(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃវិជ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះល្បាតធ្វើរដ្ឋបាលជំហរ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។ មន្ត្រីអាវុធហត្ថបានអ្នកដឹងថា ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឱ្យកម្លាំងសមត្ថកិច្ចយើងធ្វើរដ្ឋបាលជំហរ ចុះល្បាតដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ មន្ត្រីដដែលបានបញ្ជាក់ថា ចាប់ពីម៉ោង ២០”០០នាទី ថ្ងៃទី២១-១-២០២៥ ដល់ម៉ោង ១”០០នាទីព្រឹកថ្ងៃទី ២២-១-២០២៥ កម្លាំងកងរាជអាវុធហត្ថខេត្តបានធ្វើសកម្មភាពចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ក្នុងភូមិសាស្ត្រខេត្ត ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលចុះធ្វើរដ្ឋបាលចំហរចល័តតាមដងផ្លូវនោះ សមត្ថកិច្ចអាវុធហត្ថ មិនបានជួបប្រទះបញ្ហាអ្វីគួរឲ្យកត់សម្គាល់នោះទេ។
ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមចុះពិនិត្យវាយតម្លៃទីតាំងជាក់ស្ដែងរបស់បេក្ខភាពជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ដោយមានការចូលរួមមកពីអង្គភាពពាក់ព័ន្ធជាច្រើនរូប នៅមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ។
(កំពង់ចាម) មន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៥ នេះ បានបន្តចុះអប់រំផ្សព្វផ្សាយនិងដាក់អាល់ប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាម នៅតាមសហគមន៍ ក្នុងក្រុងកំពង់ចាម។ មន្ត្រីសុខាភិបាលបានឲ្យដឹងថា ដោយអនុវត្តតាមកាលណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដាអ ភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្រុមការងារសុខាភិបាលខេត្តកំពង់ចាម បានបន្តចុះធ្វើការអប់រំសុខភាពតាមសហគមហ៍ និង សាលារៀន អំពីការការពារជំងឺមិនឆ្លង ដូចជា ការពារជំងឺលើសសម្ពាធឈាម , ការពារជំងឺទឹកនោមផ្អែម (ពិសារតិចអំបិល តិចខ្លាញ់ តិចស្ករ ) និង អប់រំផ្សព្វផ្សាយ ដាក់អាប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាមផងដែរ ។
(កំពង់ចាម) ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងចុះបង្ក្រាបបទល្មើសនេសាទដោយឧបករណ៏ឆក់ចំនួន១ករណីនៅចំណុចអូរម៉ាស៊ីន ឃុំកោះសំរោង ស្រុកកំពង់សៀម។ មន្ត្រីជលផលបានឲ្យដឹងថាក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ប៊ុន ធឿន ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិទី៧ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ជាមួយគ្នានោះសមត្ថកិច្ចដកហូតបានអាំងវែកទ័រចំនួន ០១គ្រឿង-ដងឆក់រួមផ្សំខ្សែភ្លើងចំនួន ០១គូ កន្ត្រងដងត្រីចំនួន០១-ត្រីទំងន់០៧គីឡូក្រាម-អាគុយម៉ាក់PanaSoca កម្លាំង៥០អំពែចំនួន ០១គ្រឿង។ បច្ចុប្បន្ន ជនល្មើស និងវត្ថុតាងត្រូវបានបញ្ជូនមកខណ្ឌរដ្ឋបាលជលផលកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។
នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានស្រុកបាធាយ បានអញ្ជើ្ចញចូលរួមវេទិការសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចុកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ដោយមានចូលរួម ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត លោកអភិបាលស្រុកបាធាយ អាជ្ញាធរមូលដ្ឋានស្រុក-ឃុំ និងបងប្អូនប្រជាពលរដ្ឋ នៅវត្តរតនារាម ឃុំតាំងក្រសាំង ស្រុកបាធាយ។
នៅព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុក និងលោក ឆាយ វ៉ាន់ស៊ី ប្រធាក្រុមប្រឹក្សាស្រុកជើងព្រៃ ព្រមទាំងក្រុមការងារ បានអញ្ជើញសួរសុខទុក្ខ និងនាំយកថវិកា ជូនលោក ចាប ចន្ថា សមាជិកក្រុមប្រឹក្សាឃុំសំពងជ័យ និងលោក តេង សេង អតីតមេឃុំត្រពាំងគរ ដែលកំពុងសម្រាក និងព្យាបាលនៅមន្ទីរពេទ្យ(លោក ចាប ចន្ថា នៅកាល់ម៉ែត លោក តេង សេង នៅពេទ្យមិត្តភាពកម្ពុជា សូវៀត) ក្នុងឱកាសនោះលោកអភិបាលស្រុក និងក្រុមការងារក៏បានឆ្លៀតសួរសុខទុក្ខសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺក្នុងបន្ទប់រួមគ្នា និងបានផ្តល់ថវិកាចំនួន ១០០.០០០រៀល។
ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញជាអធិបតីកិច្ចប្រជុំស្ដីពីការបញ្ចូលទិន្នន័យគណនេយ្យភាពសង្គមជាមួយក្រុមលេខាធិការដ្ឋាន គ ជ.អ.ប. ដោយមានការចូលរួមមន្រ្តីរដ្ឋបាលក្រុង-ស្រុកទូទាំងខេត្ត នៅសាលប្រជុំសាលាខេត្តកំពង់ចាម។
(កំពង់ចាម) លោកឧត្តមសេនីយ៍ទោ ហ៊ូ ពៅ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ចាម និងសហការី នៅព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខ និងនាំយកថវិកា និងសម្ភារ:មួយចំនួនផ្តល់ជូន លោក ពលបាលឯក រឿន ភារ៉ា ជំនួយការការិយាល័យទី២ តំបន់ប្រតិបត្តិការសឹករងកំពង់ចាម ដែលអគ្គីភ័យឆេះលំនៅដ្ឋាន កាលពីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ និង ២គ្រួសារផ្សេងទៀត ស្ថិតនៅភូមិជ្រោយសសិត ឃុំមហាលាភ ស្រុកកោះសូទិន។ អំណោយដែលបានផ្ដល់ជូនរួមមាន ៖គ្រួសារលោកពលបាលឯក រឿន ភារ៉ា ចំនួន ០២គ្រួសារ ទទួលបាន ថវិកា ៦.៨២៥.០០០ រៀល និងអង្ករ ៥បេ ,មី ៥កេស.ត្រីខ ៤យួរ.ទឹកត្រី ១យួរ.ទឹកស៊ីអ៉ីវ ០១យួរ.ទឹកសុទ្ធ ០៥កេស.ទឹកក្រូច ១កេស.កន្ទេល ៨.មុង ៤. ភួយ ៤ .អាវរងារ ៤.សារុង ៥.ឆ្នាំងដាំបាយ ២.ឆ្នាំងសម្ល […]
(កំពង់ចាម)៖ ក្នុងកិច្ចប្រជុំជាមួយគណៈកម្មការទី ៧ នៃរដ្ឋសភា នៅសាលប្រជុំសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ នេះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា រដ្ឋបាលខេត្តមានផែនការសាងសង់សារមន្ទីរវប្បធម៌ប្រវត្តិសាស្រ្តមួយកន្លែង ដើម្បីរក្សាទុកវត្ថុបុរាណ និងបម្រើដល់វិស័យទេសចរណ៍ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាផងដែរ ។ កិច្ចប្រជុំខាងលើនេះ គណៈកម្មការទី៧នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា សំណេះសំណាលជាមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងសហការី ក្នុងគោលបំណងឈ្វេងយល់ពីសភាពការណ៍ទូទៅរបស់ខេត្ត របាយការណ៍វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារពាក់ព័ន្ធ នឹងវិស័យទាំងបួន ដែលគណៈកម្មការទទួលខុសត្រូវ។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ដោយសារកន្លងទៅ ក្នុងខេត្តកំពង់ចាមបានរកឃើញវត្ថុបុរាណច្រើន ដូច្នេះដើម្បីឲ្យមានកន្លែងទុកដាក់វត្ថុបុរាណទាំងនោះឲ្យបានសមរម្យ នៅក្នុងឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តមានផែនការសាងសង់សារមន្ទីរវប្បធម៌ប្រវត្តិសាស្ត្រមួយកន្លែង ដើម្បីប្រមូលវត្ថុបុរាណដែលនៅរាយប៉ាយទាំងអស់នោះ យកមករក្សាទុក និងបម្រើដល់វិស័យទេសចរណ៍ក្នុងខេត្តផងដែរ ពោលគឺ នឹកពេលភ្ញៀវទេសចរណ៍ជាតិ […]
(កំពង់ចាម)៖ លោក ប៊ិន ឡាដា អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបិទការដ្ឋានជួសជុល សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេប្រវែង៥៥០ម៉ែត្រ ដែលស្ថិតនៅភូមិជីប៉ោ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ក្នុងឱកាសនោះ លោកអភិបាលស្រុកស្រីសន្ធរ បានផ្តាំផ្ញើសួរសុខទុក្ខ និងយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដែលបានធ្វើឱ្យមានការអភិវឌ្ឍនៅក្នុងភូមិ ឃុំ ទូទាំងខេត្តកំពង់ចាម ក្រោមម្លប់សន្តិភាព ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕