នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំ កិច្ចប្រជុំស្ដីពីវឌ្ឍនភាពនៃកម្មវិធីអុកស៊ីសែនវិជ្ជសាស្រ្តដើម្បីធានាអោយបាននិរន្តរភាពនៃខ្សែចង្វាក់ផ្គត់ផ្គង់ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ កិច្ចប្រជុំនេះធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម។
ឯកឧត្តម ស្រី សុភ័ក្រ អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញផ្ដល់បទសម្ភាសន៍ជាមួយក្រុមការងារវិទ្យុជាតិកម្ពុជា និងមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ស្ដីពីវឌ្ឍនភាពឆ្នាំរយៈពេលពេញមួយឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមមន្ត្រីជំនាញពាក់ព័ន្ធ នៅសាលប្រជុំ សាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។ ឆ្លើយតបទៅនឹងសំណួររបស់វិទ្យុជាតិកម្ពុជា ឯកឧត្តមអភិបាលរងខេត្ត បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម នៅក្នុងឆ្នាំ២០២៤ សម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ដូចជា វិស័យសេវាកម្ម វិស័យកសិកម្ម ឧស្សាហកម្ម ជាដើម ដែលជួយជម្រុញអោយសេដ្ឋកិច្ចខេត្តកំពង់ចាម កាន់តែរីកចម្រើនថែមទៀត។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ខេត្តកំពង់ចាម បច្ចុប្បន្នកំពុងតែអនុត្តគម្រោង សាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាម បន្ទាប់ពីគម្រោងនេះសាងសង់បញ្ចប់ ក្រុងកំពង់ចាម នឹងបញ្ចៀសបានការជន់លិចដោយសារទឹកភ្លៀង និងមានការបែងចែកច្បាស់លាស់រវាងប្រព័ន្ធលូរំដោះទឹកភ្លៀង និងប្រព័ន្ធលូទឹកកខ្វក់ដែលគម្រោងនេះនឹងជួយការការពារបរិស្ថានប្រកបដោយនិរន្តភាព នេះជា សក្ខីភាពថ្មីមួយដែលបង្ហាញពីការគិតគូរ យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រោមការដឹកនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។ ក្នុងនោះផងដែរ […]
(កំពង់ចាម) យុវជនពីរនាក់ បានធ្វើសកម្មភាព ជិះម៉ូតូ ប្រើបំពង់ស៊ីមាំងកែច្នៃបំពងសំឡេងលឺខ្លាំងៗ នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៥ នេះ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពង់សៀម ឃាត់ខ្លួនធ្វើការអប់រំ និងរក្សាម៉ូតូទុក នៅអធិការដ្ឋាននគរបាលស្រុកខ្ពង់សៀមរយៈពេល ៣ ខែ ។ បើតាមលោក ទុន ណេត អភិបាលស្រុកកំពង់សៀម បានឱ្យដឹងថា ក្រោយេពីទទួលបញ្ជាពីលោកឧត្តមសេនីយ៍ទោ ហេងវុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមលោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម បានចាត់កម្លាំងកម្លាំងសមត្ថកិច្ចជំនាញ ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះមិត្ត ចុះធ្វើការបង្ក្រាបក្មេងទំនើងចំនួន ០២នាក់ក្នុងករណីប្រើប្រាស់ម៉ូតូស៊ីមាំងប្រែន (បំពងសម្លេង) នៅចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិមោះចាស់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥។ ជនបង្កក្នុងករណីខាងលើនេះ មានឈ្មោះ ១. ឈ្មោះ ឈុំ អានុន ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ មុខរបររត់តុ២.ឈ្មោះ វាសនា ណារីដូ […]
(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី ២៣ ខែមករាឆ្នាំ ២០២៥ នេះ ក្នុងពិធីបើកសន្និបាតបូកសរុបការងារមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ជំរុញឲ្យគណៈគ្រប់គ្រងសាលា យកចិត្តទុកដាក់ខ្ពស់លើសុខភាពរបស់សិស្ស ។ ឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យគណៈគ្រប់គ្រងសាលា យកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភ ដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន ក្នុងនោះត្រូវបន្តពង្រឹង និងចុះត្រួតពិនិត្យឱ្យបានជាប់ជាប្រជាំការលក់ដូរចំណីអាហារដែលប៉ះពាល់សុខភាពសិស្សានុសិស្សមានដូចជា ភេសជ្ជៈផ្អែម អាហារប្រៃ ជាដើម នៅតាមសាលារៀន និងជុំវិញបរិវេណសាលា ដែលទាំងនេះគឺសំដៅចូលរួមបង្ការជំងឺមិនឆ្លង និងលើកកម្ពស់សុខភាពយុវជន ដែលជាទំពាំងស្នងឬស្សី។ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានយកឱកាសនោះ ផ្ដល់អនុសាសន៍ដល់អង្គសន្និបាតថា ដើម្បីអនុវត្តតាមទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវចូលរួមអនុវត្តនូវកិច្ចការចាំបាច់មួយចំនួនមានជាអាទិ៍៖ *ទី១ ៖ ត្រូវយកចិត្តទុកដាក់វត្តមានសិស្សានុសិស្ស ក្នុងម៉ោងសិក្សា ដោយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូបន្ទុកថ្នាក់ ត្រូវមានទំនាក់ទំនង […]
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និង ឯកឧត្ដម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និង លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យស្ថានីយបូមទឹកទន្លេវ៉ៃកូ ស្ថិតក្នុងឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ឯកឧត្តម អ៊ុន ចាន់ដា បានឲ្យដឹងថា ស្ថានីយ៍បូមទឹកទន្លេវ៉ៃកូ ជាកន្លែងប្រភពទឹក បូមចេញពីទន្លេតូច ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ដោយសារខេត្តព្រៃវែង មាន ៣ស្រុក ១៣ឃុំ ត្រូវការទឹក ដើម្បីសង្គ្រោះស្រូវប្រាំង របស់ប្រជាកសិករ ដែលមានទីតាំងជាប់ដងស្ថានីយ៍ទន្លេវ៉ៃកូ ។ ដូច្នេះ បន្ទាប់ពីអាជ្ញាធរខេត្តទាំងពីរ បានចុះពិនិត្យ ទើបឯកភាពគ្នា ទើបសម្រេចបូមទឹកពីទន្លេតូច តាមរយៈស្ថានីយ៍បូមទឹកទន្លេវ៉ៃកូ ដើម្បីផ្គត់ផ្គង់ទៅ ខាងខេត្តព្រៃវែង ។
នៅរសៀលថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ សាលាគណខេត្តកំពង់ចាមទាំងពីរគណៈ សហការជាមួយមន្ទីរធម្មការនិងសាសនា ខេត្តកំពង់ចាម បានបើកកិច្ចប្រជុំស្ដីពីការបែងចែកភារកិច្ចទទួលខុសត្រូវក្នុងកម្មវិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ខេត្ដកំពង់ចាម នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នាពេលខាងមុខនេះ។ កិច្ចប្រជុំនេះ ក្រោមអធិបតីភាព ព្រះធម្មសាលវង្ស សា វីរៈ ព្រះវិន័យធរគណខេត្ត តំណាងព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម និងព្រះកំពង់ចាមជ័យអម្ពមុនី កង ប៊ុនហៃ ព្រះមេគណធម្មយុត្តិកនិកាយខេត្តកំពង់ចាម និងលោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការនិងសាសនា ខេត្តកំពង់ចាម ។
នៅព្រឹកថ្ងៃទី ខែ២២ ខែមករា ឆ្នាំ ២០២៥ លោក ម៉ាត់ សាលី អភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងត្រង់ បានដឹកនាំមន្ត្រីជំនាញចុះសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំព្រែកកក់ ដេីម្បីចុះពិនិត្យសកម្មភាពវិស័យកសិកម្ម នៅរដូវប្រាំងឆ្នាំ ២០២៥ ឃើញថាស្ថានភាពទឹកប្រើប្រាស់បានគ្រប់គ្រាន់ពុំមានអ្វីគួរឲ្យកត់សម្គាល់នោះទេ។គឺកសិករអាចប្រើប្រាស់បាននារដូវប្រាំង សម្រាប់បង្កបង្កើនផលការដាំដុះក្នុងតំបន់ ។
ឯកឧត្តម ខ្លូត ចិន្តា ជំរុញដល់រដ្ឋបាលឃុំ-សង្កាត់ ខិតខំក្នុងការផ្តល់សេវាសាធារណៈ និងអភិវឌ្ឍន៍មូលដ្ឋានជូនដល់ប្រជាពលរដ្ឋ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម ជំរុញដល់រដ្ឋបាលឃុំ-សង្កាត់ខិតខំលើក កម្ពស់ កែលម្អសកម្មភាពអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋានជូនដល់ប្រជាពលរដ្ឋជាពិសេសសម្រាប់ជនងាយរងគ្រោះ ដូចជាស្ត្រី កុមារ មនុស្សចាស់ ជនក្រីក្រ ជនមានពិការភាព នៅមូលដ្ឋានរបស់ខ្លួន ។ ឯកឧត្តមអភិបាលរងខេត្ត មានប្រសាសន៍បែបនេះ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋាន ការវាយតម្លៃ និងដាក់ពិន្ទុទៅលើការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” និងសេវាសង្គមនៅតាមឃុំ-សង្កាត់ទូទាំងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោក នាយករងរដ្ឋបាល តំណាងកងកម្លាំងប្រដាប់អាវុធ លោក លោកស្រី អនុប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ ជាច្រើនរូបទៀត។ ឯកឧត្តម បានបញ្ជាក់ថា ការលើក កម្ពស់ កែលម្អសកម្មភាពអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋាន ជូនដល់ប្រជាពលរដ្ឋ ពិជាមានសារៈសំខាន់ សំដៅកសាង និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ […]
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៥នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យ និងដោះស្រាយទំនាស់ដីធ្លីមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងបេង ឃុំបារាយណ៍ ស្រុកព្រៃឈរ ។ ករណីទំនាស់ដីធ្លីខាងលើនោះ បើតាម លោក ជុំ សូភាព មេឃុំបារាយណ៍ បានអ្នកដឹងថា ដីជ្រនាប់នេះ គឺជាដីស្រះទឹកសំរាប់ស្រោចស្រង់ដំណាំស្រូវ និងដំណាំហូបផ្លែផ្សេងផងដែរ ដែលអ្នកភូមិដាក់ឈ្មោះ អោយហៅថា ជាដីមេទឹកជ្រនាប់ ស្ថិតនៅភូមិឃុំដូចខាងលើ ។ លោកមេឃុំបន្តថា នៅក្នុងឆ្នាំ ១៩៨០ ដីនេះត្រូវបានដាក់ជាបន្ទាយយោធា ដើម្បីការពារទឹកដីក្នុងស្រុកព្រៃឈរ ក្រោយមកនៅឆ្នាំ១៩៨៥ ឈ្មោះ ជា សុខខែម បានមករស់នៅលើដីនេះជាមួយប្ដីដែលជាយោធាតាំងពី ពេលនោះមករហូតដល់ពេលដកយោធាចេញពីទីតាំងជ្រនាប់នេះ ។ ក្រោយមកលោក ម៉ម ម៉ូត ដែលជាមេបក្សស្រុកព្រៃឈរ បានប្រគល់ដីនេះអោយគ្រួសារគាត់កាន់កាប់ រស់នៅរហូតមានកូនចៅបានមករស់នៅលើដីនេះដែរ ដល់កំឡុងឆ្នាំ ២០០៥ មានក្រុមចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធ បានចុះមកវាស់វែងដីធ្វើប្លង់ជូនប្រជាពលរដ្ឋ ស្រាប់តែមាននាក់ភូមិប្រហែល ៦ ទៅ […]
នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការចូលរួពី លោក លោកស្រី អភិបាលក្រុង-ស្រុក លោកប្រធានរតនាគាខេត្ត លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ចខេត្ត ស្មៀនឃុំ-សង្កាត់ ផងដែរ ។