រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

សកម្មភាព

កំពង់ចាម៖ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម សា ស៊ីថា អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានដឹកនាំកិច្ចប្រជុំសម្របសម្រួល ស្តីពីការដោះស្រាយវិវាទដីធ្លី ស្ថិតនៅភូមិកំពង់ចម្លង ឃុំមហាខ្ញូង ស្រុកកោះសូទិន នៅសាលប្រជុំសាលាខេត្ដកំពង់ចាម ។

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីប្រកាសសមាសភាពគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងកាមរោគ ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ។

រាជធានីភ្នំពេញ៖នាថ្ងៃព្រហស្បតិ៍ ១ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល(គ.ស.ស) នៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ។

ស្រុកបាធាយ៖ នៅព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានចាត់ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា រួមដំណើរដោយលោកនាយកសាខា លោកប្រធានកិត្តិយសអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់កម្រិតធ្ងន់- ស្រាល សរុប ១១ គ្រួសារ រស់នៅក្នុងភូមិស្វាយព្រៃ ឃុំសណ្តែក ស្រុកបាធាយ។ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមានដូចជា ៖ ពលរដ្ឋរងគ្រោះ កម្រិតធ្ងន់ទាំង ៣គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ថវិកា ៤០០,០០០ រៀល ។ ដោយឡែក ពលរដ្ឋរងផលប៉ះពាលកម្រិតស្រាល ក្នុង ១គ្រួសារ ទទួលបាន ថវិកា ១០០,០០០ រៀល ៕

កំពង់ចាម៖ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម សា ស៊ីថា អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ ពិភាក្សាដោះស្រាយជាមួយក្រុមការងារ ទៅលេីករណីបណ្ដឹងទាមទាដី ស្ថិតនៅភូមិស្វាយ ត្បូង ឃុំស្វាយសាច់ភ្នំ ស្រុកស្រីសន្ធរ នៅសាលប្រជុំសាលាខេត្ដកំពង់ចាម ។

ក្រុងកំពង់ចាម៖ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម នារាត្រីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំសមាជិកាសាខាចូលរួមពិធីបុណ្យវិសាខបូជា នៅវត្តខេមវ័ន ហៅវត្តបឹងស្នាយ ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ ពិធីបុណ្យវិសាខបូជានេះ ក៏មានការអញ្ជើញចូលរួមពីលោកជំទាវប្រធានប្រតិបត្តិ លោកជំទាវ លោកស្រីជាអនុប្រធានកិត្តិយស និងប្រតិបត្តិសាខា សមាជិកា និងពុទ្ធបរិស័ទផងដែរ។

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងអង្គសន្និសីទស្ដីពី អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅសាលយុត្តិតេជោ ស្ថិតក្នុងបរិវេណបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ អង្គសន្និសីទ ត្រូវបានផ្សព្វផ្សាយជាសកលអំពីដំណើរការនៃសាលាក្តីខ្មែរក្រហមអស់រយៈពេល ១៦ឆ្នាំ ព្រមទាំងភារកិច្ច និង សកម្មភាពការងារសំខាន់ៗ ដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលបានអនុវត្តក្រោយដំណើរការនៃសវនាការសាលាក្តី។

ស្រុកស្ទឹងត្រង់៖ សាលាអនុគណស្រុកស្ទឹងត្រង់ សហការជាមួយរដ្ឋបាលស្រុកស្ទឹងត្រង់ បានរៀបចំប្រារព្ធពិធីបុណ្យវិសាខបូជា ដើម្បីរំលឹកដល់ព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រសូតិ ត្រាស់ដឹង បរិនិព្វាន និងទិវាជាតិនៃការចងចាំ ក្រោមព្រះអធិបតីភាព ព្រះឧត្តមចរិយា ស៊ាង លាង ព្រះនាគសត្ថា បាឡាត់គណខេត្តកំពង់ចាម និងជាព្រះអនុគណស្រុកស្ទឹងត្រង់ លោក សុិន សុខុន ប្រធានក្រុមប្រឹក្សាស្រុកស្ទឹងត្រង់ លោក ទុន ណេត អភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ មន្រ្តីរាជការសាលាស្រុកស្ទឹងត្រង់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង ញាតិញោមពុទ្ធបរិស័ទ ចូលរួមយ៉ាងច្រើនកុះករនៅមុខសាលាស្រុកស្ទឹងត្រង់ នារសៀលថ្ងៃអង្គារ៍ ១៤ កើត ខែពិសាខ ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៤ ៕

ក្រុងកំពង់ចាម៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អភិបាលនៃគណ:អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំស្តីពីហាងបញ្ចាំ ដើម្បីស្ដាប់នូវរបាយការណ៍ និងការចូលរួមយោបល់របស់ក្រុមការងារ របស់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង-ស្រុក ។ ដោយមានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាព អភិបាលរងក្រុង-ស្រុក លោកអធិការ និងលោកមេបញ្ជាការកងរាជអាវុធហត្ថ ក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធផងដែរ៕

បន្ទាប់ពីអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវនៅស្រុកបាធាយ នាព្រឹកថ្ងៃដដែល ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានបន្តអញ្ជើញដឹកនាំក្រុមការងារខេត្ត ចូលរួមជាមួយក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្តម រដ្ឋមន្ត្រី ឆាយ ឬទ្ធីសែន បន្តចុះពិនិត្យវឌ្ឍនភាព ស្ពានបេតុងប្រវែង ៦០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតក្នុងឃុំព្រែករំដែង ស្រុកស្រីសន្ធរ ដែលសម្រេចការស្ថាបនា ១០០ភាគរយ ។