូចជា ការពារជំងឺលើសសម្ពាធឈាម , ការពារជំងឺទឹកនោមផ្អែម (ពិសារតិចអំបិល តិចខ្លាញ់ តិចស្ករ ) និង អប់រំផ្សព្វផ្សាយ ដាក់អាប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាម។

នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្ដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃជ្រើសរើសបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ក្នុងខេត្តកំពង់ចាម នៅសាលប្រជុំសាលាខេត្ត។ កិច្ចប្រជុំនេះមានការចូលរួមពីកងកម្លាំងមានសម្ថកិច្ច លោកនាយករងរដ្ឋបាលសាលាខេត្ត អភិបាលរងក្រុង-ស្រុក នាយករដ្ឋបាលក្រុង-ស្រុក មន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធផងដែរ៕

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញចូលរួមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ក្រោម អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ពិធីសន្និបាតនេះធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ​ រាជធានី​ភ្នំពេញ​ ។