នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំ កិច្ចប្រជុំស្ដីពីវឌ្ឍនភាពនៃកម្មវិធីអុកស៊ីសែនវិជ្ជសាស្រ្តដើម្បីធានាអោយបាននិរន្តរភាពនៃខ្សែចង្វាក់ផ្គត់ផ្គង់ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ កិច្ចប្រជុំនេះធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម។
នៅរសៀលថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ សាលាគណខេត្តកំពង់ចាមទាំងពីរគណៈ សហការជាមួយមន្ទីរធម្មការនិងសាសនា ខេត្តកំពង់ចាម បានបើកកិច្ចប្រជុំស្ដីពីការបែងចែកភារកិច្ចទទួលខុសត្រូវក្នុងកម្មវិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ខេត្ដកំពង់ចាម នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នាពេលខាងមុខនេះ។ កិច្ចប្រជុំនេះ ក្រោមអធិបតីភាព ព្រះធម្មសាលវង្ស សា វីរៈ ព្រះវិន័យធរគណខេត្ត តំណាងព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម និងព្រះកំពង់ចាមជ័យអម្ពមុនី កង ប៊ុនហៃ ព្រះមេគណធម្មយុត្តិកនិកាយខេត្តកំពង់ចាម និងលោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការនិងសាសនា ខេត្តកំពង់ចាម ។
(កំពង់ចាម) ដោយអនុវត្តតាមគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្តម អ៊ុន ចាន់ដា កម្លាំងនៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ចាម បានចុះប្រតិបត្តិការធ្វើរដ្ឋបាលចំហរ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ មេបញ្ជាការអាវុធហត្ថខេត្ត លោក ឧត្តមសេនីយ៍ត្រី ថេង ឆេងលីម បានឲ្យដឹងថា ចាប់ពីម៉ោង២០និង ០០នាទីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ដល់ម៉ោង ២ និង០០នាទី ទៀបភ្លឺព្រឹកថ្ងៃទី៥ ខែមករាឆ្នាំ២០២៥ នេះ សកម្មភាពកម្លាំងចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើង ក្នុងភូមិសាស្ត្រ ក្រុង និងស្រុកមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដែលជាលទ្ធផល មិនមានករណីអ្វីគួរឲ្យកត់សម្គាល់នោះទេ។
កំពង់ចាម, នៅព្រឹក ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤ លោក សុខ លឹមហៀង ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្ត កំពង់ចាម បេីកកិច្ចប្រជុំ លេី ការងារបច្ចេកទេស និងពង្រឹង ការអនុវត្តន៍ ការងារប្រចាំថ្ងៃរបស់មន្ត្រីតាមការិយាល័យនីមួយ របស់មន្ទីរឲ្យកាន់តែល្អប្រសេីរឡេីង កិច្ចប្រជុំនេះធ្វើឡើងនៅមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ដកំពង់ចាម ។
ក្រុងកំពង់ចាម, នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតី ក្នុងវេទិកាសហគមន៍សម្រាប់លើកកម្ពស់ផ្នែកសាវាសុខភាព ទាក់ទងនិងមេរោគអេដស៍ដល់សហគមន៍អ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមប្រជាជនគន្លឹះ (PLHIVs &KPs) នៅភូមិគ្រឹះនាងគង្ហីង ក្រុងកំពង់ចាម។
នាព្រឹកថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអញ្ជេីញជាអធិបតីពិធីបើកសិក្ខាសាលាស្ដីពី “ការពង្រឹងសមត្ថភាព ដើម្បីរៀបចំក្រុងកំពង់ចាមជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី” នៅមន្ទីរទេសចរណ៍ខេត្ដកំពង់ចាម ។
កំពង់ចាម៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ដោយមានកិច្ចសហការ ជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យ ស្ដីពីការអនុវត្តច្បាប់ស្ដីពីវិនិយោគជូនថ្នាក់ដឹកនាំ និងមន្រ្ដីនៃអនុគណៈកម្មាធិការវិនិយោគខេត្តកំពង់ចាម និងត្បូងឃ្មុំ ក្រោម អធិបតី ភាព ឯកឧត្តមហេង សុខណាង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ឯកឧត្តម ឡោ ចាន់លី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម នៅសាលប្រជុំមន្ទីរផែនការខេត្តកំពង់ចាម ។
កំពង់ចាម៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំត្រៀមរៀបចំក្រុមការងារអភិវឌ្ឍន៍និងគ្រប់គ្រងគ្របខណ្ឌអនុវត្តការជំរុញការបង្កើនការថែទាំសុខភាពបឋម(ក.ជ.ថ.ស.ប)ថ្នាក់ខេត្តស្ថិតនៅសាលប្រជុំបន្ទីរសុខាភិបាលខេត្តកំពង់ចាម។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាព អង្កការដៃគូ សរុបចំនួនប្រមាណ៧០ នាក់។
កំពង់ចាម៖ អនុវត្តតាមអនុសាសន៍នាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ការណែនាំដោយផ្ទាល់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដឹកនាំដោយលោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរ បានដាក់ចេញនូវគោលការណ៍ជាយុទ្ធសាស្ត្រថ្មីៗ ដើម្បីពង្រឹង និងពង្រីក សេវាសាធារណៈក្នុងវិស័យសុខាភិបាលឲ្យកាន់តែប្រសើរឡើង។ ក្នុងនោះលោកវេជ្ជបណ្ឌិត ប្រធានមន្ទីរ ក៏បានតែងតែណែនាំដល់ ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃមន្ទីរសុខាភិបាល បង្កើនការចុះពង្រឹង និងពង្រីកលើសេវាមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដោយត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យបាន ២៤ម៉/២៤ម៉ ៧ថ្ងៃ/៧ថ្ងៃ ដោយត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវ: ការគោរពវិន័យ និងការខិតខំកែលម្អមណ្ឌលសុខភាព និងមន្ទីរពេទ្យឲ្យបានស្អាតល្អ ប្រកបទៅដោយស្តង់ដារ៕
កំពង់ចាម៖ នាព្រឹកថ្ងៃអង្គារ ៦ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារជាមួយក្រុមហ៊ុន មេតថេក (ខេមបូឌា) ឧប លីមីធីត នៅសាលប្រជុំសាលាខេត្ត។ នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានឯកភាព ឲ្យរៀបចំ ក្រុម ការងារ ដេីម្បីធ្វើ ការ ជ្រើសរើស កម្មករ កម្មការិនី ក្នុង ខេត្តកំពង់ចាម ចំនួន ២.០០០នាក់ ទៅ ធ្វើការ នៅ តំបន់សេដ្ឋកិច្ចពិសេស មេនហាតាន់ ក្រុងបាវិត ខេត្តស្វាយរៀង តាមការស្នើសុំរបស់ក្រុមហ៊ុន មេត ថេក ខេមបូឌា ខប លីមីតធី ជាប្រយោជន៍ដល់ប្រជាពលរដ្ឋដែលពុំទាន់មានការងារធ្វើ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមក្នុងការផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារឲ្យបានកាន់តែប្រសើឡើង។