រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

សកម្មភាព

ស្រុកបាធាយ៖នាព្រឹកថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញប្រារព្ធពិធីបង្សុកូល បុណ្យគម្រប់ខួប៦ឆ្នាំ ឧទ្ទិសកុសល ដល់ដូងវិញ្ញាណក្ខន្ធ លោកតា គង់ ខាត់ ដែលត្រូវជាឪពុកក្មេក សម្តេចវិបុលសេនាភក្តីតាមទំនៀមទម្លាប់ខ្មែរ និងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៅវត្តសុវណ្ណគីរី (ហៅវត្តជើងឆ្នុក) នៅក្នុងភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានការចូលរួមពីប្រជាពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ប្រកបដោយបរិយាកាសរីករាយ ស្និទ្ធស្នាល និងសុទិដ្ឋិនិយមខ្ពស់…។

កំពង់ចាម៖ កិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆ្នាំ ២០២៣ និងទិសដៅអនុវត្តការងារ ឆ្នាំ២០២៤ របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និងជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅទីស្នាក់ការកាកបាទក្រហមខេត្ត ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។

នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ចើញដឹកនាំកិច្ចប្រជុំស្ដីកំណត់ទទឹងផ្លូវ ព្រែក បឹង ប្រឡាយ ទន្លេរ និងអូរសាធារណៈ ចំនួន២ភូមិ គឺភូមិទី១០ (៧៣៩ក្បាលដី) និងភូមិទី១១ (២៧៥ក្បាលដី) សរុបរួម (១,០១៤ក្បាលដី) ឃុំព្រែកតានង់ ស្រុកកោះសូទិន នៅសាលប្រជុំ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ចាម។

នៅព្រឹកថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការងារពង្រឹងប្រព័ន្ធផ្តល់សេវាសុខាភិបាល រៀបចំផែនការតាមប្រតិបត្តិប្រចាំឆ្នាំ២០២៤ និងការងារផ្សេងៗមួយចំនួនទៀត នៅសាលប្រជុំធំនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ក្រុងកំពង់ចាម ។

ក្រុងកំពង់ចាម៖នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមអមដំណើរគណៈប្រតិភូអន្តរក្រសួងចុះវាយតម្លៃទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ នៅសាលាបឋមសិក្សា-អនុវិទ្យាល័យទួលថ្ម។

ស្រុកកងមាស៖ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ លោក ភោគ សាវុធ អភិបាល នៃគណ:អភិបាលស្រុក និងលោក ហង្ស សុផល ប្រធានក្រុមប្រឹក្សាស្រុក អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំគណ:បញ្ជាការឯកភាពស្រុក សម្រាប់ឆ្នាំ២០២៣ នៅសាលប្រជុំសាលាស្រុកកងមាស ។

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ភាពរងគ្រោះទាំងឡាយដោយឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបានបង្កឲ្យមានវិនាសកម្មជាថ្មីដល់មនុស្សជាតិ ហើយបាននឹងកំពុងក្លាយជាទាសភាពសម័យទំនើបគួរឲ្យភ័យខ្លាច និងស្អប់ខ្ពើម ។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ ២០២៤ ខណៈ ឯកឧត្តម អភិបាលខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាគណៈអធិបតីក្នុងពិធី ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ដែលធ្វើឡើងនៅក្នុងបរិវេណវត្ត ជោតនារាម គរ ភូមិក្រោយវត្ត ឃុំគរ ស្រុកព្រៃឈរ ។ ពិធីនេះមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១០ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕

កំពង់ចាម៖ នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ដែលមានមន្រ្ដីចូលរួមសរុបចំនួន ៤២នាក់ ស្រីចំនួន ១៣នាក

កំពង់ចាម៖ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពស់ខ្ពស់ជូន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចូលរួមជាអធិបតីភាពបើកកិច្ចប្រជុំកំណត់ទទឹងផ្លូវ ព្រែក បឹង ប្រឡាយ ទន្លេរ និងអូរសាធារណៈ ក្នុងភូមិព្រែកលីវទី៣ (៩៨៤ក្បាលដី) និងភូមិព្រែកលីវទី៤ (៩៦៦ក្បាលដី) សរុបរួម (១,៩៥០ក្បាលដី) ឃុំរកាអារ ស្រុកកងមាស នៅសាលប្រជុំ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ចាម។

កំពង់ចាម៖ នាព្រឹកថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំអភិបាលរងខេត្ត កងកម្លាំងទាំងបី មន្ទីរ អង្គភាពពាក់ព័ន្ធ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយ:ប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង Vedio Conference ។ របៀបវារៈដែលនឹងត្រូវលើកយកពិភាក្សា និងពិនិត្យក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកនេះរួមមាន៖ ១៖ របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និង កីឡា ២៖ របាយការណ៍វឌ្ឍនភាពនៃការរៀបចំ និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ៣៖សេចក្ដីព្រាងគោលនយោបាយជាតិស្ដីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤-២០២៨ ៤៖ បញ្ហាផ្សេងៗ ៕