ស្រុកបាធាយ, នៅព្រឹកថ្ងៃ២១ ខែតុលាឆ្នាំ ២០២៤ ឯកឧត្ដម គន់ សុភា អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ របស់រដ្ឋបាលស្រុក និងឃុំ ស្រុកបាធាយ ខេត្តកំពង់ចាម សិក្ខាសាលាធ្វេីឡេីងនៅសាលាស្រុកបាធាយ ។
ស្រុកស្ទឹងត្រង់,នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ដកំពង់ចាម តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សអន្តរជាតិ ១ តុលាឆ្នាំ២០២៤ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
កំពង់ចាម៖ នាព្រឹកថ្ងៃចន្ទទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំក្រុមការងារចម្រុះខេត្ត ស្រុក បើកកិច្ចប្រជុំពិភាក្សា ស្តីពីករណីប្រជាពលរដ្ឋស្នើសុំចុះបញ្ជីដីធ្លីបំពេញបន្ថែម នៅភូមិទី៩ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅសាលាខេត្ដកំពង់ចាម ។
កំពង់ចាម, នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្មកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ។ ដែលរៀបចំដោយលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ដោយមានការចូលពីប្រធាន អនុប្រធាន មន្ត្រីនៃលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ស្នងការរង មេបញ្ជាការរងតំបន់សឹករង មេបញ្ជាការរងភូមិភាគ២ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អភិបាលរងក្រុង-ស្រុក អង្គការ មិនមែនរដ្ឋាភិបាល សមាគមន៍ និងតំណាងគណបក្សនយោបាយ សរុបអ្នកចូលរួមចំនួន៥២នាក់ ។
នៅរសៀលថ្ងៃចន្ទ ១២ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ លោក បាន ស្រេង អភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ បានដឹកនាំកិច្ចប្រជុំ ស្ដីពីការគ្រប់គ្រងចំណូល ចំណាយថវិកាសម្រាប់ឆ្នាំ2025 នៅសាលប្រជុំតូចសាលាស្រុក។
នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ លោក វន វី អភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងត្រង់ បានអញ្ជេីញចូលរួមបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីតួនាទីភារកិច្ចគណៈកម្មាធិការសកម្មភាពរួមស្ដីពីការងារគណនេយ្យភាពសង្គម(JAAPC) និងយេនឌ័រនិងបរិយាប័ន្ន។
នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ហានកុសល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានអញ្ជើញដឹដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាព បញ្ហាប្រឈមក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរយៈពេល ៣ឆ្នាំ (២០២១-២០២៣) សម្រាប់រៀបចំវេទិកាថ្នាក់ខេត្ត ដែលមានការអញ្ជើញចូលរួមពីលោកលោកស្រីមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលរងក្រុងស្រុកស្ថិតនៅសាលប្រជុំសាលាខេត្ត។
ថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោកខែម យ៉ង់ មេឃុំតាអុង ស្រុកចំការលើ ដែលបានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែអាសុច ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១០ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ២៣:២០នាទី ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ។ ក្នុងសមាណទុក្ខដ៏ក្រៀមក្រំនោះ ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសហការី បានឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធលោកមេឃុំ ខែម យ៉ង់ បានទៅ សោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
នៅព្រឹកថ្ងៃទី ១១ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរៀបចំវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តៃទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានអចិន្ដ្រៃយ៍ នៃ គ.ជ.អ.ប. និងជាប្រធានក្រុមការងារបចេ្ចកទេសអន្តរក្រសួង តាមរយៈប្រព័ន្ធវីដេអូ ZOOM ស្ថិតនៅសាលាខេត្តកំពង់ចាម។ វេទិកានេះមានគោលបំណងពិគ្រោះពិភាក្សារវាងរាជរដ្ឋាភិបាលជាមួយនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយ សម្រាប់សម្រួចការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០៕
កំពង់ចាម៖ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម សា ស៊ីថា អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំកិច្ចប្រជុំករណីប្រជាពលរដ្ឋ រស់នៅភូមិកោះព្រលូង ស្នើសុំប្លង់កម្មសិទ្ធិដីធ្លី មានទីតាំងនៅភូមិកោះព្រលូង ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅសាលប្រជុំ សាលាខេត្ត។