រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ព័ត៌មាន

(កំពង់ចាម) ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មន្ត្រីសុខាភិបាលដ្ឋបាលខេត្ត បានបន្តចុះផ្សព្វផ្សាយអប់រំសុខភាព ជូនប្រជាពលរដ្ឋតាមសហគមន៍ និងសាលារៀន។ មន្ត្រីសុខាភិបាលបានឲ្យដឹងថា នៅថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០២៥ ក្រុមការងារសុខាភិបាលខេត្តកំពង់ចាមបានចុះធ្វើការអប់រំសុខភាពតាមសហគមហ៍ និង សាលារៀន អំពីការការពារជំងឺមិនឆ្លង ដូចជា ការពារជំងឺលើសសម្ពាធឈាម , ការពារជំងឺទឹកនោមផ្អែម (ពិសារតិចអំបិល តិចខ្លាញ់ តិចស្ករ ) និង អប់រំផ្សព្វផ្សាយ ដាក់អាប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាម ។

នៅរសៀលថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញរួមដំណើរជាមួយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដោយដីនគររូបនីយកម្ម និងសំណង់ អញ្ជើញចូលរួមក្នុងពិធីបង្សុកូល ឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធឧបាសិកា គង់ ខាត់ និងបុព្វការរីជន មានមាតាបិតា ញាតិកាទាំងប្រាំពីរសន្ដាន ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ស្ថិតនៅវត្តសុវណ្ណគីរី (ជើងឆ្នុក) ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម៕

ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ លោក អូត ឈាងលី អភិបាល នៃគណៈអភិបាលស្រុកបាធាយ រួមជាមួយមន្ទីរធម្មការខេត្តកំពង់ចាម សាលាអនុគណស្រុក និងអាជ្ញាធរឃុំ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ស្រោមវិញ្ញាសារប្រឡងវិញ្ញាបនបត្រធម្មវិន័យ ត្រី ទោ ឯក នៅមណ្ឌលស្រុកបាធាយ មានសមណៈ/បេក្ខជនប្រឡងចំនួន ៣២៥អង្គ/នាក់។

នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំ​វាយតម្លៃ​ ការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់​ មានសុវត្ថិភាព​ និងសេវាសង្គមប្រចាំឆ្នាំ​ និងលេីកទិសដៅអនុវត្តបន្តរបស់រដ្ឋបាលខេត្ត ក្រោមវត្តមានចូលរួមជាគណៈអធិបតី ពីសំណាក់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាលខេត្តកំពង់ចាម បានថ្លែងថា «លទ្ធផល នៃការវាយតម្លៃ ចលនាការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព និងសេវាសង្គម សម្រាប់រដ្ឋបាលឃុំ​ សង្កាត់ នឹងប្រកាសនៅថ្ងៃសន្និបាតបូកសរុបលទ្ធផលការងារ របស់រដ្ឋបាលខេត្តកំពង់ចាម​ នាថ្ងៃខាងមុខនេះ» ។ ឯកឧត្តម អភិបាលខេត្តបានថ្លែងបន្តថា​ កិច្ចប្រជុំនេះ មានគោលបំណង ដើម្បី ពិនិត្យទៅលើការដាក់ពិន្ទុ ចំពោះចលនាប្រលងប្រណាំង គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព និងសេវាសង្គមក្នុងខេត្តកំពង់ចាម ដើម្បីកំណត់នូវឃុំ សង្កាត់ ដែលត្រូវបានជ័យលាភី […]

(កំពង់ចាម) សមត្ថកិច្ចនគរបាលស្រុកកងមាស នៅថ្ងៃទី០៣.០១.២០២៥បានឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ក្នុងភូមិសាស្រ្ត ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។ ជនសង្ស័យទាំងពីរនាក់មានឈ្មោះ ០១.ឈ្មោះ ពិន ណាវីន ភេទប្រុស អាយុ ២៩ឆ្នាំ ស្រុកកំណេីតនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល បច្ចុប្បន្ននៅភូមិរកាធំ ឃុំជីរោរ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ០២. ឈ្មោះ រី សុភក្តី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអូរតាសេក ឃុំ អូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ សមត្ថកិច្ចបានឲ្យដឹងថា ចាប់ពីម៉ោង០៦ និង៣០នាទី រហូតដល់ម៉ោង ១០ និង ០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកុយ បានចុះល្បាត និងត្រួតពិនិត្យ អាវុធជាតិផ្ទុះ នៅក្នុងភូមិសាស្រ្ត ឃុំព្រែកកុយ ក៏ប្រទះឃេីញ ម៉ូតូ០១គ្រឿងម៉ាក C១២៥ ស៊េរីឆ្នាំ ២០២០ ឡេីងតែម២០២២ ពណ៌ខ្មៅ កាំបន្ទះពណ៌ខ្មៅ […]

(កំពង់ចាម) ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នេះ បានសហការជាមួយ អាជ្ញាធរស្រុកកងមាស ចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០១ករណី។ មន្ត្រីរដ្ឋបាលជលផលឲ្យដឹងថា ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុកកងមាស អាជ្ញាធរឃុំស្តៅ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាលស្តៅ និងមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០១ករណីរួមមាន៖ រុះរើរបាំងផ្ចិតព្រែកចំនួន ០៥កន្លែង សរុបប្រវែង ៣៥ម៉ែត្រ បង្គោលចម្រឹង ៦៤ដើម លបឬស្សីចំនួន ០២គ្រឿងនៅចំណុចតាមដងព្រែកអន្លង់គគី ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។ បន្ទាប់មក បន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាលស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់។

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ បានបើកប្រតិបត្តិការបង្កើតបទល្មើសគ្រឿងញៀនមួយករណី និងឃាត់ខ្លួនជនសង្ស័យ ៣នាក់ នៅចំណុចភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ បើតាមមន្ត្រីអាវុធហត្ថខេត្តឱ្យដឹងថា មុនឈានទៅដល់ការបង្ក្រាបបទល្មើសនេះ នៅវេលាម៉ោង ២០.៥០នាទីថ្ងៃដដែល កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកំពង់ចាម ចំនួន១០នាក់ រថយន្ត ០១គ្រឿង ម៉ូតូចំនួន ០៣គ្រឿង ដឹកនាំដោយ វរសេនីយ៍ទោ ឆាយ រ៉ង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ចាម និង ដោយមានការសម្របសម្រួលនីតិវិធីពីលោក តារា វិទូ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នៅសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់÷១.ឈ្មោះ សុខ គឹមឡុង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។២.ឈ្មោះ ខួយ សុធារ៉ា ភេទប្រុស […]

នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រយកជើងព្រៃ បានអញ្ជើញចូលរួមជាមួយក្រុមការងារ ដឹកនាំដោយ ឯកឧត្តម សា ស៊ីថា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ដើម្បីចុះពិនិត្យទីតាំងស្នើសុំកាយដីគ្រួសក្រហម នៅក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន អាហ្គ្រោស្តារ ស្ថិតនៅក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ក្នុងឱកាស អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាប្រចាំខែធ្នូ ឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់អនុវត្តបន្ត ខែមករា ឆ្នាំ២០២៥ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានផ្តល់អនុសាសន៍សំខាន់ៗ ៨ចំណុច ដើម្បីឱ្យវិស័យអប់រំនៅខេត្តកំពង់ចាម មានការរីកចម្រើន។ លោកជំទាវ ប៉ាង ដានី មានប្រសាសន៍ថា ដើម្បីឱ្យវិស័យអប់រំនៅខេត្តកំពង់ចាម មានការរីកចម្រើន ត្រូវមានយុទ្ធសាស្រ្ត និងការអនុវត្តដែលផ្ដោតសំខាន់ៗដូចខាងក្រោម៖១.ការពង្រឹងគុណភាពគ្រូបង្រៀន២.ការពង្រឹងការអនុវត្តកម្មវិធីសិក្សា៣.ការផ្ដល់ភាពស្មើភាពក្នុងការចូលរួមអនុវត្តក្នុងសាលារៀន ៤.ការយកចិត្តទុកដាក់លើសេវាកម្មបរិក្ខារ៥.ការបង្កើតកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ឋ និងអាជ្ញាធរ៦.ការលើកទឹកចិត្តលោកគ្រូ អ្នកគ្រូស្រាវជ្រាវ និងបង្កើតភាពច្នៃប្រឌិត៧.ការអប់រំតម្លៃសីលធម៌ និងការចូលរួមក្នុងសង្គមនិងទី ៨.ប្រព័ន្ធត្រួតពិនិត្យ តាមដាន និងវាយតម្លៃការងារ។ បើតាមរបាយការណ៍របស់ លោក លី ម៉េងសាន ប្រធាន មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានឲ្យដឹងថា វិស័យអប់រំ ក្នុងឆ្នាំសិក្សា២០២៤-២០២៥នេះ មានគ្រឹះស្ថានសិក្សាសរុបចំនួន៨៩២កន្លែង ក្នុងនោះ មត្ដេយ្យដាច់ […]

(កំពង់ចាម) កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី និងឃាត់ខ្លួនជនសង្ស័យ ៦ នាក់នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅក្នុងភូមិដូនឡី ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ លោក ខេង ម៉េងឈុន ប្រធានគណ:បញ្ជាការឯកភាព ស្រុកព្រៃឈរបានឱ្យដឹងថា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៤ និង ០០ នាទី នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅក្នុងភូមិដូនឡី ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោក តារា វិទូ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ឋាន: ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី […]